Jump to content

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ពីវិគីភីឌា

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ស.ដ.អា.អ.: PNH, អ.អា.អ.អ.: VDPP) ស្ថិតនៅចំងាយប្រហែល ១០ គ.ម ពី ក្រុងភ្នំពេញ តាមមហាវិថី​សហព័ន្ធរុស្ស៊ី។ កាលពីមុនមានឈ្មោះជា អាកាសយានដ្ឋានអន្តរជាតិពោធិ៏ចិនតុង

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

Phnom Penh International Airport

Aéroport International de Phnom Penh
ព័ត៌មានសង្ខេប
ប្រភេទអាកាសយានដ្ឋានសាធារណៈ / យោធា
ប្រតិបត្តិករសេវាគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា
បម្រើការភ្នំពេញ កម្ពុជា
មជ្ឈមណ្ឌល
កម្ពស់ AMSL៤០ ft / ១២ m
កូអរដោនេ11°32′47″N 104°50′38″E / 11.54639°N 104.84389°E / 11.54639; 104.84389Coordinates: 11°32′47″N 104°50′38″E / 11.54639°N 104.84389°E / 11.54639; 104.84389
គេហទំព័រwww.cambodia-airports.com
ផ្លូវរត់
ទិសដៅ ប្រវែង ផ្ទៃលើ
ម៉ែត្រ ហ្វីត
05/23 ៣០០០ ៩៨៤៣ Asphalt
Statistics (២០១៦)
ចំនួនអ្នកដំណើរ៣ ៣៨៨ ៥៥៣
បរិមាណឥវ៉ាន់ដឹកតាមអាកាស (គិតជាតោន)៤៥ ៦៥៥
ចំនួនជើងហោះហើរ៣៣ ៤៣៥


ប្រវត្តិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

[កែប្រែ]

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់កសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ នៅខែតុលា ១៩៩៤ ផ្លូវរត់ឡើងចំងាយ ៣០០០ម ត្រូវបានទទួលការរ៉ាប់រង​ជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើងត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សំរាប់លទ្ធភាពចុះចតនៃយន្តហោះធុនធំដូចជា ATR Boeing332 Boeing337 Boeing747 ជាដើម។ ដើម្បីឆ្លើយតបនឹងកំនើនចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបានបើកការដ្ឋាន​រុះរើសាងសង់ជាថ្មីឡើងវិញ​នៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចរាល់​ជាស្ថាពរនៅឆ្នាំ ២០០២ មានលទ្ធភាពទទួលអ្នកដំណើរ​បាន ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​នៅថ្ងៃទី ១៥ មករា ២០០៣។

បន្ទាប់មកទៀត អាកាសយានដ្ឋាននេះត្រូវបានផ្អាកដំណើរការ ហើយប្ដូរទៅប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីវិញ គឺ អាកាសយានដ្ឋានអន្តរជាតិ ដែលធំជាងគេនៅកម្ពុជា និងនៅចម្ងាយប្រហែល ៣០-៤០ គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ។ អាកាសយានដ្ឋាននេះ ជំនួសតំណែង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានស្រាប់ជាព្រលានយន្តហោះសំខាន់របស់ទីក្រុង។ ព្រលានយន្តហោះនេះមានផ្ទៃដីជាង ២៦០០ ហិកតា (៦៤០០ អា) ក្នុង​ខេត្ត​កណ្តាល។ វាជាអាកាសយានដ្ឋានធំជាងគេទីប្រាំបួននៅក្នុងពិភពលោក និងត្រូវបានកំណត់ថាជាព្រលានយន្តហោះលំដាប់ 4F។ កម្ពុជាសង្ឃឹមថា ព្រលានថ្មីនេះ នឹងអាចជួយសេដ្ឋកិច្ចកម្ពុជា ឱ្យប្រសើរឡើង។

ក្រុមហ៊ុនអាកាសចរណ៏បម្រើឲ្យអាកាសយានដ្ឋាន

[កែប្រែ]
អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ថតពីលើ
Cambodia Angkor Air Airbus A321
First Cambodian Airlines Airbus A320
Cambodia International Boeing 737
ATR 72 of Siem Reap Airways International
AirlinesDestinations 
អ៊ែរអេស៊ា (AirAsia)Kuala Lumpur
អេស៊ាណា (Asiana Airlines)Seoul-Incheon
ក្រុមហ៊ុនអាកាសចរណ៏បាងកក Bangkok AirwaysBangkok-Suvarnabhumi
ក្រុមហ៊ុនអាកាសចរណ៏​កម្ពុជាអង្គរ​ Cambodia Angkor AirBangkok-Suvarnabhumi, Hanoi, Ho Chi Minh City, Siem Reap, Sihanoukville
ក្រុមហ៊ុនអាកាសចរណ៏ចិន China AirlinesTaipei-Taoyuan
ក្រុមហ៊ុនអាកាសចរណ៏ចិនខាងកើត China Eastern AirlinesKunming, Nanning, Shanghai-Pudong
ក្រុមហ៊ុនអាកាសចរណ៏ចិនខាងត្បូង China Southern AirlinesBeijing-Capital, Guangzhou
ក្រុមហ៊ុនអាកាសចរណ៏ដ្រាហ្គន DragonairHong Kong
ក្រុមហ៊ុនអាកាសចរណ៏អ៊ីវ៉ា EVA AirTaipei-Taoyuan
ក្រុមហ៊ុនអាកាសចរណ៏ចេតស្តារអេស៊ា Jetstar Asia AirwaysSingapore
កូរៀនអ៊ែរ (Korean Air)Seoul-Incheon
ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ី Malaysia AirlinesKuala Lumpur
ក្រុមហ៊ុនអាកាសចរណ៏មីយ៉ានម៉ាអន្តរជាតិ Myanmar Airways InternationalYangon
Qatar AirwaysDoha, Ho Chi Minh City
ក្រុមហ៊ុនអាកាសចរណ៏​ ស៊ីកអ៊ែរ SilkAirSiem Reap, Singapore
ថៃអ៊ែរអេស៊ា (Thai Asia)Bangkok-Don Mueang
ក្រុមហ៊ុនអាកាសចរណ៏ថៃអន្តរជាតិ Thai Airways InternationalBangkok-Suvarnabhumi
TigerairSingapore
ក្រុមហ៊ុនអាកាសចរណ៏វៀតណាម Vietnam AirlinesHanoi, Ho Chi Minh City, Vientiane
ក្រុមហ៊ុនអាកាសចរណ៏បារាំងParis-Charles de Gaulle

ក្រុមហ៊ុនអាកាសចរណ័ដឹកទំនិញ

[កែប្រែ]
AirlinesDestinations 
ក្រុមហ៊ុនអាកាសចរណ៏ទ្រី អេម ជី អ៊ីនត្រាអេស៊ាBangkok-Suvarnabhumi, Ho Chi Minh City, Singapore

ស្ថិតិ

[កែប្រែ]
ស្ថិតិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ឆ្នាំអ្នកដំណើរសរុបជើង​យន្តហោះសរុប
១៩៩៨ 595,4326,244
១៩៩៩ 738,1157,239
២០០០ 860,6148,625
២០០១ 917,36717,364
២០០២ 948,61418,082
២០០៣ 867,19016,346
២០០៤ 1,022,20317,543
២០០៥ 1,081,74517,033
២០០៦ 1,322,267​​19,042
២០០៧ 1,598,42420,881
២០០៨ 1,692,00020,380
២០០៩ 1,588,00020,350
២០១០ 1,673,42120,156
២០១១ 1,839,89221,365
២០១២ 2,077,28222,534
២០១៣
២០១៤
២០១៥
២០១៦ 3,388,55333,435

ទែរមីណាល់អន្តរជាតិ

[កែប្រែ]
  • ផ្ទៃក្រលា​២០០០០​ម២
  • បន្ទប់រង់ចាំ​២០០០​ម២
  • បន្ទប់VIP​៥០០ម២
  • អាហារដ្ឋាននិងភេសជ្ជៈ​៥០០ម២
  • ហាងទំនិញរួចពន្ឋ​១០០០ម២
  • បរិមាណកៅអី​៥០០
  • កន្លែងត្រួតពិនិត្យចូល(ឆែកអ៊ីន)​២០
  • កន្លែងគយ​អន្តោប្រវេសន៍​និងទិដ្ឋការ​២០
  • ចំនូនច្រកមានស្ពានឆ្លងចូលយន្តហោះ៥ច្រក ជាមួយ​នឹង​ឡានក្រុងផ្ទេរទៅយន្តហោះចំនួន​១០
  • ចំណតរថយន្ត​៣៨០

ទែរមីណាល់ក្នុងស្រុក

[កែប្រែ]

ផ្នែក​ចេញដំណើរ

  • ផ្ទៃក្រលា​១​២០០​ម២
  • ច្រកឡើង​៣

ផ្នែក​មកដល់

  • ផ្ទៃក្រលា​២​៤៧០​ម២
  • សួនច្បារ​៩០០​ម២

ផ្លូវរត់ឡើង

[កែប្រែ]
  • ប្រវែង​៣​០០០ម
  • ទទឹង​៥០​ម
  • ទំរង់​គ្រឹះបេតុងក្រាលបេទីម

មើលផងដែរ

[កែប្រែ]
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

ទំព័រភ្ជាប់

[កែប្រែ]

គេហទំព័រអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ Archived 2007-12-18 at the វេយប៊ែខ ម៉ាស៊ីន.