ខេត្តមាត់ជ្រូក
បន្តវិគិភីឌាសឺនសុរីយអាប់រស្មី
មាត់ជ្រូក ជាខេត្តខ្មែរមួយនៅ កម្ពុជាក្រោម ឋិតក្នុងតំបន់ វាលទំនាបនៃដែនដីសណ្តទន្លេមេគង្គ និង មានព្រែកមួយ ឈ្មោះ ព្រែកជីក។ បច្ចុប្បន្នខេត្តនេះ ត្រូវបាន រដ្ឋាភិបាលបក្សកុម្មុយនិស្ត យួនប្តូរឈ្មោះទៅជាភាសាយួន ថា ខេត្តអាងយ៉ាង ( យួនៈAn Giang ) ។ នៅកម្ពុជាបច្ចុប្បន្ន មានវិថីមួយឈ្មោះ វិថីមាត់ជ្រូក។
អត្ថន័យ
[កែប្រែ]យោងតាមវចនានុក្រមខ្មែររបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) បោះពុម្ពឆ្នាំ ១៩៦៧ បាន ពន្យល់ត្រង់ពាក្យថា « មាត់ជ្រូក » មានន័យយ៉ាងនេះ៖
មាត់ជ្រូក ន. ឈ្មោះខែត្រមួយក្នុងដែនកម្ពុជាក្រោម (យួន ហៅ ចូវដុក) ពីដើមជាខែត្ររបស់កម្ពុជរដ្ឋហៅថា ខែត្រទ្រាំង ត្រើយត្បូង ឋិតនៅទល់គ្នានឹង ខែត្រទ្រាំង ត្រើយជើង (ខែត្រតាកែវ សព្វថ្ងៃនេះ) ។
ទីតាំងភូមិសាស្ត្រ
[កែប្រែ]ខេត្តមាត់ជ្រូក ទិសពាយព្យជាប់ព្រំប្រទល់នឹងប្រទេសកម្ពុជាប្រវែងប្រមាណ ១០៤ Km ទិសនិរតីជាប់នឹងខេត្តក្រមួនស (Kiên Giang) ប្រវែង ប្រមាណ ៦៩,៧៨៩ Km ខាងត្បូងជាប់ទីក្រុង ព្រែកឬស្សី (Cần Thơ) ប្រវែងប្រមាណ ៤៤,៧៣៤ Km ខាងកើតជាប់នឹងខេត្ត ផ្សារដែក (Sa Đéc បច្ចុប្បន្ន Đồng Tháp) ប្រវែងប្រមាណ ១០៧,២៦៨ Km ។ ពីខេត្តមាត់ជ្រូកទៅទីក្រុងព្រៃនគរ មានប្រវែង ប្រមាណ ២៥០ Km ឆ្ពោះទៅទិសនិរតី និងត្រូវធ្វើ ដំណើរដោយរថយន្តក្រុងអស់រយៈពេល ៦ ម៉ោង ។
រដ្ឋបាលភូមិសាស្ត្រ
[កែប្រែ]ខេត្តមាត់ជ្រូក មានទីក្រុងមួយគឺ ទីក្រុង បារាជ (Long Xuyên) និងទីរួមខេត្តមួយ គឺទីរួមខេត្តមាត់ជ្រូក (Châu Đốc) ខេត្តមាត់ជ្រូក (អង់គ្លេស: $ Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមបារាំង ខេត្តនេះមាន ១០ស្រុក ឃុំ និង ភូមិ គឺ៖
ខេត្តមាត់ជ្រូក | |||
---|---|---|---|
លេខរៀង | ឈ្មោះស្រុកជាអក្សរខ្មែរ | ឈ្មោះស្រុកជាអក្សរឡាតាំង | ឈ្មោះស្រុកជាអក្សរយួន |
០១ | ស្រុកបុរីជលសា | An Phú | |
០២ | ស្រុកបែកថ្លាង | Châu Phú | |
០៣ | ស្រុកបារាជ | Châu Thành | |
០៤ | ស្រុកផ្សារថ្មី | Chợ Mới | |
០៥ | ស្រុកស្នែងព្រះគោ | Phú Tân | |
០៦ | ស្រុកក្អមសំណ | Tân Châu | |
០៧ | ស្រុកបាថេរ | Thoại Sơn | |
០៨ | ស្រុកក្របៅ | Tịnh Biên | |
០៩ | ស្រុកស្វាយទង | Tri Tôn | |
១០ | ស្រុកអំពាយស្វាយ |
ភ្នំ
[កែប្រែ]- ភ្នំបាត់ព្រះថេរ
- ភ្នំខ្ទ័រ
- ភ្នំថ្មសេះ
- ភ្នំថ្មអណ្តើក
- ភ្នំទឹកជុប
- ភ្នំតាខ្វា
- ភ្នំទឹក
- ភ្នំថ្ងោក
- ភ្នំខ្តៅ
- ភ្នំតាខ្វា
- ភ្នំអកយំ
- ភ្នំពពាល
- ភ្នំអ្នកតាស្នូក
- ភ្នំត្រដក់
- ភ្នំក្រសាំង
សូមដាក់បញ្ចូលឈ្មោះវត្តផង
កោះ
[កែប្រែ]- កោះផ្ងារ Cù Lao Nga
- កោះឫស្សីព្រៃ Cù Lao Giêng
- កោះក្របី Cù Lao Trâu
- កោះក្រោល Cù Lao Tùng Sơn
- កោះរមាស Cù Lao Mây
- កោះប្រើស Cù Lao Nai
- កោះទិន Cù Lao Tân Dinh
- កោះជ្រូក Cù Lao Heo
- កោះភ្លើង Cù Lao Dao Lửa
- កោះឆត្រ Cù Lao Táng Dù
- កោះជ្វា Cù Lao Chà Và
- កោះស្នែងគោ Cù Lao Năng Gù
- កោះល្ពៅ Cù Lao Bí
- កោះទុង Cù Lao Giung
- កោះព្រះស្ទឹង Cù Lao Mặc Cần Dưng
- កោះក្អាតធំ Cù Lao Cồng Cộc Lớn
- កោះក្អាតតូច Cù Lao Cồng Cộc Nhỏ
- កោះក្បាលខ្លា Cù Lao Tròn
- កោះពាក់កន្ទេល Cù Lao Giày
- កោះថ្លង់ Bãi Bà Lúa
ចំនួនប្រជាជននិងផ្ទៃដី
[កែប្រែ]ស្ថិតិនិងជំរឿនឆ្នាំ ២០០៤ របស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន៖
- ផ្ទៃដី: 3.406,2 km²
- ប្រជាជនចំនួន:2.170.100 នាក់
ប្រវត្តិ
[កែប្រែ]ខេត្តមាត់ជ្រូកជាដីមួយភាគរបស់អាណាចក្រនគរភ្នំ ឬ ខេត្តមួយដែនកម្ពុជាក្រោម ។ ពីមុនខេត្ត នេះខ្មែរហៅថាកំពង់ហ្លួង(Tầm Phong Long) ។
ឆ្នាំ ១៨៣៤ ស្តេចយួនឈ្មោះ ម៉ិញ ម៉ាង (Minh Mạng) ដែលសោយរាជ្យ នៅទីក្រុងហ្វេ (Huế) បានប្តូរឈ្មោះខេត្តខ្មែរ នៅកម្ពុជាក្រោម ទាំង ៦ ឲ្យទៅជាភាសាយួនដែលភាសាយួន ហៅថា ណាមគីឡុកតិញ ( Nam Kỳ Lục Tỉnh ) ។ ពេលនោះ ខេត្តមាត់ជ្រូក ត្រូវបានប្តូរ ឈ្មោះ ទៅជាភាសាយួនថា ខេត្តអាងយ៉ាង (An Giang) និង ទីរួមខេត្តមាត់ជ្រូក ត្រូវបានដាក់ឈ្មោះ ជាភាសាយួនថា ចូវដុក (Châu Đốc) ។
សម័យអាណានិគមនិយមបារាំង៖
ក្រោយពីបានចូលត្រួតត្រាដែនដីកម្ពុជាក្រោម បារាំងបានលុបចោលនូវរដ្ឋបាលភូមិសាស្ត្រចាស់ទាំង ៦ ខេត្ត ហើយបានចែករដ្ឋបាល ភូមិសាស្ត្រ នៅកម្ពុជាក្រោមចេញជាតំបន់ធំៗ ៤ ហើយក្នុងតំបន់នីមួយៗ ត្រូវបានចែកចេញជានិគមឬស្រុកតូចៗទៀត ដើម្បី ងាយស្រួល ក្នុងការគ្រប់គ្រង ។
ពេលនោះ ខេត្តមាត់ជ្រូក (Châu Đốc) គឺជា និគម ឬ ស្រុកមួយក្នុងចំណោមនិគមទាំង ៦ របស់ តំបន់បាសាក់ (យួនៈ Bát Sắc) នៅកម្ពុជាក្រោម ។ និគមទាំង ៦ នោះរួមមាន ៖
ឈ្មោះនិគមជាភាសាខ្មែរ និងភាសាយួន
- និគមមាត់ជ្រូក Châu Đốc
- និគមពាម Hà Tiên
- និគមបារាជ Long Xuyên
- និគមក្រមួនស Rạch Giá
- និគមព្រែកឬស្សី Cần Thơ
- និគមឃ្លាំង Sóc Trăng
ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមមាត់ ជ្រូក (Châu Đốc) ត្រូវបានក្លាយជាខេត្ត តាម កិច្ចព្រមព្រៀង ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហព័ន្ធឥណ្ឌូចិន ដើម្បីធ្វើការផ្លាស់ប្តូររដ្ឋបាលពី និគមទៅជាខេត្ត ។
ឆ្នាំ ១៩០៣ ខេត្តមាត់ជ្រូក មាន ៣ ស្រុកគឺ
- ស្រុកក្អមសំណ Tân Châu
- ស្រុកស្វាយទង Tri Tôn
- ស្រុកក្របៅ Tịnh Biên
ដល់ឆ្នាំ ១៩១៩ មានស្រុកបែកថ្លាង Châu Phú មួយទៀត ។
ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៥៦ រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) បាន ផ្លាស់ឈ្មោះខេត្តមាត់ជ្រូក (Châu Đốc) និងខេត្ត បារាជ (Long Xuyên) ឲ្យទៅភាសាយួនថា ខេត្តអាង យ៉ាង គឺទៅជាខេត្តមាត់ជ្រូកតែមួយ ។
ចំនួនវត្តខ្មែរក្រោម៖
ខេត្តមាត់ជ្រូកមានវត្តព្រះពុទ្ធសាស នាថេរវាទខ្មែរក្រោម ចំនួន ៦៤ វត្ត ។
ឯកសារយោង
[កែប្រែ]ដោយ ថាច់ ប្រីជា គឿន
- វចនានុក្រមខ្មែររបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) បោះពុម្ពឆ្នាំ ១៩៦៧ ។
- សារព័ត៌មាន ព្រៃនគរ Archived 2013-12-06 at the វេយប៊ែខ ម៉ាស៊ីន.
មើលផងដែរ
[កែប្រែ]
|
|