Jump to content

អាដុហ្វ អ៊ីទ្លែរ

ពីវិគីភីឌា

          អាដុហ្វ អ៊ីទ្លែរ(អាល្លឺម៉ង់: [ˈadɔlf ˈhɪtlɐ]កើតនៅថ្ងៃទី២០ កុម្ភៈ ឆ្នាំ១៨៨៩ ស្លាប់នៅថ្ងៃទី៣០ មេសា ឆ្នាំ១៩៤៥)ធ្លាប់ជាអ្នកនយោបាយជនជាតិអាល្លឺម៉ង់ម្នាក់ដែលជាប្រធានគណបក្សណាស៊ី(ពាក្យពេញNationalsozialistische Deutsche Arbeiterpartei; NSDAP)។នៅចន្លោះឆ្នាំ១៩៣៣ដល់ឆ្នាំ១៩៤៥លោកបានធ្វើជាអធិការបតីនៃប្រទេសអាល្លឺម៉ង់ ហើយនៅចន្លោះឆ្នាំ១៩៣៤ដល់ឆ្នាំ១៩៤៥លោកមានតំណែងជាមេដឹកនាំគណបក្សណាស៊ីផងដែរ។ក៏ដូចជាជនផ្ដាច់ការក្នុងគណបក្សណាស៊ីរបស់អាល្លឺម៉ង់ដែរ,អ៊ីទ្លែរជាអ្នកដែលដុតភ្លើងសង្គ្រាមលោកលើកទី២នៅទ្វីបអឺរ៉ុបជាមួយនឹងការលុកលុយរបស់ប្រទេសហូឡង់នៅខែកញ្ញា ឆ្នាំ១៩៣៩ហើយក៏ជាមេកន្រ្ទាញដែលបានសម្លាប់រង្គាលមនុស្សអស់ជាច្រើននាក់ផងដែរ។


អ៊ីទ្លែរបានកើតនៅក្នុងប្រទេសអូទ្រីសស្ថិតនៅជាយដែនរវាងប្រទេសអូទ្រីសនិងប្រទេសហុងគ្រី។គាត់បានរត់ភៀសខ្លួនមកប្រទេសអាល្លឺម៉ង់នៅឆ្នាំ១៩១៣ហើយបានចូលបម្រើការងារនៅកងទ័ពអាល្លឺម៉ង់នៅកំលុងពេលសង្រ្គាមលោកលើកទី១។ក្រោយមកគាត់បានចូលរួមក្នុងគណបក្សកម្មករអាល្លឺម៉ង់ ហើយបានក្លាយជាអ្នកដឹកនាំរបស់គណបក្សណាស៊ីនៅឆ្នាំ១៩២១។នៅឆ្នាំ១៩២៣ អ៊ីទ្លែរបានប៉ុនប៉ងធ្វើរដ្ឋប្រហារនៅទីក្រុងម៉ូនិចដើម្បីដណ្តើមអំណាច។ប៉ុន្តែការធ្វើរដ្ឋប្រហាររបស់លោកនោះត្រូវបានបរាជ័យ ហើយលោកក៏បានជាប់ឃុំក្នុងពន្ធនាគារ។កំលុងពេលដែលលោកជាប់ពន្ធនាគារ មានការចេញផ្សាយជីវប្រវត្តិនិងដំណើរនយោបាយរបស់លោកដែលមានចំណងជើងថា"ការតស៊ូរបស់ខ្ញុំ"(My Struggle) និពន្ធដោយលោកMein Kampf។ក្រោយពីគាត់ត្រូវបានដោះលែងក្នុងឆ្នាំ១៩២៤ គាត់ទទួលបានការគាំទ្រពេញទំហឹងចំពោះការវាយប្រហារពីសន្ធិសញ្ញាVersailles(វើសៃល៍)រួមទាំងការលើកតម្កើងPan-Germanism,ពួកប្រឆាំងយូដា និងការប្រឆាំងការទំនាក់ទំនងជាមួយការតស៊ូមតិនិងការឃោសនាណាស៊ី។អ៊ីទ្លែរត្រូវបានគេថ្កោលទោសជាញឹកញាប់ថាគាត់បានចូលរួមក្នុងមូលធននិយមអន្តរជាតិនិងលទ្ធិកុម្មុយនិស្តថាជាផ្នែកមួយនៃការឃុបឃិតរបស់សាសន៍យូដា។

នៅឆ្នាំ១៩៣៣,គណបក្សណាស៊ីបានក្លាយជាម្ចាស់សំឡេងឆ្នោតច្រើនជាងគេក្នុងសភាអាល្លឺម៉ង់ ដែលនាំឱ្យមានការតែងតាំងលោកអាដុហ្វ អ៊ីទ្លែរជាអធិិការបតីនៅថ្ងៃទី៣០ មករា

ប្រវត្តិលោកអាដុហ្វ អ៊ីទ្លែរ

[កែប្រែ]

ញាតិសន្តាន

[កែប្រែ]

ឪពុករបស់អ៊ីទ្លែរមានឈ្មោះថាសឺរ. អាល្វី អ៊ីទ្លែរ(១៨៣៧ដល់ឆ្នាំ១៩០៣។[]

Cite error: <ref> tag with name "Realschule" defined in <references> is not used in prior text.
Cite error: <ref> tag with name "libel suit" defined in <references> is not used in prior text.
Cite error: <ref> tag with name "recent scholarship" defined in <references> is not used in prior text.

Cite error: <ref> tag with name "will and marriage" defined in <references> is not used in prior text.

References

[កែប្រែ]
  1. Jetzinger 1976, p. 32.