Jump to content

ឧទ័យរាជាទី៣

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អង្គណន)

ឧទ័យរាជាទី៣

រជ្ជកាល ១៧៧៥-១៧៧៩

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៧៧៥
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះឧទ័យរាជាធិរាជ រាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន នរាយណ៍រាជា
រាជបន្ត រាមាធិបតីទី៣
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៧៧៩
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

ឧទ័យរាជាទី៣អង្គនន់ (អង់គ្លេស: Outey Reachea III) or (Ang Norn) (ប្រ.ស|គ.ស ០០០០-១៧៧៩) រជ្ជកាលគ្រងរាជ (គ.ស ១៧៧៥-១៧៧៩) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៣១៩ ត្រូវនិង គ.សករាជ ១៧៧៥ ត្រូវនិង មហាសករាជ ១៦៩៨ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះឧទ័យរាជាធិរាជ រាមាធិបតី ព្រះអង្គជាបុត្ររបស់ ព្រះឧទ័យរាជាទី២ ទ្រង់ឡើងសោយរាជដោយការធ្វើរដ្ឋប្រហារយោធា ហើយធ្វើឃាត ព្រះនរាយណ៍រាជាផងដែរ ។ []

កម្ពុជាកាត់ខេត្ត២ ទៅឱ្យអណ្ណាម គ.សករាជ ១៧៧៦

[កែប្រែ]

Cambodia cuts 2 provinces to Annam, 1776 AD

ព្រះឧទ័យរាជាទី៣ ក្រោយពេលទ្រង់ទទួលបានជោគជ័យក្នុងការធ្វើរដ្ឋប្រហារយោធា ដណ្ដើមរាជពី ព្រះនរាយណ៍រាជា ដោយមានការជ្រោមជ្រែងពីពួកអណ្ណាម ទ្រង់ក៏បានកាត់ខេត្តពីររបស់កម្ពុជាទៅឱ្យស្ដេចអណ្ណាមថ្មី ព្រះនាម "ថាយឌុក" (Thay Duc) ដែលជាអ្នកបង្កើតក្រុមចលនាតៃសុឺន (Tay Son) គឺជាក្រុមដែលបង្កើតឡើងដោយ ត្រកូល "ត្រិញទាំង៣" (Three Trinh) ដែលជាជនជាតិចិនម៉ាន់ជូ នៃយួនដាយវៀតភាគខាងត្បូង ដែលមានវប្បធម៌ប្រពៃណីស្ទើរតែដូចចិនទាំងស្រុង ដែលបានធ្វើការបះបោរដណ្ដើមរាជសម្បត្តិពីស្ដេចក្រុងហ្វេ ក្នុងឆ្នាំ ១៧៧១ និង បានចូលកាន់កាប់ទឹកដីអណ្ណាមទាំងស្រុងក្នុងឆ្នាំ ១៧៧៤ នៃគ.សករាជ ។ ដោយសារគោលនយោបាយយួនតែមួយ ប្រវត្តិសាស្ត្រនៅសង្គមវៀតណាមបច្ចុប្បន្ន ត្រូវបានគេសរសេរកែប្រែដើម្បីលុបបំបាត់ជនជាតិអណ្ណាម ដូចនិងប្រវត្តិសាស្ត្រថៃបច្ចុប្បន្នដែលចង់លុបបំបាត់ជនជាតិ មន-ខ្មែរ ។ ខេត្តពីររបស់កម្ពុជា ដែលកាត់ទៅឱ្យអណ្ណាមមាន ខេត្តផ្សារដែក (Dong Thap) និង ខេត្តមាត់ជ្រូក (Chau Doc) (បច្ចុប្បន្ន: An Giang) ដែលត្រូវបានកាត់ទៅឱ្យអណ្ណាមជាផ្លូវការណ៍ក្នុងឆ្នាំ ១៧៧៦ នៃគ.សករាជ ។[]

សៀមឈ្លានពានកម្ពុជា គ.សករាជ ១៧៧៨

[កែប្រែ]

Siam invaded Cambodia, 1778 AD

  • ការប្ដូរហៅពី អណ្ណាម ទៅយួន គ.សករាជ ១៧៧៨
    Change of call from Annam to Yuon 1778 AD

អធិរាជអណ្ណាមថ្មី ព្រះនាម "ថាយឌុក" (Thay Duc) ដែលបានផ្ដួលរំលំព្រះចៅក្រុងហ្វេ ព្រះនាម "ក្វៀងភុតុង" (Nguyễn Phúc Dương) ក្នុងឆ្នាំ ១៧៧៤ នៃគ.សករាជ និង បានប្រកាសរាជជាអធិរាជយួនដាយវៀត ក្នុងឆ្នាំ ១៧៧៨ នៃគ.សករាជ និងបានធ្វើការកែប្រែសង្គមអណ្ណាមទាំងស្រុង ដោយធ្វើការបញ្ចូលនូវវប្បធម៌ចិនចូលក្នុងសង្គមជនជាតិអណ្ណាម ដូចនេះ កម្ពុជាលែងហៅអណ្ណាមទៀតហើយ ដោយប្ដូរហៅថា ជនជាតិយួន ចាប់ពីពេលនោះមក ដោយពាក្យ "យួន" ដែលមានន័យថា ប្រជាជាតិមកពីភាគខាងជើង នៃដែន​តុងកឹង ។ គ.សករាជ ១៧៧៨ ស្ដេចសៀម ផាយា តាកសុីន ដែលហៅជាសំនៀងខ្មែរថា ពញ្ញាតាកសុីន បានលើកទ័ព ២០,០០០ (២មុឺននាក់) ចូលឈ្លានពានកម្ពុជា ដោយបែកចែកជាពីរកង កងពលទី១ ជាកងទ័ពជើងគោក មកតាមនគរឡាវ មានចំនួន ១០,០០០ (១មុឺននាក់) កងពលទី២ ជាកងទ័ពជើងទឹកឡើងតាមដង្លេមេគង្គក្រោមមានចំនួន ១០,០០០ (១មុឺននាក់) សៀមលើកទ័ពបង្វែរដាន ដើម្បីត្រៀមទ័ពធំវាយលុកចូលរាជធានីឧដុង្គ ព្រះឧទ័យរាជាទី៣ ទ្រង់បញ្ជារឱ្យពលសេនាសិតកាំភ្លើងធំទាំងបួនទិស កិនរំសេវកាប់ឈើធ្វើបន្ទាយនៅ ភ្នំពេញ និង នៅស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីត្រៀមទប់ទល់និងកងទ័ពសៀម ចម្បាំងបានផ្ទុះឡើង ដោយកម្ពុជាមានជំនួយពីយួនផង និងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ផង ធ្វើឱ្យខាងភាគីសៀមបានបរាជ័យហើយដកថយត្រឡប់ទៅវិញ ។ ស្ដេចសៀមពញ្ញាតាក ដោយខឹងកម្ពុជារួមដៃ និង អណ្ណាម ពោលគឺនៅចុងឆ្នាំ ១៧៧៨ សៀមបានលើកទ័ពចំនួន ៦០,០០០ (៦មុឺននាក់) វាយចូលកម្ពុជាម្ដងទៀត ព្រះឧទ័យរាជាទី៣ ក៏បានផ្ញើរសារលិខិតសុំជំនួយទ័ពយួន ដើម្បីទប់ទល់និងកងទ័ពសៀម ប៉ុន្តែមិនមានការឆ្លើយតបពីពួកយួននោះទេ ដូចនេះ ព្រះឧទ័យរាជាទី៣ ក៏បញ្ជាឱ្យចៅហ្វាម៉ូ លើកទ័ពចំនួន ៥០,០០០ (៥មុឺននាក់) ទប់ទល់និងកងទ័ពសៀម ការច្បាំងគ្នាលើកនេះធ្វើឱ្យមានការស្លាប់រង្គាលនៅលើទឹកដីកម្ពុជា តាមតំបន់ជាច្រើនមាន​សភាព​ស្ងាត់​ជ្រងំ នៅ​តាម​ស្រុក​ខ្លះ​មាន​តែ​មនុស្ស​ចាស់​ជរា និង​កុមារ​តូចៗ​តែ​ប៉ុណ្ណោះ កងទ័ពសៀមសេសសល់ បាន​ចាប់​កេណ្ឌ​ប្រជា​រាស្ត្រ​ខ្មែរ​ជាច្រើន​ពាន់គ្រួសារ បង្ខំ​យក​ទៅ​ស្រុក​សៀម ហើយកងទ័ពសៀមបាន​ប្លន់​រឹប​អូស​យក​ទាំង​សម្បត្តិ​ដ៏​មាន​តម្លៃ​ផ្សេងៗរបស់ប្រជាជន​ផងដែរ ។ ចំណែកឯ​ខាង​យួនវិញ ឆ្លៀត​ឱកាស​នេះបាន​បញ្ជូន​ប្រជាជនខ្លួនចូល​មក​តាំង​ទី​លំនៅ​ក្នុង​ដែនដី​ខ្មែរកម្ពុជាក្រោម កាន់តែច្រើនឡើងៗ ចៅហ្វាម៉ូ កាល​ដែលឃើញ​ទុក្ខ​វេទនា​របស់​រាស្ត្រ​ដូច្នោះ លោកកើតមាន​ក្តី​សង្វេគជាខ្លាំង ហើយ​លោកក៏​ព្រម​ចង​សម្ព័នភាពជាមួយ​សៀមវិញ ដើម្បី​បញ្ចប់​ទុក្ខ​សោក​នេះលោកបានធ្វើឃាត ព្រះឧទ័យរាជាអង្គណន ក្នុងឆ្នាំ ១៧៧៩ នៃគ.សករាជ ហើយលោកបានស្នើសុំស្ដេចសៀមនូវ ព្រះអង្គអេង ដែលជាបុត្ររបស់ ព្រះជ័យជេស្ឋាទី៤ ឱ្យឡើងគ្រងរាជជាព្រះមហាក្សត្រនៅកម្ពុជា ហើយលោកយកតំណែងជាមហាឧបរាជ ព្រះអង្គអេង ទ្រង់យកព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាមរាជាធិបតី ដែលត្រូវបានក្រុមប្រវត្តិវិទូកម្ពុជាហៅសម្គាល់ថា រាមាធិបតីទី៣ ។[]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
ឧទ័យរាជាទី៣
(គ.ស ០០០០-១៧៧៩)
មុនដោយ
នរាយណ៍រាជា
រាជាណាចក្រកម្ពុជា
(១៧៧៥-១៧៧៩)
តដោយ
រាមាធិបតីទី៣

ឯកសារយោង

[កែប្រែ]
  1. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  2. Société Asiatique (1872) Journal asiatique ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux · Volume 20, Publisher: Soc. Original from:the Bavarian State Library
  3. Centre national de la recherche scientifique (France) (1872) Journal asiatique, Publisher: Société asiatique. Original from the University of Michigan