អង្គុយ
Appearance
[១]អង្គុយមានច្រើនជាន់ ច្រើនថ្នាក់ ។ បើរៀបតាមបែបយ៉ាងនោះមានតែពីរយ៉ាងគឺអង្គុយរាប់ និងអង្គុយកៅអី ។ បែបទាំងពីរយ៉ាងនេះត្រូវចាត់តាមជាន់ តាមថ្នាក់ជាដរាប មិនត្រូវឲ្យភ្លាត់បាន ហើយឲ្យសមតាមពេលតាមពិធីនោះផង ។ អ្នករៀបកន្លែងជាបច្ច័យនឹងអ្នកអង្គុយ ។ ហេតុដូចម្ដេច?
ថាអ្នករៀបកន្លែងត្រូវចេះរៀប ឯអ្នកអង្គុយត្រូវស្ដាប់អ្នកជូនកន្លែងគឺជាភ្ញៀវត្រូវទទួលកន្លែងដែលគេអញ្ជើញឲ្យអង្គុយ បើភ្ញៀវចេះតែជជែកប្រកែកមិនព្រមទទួលតាមគេអញ្ជើញឲ្យអង្គុយ នោះរបៀបដែលអ្នកចាត់ការប្រុងប្រៀបទុករមែងតែនឹងខូចអស់ ម្លោះហើយពិធីដែលធ្វើនេះក៏ពុំបានរៀបរយល្អ ។
មួយសោតឯអ្នករៀបកន្លែងរៀបភ្ញៀវទៀត ត្រូវដឹងឋានៈនៃភ្ញៀវ តែលើកគេពេក ឬដាក់គេពេក គេកើតទោមស្ស គេពុំអាចទទួលកន្លែងនោះបាន ៕
ឯកសារយោង
[កែប្រែ]- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ