អង្កការបណ្តុះបណ្តាល​ និងអភិវឌ្ឍន៍

ពីវិគីភីឌា
អង្កការបណ្តុះបណ្តាល​ និងអភិវឌ្ឍន៍ Training and Development Organization
បង្កើតឡើងឆ្នាំ​២០០៥
គេហទំព័រ
www.camldp.org

អង្កការបណ្តុះបណ្តាល​ និងអភិវឌ្ឍន៍ (ភាសាអង់គ្លេស: Training and Development Organization ហៅកាត់ថា TDO) បង្កើត ឆ្នាំ​២០០៥។

ប្រធាន អង្កការ លោក អុឹត សារ៉ុម

ប្រធានក្រុមប្រឹក្សាភិបាល លោក ខឹម វាសនា

ទិសដៅ ៖

១. ទាញយកប្រយោជន៍ឲ្យបាន ពីកិច្ចប្រតិបត្តិព្រះធម៌។

២. ដាំបណ្តុះ ចរិកសីលធម៌សង្គមឡើងវិញ។

៣.​ ដាំបណ្តុះ គ្រាប់ពូជប្រជាធិតេយ្យ។

អង្កការនេះដំណើរការដោយចុះទៅធ្វើវេទិកាតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដោយមានវាគ្មិន លោក​​ ខឹម វាសនា និងប្រធាន លោក អឹុត​ សារ៉ុម រួចយកមកចាក់ផ្សាយតាមវិទ្យុ អង្កការនេះដំណើរបាន៤ឆ្នាំ ពីឆ្នាំ២០០៥ រហូតដល់ ២០០៩។


វិទ្យុចាក់ផ្សាយ ៖

សម្លេងអង្គការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ TDO មានចាក់ផ្សាយទៅលើវិទ្យុចំនួន ៣ ៖

១. វិទ្យុ FM 90 Mhz ភ្នំពេញ ចាក់ផ្សាយរៀងរាល់សប្តាហ៍ ពីថ្ងៃច័ន្ធ ដល់ថ្ងៃ សៅ ពីម៉ោង ៧ ដល់ម៉ោង ៨ យប់ ហើយមានផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៨យប់។ ដោយផ្តល់ឱកាស អោយបងប្អូន ជនរួមជាតិ ចូលរួមបញ្ចេញមតិ ចោទជាសំនូរ និងរកដំណោះស្រាយ រាល់បញ្ហា ដែលមាននៅក្នុងសង្គមយើង។

២. វិទ្យុ FM 90.25 Mhz ឃ្លាំងមឿង ខេត្ត បាត់ដំបង ចាក់ផ្សាយរៀងរាល់សប្តាហ៍ ពីម៉ោង ៧ ដល់ម៉ោង ៨ យប់។

៣. វិទ្យុ FM 95.5 Mhz អង្គរដ្ឋា ខេត្តសៀមរាម ចាក់ផ្សាយរៀងរាល់សប្តាហ៍ ពីម៉ោង ៣ រសៀល ដល់ម៉ោង ៤។