អាថ៌កំបាំងនៃពាក្យមេ

ពីវិគីភីឌា

ឃ/.តើនគរនេះជានគរមេ ឬ នគរស្រី្ត មែនរឺទេ? តើពាក្យមេនេះ មានអត្ថន័យយ៉ាងណា?

ខ្ញុំបានពន្យលណែនាំពីខាងដើមរួចហើយថា នគរនេះគឺជានគរស្រី្ត ឬ នគរ មេ ដូច្ចេះពាក្យថា មេ មានន័យថា មុខគេ មុនគេ ឬ ធំជាងគេ ប្រសើរជាងគេ រុងរឿងជាងគេ ជាពិសេសគឺគ្រប់​គ្រង លើ​គេ ។ល។ រហូតក្នុងប្រវតិ្តសាស្រ្តបានរៀបរាប់បញ្ចាក់ប្រាប់ថា៖ នគរ (មេ) ពីអតីតមានស្តេចជាចំណុះអោយរាប់រយប្រទេស ដែលប្រទេសទាំងនោះតែងតែយកសួយសាអាករមកអោយ គឺ ប្រទេស(មេ) ឬ នគរ (មេ) ព្រះនាងនាគ ដែលជាស្រី្តចម្បង ដូចបានពន្យល់ក្នុងវចនានុក្រមស្រាប់ហើយ ។ ទាំងអស់នេះហើយដែលមកដល់សព្វថ្ងៃ ទំលាប់ជាតិនេះតែងប្រើពាក្យ (មេ) ជា ប្រមុខ ជាធំ (កេរ + មេ =ក្មេរ) សូមទាញយកឧទាហរណ៍មកពន្យល់បញ្ជាក់ខាងក្រោម ៖

១. ផ្នែកខាងអវៈយវៈ ប៉ែកខាងធំយើងតែងតែហៅថា មេ ឧ: មេដៃ មេជើង …
២. ផ្នែកខាងការដឹកនាំ(ល្អ) មេគ្រួសារ មេភូមិ មេឃុំ មេស្រុក មេទ័ព មេដឹកនាំ មេបុណ្យ …។ល។
៣. ផ្នែកខាងការដឹកនាំ(អាក្រក់) មេចោរ មេពុករលួយ មេខូច មេបន មេធ្មប់ មេបាប…។ល។
. ផ្នែកខាងគ្រឿងស្រវឹង មេស្រា មេត្រប៉ែ មេទឹកខ្មេះ មេទឹកត្នោតជូរ …។ល។
៥. ផ្នែកខាងទំនៀមទំលាប់ប្រពៃណី មេបា …
៦. ផ្នែកខាងគ្រឿងសំណង់ មេជាង មេដំបូល មេគ្រែ មេជណ្តើរ …។ល។
៧. ផ្នែកខាងគណិតវិទ្យា មេលេខ មេនព្វន្ត មេគុណ មែចែក…។ល។
៨. ផ្នែកខាងអក្សរសាស្រ្ត មេសូត្រ មេកាព្យ មេពាក្យ…។ល។
៩. ផ្នែកខាងធម៌អាថ៌ មេវត្ត មេកុដិ ធម៌មួយមេ ឬ ពីរមេ …។ល។
១០. ផ្នែកខាងយុត្តិធម៌ មេធាវី …។ល។

សរុបសេចក្តី មកពាក្យថា (មេ) នេះ បើបុព្វជននគរពុំមែនជាស្រី្ត ឬ ជាអ្នកដឹកនាំស្រី្ត ធ្វើដូចម្តេចទើបពាក្យនេះអាចបន្យល់ទុករាប់ពាន់ឆ្នាំរហូតដល់បច្ចុប្បន្ននេះ ។ ដូចពាក្យមួយទៀត ដែលចាស់ៗតែងតែតំណាលប្រាប់កូនៗ ពេលដែលកំពុងហូបបាយ គាត់ប្រាប់និងពន្យល់ថាៈ “កូនហូបបាយកុំអោយកំពុប ” ព្រោះត្រូវដឹងគុណព្រះមេ ព្រះមេចិញ្ចឹមមនុស្សមួយនគរ ។ ពាក្យនេះបើយើងមិនដឹងពីអាថ៌កំបាំង នៃពាក្យនេះច្បាស់ទេ មុខជាច្រឡំថាអោយដឹងគុណ (បាយ ឬ អង្ករ) តាមពិតពុំមែនដូច្នោះទេ គឺពួកគាត់ពន្យល់ឲ្យដឹងគុណម្ចាស់ដីម្ចាស់នគរ (ប្រទេស) ព្រោះម្ចាស់នគរនេះបានទុកកេរ្តិដំណែលរបស់គាត់ឲ្យយើងរស់នៅមកដល់ទល់នឹងសព្វថ្ងៃនេះ ដែល (ក្មេរ) តែក្រោយមកក៏ក្លាយជាក្មែរនេះឯង ។ បាយកើតពីស្រូវ ស្រូវកើត​ពីសំណាប ឬ សន្ទូងដែលគេយកទៅស្ទូង តើអ្នកស្រែទាំងអស់នោះបានយកសន្ទួងរបស់ ពួកគេទៅស្ទួងឯណា ? គឺពួកគាត់យកវាទៅស្ទូងនៅលើទឹកដែលជាដីកេរមរតករបស់មេនោះឯង ។ បកស្រាយមក​ ដល់នេះ ទើបយើង​យល់ថា ពីមុនយើងតែងច្រឡំថាបាយមានគុណ តែតាមពិតគឺនគរប្រទេសដែលយើងកើត រស់នៅសព្វថ្ងៃនេះទេ ដែលជាអ្នកមានគុណ ព្រោះបុព្វជនមេនេះបានទុកទឹកដី នគរអោយកុលបុត្រកុលធីតាប្រុសស្រី ទាំងអស់ ។

ង/. សរុបសេចក្តីដោយអនុភាពជាធំរបស់ (មេ) ពីអតីតនោះហើយទើបធ្វើឲ្យកូនក្មែរសម័យក្រោយស្គាល់ពាក្យនេះច្បាស់ ព្រោះថា ជាពាក្យក្មែរសុទ្ធៗ សូម្បីតែអ្នកពុំបាន​សិក្សារៀនសូត្រឲ្យ បានត្រឹមត្រូវក៏គង់ស្គាល់ បានដឹង បានឭ នូវពាក្យនេះរត់មាត់ ស៊ាំត្រចៀក អស់ទៅហើយដែរ ។ ដូច្នេះសូមកូនក្មែរទាំងអស់ដែលកំពុងរស់នៅស្នងមរតកមេ អ្នកត្រូវចេះ​ត្រិះរិះពិចារណាវែក​ ញែកស្វែង រកការពិតនៃប្រវត្តិសាស្រ្តរបស់ខ្លួនមិនត្រូវផ្អែកទៅលើការស្រាវជ្រាវរបស់បរទេសទាំងស្រុងនោះទេ បើយើងពឹងលើបញ្ញាគេ ឬ ខួរក្បាលគេ គេច្បាស់ជាកុហកយើង ឬក៏បំភាន់​ យើងជាមិនខានឡើយ ព្រោះពុំមានជនបរទេសណាម្នាក់ស្រលាញ់ក្មែរ ជាជាងក្មែរស្រលាញ់ប្រទេសខ្លួនឯងនោះទេ ហើយក៏គ្មានជនបរទេសណាដែលស្មោះត្រង់នឹងយើងនោះដែរ។

ដូច្នេះហើយទើបពួកបរទេសមានសុភាសិតមួយថាៈ បើចង់គ្រប់គ្រងជនជាតិមួយ ឬប្រទេសមួយត្រូវតែធ្វើអោយ ជនជាតិទាំងនោះល្ងង់ ឬ ដេកលក់សិនទើបងាយស្រួលគ្រប់គ្រង ។ ហើយបើ​ ពួកគេចង់គ្រប់គ្រងពូជនាគ ត្រូវតែធ្វើអោយ ពូជនាគនេះក្លាយទៅជាពស់ព្រលិតសិន ទើបងាយគ្រប់គ្រង់ ងាយដឹកនាំ ។ សរុបសេចក្តីដោយសង្ខេបមកយើងអាចយល់ បានច្បាស់ពីការកកើតនៃ ពូជមេ ឬ ការកកើតនៃពូជនាគ ឬ ប្រទេសនាគដោយការបកស្រាយពន្យល់ដោយត្រួសៗខាងលើ គ្រាន់តែជាគោលគំនិតសំរាប់មិត្តអ្នកអានប្រុសស្រីទុកជាទុនពិចារណា ។ យើងនឹងធ្វើការ​ ស្វែង​យល់ពីការវិវត្តន៍នៃពាក្យ (មេ ឬ ក្មេរ =កេរ+មេ) ទៅជាពាក្យ ( ក្មែរ =កេរ+ម៉ែ) តាមតំណើរនៃធម្មជាតិដែលខ្ញុំនឹងបកស្រាយពន្យល់ជាបន្ត ។