អាហារ ១០ ប្រភេទ ប្រកប ដោយ សុខភាព និង ឆ្ងាញ់ ពិសា

ដោយវិគីភីឌា

មិត្ត​អ្នក​អាន​ជាទី​មេត្រី​! ឡេឌីស៍(Ladies: ស្ត្រីៗ)​សូម​លើក​យក​មក​ ជំរាប​ជូន ​នូវ​ប្រភេទ​អាហារ​ដ៏​ ឆ្ងាញ់​ពិសា ​មាន​១០​ប្រភេទ ប្រកប​ដោយ​សុខភាព​ ខ្ពស់​បំផុត ដោយ​សារ​តែ ​ប្រភេទ​មុខ​អាហារ​នីមួយ​ៗ​ យ៉ាង​ហោច​ណាស់​ ក៏​មាន​លក្ខណៈ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ ​បី​ចំណុច​ផង​ដែរ ក្នុង​ចំណុច​ដ៏​សំខាន់​ ប្រកប​ទៅ​ដោយ​គុណភាព ​ដូច​ខាង​ក្រោម​នេះ​៖ ជា​ប្រភព​អាហារ​ ដ៏​ប្រសើរនិង​មាន​គុណ​ប្រយោជ ព្រោះ​មាន​រសជាតិ​សរសៃ​ សំបូរ​ទៅ​ដោយ​ជីវជាតិ វីតាមីន ខនិជ​(ជាតិ​រ៉ែ) ​រួម​ជា​មួយ​នឹង​សមាសធាតុ​ បំប៉ន​ផ្សេង​ៗ​ទៀត​ផង​ដែរ។ ជា​ប្រភេទ​អាហារ ​ដែល​មាន​កំរិត ​សមាសភាគ​ជាតិ​បំប៉ន​(Phytonutrients) និង​សារ​ធាតុ​អុកស៊ីតកម្ម (អុកស៊ីដង់) យ៉ាង​ខ្ពស់​ មាន​ដូច​ជា​ប្រភេទ​វីតាមីន​ A និង E រួម​ទាំង​ វីតាមីន​បេតាការ៉ូទីន។ អាច​ជួយ​កាត់​បន្ថយ​បាន​ ចំពោះ​ករណី​មាន​ជំងឺ​ ពាក់​ព័ន្ធ​នឹង​បេះដូង​ ព្រម​ទាំង​ករណី​ ទាក់​ទិន​ទៅ​នឹង​ បញ្ហា​សុខភាព​ ផ្សេង​ៗ​ទៀត ។ មាន​កំរិត​ដង់ស៊ីតេ​កាឡូរី​ទាប​ បាន​សេចក្ដី​ថា បើ​ទោះ​បី​ជា​អ្នក​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន​ តាម​ចំណង់​ចំណូល​ចិត្ត​ក្ដី ក៏​មិន​បាន​បង្កើន​កាឡូរី​ ខ្លាំង​ពេក​នោះ​ដែរ ។ ជា​ប្រភេទ​អាហារ​ ដែល​មាន​ផ្សំ​ជា​ស្រេច​ នូវ​អ្វី​ដែល​ជា​តំរូវ​ការ​ របស់​រូប​កាយ​មនុស្ស​ ពិសេស​គឺ​សុខភាព ។ ជា​បន្ត​ទៀត​នោះ ​ឡេឌីស៍​សូម​លើក​យក​មក​ អធិប្បាយ​ជូន​អំពី​អាហារ​ ទាំង​១០ប្រភេទ​នោះ ដោយ​សូម​ជំរាប​ជូន​ តាម​លំដាប់​លំដោយ​ មាន​ដូច​តទៅ​៖

ផ្លែ​ប៉ោម (Apple)[កែប្រែ]

ហេតុ​អ្វី​ទើប​បាន​ជា​ ចាំបាច់​បរិភោគ​ ផ្លែ​ប៉ោម​? ផ្លែ​ប៉ោម​ជា ប្រភេទ​អាហារ ​ដែល​សំបូរ​ទៅ​ដោយ ​ប្រភព Pectin ជា​ជាតិ​សរសៃ ​ងាយ​នឹង​រលាយ ​ហើយ​ដែល​អាច​កាត់​បន្ថយ​បាន ​នូវ​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូលក្នុង​ឈាម ​ក៏​ដូច​ជា​ ជួយ​កំហិត​ជាតិ​ស្ករ​ក្នុង​ឈាម ផង​ដែរ ។ ផ្លែ​ប៉ោម​ស្រស់​ក៏​ជា​ប្រភព ​ដ៏​ប្រសើរ​នៃ​វីតាមីន​សេ ដែល​ជា​សារធាតុ​អុកស៊ីដង់ ​ជួយ​ការពារ​ កោសិកា​នៃ​រូប​កាយ ឲ្យ​បាន​ចៀស​ផុត​ពី​ សេចក្ដី​វិនាស​អន្តរាយ ។ វីតាមីន​C ក៏​នឹង​ជួយ​ភ្ជាប់​ ជាលិកា​កូឡាហ្សេន ​ជួយ​ធ្វើ​ឲ្យ ​សរសៃ​ឈាម​តូច​ៗ​ ក្នុង​រូប​កាយ​របស់​មនុស្ស​ ប្រកប​ដោយ​សុខភាព រួម​ជា​មួយ​នឹង​ ការ​បង្ក​លក្ខណៈ​ធ្វើ​ឲ្យ​រូប​កាយ​ ងាយ​ស្រូប​យក​ជាតិ​ដែក ​និង​ជាតិ​Folate ។

គ្រាប់​ផ្លែ​អាល់ម៉ុន ឬ អាម៉ង់ ()[កែប្រែ]

ហេតុ​អ្វី​ទើប​បាន​ជា ​ត្រូវ​បរិភោគ​គ្រាប់​ផ្លែ​អាល់ម៉ុន​? គ្រាប់​ផ្លែ​ដែល​មាន រសជាតិ​ឈ្ងុយ​ឆ្ងាញ់​នេះ សំបូរ​ទៅ​ដោយ​រសជាតិ និង​ជីវជាតិ ជាតិ​សរសៃ ​រីបូផ្លាវីន ម៉ាញ៉េស្យូម ជាតិ​ដែក និង​កាល់ស្យូម ។ ផ្លែ​ Almond សំបូរ​ទៅ​ដោយ ជាតិ​កាល់ស្យូម​លើស​ពី​ផ្លែ​ឈើ​ដទៃ​ទៀត គឺ​មាន​ជាតិ​កាល់ស្យូម ​ដល់​ទៅ​៧០​មីលីក្រាម​ឯ​ណោះ ​ក្នុង​ផ្លែ​ Almond នេះ​ ស្មើ​ត្រឹម​២៣​គ្រាប់ ។ ការ​បរិភោគ​ផ្លែ​ឈើ​នេះ​ ជួយ​ពង្រឹង​រូប​កាយ​របស់​អ្នក ដោយ​បង្កើត​វីតាមីន​ E ដល់​ទៅ​ពាក់​កណ្ដាល​ឯណោះ ។ ដូច​គ្នា​នឹង​ប្រភេទ គ្រាប់​ផ្លែ​ឈើ​ឯ​ទៀត ផង​ដែរ​ ផ្លែ Almond ជា​ផ្លែ​ឈើ​មាន​ប្រភព​ប្រូតេអ៊ីន ហើយ​មាន​ ផល​ប្រយោជយ៉ាង​ខ្លាំង ​ចំពោះ​សុខភាព​បេះដូង ។ ភាគ​ច្រើន​នៃ​ជាតិ​ខ្លាញ់ ដែល​មាន​នៅ​ក្នុង​ផ្លែ​ Almond នោះ​ ជា​ប្រភេទ​ប្រេងឬ​ខ្លាញ់​ដ៏​ល្អ ដែល​ធានា​បាន​ នូវ​គុណភាព​សុខភាព ជួយ​កំចាត់​ចោលបាន​ នូវ​បរិមាណ​យ៉ាង​ច្រើន​ នៃ​ជាតិ​ខ្លាញ់ ​(កូឡេស្តេរ៉ូល:cholesterol)​ ដែល​មាន​នៅ​ក្នុង​ឈាម ។

ផ្លែ Blueberry[កែប្រែ]

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​ផ្លែ​ Blueberry ? ផ្លែ​ឈើ​ប្រភេទ​នេះ​ ជា​ប្រភព​សំបូរ​ទៅ​ដោយ​ សារ​ជាតិ​បំប៉ន​បំផុត ហើយ​លើស​ពី​នេះ​ទៅ​ទៀត ជា​ប្រភេទ​អាហារ​អាច​ជួយ​ទប់​ស្កាត់​បាន ​អាការៈ​ឈឺ​ចាប់​ប្រព័ន្ធ​ទឹក​មូត្រ ​បាន​ទៀត​ផង ។ ផ្លែ​ Blueberry នេះ​អាច​ជួយ​ធ្វើ​ឲ្យ​ មាន​ការ​ចង​ចាំ​បាន​មួយ​រយៈ​ពេល ព្រម​ទាំង​ជួយ​បំប៉ន​ដល់​សុខភាព​ ចំពោះ​មនុស្ស​ចាស់​ជរា ។ ក៏​ជា​ប្រភេទ​ផ្លែ​ឈើ​ ដែល​ជួយ​កាត់​បន្ថយ​បាន​ទាំង​កាឡូរី​ ជា​ប្រភព​ នៃ​ជាតិ​សរសៃ​និង​វីតាមីន​ C ។ ទឹក​Blueberry ត្រឹម​១​ពែង​ ស្រស់​ៗ ​មាន​ផ្ទុក​៨៣​កាឡូរី​ ជាតិ​សរសៃ​៣,៥​ក្រាម និង​វីតាមីន​C ១៤​មីលីក្រាម ។


បន្លែ ផ្កាស្ពៃបៃតង (Broccoli)[កែប្រែ]

Broccoli.JPG

ហេតុ​អ្វី​ទើប​បាន​ជា​ ត្រូវ​បរិភោគ​បន្លែ​ Broccoli ? ជា​ប្រភេទ​បន្លែ​ ដែល​មាន​ប្រភព ​នៃ​សារធាតុ​កាល់ស្យូម ប៉ូតាស្យូម flolate និង​ ជាតិ​សរសៃ​ ។ បន្លែ​ Broccoli សំបូរ​ទៅ​ ដោយ​សារជាតិ​បំប៉ន ហើយ​អាច​ជួយ​ទប់​ស្កាត់​បាន ​រាល់​ជំងឺ​ឆ្លង​សួរ​ពូជ ក្នុង​នោះ​មាន​ទាំង​ជំងឺ​ ពាក់​ព័ន្ធ​នឹង​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​មហារីក​បាន​ មួយ​ចំនួន​ទៀត​ផង ។ បន្លែ​ Broccoli ជា​ប្រភព​សំបូរ​ ទៅ​ដោយ​ជីវជាតិ វីតាមីន ​A និង ​C សារធាតុ​អុកស៊ីតកម្ម​ ដែល​ជួយ​ការពារ ​កោសិការូបកាយ​មនុស្ស ទប់​ស្កាត់​បាន​ រាល់​ក្ដី​អន្តរាយ​ទាំង​ពួង ។

សណ្ដែក​ក្រហម[កែប្រែ]

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​សណ្ដែក​ក្រហម​? បើ​និយាយ​អំពី​ គ្រាប់​សណ្ដែក​ក្រហម​វិញ មាន​ដល់​ទៅ​ ពីរ​ប្រភេទ​នោះ​គឺ​៖ សណ្ដែក​ក្រហម​គ្រាប់​តូច​ៗ និង​សណ្ដែក​ក្រហម​ក្រមៅ ។ ជា​ប្រភេទ​អាហារ​ សំបូរ​ទៅ​ដោយ​ដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ជាតិ​ទង់​ដែង ជាតិ​Thiamin ។ សណ្ដែក​ក្រហម​ ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ កាត់​បន្ថយ​ទាំង​កាឡូរី សំបូរ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ ។ សណ្ដែក​ក្រហម​មាន ​ប្រសិទ្ធិ​ភាព​ដ៏​ប្រសើរ​បំផុត ​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ករណី ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​មហារីក និង​ការ​ឆ្លង​ជំងឺ​សួរ​ពូជ ។

ត្រី​សូម៉ុង Salmon[កែប្រែ]

ហេតុ​អ្វី​ទើប​បាន​ជា ​ត្រូវ​បរិភោគ​ត្រី​សូម៉ុង​? ត្រី​សូម៉ុង​នេះ​ជា​ប្រភព ​ដ៏​ល្អ​អស្ចារ្យ​បំផុត​សំបូរ​ដោយ ​អាស៊ីដ​ខ្លាញ់​ Omega-3 ។ Omega-3 ក៏​អាច​ជួយ​ការពារ ​មិន​ឲ្យ​បេះដូង​ដើរ​ខុស​សង្វាក់ ដែល​ជា​មូលដ្ឋានអាច​បណ្ដាល​ឲ្យ​ មនុស្ស​បាត់​បង់​ជីវិត​បាន ព្រោះ​តែ​បញ្ហា​គាំង​បេះដូង ។ លើស​ពី​នេះ​ទៅ​ទៀត នេះ​ជា​ប្រភេទ​អាហារ ដែល​ជួយ​ធ្វើ​ឲ្យ ​គ្រាប់​ឈាម​ដំណើរ​ការ​បាន​ល្អ ជួយ​កាត់​បន្ថយ​បាន ​រាល់​ការ​ប្រឈម​មុខ​ទៅ​នឹង​ករណី ស្ទះ​ដាច់​សរសៃ​ឈាម​ ក្នុង​ខួរ​ក្បាល ។ ក្រៅ​ពី​នេះ​វិញ អាហារ​ត្រី​សូម៉ុង​សំបូរ​ដោយ​ អាស៊ីដ ​Omega-3 ដែល​ជួយ​បន្សុទ្ធ​ជាតិ​ខ្លាញ់ កូឡេស្តេរ៉ូល និង​ជា​ប្រភព​ដ៏​សំខាន់​ នៃ​ប្រូតេអ៊ីន​ទៀត​ផង ។

ស្ពៃ​អេពីណា Spinach[កែប្រែ]

ហេតុ​អ្វី​ទើប​បាន​ ជា​ត្រូវ​បរិភោគ​ស្ពៃ​អេពីណា​? ស្ពៃ​អេពីណា​មាន​ កំរិត​វីតាមីន​ A និង C ព្រម​ទាំង ​Folate ដ៏​ខ្ពស់​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ ​នៃ​សារ​ជាតិ Riboflawin វីតាមីន B6 កាល់ស្យូម ដែក និង​ម៉ាញ៉េស្យូម​។ ស្ពៃ​អេពីណា ជា​ប្រភេទ​បន្លែ​ ដែល​ជួយ​ពង្រឹង ​ប្រព័ន្ធ​ការពារ​រូប​កាយ ព្រម​ជា​មួយ​ការ​ជួយ ​ធ្វើ​ឲ្យ​សក់​ និង​ស្បែក​របស់​អ្នក​ ឲ្យ​កាន់​តែ​មាន​សុខភាព​ល្អ ​ថែម​ទៀត ។

ដំឡូង​ជ្វា[កែប្រែ]

ហេតុ​អ្វី​បាន​ជា​ ត្រូវ​បរិភោគ​ដំឡូង​ជ្វា​? ដំឡូង​ជ្វា​ដែល ​មាន​ពណ៌​លឿង​ ដូច​ជាពណ៌​ទឹក​ក្រូច ជា​ប្រភេទ​អាហារ​សំបូរដោយ ​សារ​ជាតិ​បំលែង​ឲ្យ​ទៅ​ជា ​វីតាមីន​A នៅ​ក្នុង​រូប​កាយ​ របស់​អ្នក​។ អាហារ​ប្រភេទ​នេះ ក៏​ជួយ​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ កាន់​តែ​វែង ហើយ​ជួយ​កាត់​បន្ថយ​បាន ​នូវ​រាល់​ការ​ប្រឈម​មុខ ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន ។ ដំឡូង​ជ្វា​ជា​អាហារ​ ដ៏​ប្រសើរ​ដែល​ជា​ប្រភព​ នៃ​ជាតិ​សរសៃ Vitamin B6 Vitamin C និងVitamin E ហ្វូឡាត និង​ប៉ូតាស្យូម​។ ដូច​គ្នា​នឹង​ប្រភេទ​អាហារ​ទាំង​ឡាយ​ផង​ទៀត​នោះ ដំឡូង​ជ្វា​មិន​មាន​ជាតិ​ខ្លាញ់ ហើយ​មាន​បរិមាណ​កាឡូរី​ដ៏​តិច​តួច ។ ដំឡូង​ជ្វា​មួយ​មើម​ មាន​ត្រឹម​តែ​៥៤​កាឡូរី​ តែ​ប៉ុណ្ណោះ ។

ទឹក​បន្លែ (Vegetable juice)[កែប្រែ]

ហេតុ​អ្វី​ទើប​បាន​ជា ​បរិភោគ​ទឹក​បន្លែ​គាប​? ទឹក​បន្លែ​សំបូរ​ដោយ ​វីតាមីន ខនិជ​(ជាតិ​រ៉ែ) ព្រម​ទាំង​ ជាតិ​បំប៉ន​ច្រើន​មុខ​ទៀត នៅ​ក្នុង​ប្រភព​ដើម ​នៃ​បន្លែ​ទាំង​អស់​។ ការ​បរិភោគ​ទឹក​បន្លែ​ ជា​មធ្យោបាយ​មួយ​យ៉ាង​ ងាយ​ស្រួល​សំរាប់​តំណម​អាហារ ​របស់​អ្នក​។ បើ​និយាយ​អំពី​ ទឹក​ផ្លែ​ប៉េងប៉ោះ និង​ប្រភេទ​ទឹក​បន្លែ​គាប​ជា​ច្រើន​មុខ​ផ្សេង​ទៀត​នោះ ជា​ប្រភព​ដ៏​ប្រសើរ​ នៃ​ជាតិ​Lycopene ជា​ប្រភព​ប្រឆាំង​ នឹង​អុកស៊ីដង់ ដែល​អាច​ជួយ​កាត់​បន្ថយ​បាន ​អាការៈ​គាំង​បេះដូង ជំងឺ​មហារីក​ប្រូស្តាត រួម​និងជំងឺ​មហារីក​ ផ្សេង​ៗ​ទៀត ។ ប្រភេទ​បន្លែ​ដទៃ​ទៀត រួម​ជា​មួយ​នឹង​ផ្លែ​ប៉េងប៉ោះ មាន​កំរិត​សូដ្យូម​ដ៏​ខ្ពស់ ហើយ​អាច​ធ្វើ​ឲ្យ​សារធាតុ​នេះ​ប្រែ​ប្រួល​ទៅ​តាម ​សេចក្ដី​ត្រូវ​ការ​ នៃ​រូបរាង​កាយ ។

បណ្ដូល​គ្រាប់​ស្រូវ​សាលី[កែប្រែ]

ហេតុ​អ្វី​ទើប​បាន​ជា​ ត្រូវ​បរិភោគ​បណ្ដូល​ គ្រាប់​ស្រូវ​សាលី​? បណ្ដូល​នេះ​ហើយ​ដែល​នឹង ​ធ្វើ​ឲ្យ​ដុះ​ពន្លក ប្រៀប​បាន​នឹង​សណ្ដែក​បណ្ដុះ ដែល​ដុះ​ចេញ​ពី​គ្រាប់​សណ្ដែក​បាយ​នោះ​ ផង​ដែរ​។ បណ្ដូល​គ្រាប់​ធញ្ញជាតិ​ស្រូវ​សាលី​នេះ​ សំបូរ​ដោយ​ប្រភព ​នៃ​សារធាតុ​បំប៉ន រួម​មាន​៖ Niacin Thiamin Riboflavin វីតាមីន​ E Folate ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ដែក ស័ង្កសី និង​ប៉ាហាំង ។ បញ្ចូល​គ្រាប់​ស្រូវ​ភោគ​សាលី​នេះ ​ក៏សំបូរ​ដោយ​ប្រូតេអ៊ីន​ ជា​ពិសេស​ជាតិ​លីពីត​ ថែម​ទៀត​ផង ​៕

ឯកសារពិគ្រោះ[កែប្រែ]

អំពី​ស្ត្រី