អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ពីវិគីភីឌា
ឡូហ្គោ​ជា​ភាសា​ខ្មែរ
ឡូហ្គោ​ជា​ភាសា​អង់គ្លេស

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១១ (អង់គ្លេស៖ Open Development Cambodia ហៅកាត់ ODC) ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល មិន​រក​ប្រាក់​កម្រៃ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ អង្គការ​នេះ​ធ្វើ​ការ​ចែក​ចាយ​ទិន្នន័យ​ទាំង​ឡាយ​ដោយ​បើក​ទូលាយ (Open Source) និង​សាធារណៈ​ស្ដី​អំពី​ការ​អភិវឌ្ឍ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ដូច​ជា៖ កសិកម្ម និង​ការ​នេសាទ, ការអភិវឌ្ឍ និង​ជំនួយ, ថាមពល, បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ, ឧស្សាហកម្ម​និស្សារណកម្ម, រដ្ឋាភិបាល និង​អភិបាលកិច្ច, ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, ពលកម្ម, ដី និង​ធនធាន​ធម្មជាតិ, ច្បាប់ និង​ប្រព័ន្ធ​តុលាការ, ប្រជាជន និង​ជំរឿន, ការ​អភិវឌ្ឍ​សង្គម, ពាណិជ្ជកម្ម និង​ការ​វិនិយោគ, និង​ការ​អភិវឌ្ឍ​ទីក្រុង។ ទិន្នន័យ​នៃ​ប្រធានបទ​ទាំង​នេះ ត្រូវ​បាន​ផ្ដល់​ជា​រូប​ផែនទី។[១]

ការ​កកើត[កែប្រែ]

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​​ (ODC)​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ អង្គការ EWMI ដោយមានការ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​ដៃគូ​អន្តរជាតិ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​នានា​។​ គម្រោង​នេះ​ ត្រូវ​បាន​អនុវត្ត​ដោយ​បុគ្គលិក​កម្ពុជា​ ជា​ក្រុម​យុវជន​ដែល​មាន​ភាព​ស្វាហាប់​ និង​បណ្តាញ​ដៃគូ​នានា​ ដែល​កំពុង​ផ្តល់​ព័​ត៌​មាន​ប្រកបដោយ​កិច្ចសហការ​ចែករំលែក​ និង​ជម្រុញ​ឲ្យ​មានការ​ចូលរួម​ពាក់ព័ន្ធ​ពី​និស្សិត​បញ្ញា​វ័​ន្ត​ និង​មនុស្ស​ដទៃ​ទៀត​ ក្នុង​ការ​រួមចំណែក​ផ្តល់​ជា​វិភាគទាន​ដល់​គេហទំព័រ​ ហើយក៏​បានកំ​ពុង​បង្កើន​ជំនាញ​របស់​ពួក​គេ​ តាម​រយៈ​ការ​ផ្តល់​ឱកាស​ដល់​អ្នក​ស្ម័គ្រចិត្ត​។​[២]

ទិន្នន័យ និង ព័ត៌មាន[កែប្រែ]

ទិន្នន័យ​ទាំងអស់​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ ODC​ គឺជា​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ​ និង​ត្រូវ​បាន​ប្រមូល​ពី​ប្រភព​ផ្សេងៗ​។​ គោលការណ៍​របស់​ ODC​ គឺ​ធានា​ថា​ ទិន្នន័យ​ទាំងអស់​ដែល​បាន​ចែករំលែក​នៅ​លើ​គេហទំព័រ​ ត្រូវ​មាន​ប្រភព​ច្បាស់លាស់​។​ ទោះជា​យ៉ាងណា​ក្តី​ ODC​ មិន​អាច​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ​នៃ​ទិន្នន័យ​ទាំងអស់​បាន​ទេ​ ដោយសារ​តែ​ជា​ធម្មតា​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ប្រភព​របស់​វា​។​ រាល់​ឯកសារ​ទាំងឡាយ​ណា​ ដែល​មានការ​រក្សា​សិទ្ធិ​ ការ​ដកស្រង់​ និង​/​ឬ​បង្ហាញ​ គឺ​ផ្អែក​តាម​បទដ្ឋាន​នៃ​ "ការប្រើប្រាស់ដោយត្រឹមត្រូវ" ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​។​[២]

អាជ្ញាបណ្ណ[កែប្រែ]

រាល់​ព័ត៌មាន​ដែល​មាន​នៅ​ក្នុង ODC ត្រូវ​បាន​ផ្ដល់​ក្រោម​អាជ្ញាបណ្ណ Creative Common License ដូច្នេះ​អ្នក​ប្រើ​ព័ត៌មាន ឬ​ទិន្នន័យ​ទាំង​នេះ​ត្រូវ​តែ​ប្រើ​ឲ្យ​បាន​ស្រប​ទៅ​នឹង​អាជ្ញាបណ្ណ​ដើម។

ឯកសារ​យោង[កែប្រែ]

  1. ទាញ​យក​ផែន​ទី, http://www.opendevelopmentcambodia.net/kh/maps/downloads/ Archived 2013-12-28 at the វេយប៊ែខ ម៉ាស៊ីន.
  2. ២,០ ២,១ អំពីយើង, http://www.opendevelopmentcambodia.net/kh/about/ Archived 2014-02-09 at the វេយប៊ែខ ម៉ាស៊ីន.