អំពិលទឹក
Appearance
អំពិលទឹក (ឈ្មោះវិទ្យាសាស្ត្រ: Pithecellobium dulce) ជារុក្ខជាតិដែលមានដុះច្រើននៅតាមប្រទេសកម្ពុជា ថៃ វៀតណាម។ មានឯកសារមួយចំនួនគូសបញ្ជាក់ថាអំពិលទឹកជារុក្ខជាតមានកំណើតពីប្រទេសមិកសិកូ អាមេរិចកណ្ដាល និងភាគខាងជើងរបស់អាមេរិចខាងត្បូង។ បន្ទាប់មកទើបមានការសាយពូជទៅកាន់អាមេរិចខាងជើង, ប្រទេសហ្វីលិពីន និងតំបន់អាស៊ីអាគ្នេយ៍។
- ភាសាតេលូកូហៅថា సీమ చింత "seema chintakaya" ភាសាផ្សេងៗទៀតដូចជា
- guamúchil / cuamúchil / huamúchil (ភាសាអេស្ប៉ាញក្នុងប្រទេសមិកសិកូ),
- guamá americano (ភាសាភើតូរីកូ) ʻopiuma (ភាសាហាវ៉ៃ),
- kamachile (ភាសាហ្វីលិពីន),
- கோன புளியங்கா/ கொடுக்காப்புளி kodukkappuli (ភាសាទមិឡ),
- વિલાયતી આંબલી vilayati ambli (ភាសាគុជរាត),
- जंगल जलेबी jungle jalebi ឬ ganga imli (ភាសាហ៊ីនឌី),
- তেঁতুল tetul (ភាសាបាងកាលី),
- seeme hunase (ភាសាកាណាដា) និង
- विलायती चिंच vilayati chinch (ភាសាមរាឋ្ឋី)
អំពិលទឹកជាប្រភេទដើមឈើធំ ដើមមានបន្លា ស្លឹកស្ដើង មានសណ្ថានដូចម្រាមដៃ មានផ្កាជាចង្កោមៗ តូចៗ ពណ៌ស រំលេចកញ្ចុំកេសឈ្មោលច្បាស់។ ផ្លៃមានលក្ខណៈជាកួររង្វេលៗ។ ផ្លែខ្ចីពណ៌បៃតងខ្ចី ផ្លែចាស់មានពណ៌ផ្កាឈូក ឬ ពណ៌ក្រហម។ សាច់ផ្លែមានពណ៌សលាយក្រហមឬផ្កាឈូក មានរសជាតិផ្អែមលាយចត់។