អេលីសា ឡាម

ពីវិគីភីឌា

អេលីសា ឡាម[កែប្រែ]

សាកសពរបស់​ អេលីសា ឡាម (Elisa Lam) ​ ឬ​ តាមភាសាកង់តុងហៅថា​ ឡាម​ ហូ យី​ (Lam Ho Yi)​ (simplified Chinese: 蓝可儿;​ traditional Chinese: 藍可 )​ កើតថ្ងៃទី​ ៣០​ ខែមេសា ឆ្នាំ​ ១៩៩១ អាយុ​​ ២១ឆ្នាំ មានសញ្ជាតិកាណាដា នាងជានិស្សិតដែលសិក្សានៅឯសកលវិទ្យាល័យ ព្រីធីស កូឡុំបៀ (University of British Columbia) ក្នុងរដ្ឋ វេនខូវើរ (Vancouver) ត្រូវបានគេស្រង់ចេញពីក្នុងធុងទឹកខាងលើអូតែលឈ្មោះ​ សេស៊ីល (Cecil Hotel) ក្នុង​រដ្ឋ​ ដោនថោន ឡសអេនជេលេស​ (Downtown Los Angeles) ​ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣។​ នាងត្រូវបានគេប្រាប់ថាបានបាត់ខ្លួនតាំងពីថ្ងៃទី ៣១ ខែកុម្ភៈមកម្ល៉េះ។ ការបាត់បង់ជីវិតរបស់នាងបង្កើតឲ្យមានមតិខុសៗគ្នាជាច្រើន ជាពិសេសនោះគឺ clip វីដេអូដែលថតបានដោយកាម៉េរ៉ាសុវត្តិភាពក្នុងជណ្តើរយន្តប្រអប់របស់សណ្ឋាគារដែលត្រូវបានប៉ូលីសយកមកបង្ហាញ ព្រោះវាជាភ័ស្តតាងចុងក្រោយមុនពេលនាងបាត់ខ្លូនដែលជាហេតុធ្វើឲ្យមានការសង្ស័យប្លែកៗជុំវិញ clip វីដេអូមួយនេះ។

ការបាត់ខ្លួន និងការរកឃើញសាកសព[កែប្រែ]

អេលីសា ឡាម​ បានធ្វើដំណើរចេញពីទីក្រុង ឡសអេនជេលេស ហើយចូលមកស្នាក់នៅក្នុងសណ្ឋាគារ សេស៊ិល មុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣។ តាំងតែពីថ្ងៃដែលនាងបានស៊ីញ៉េចេញពីសណ្ឋាគារនេះក្រុមគ្រួសារនាងពុំបានទទួលដំណឹងអ្វីបន្តិចសោះពីនាងទើបធ្វើឲ្យពួកគាត់ប្តឹងប៉ូលីសឲ្យជួយស្វែងរកនាង។​ ដោយការស្រាវជ្រាវយ៉ាងមមាញឹក ខាងប៉ូលីសបានប្រាប់ថា នាងបានបាត់ខ្លួនសូន្យឈឹងតាំងតែពីថ្ងៃទី៣១ ខែមករា មកម្ល៉េះ ព្រមទាំងមានខ្លីបវីដេអូយកមកជាមួយផង។​ ក្នុងខ្លីបវីដេអូដែលជាភ័ស្តតាងចុងក្រោយមុនពេលនាងបាត់ខ្លួនទៅនោះគឺ អេលីសា ឡាម​ បានបង្ហាញនូវអាកប្បកិរិយាប្លែកៗយ៉ាងខ្លាំង គឺពេលមកដល់ជណ្តើរប្រអប់ដំបូង នាងបានឱនចុចលេខជណ្តើរប្រអប់ធម្មតា ឈរបានមួយសន្ទុះនាងបានបង្ហាញនូវអាកប្បកិរិយាប្លែកៗដូចជា អើតកចេញក្រៅហាក់ដូចកំពុងរកនរណាម្នាក់រួចក៏ចូលក្នុងជណ្តើរប្រអប់វិញដោយរត់ទៅពួនក្បែរកន្លែងចុចលេខជណ្តើរប្រអប់ (ស្រដៀងគ្នានឹងការលែងល្បែងបិទពួន) រួចក៏ចេញទៅខាងក្រៅម្តងទៀតដោយធ្វើអាកប្បកិរិយាដដែល ខណៈនោះក្នុងខ្លីបពុំបានបង្ហាញថាមានមនុស្សណាម្នាក់ដើរកាត់ជណ្តើរប្រអប់ឡើយ ហើយជណ្តើរប្រអប់ក៏ពុំទាន់បិទទ្វារដែរ បន្ទាប់នាងបានទៅឈរនៅខាងក្រៅជណ្តើរប្រអប់ហាក់ដូចជាកំពុងតែរងចាំនរណាម្នាក់ ក្រោយមកនាងក៏បានចូលមកក្នុងជណ្តើរប្រអប់វិញដោយចុចលេខជណ្តើរប្រអប់ពីលើចុះក្រោមទាំងអស់ បន្ទាប់មកនាងទៅឈរនៅខាងក្រៅ ហើយធ្វើកាយវិការហាក់ដូចជារៀបរាប់ពីអ្វីមួយឲ្យអ្នកនៅខាងក្រៅនាងស្តាប់ ក្រោយពីឈរនិយាយបានមួយសន្ទុះ នាងក៏បានដើរចេញទៅបាត់រហូតតែម្តង។ ក្រោយមកដោយមានការបន្ទោសពីភ្ញៀវជាច្រើនដែលមកស្នាក់នៅក្នុងសណ្ឋាគារពីគុណភាពទឹក ដោយថាមានពណ៌ខ្មៅ និងមានក្លិនអាក្រក់ ទើបខាងបុគ្គលិកថែទាំសណ្ឋាគារបានឡើងទៅត្រួតពិនិត្យប្រព័ន្ធទឹកខាងលើសណ្ឋាគារ រួចក៏បានជួបសពរបស់នាងក្នុងធុងទឹកលើសណ្ឋាគារក្នុងសភាពហើមព្រមជាមួយនឹងសម្លៀកបំពាក់ដូចនៅក្នុង clip វីដេអូដែលបានបែកខ្ចរខ្ចាយនោះតែម្តងទៅ។ នៅក្នុងរឿងអាថ៌កំបាំងនៃការស្លាប់មួយនេះ ពុំមានហេតុផលណាបញ្ជាក់ឲ្យច្បាស់លាស់នោះទេដែលជាហេតុធ្វើឲ្យមានការវិភាគពិចារណាផ្សេងៗគ្នាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសបានបិទបញ្ចប់រឿងក្តីមួយនេះថាជាករណី សម្លាប់ខ្លូនឯង។​