អង្គុយគោរពចំពោះព្រះសង្ឃ
Appearance
[១] កិច្ចគោរពព្រះសង្ឃតាមរទេះ ទូក កប៉ាល់ ...។ល។ ក៏មិនប្លែកពីគោរពមនុស្សចាស់ និង ស្ត្រីឡើយ ។ ប៉ុន្តែត្រូវដឹងថាគ្រហស្ថទាំងអស់គ្នាត្រូវគោរពព្រះសង្ឃទាំងអស់អង្គដែលយើងឃើញថាលោកគ្មានទីគង់ នោះទោះស្ត្រីក្ដី បុរសក្ដី គប្បីក្រោកឈរយកកន្លែងប្រគេនលោក ត្រង់នេះត្រូវបុរសបំពេញកិច្ចនេះមុនស្ត្រី លុះត្រាតែអស់បុរសក្នុងទីនោះហើយ ទើបត្រូវស្ត្រីដែលនៅក្មេង នៅមានកម្លាំងឈរបានយូរបំពេញកិច្ចគោរពនេះតទៅទៀតជាលំដាប់ ។
ចុះបើព្រះសង្ឃ និងព្រះសង្ឃដូចគ្នា នោះខ្ញុំមិនអាចនឹងអធិប្បាយបានឡើយ ដោយបព្វជិតមានក្រិត្យវិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់បញ្ញត្តិទុកមានស្រាប់ហើយ ។
ឯកសារយោង
[កែប្រែ]- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ