អភិសិទ្ធិ វេជ្ជាជីវៈ
អភិសិទ្ធិ វេជ្ជាជីវៈ | |
---|---|
อภิสิทธิ์ เวชชาชีวะ | |
27th Prime Minister of Thailand | |
ក្នុងការិយាល័យ 17 December 2008 – 5 August 2011 | |
ព្រះមហាក្សត្រ | ភូមិពលអតុល្យតេជ |
មុន | Chaovarat Chanweerakul (Acting) |
បន្ទាប់ | Yingluck Shinawatra |
Leader of the Opposition | |
ក្នុងការិយាល័យ 6 August 2011 – 8 December 2013 | |
នាយករដ្ឋមន្ត្រី | Yingluck Shinawatra |
មុន | Chalerm Yubamrung |
បន្ទាប់ | Parliament dissolved |
ក្នុងការិយាល័យ 6 March 2005 – 17 December 2008 | |
នាយករដ្ឋមន្ត្រី | Thaksin Shinawatra Chitchai Wannasathit (Acting) Samak Sundaravej Somchai Wongsawat Chaovarat Chanweerakul (Acting) |
មុន | Banyat Bantadtan |
បន្ទាប់ | Chalerm Yubamrung |
Leader of the Democrat Party | |
ក្នុងការិយាល័យ 6 March 2005 | |
មុន | Banyat Bantadtan |
Member of the Thai House of Representatives | |
ក្នុងការិយាល័យ 1 July 1992 – 8 December 2013 | |
មណ្ឌលបោះឆ្នោត | Bangkok Metropolitan Region – 6th District |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | Mark Abhisit Vejjajiva 3 សីហា 1964 Wallsend, Northumberland, England[១][២] |
គណបក្សនយោបាយ | Democrat Party |
ពន្ធភាព | Pimpen Sakuntabhai |
កូន | Prang Punnasit[៣] |
សាលាមាតា | Eton College St John's College, Oxford Ramkhamhaeng University |
វិជ្ជាជីវៈ | Economist[៤] |
ហត្ថលេខា |
អភិសិទ្ធិ វេជ្ជាជីវៈ (ថៃ: อภิสิทธิ์ เวชชาชีวะ) (កើត ០៣ សីហា ឆ្នាំ១៩៦៤), ជាអ្នកនយោបាយថៃ និងជាប្រធានគណៈបក្សប្រជាធិបតេយ្យ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០០៥។
លោកអភិសិទ្ធិ ជាតំណាងរាស្ត្រប្រចាំក្រុងទេពមហានគរ ជាច្រើនអណត្តិ និងធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី។
ប្រវត្តិ
[កែប្រែ]លោកអភិសិទ្ធិ កើតនៅ Newcastle-upon-Tyne ចក្រភពអង់គ្លេស ជាបុត្រាតែម្នាក់គត់ក្នុងចំណោមបុត្រ៣នាក់របស់លោក អ័ថសិទ្ធិ វេជ្ជាជីវៈ អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកស្រី សុទ្ធសៃ វេជ្ជាជីវៈ។
ការសិក្សា
[កែប្រែ]នៅពេលដែលអាយុមិនទាន់បានមួយឆ្នាំនៅឡើយ ទារក អភិសិទ្ធិ ត្រូវបានក្រុមគ្រួសារយកមកនៅប្រទេសថៃវិញ ហើយកុមារអភិសិទ្ធិបានចូលរៀនមត្តេយ្យសិក្សានៅសាលាមត្តេយ្យយុគលធរ និងបឋមសិក្សានៅសាលារៀនសាធិតចុឡាលុងករណ៍មហាវិទ្យាល័យ រហូតបញ្ចប់ថ្នាក់បឋមសិក្សា រួចក៏បានវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីចូលរៀននៅឯសាលា Scaitclife និង Eton College ដែលជាសាលារៀនឯកជន ថ្នាក់ត្រៀមឧត្ដមសិក្សាដែលល្បីឈ្មោះនៅទីក្រុងឡុង។ និងបានចូលរៀនមហាវិទ្យាល័យ ផ្នែកទស្សនវិជ្ជា, នយោបាយ និងសេដ្ឋកិច្ច នៅឯសាកលវិទ្យាល័យអកហ្វរដ (Oxford)។
ក្រោយពីបញ្ចប់ការសិក្សា លោក អភិសិទ្ធិ បានចូលបម្រើរាជការ ដោយធ្វើជាសាស្ត្រាចារ្យនៅឯសាលារៀនរ៉យព្រះចុលចមក្លៅ។
លោក អភិសិទ្ធិ វេជ្ជាជីវៈ បានរៀបអាពាហ៍ពិពាហ៍ជាមួយ ពិម្ពពេញ វេជ្ជាជីវៈ ដែលជាសាស្ត្រាចារ្យប្រចាំមុខវិជ្ជាគណិតវិទ្យា ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ សាកលវិទ្យាល័យចុឡាលុងករណ៍ មានបុត្រធិតាចំនួន២ គឺ កញ្ញា ប្រាង វេជ្ជាជីវៈ (ម៉ាក់ប្រាង) និងកុមារា ប័ណ្ណសិទ្ធិ វេជ្ជាជីវៈ (បាន់)។
ប្រវត្តិការងារ
[កែប្រែ]- គ.ស.១៩៨៨ - ១៩៨៩ គ្រូបង្រៀនប្រចាំសាលារៀនរ៉យព្រះចុលចមក្លៅ ខេត្តនគរនាយក
- គ.ស.១៩៩០ សាស្ត្រាចារ្យពិសេសសាកលវិទ្យាល័យអកហ្វដ ប្រទេសអង់គ្លេស
- គ.ស.១៩៩១ - ១៩៩២ សាស្ត្រាចារ្យប្រចាំ ដេប៉ាតឺម៉ង់សេដ្ឋសាស្ត្រ សាកលវិទ្យាល័យធម្មសាស្ត្រ ក្រុងបាងកក
ប្រធានគណៈបក្ស
[កែប្រែ]អភិសិទ្ធិ វេជាជីវៈ (កំពុងរៀបចំ)
គ្រឿងឥស្សរិយយស
[កែប្រែ]- គ.ស.១៩៩២ គ្រឿងរាជឥស្សរិយយសមង្កុដថៃ ថ្នាក់តរិតាភរណ៍មង្កុដថៃ
- គ.ស.១៩៩៣ គ្រឿងរាជឥស្សរិយយសដំរីស ថ្នាក់ទ្វីតិយាភរណ៍ដំរីស
- គ.ស.១៩៩៥ គ្រឿងរាជឥស្សរិយយសមង្កុដថៃ ថ្នាក់ប្រថមាភរណ៍មង្កុដថៃ
- គ.ស.១៩៩៧ គ្រឿងរាជឥស្សរិយយសដំរីស ថ្នាក់ប្រថមាភរណ៍ដំរីស
- គ.ស.១៩៩៨ គ្រឿងរាជឥស្សរិយយសមង្កុដថៃ ថ្នាក់មហាវជិរមង្កុដ
- គ.ស.១៩៩៩ គ្រឿងរាជឥស្សរិយយសដំរីស ថ្នាក់មហាបរមាភរណ៍ដំរីស
ព័ត៌មានទាក់ទង
[កែប្រែ]- ↑ Powell, Sian (15 December 2008). "British-born Abhisit Vejjajiva is Thailand's new Prime Minister". The Times (UK). http://www.timesonline.co.uk/tol/news/world/asia/article5343643.ece.
- ↑ Percival, Jenny (15 December 2008). "Thai opposition leader becomes PM". The Guardian (UK). https://web.archive.org/web/20090122033105/http://www.guardian.co.uk/world/2008/dec/15/thailand-prime-minister។ បានយកមក 15 December 2008.
- ↑ The Nation, Abhisit, Chuan's young protege gets his turn at last Archived 2008-12-19 at the វេយប៊ែខ ម៉ាស៊ីន.. Retrieved 15 December 2008.
- ↑ "Thailand parliament chooses economist as prime minister". Los Angeles Times. 15 December 2008. https://web.archive.org/web/20090218140507/http://articles.latimes.com/2008/dec/15/world/fg-thailand15។ បានយកមក 15 December 2008.