Jump to content

អេអូអេនហាណូយឡេនម៉ាកថោវឺ

ពីវិគីភីឌា

អេអូអេនហាណូយឡេនម៉ាកថៅវឺ ឬ អេអូអេនឡេនម៉ាក៧២ (ភាសាអង់គ្លេស: AON Hanoi Landmark Tower or AON Landmark 72 ) គឺជាគឺជាអគារខ្ពស់មួយដែលមានទីតាំងនៅទីក្រុងហាណូយរដ្ឋធានីនៃប្រទេសវៀតណាម។ អគារខ្ពស់ទំនើបប្រើចម្រុះនៅផ្លូវផាំហ្វុង ស្រុកណាមទឺលៀម។ អគារនេះមានអគារប្រើប្រាស់ចម្រុះ ៧២ជាន់ ដែលមានកម្ពស់ ៣៥០ម៉ែត្រ និងអគារភ្លោះសណ្ឋាគារកម្ពស់ ៤៨ ជាន់ចំនួនពីរ។ អគារមួយនេះមានទីតាំងនៅលើផ្ទៃដី៤៦ ០៥៤ម ហើយផ្ទៃជាន់សរុបគឺ ៦០៩ ៦៧៣ ម ដែលជាប់ចំណាត់ថ្នាក់ទី៥ ជាជាន់ធំបំផុតនៃអគារតែមួយនៅលើពិភពលោក។ អ្នកវិនិយោគ និងប្រតិបត្តិករនៃស្មុគ្រស្មាញគឺជាក្រុមហ៊ុនគៀងណាមអេនថឺព្រីស (Keangnam Enterprises, Ltd) ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង។ ទុនវិនិយោគត្រូវបានប៉ាន់ស្មានថាមានចំនួន ១.០៥ពាន់លានដុល្លារ។

ឯកសារយោង

[កែប្រែ]