អាណត្តិព្យាបាលភាព
Appearance
(ព. ស) ការផ្ទេរកម្មសិទ្ធិ ឬការរក្សាទុកលុយកាក់ ឬទ្រព្យសម្បត្តិដោយមនុស្សម្នាក់សម្រាប់ជាអត្ថប្រយោជន៍របស់មនុស្សម្នាក់ទៀត ។ ឧទាហរណ៍៖ ម្តាយម្នាក់ចុះហត្ថលេខាលើប័ណ្ណហ៊ុនឲ្យទៅធនាគារដើម្បីធ្វើការចាត់ចែងសម្រាប់កូនស្រីរបស់គាត់ (ឲ្យស្ថិតក្នុងអាណត្តិព្យាបាលភាព) ដោយមានអនុទេសន៍ថា ឲ្យប្រគល់ប្រាក់ចំណូលជាការប្រាក់ប្រចាំឆ្នាំទៅឲ្យកូនស្រីនោះផង រហូតដល់នាងមានអាយុ ៣០ ឆ្នាំទើបអាចប្រគល់ហ៊ុនទាំងអស់នោះឲ្យទៅកូននោះ ។ នៅក្នុងឧទាហរណ៍នេះ ម្តាយ គឺជាទាយី (ទាយក) ឬអនុប្បទាយីនៃអាណត្តិព្យាបាលភាព, ធនាគារ គឺជាអ្នកទទួលភារៈគ្រប់គ្រង រីឯកូនស្រីជាអត្ថគាហក ។
English: Trust; French: Fidéicommis [Latin fideī commissum (literally “trust of faith”)]