អាថ៌កំបាំងអទិទេពក្មែរ...

ពីវិគីភីឌា

ឆ/. តើអទិទេពក្មែរជានរណា ? ហេតុអ្វីបានជាក្មែរមិនស្គាល់ពីអទិទេពរបស់ខ្លួន ?

នេះជារឿងលំបាកគិត លំបាកយល់ ហើយលំបាកស្រាវជ្រាវណាស់ ទោះបីជាស្រាវជ្រាវបានហើយក៏លំបាកនិងធ្វើអោយកូនក្មែរយល់ថែមទៀតផង ព្រោះវាជារឿងដែលពុំ​គួរឲ្យជឿសំរាប់​មនុស្ស​សម័យកុំព្យូរទ័របច្ចុប្បន្ននេះ ។

ខ្ញុំបានពន្យល់រួចហើយថាពូជ (នាគ ឬ ពូជមេ ពូជម៉ែ) អ្នកកសាងទុកនូវមរតកម៉ែដែលមានទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ សាសនា … ដោយមិនចេះស្លាប់ ។ ទោះបីនគរនេះ ធ្លាក់ជិតផុតដង្ហើម ក៏ពុំព្រមដាច់ដង្ហើមដែរ នៅតែជាមាតុភូមិ ទោះបីជាស្គមស្គាំងត្រដាបត្រដួស យ៉ាងណាក៏មាតុនៅតែឈរបង្ហាញមុខអោយពិភពលោកគេឃើញ គេស្គាល់នូវអនុភាពរបស់​គាត់ពី អតីតកាល ដែលសាយភាយនូវភាពក្រអូប (រឿង ព្រះនាងសក់ក្រអូប ឬ បាយ៉ងកោរ) ពោរពេញដោយកិត្តិយស កិត្តិនាមដែល ធ្វើអោយអ្នកស្នងមរតកម៉ែ (ក្មែរ)ជំនាន់ក្រោយ សម័យនេះរីកមុខ រីក​មាត់ ហើយកើបយកនូវលាបសក្ការះ ដែលបន្សល់ពីគំនិតម៉ែ និង មិនចេះរីងស្ងួត គឺ វិស័យទេសចរណ៍ វប្បធម៌ និង ធម្មជាតិ ។

ហេតុអ្វីបានជាខ្ញុំហ៊ានថាស្នាដៃនិងមរតកទាំងនេះជារបស់ម៉ែ?

ខ្ញុំបានបកស្រាយនិងពន្យល់ត្រួតៗពីខាង ដើមជាហូរហែររួចមកហើយ ក្រែងមិត្តអ្នកអានមិនសូវច្បាស់ពុំជឿជាក់ខ្ញុំសូមលើកយករឿងរ៉ាវរបស់ អ្នកនគរចេនឡាតាមរយះ​កំណត់ហេតុអ្នកកាទូតចិន​ជីតាក្វាន់ នៅក្នុងកំណត់ហេតុនេះលោកជីតាក្វាន់បាននិយាយថា អ្នកស្រុកចេនឡានេះមានរឿងអាថ៌កំបាំងមួយ មានតំណើរថា (មានបិសាចពស់មួយ​ដែលជាព្រះភូមិរក្សា​ព្រះនគរហើយតែង​តែ​ ប្រែក្រឡាខ្លួនមកជាស្រី្ត មករួមរ័កផ្តេកផ្តិតជាមួយស្តេចនាពេលរាត្រី ហើយរឿងនេះមានតែស្តេចទេដែលដឹង សូម្បីតែមហេសី ឬ ស្រីស្នំដទៃទៀតពុំដែលបានទៅជិតទីនោះ​ឡើយលុះ​កណ្តាល​រាត្រី​​​ទើបស្តេចយាងចុះមកផ្ទុំ​ជាមួយមហេសី រឺស្រីស្នំនោះវិញ ។ តែក្នុងឯកសារកំណត់ហេតុនោះ បានបញ្ចាក់ប្រាប់ថា កាល បើស្តេចបានជួបបិសាចពស់ពេលណា ពេលនោះស្តេចមានអាយុ​នគរ​​រុងរឿង ពុំមានកើតកលយុគ (សង្រ្គាម ) ឡើយ តែបើស្តេចពុំបានឡើងទៅជួប ឬ ឡើងទៅហើយពុំបានជួប នោះនគរនឹងកើតមានកលយុគហើយអពមង្គលនឹងកើតមានដល់ស្តេច ស្តេច​នឹង​អស់អាយុ សាកល្បងត្រិះរិះរាវរកការពិតក្នុងកំណត់ហេតុរបស់អ្នកការទូតចិននេះ ដើម្បីស្វែងរកនូវអទិទេពរបស់ក្មែរ ៖

បិសាចពស់ (ចិនហៅ) ព្រោះចិនពុំបានស្គាល់នាគក្មែរទេ ដោយសារតែនាគចិនមានជើងបួន នាគក្មែរ គ្មានជើង ហើយគ្មានក្បាលច្រើនទៀត ។ ធម្មតាបរទេសគេពុំដែលសរសេររបស់អ្វីមួយ ឲ្យ​ អ្នក​​ក្រៅបានល្អ ឡើយ ឧទាហរណ៍ៈ ស្រ្តីជាអាប យើងតែងតែគិតថាស្រី្តនោះអាក្រក់ តែយើងសួរថាដែលឃើញស្រ្តីនោះ សម្លាប់កូនខ្លួនឯងទេ គឺពិតជាពុំមានឡើយ ។ ស្រ្តីនោះគឺតែង​តែមាន​ ព្រហ្ម​វិហារធម៌ចំពោះកូនប្រុសស្រីរបស់គាត់ តែអ្នកដទៃទេតើ ដែលនាំគ្នាចោទគាត់ថា អាក្រក់នោះ ហើយក៏មិនដែលលឺល្បី ថាអ្នកចេះមន្តអាគមនេះ ទៅសម្លាប់អ្នកណាផង តែបើមនុស្សមិន​​ មែនជា (អាប) ហើយចិត្តអាក្រក់នោះ មនុស្សនោះអាក្រក់ជាងអាបរាប់រយដង ព្រោះមនុស្សដែលគ្មានគុណធម៌ សិលធម៌ អាចសម្លាប់មនុស្សបានរាប់រយពាន់លាននាក់ទៅទៀត (មេដឹកនាំ ផ្តា​ច់ការ) ។

ក្នុងឯកសារដដែល(ចិន) គាត់បានប្រាប់ថាបិសាចពស់នោះជា (ព្រះភូមិ ឬ ទេវតា) ដែលរក្សានគរ ហើយ ពិតជាទេវតាដែលមានរឹទ្ធបារមី យើងពិតជាមិនច្រលំឡើយ គឺជាមាតាមហានគរនោះឯង (ព្រះមាតានាគ) តែនាគនេះគ្រាន់តែជានិម្មិតរូបតែប៉ុណ្ណោះ ដែលខ្ញុំបានពន្យល់ពីពាក្យ នាគ ខាងដើមរួចមកហើយ។


      • បើសិនជាលោកអ្នកចង់ដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់មហានគរក្មែរថា​ មានអាថ៌កំបាំង និងរឿងរ៉ាវពោរពេញដោយអាថ៌កំបាំងយ៉ាងណានោះសូមចូលទៅកាន់ទំព័រដើម ដែលជាទំព័រមួយដែល​រៀបរាប់ពីលំដាប់លំដោយនៃរឿងរ៉ាវអាថ៌កំបាំងនេះ សូមមិត្តអ្នកអានយកទៅធ្វើការត្រិះរិះពិចារណាផងចុះ សូមចុច​នៅទីនេះ...[[១]]