អរិយធម៌អង្គរ
អរិយធម៌អង្គរ ប្រទេសខ្មែរយើងនានទទួលឥទិ្ធពលអរិយធម៍ឥណ្ឧាចាប់តាំងពីសតវត្សទី១ នៃគ.ស ម្លេះ។ សង្គមខ្មែរចែកមនុស្សជា៤វណ្ណះតាមលទ្ធិព្រាហ្មណ៍ ប៉ុន្តែមិនរឹងត្អឹងដូចវណ្ណះនៅសង្គឥណ្ឧាទេ។
សង្គមខ្មែរនៅសម័យអង្គរ
[កែប្រែ]វណ្ណះព្រាហ្មណ៍និងបព្វជិត
[កែប្រែ]នៅសម័យមហានគរ វណ្ណះព្រាហ្មណ៍មានតួនាទីយ៉ាងសំខាន់ណាស់ក្នុងព្រះរាជវាំង ព្រោះគេច្រើនចាត់វណ្ណះនេះជារាជគ្រូ ឬជាអ្នករៀមចំពិធីផ្សេងៗ ទាក់ទងនិងលទ្ធិព្រាហ្មណ៍ . ពួកប៉ាន់ឃាបគឺពួកព្រាហ្មណ៍ះ ពួកគេស្លៀកពាក់ដូចគេឯងទៀតដែរ ចុសត្រង់មានពាក់អំបោះវេញមួយខ្សែនៅក ជាសញ្ញាថាជាអ្នកចេះដឹងខ្ពង់ខ្ពស់។ . ពួកជូគូ”ចៅគូ”គឺពួកព្រះសង្ឃខាងពុទ្ធសាវថវដយសនា។ ពួកនេះកោរសក់និងគ្រងចីវរពណ៌លឿងបញ្ចេញស្មាស្តាំ ឆាន់ក្នុងមួយថ្ងៃតែម្តង ហើយគោរពព្រះពុទ្ធរូប។ . ពួកប៉ាស៊ីវីឬពួកតាបស ស្លៀកពាក់ដូចអ្នកស្រុកធម្មតា តែជួតក្បាលកំណាត់ពណ៌ក្រហមឬស។
វណ្ណៈក្សត្រ ឬរាជវង្សានុវង្ស
[កែប្រែ]វណ្ណៈនេះមានបុព្វសីទ្ធិច្រើនយ៉ាងណាស់ដូចជា មិនបង់ពន្ធដារ មិនជាប់កំណែន និងមិនតម្រូវឪ្យធ្វើការងារធ្ងន់ជាដើម។ ស្ត្រីអំបូរក្សត្ររៀបការជាមួយក្សត្រដូចគ្នា តែបើមានស្វាមីជាប្រជារាស្រ្តវិញ នោះកូនដែលកើតមកពុំអាចរាប់បញ្ចូលក្នុងព្រះរាជវង្សទេ។
វណ្ណះពួកអ្នកជាឬកសិករ
[កែប្រែ]ពួកមន្ត្រីរាជការតូចតាច ឈ្មួញ សិល្បករ កសិករ សិប្បករ និងប្រជារាជស្រ្តសាមញ្ញភាគច្រើនជាអ្នកជា។ ពួកនេះជាមនុស្សដែលមានសិទិ្ធសេរីភាពគ្រប់គ្រាន់ ព្រោះពួកគេជាវណ្ណះកណ្តាលក្នុងសង្គម។ ក្រៅពីធ្វើស្រែចំការ គេក៍ឆ្លៀតពេលទំនេរធ្វើសិប្បកម្មនិងជំនួញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។
វណ្ណៈទាសករនិងអ្នកងារ
[កែប្រែ]ពួកអ្នកបម្រើអាចនៅបម្រើកេអស់មួយជីវិត ជួនកាលតពូជទៀតផង។ គេអាចលក់ដូរឬលោះពួកនេះដូចទ្រព្យសម្បត្តិ ដីធ្លី ឬស្វពាហនៈផងទាំងពួង។ ពួកទាសកររាំងនេះគ្មានសិទ្ធិសេរីភាពទាំងអស់ គេប្រើពួកនេះពុំរើសមុខរបរឡើយដូចជា ធ្វើការផ្ទះ ធ្វើជំនួញ ធ្វើស្រែចំការ សង់ប្រាសាទ លើកទំនប់ បារាយណ៍ ផ្លូវថ្នល់ ធ្វើទ័ព...។
ចូររៀបរាប់ពីស្ថាប័នដឹកនាំសម័យអង្គរ
[កែប្រែ]== វិស័យនយោបាយ
នយោបាយក្រៅប្រទេស
[កែប្រែ]តាមលទ្ធិទាវរាជ ព្រះរាជាខ្មែរឈប់ទទួលស្គាល់សិទ្ធិគ្រប់គ្រងស្តេចជា្វ ហើយបានបង្រួបបង្រួមជាឪ្យមានឯកភាពឡើងវិញ ជុំវិញព្រះរាជបល្ល័ង្កហើយផ្ដើមចេញពីនេះ គឺការកសាងការពារប្រទេស និងពង្រីកទឹកដី ។ព្រះរាជាសម័យអង្គរបានអនុវត្តនយោបាយចក្រពត្តិនិយមពង្រីកទឹកដី ធ្វើសង្គ្រាមពង្រីកឥតឈប់ឈរជាមួយសមន្តរដ្ឋតូចៗតែអនុវត្តនយោបាយជាមិត្តភាពតជាមួយប្រទេសធំៗ មានអរិយធម៍រីកចម្រើនដូចជា ប្រទេសចិនជាដើម។
នយោបាយក្នុងប្រទេស
[កែប្រែ]នៅក្នុងប្រទេសពិតមែនតែនៅមានសភាពអាប់អួរមានឬំនាស់ផ្ទៃក្នុងខ្លះៗ តែជាទូទៅគំនិតធំៗគឺការបង្រួបបង្រួមជាតិឪ្យមានឯកភាព ជុំវិញរាជបល្ល័ង្គ រួមកម្លាំងកសាងប្រទេសនិងពង្រីកទឹកដី។
វិស័យរដ្ឋបាល
[កែប្រែ]ប្រទេសទាំងមូលត្រូវបានបែងចែកខេត្តចំនួនពី ៩០ទៅ១០១ខេត្ត ដោយមានស្តេចត្រាញ់ឬចៅហ្វាយខេត្តម្នាក់មើលការខុសត្រូវ។ អំណាចគ្រប់គ្រងត្រូវបានបែងចែកជាពីគឺ អំណាចមជ្ឈឹមនិងអំណាចភូមិភាគ។ ព្រះរាជាជាម្ចាស់ផែនដីឆ្លងតាមលទ្ធិទេវរាជ”អាទិទេព”។ គេជឿថាពេលព្រះរាជាចូលទិវង្គត ព្រះអង្គនឹងយាងទៅគង់នៅឋានទេវលោក។ ដូចនេះអំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព។ ព្រះអង្គមានសិទ្ឋិលើដីធ្លីទាំងអស់ព្រះអង្គជាអ្នកធ្វើច្បាប់និងជាអ្នកអនុវត្តច្បាប់អាចជ្រើសតាំងនិងដកហូតមន្រ្ទីធំៗតាមព្រះទ័យ។ ទ្រង់ជាមេបញ្ចាការកងទ័ពផ្ទាល់ ជាអ្នកដឹកនាំនយោបាយនិងជាមេសាសនាទៀត។ ជាទូទៅ ព្រះរាជាកាន់កាប់អំណាចទាំងបីគឺ នីតិប្បញ្ញត្តិ នីតិប្រតិបតិ្ត និងអំណាចតុលាការ។ មន្រ្តីទាំងអស់មុននឹងឡើងកាន់អំណាចរបស់ខ្លួន សុទ្ឋតែត្រូវបានធើ្វសច្ចាប្រណិធានថានិងស្មោះត្រង់ចំពោះព្រះរាជានិងប្រទេសជាតិ។
ស្ថាប័នតុលាការ
[កែប្រែ]ទោះបីនៅសម័យអង្គរពុំទាន់មានស្ថាប័នតុលាការដែលមានយុត្តិធម៌សមរម្យដូចនៅសតវត្សទី២០ក៍ពិតមែន តែបើប្រៀបធៀបទៅនឹងសម័យនគរភ្នំឬចេនឡា យើងឃើញថានៅសម័យអង្គរមានយុត្តិធម៌ជូនប្រជារាស្រ្តប្រសើរជាង។ យើងបានដឹងដែរថា ព្រះរាជាជាអ្នកគ្រប់គ្រងផង ជាចៅក្រមផង តែប្រវត្តិវិទូបានអះអាងថា នៅសម័យអង្គរពិតជាមានតុលាការ ដែលទទួលបន្ទុកស្វែងរកយុត្តិធម៌។ ជាទូទៅ ការផ្តន្ទាទោសជនជាប់ទោសមានបីកំរិតគឺ . បើទោសស្រាល ពិន័យឪ្យបង់ជាប្រាក់ឬជាសម្ភារៈមានតម្លៃផ្សេងៗ។ . ទោសមធ្យមឬធ្ងន់ល្មម ចៀរស្លឹកត្រចៀក កាត់ច្រមុះ ឬកៀបក្បាលក្នុងដង្គៀបជាដើម។ . ទោសធ្ងន់ យកទៅកប់ចោលទាំងរស់ ឬចងទុកឪ្យសត្វសាហាវស៊ី។
សាសនា សិល្បៈ និងលទ្ធិផ្សេងៗ
[កែប្រែ]សាសនាមានតួនាទីយ៉ាងសំខាន់ផ្នែកនយោបាយនៅសម័យអង្គរ។ ប៉ុន្តែអ្នកដឹកនាំពុំមានឯកភាពក្ុងការគោរពសាសនាទេ។ ការគោរពសាសនាប្រែប្រួលទៅតាមចំណងចំនូលចិត្តរបស់បុគ្តលម្នាក់ៗ។ ព្រះរាជាខ្លះគោរពព្រះឥសូរ ខ្លះគោរពព្រះវិស្ណុ និងខ្លះទៀតគោរពពុទ្ឋសាសនា។ . ពីៃ.តទី៩ដល់ស.តទី១១ គណៈសិវនិយមមានឧត្តមភាពយ៉ាងខ្លាំង។ . នៅស.តទី១២ គណៈវិស្ណុនិយមត្រូវបានព្រះបាទសុរ្យវរ្ម័នទី២លើកតម្កើង។ . បន្ទាប់មកពុទ្ធសាសនាមហាយានត្រូវបានព្រះបាទជ័យវរ្ម័នតី៧លើកតម្កើងឪ្យទៅជាសាសនារដ្ឋ។
ផ្នែកសិល្បៈ កែប្រែ
នៅសម័យអង្គ សេដ្ឋកិច្ចមានការលូតលាស់ខ្លាំង កតា្តនេះជាលទ្ធភាបធំធេងដែលអាចឪ្យប្រជារាស្រ្តចូលរួមយ៉ាងសកម្មក្នុងការកសាងលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយមឪ្យមានប្រសិទ្ធភាព។
ការកសាងប្រាសាទមានពីរបែបគឺៈ . ប្រាសាទភ្នំជាប្រាសាទដែលសង់នៅលើភ្នំធម្នជាតិឬសង់លើខឿនច្រើនជាន់ សម្រាប់លទ្ធិទេវរាជដូចជា ប្រាសាទបាគង បាខែង បក្សីចាំក្រុង អង្គរវត្ត តាកែវ បាពួន ប្រែរូប...។ . ប្រាសាទទាបនឹងដីជាប្រាសាទដែលសង់នៅផ្ទាល់ដីឬមានចឿនទាប ដើម្បីលទ្ធិបុគ្គនិយមដូចជា ប្រាសាឬព្រះគោ លលៃ វត្តអង្គរ តាព្រហ្ម បន្ទាយឆ្មារ...។ នៅសម័យអង្គរ ព្រះរាជាមានការប្រកួតប្រជែងកសាងប្រសាទច្រើនណាស់។ ព្រះរាជានៅសម័យអង្គរមានសិទ្ធិអំណាចទូលំទូលាយផ្តាច់ការ តែពុំមានន័យថាព្រះអង្គជាអ្នកឃោរឃៅរនោះទេព្រោះព្រះអង្គប្រកាន់ខ្ចាប់នូវទសពិធរាជធម៌។
លទ្ធិទេវរាជ កែប្រែ លទ្ធិនេះត្រូវបានគេគោរពតាំងពីរជ្ជកាលព្រះជ័យវរ្ម័នទី២មកម្ល៉េះ ហើយលទិ្ធនេះអាចបន្តរហូតដល់រាជវង្សក្រោយៗទៀត។ លទ្ធិទេវរាជមានឥទិ្ធពលយ៉ាងខ្លាំងក្លាក្នុងការបង្រួបបង្រួមជាតិ ធ្វើឪ្យប្រជារាស្រ្តជឿស៊ប់លើព្រហរាជានិងឪ្យប្រទេសជាតិរីកចម្រលននិងមានវិសាលភាពធំទូសាយ។
សាសនា
[កែប្រែ]សាសនាមានតួនាទីយ៉ាងសំខាន់ផ្នែកនយោបាយនៅសម័យអង្គរ។ ប៉ុន្តែអ្នកដឹកនាំពុំមានឯកភាពក្ុងការគោរពសាសនាទេ។ ការគោរពសាសនាប្រែប្រួលទៅតាមចំណងចំនូលចិត្តរបស់បុគ្តលម្នាក់ៗ។ ព្រះរាជាខ្លះគោរពព្រះឥសូរ ខ្លះគោរពព្រះវិស្ណុ និងខ្លះទៀតគោរពពុទ្ឋសាសនា។ . ពីៃ.តទី៩ដល់ស.តទី១១ គណៈសិវនិយមមានឧត្តមភាពយ៉ាងខ្លាំង។ . នៅស.តទី១២ គណៈវិស្ណុនិយមត្រូវបានព្រះបាទសុរ្យវរ្ម័នទី២លើកតម្កើង។ . បន្ទាប់មកពុទ្ធសាសនាមហាយានត្រូវបានព្រះបាទជ័យវរ្ម័នតី៧លើកតម្កើងឪ្យទៅជាសាសនារដ្ឋ។
ផ្នែកសិល្បៈ
[កែប្រែ]នៅសម័យអង្គ សេដ្ឋកិច្ចមានការលូតលាស់ខ្លាំង កតា្តនេះជាលទ្ធភាបធំធេងដែលអាចឪ្យប្រជារាស្រ្តចូលរួមយ៉ាងសកម្មក្នុងការកសាងលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយមឪ្យមានប្រសិទ្ធភាព។
ការកសាងប្រាសាទមានពីរបែបគឺៈ . ប្រាសាទភ្នំជាប្រាសាទដែលសង់នៅលើភ្នំធម្នជាតិឬសង់លើខឿនច្រើនជាន់ សម្រាប់លទ្ធិទេវរាជដូចជា ប្រាសាទបាគង បាខែង បក្សីចាំក្រុង អង្គរវត្ត តាកែវ បាពួន ប្រែរូប...។ . ប្រាសាទទាបនឹងដីជាប្រាសាទដែលសង់នៅផ្ទាល់ដីឬមានចឿនទាប ដើម្បីលទ្ធិបុគ្គនិយមដូចជា ប្រាសាឬព្រះគោ លលៃ វត្តអង្គរ តាព្រហ្ម បន្ទាយឆ្មារ...។ នៅសម័យអង្គរ ព្រះរាជាមានការប្រកួតប្រជែងកសាងប្រសាទច្រើនណាស់។ ព្រះរាជានៅសម័យអង្គរមានសិទ្ធិអំណាចទូលំទូលាយផ្តាច់ការ តែពុំមានន័យថាព្រះអង្គជាអ្នកឃោរឃៅរនោះទេព្រោះព្រះអង្គប្រកាន់ខ្ចាប់នូវទសពិធរាជធម៌។
លទ្ធិទេវរាជ
[កែប្រែ]លទ្ធិនេះត្រូវបានគេគោរពតាំងពីរជ្ជកាលព្រះជ័យវរ្ម័នទី២មកម្ល៉េះ ហើយលទិ្ធនេះអាចបន្តរហូតដល់រាជវង្សក្រោយៗទៀត។ លទ្ធិទេវរាជមានឥទិ្ធពលយ៉ាងខ្លាំងក្លាក្នុងការបង្រួបបង្រួមជាតិ ធ្វើឪ្យប្រជារាស្រ្តជឿស៊ប់លើព្រហរាជានិងឪ្យប្រទេសជាតិរីកចម្រលននិងមានវិសាលភាពធំទូសាយ។
លទ្ធិបុគ្គនិយម
[កែប្រែ]ចាប់ពីស.តទី៩ដល់.តទី១២ ព្រះមហាក្សត្រនីមួយៗតែងបានកសាងទេវបដិមាឬពោធិសត្វបដិមាជាច្រើន។ រូបបដិមាទាំងនោះមិនមែនតំណាងទេវៈឬពោធិសត្វទេគឺភាគច្រើនតំណាងព្រះរាជាឬជនដែលមានគុណបំណាច់ចំពោះព្រះអង្គនិងប្រទេសជាតិមានរាជវង្សានុវង្ស រាជគ្រូ និងមេទ័ព។
របាំ ភេ្លង និងការកំសាន្ត
[កែប្រែ]នៅក្នុងពិធីសក្ការបូជាចំពោះអាទិទេព ក៍ដូចជាពិធីផ្សេងៗក្នុងព្រះរាជវាំងមានប្រគំភ្លេងឬរបាំទៅតាមពិធីនីមួយៗ ដែលមានពួកព្រាហ្មណ៍ជាអ្នករៀបចំចាត់ចែង។ ក្នុងចំណោមឧបករណ៍ទាំងនោះមានស្គរ រនាត ទ្រ ចាប៉ី ឃឹម ពិណ...ដែលបុព្វបុរសខ្មែរចេះប្រើតាំងពីរាប់ពាន់ឆ្នាំមកហើយ។ជាដំបូងប្រជាជនខ្មែរចូលចិត្ត ស្ដាប់ភ្លេង ចំរៀង របាំ និង លេងកំសានពេលមានថ្ងៃ បុណ្យឬក្រោយសម្រាកពីការងារ ឬពីធីរៀបចំសែនប្រេងជាដើម។