អំពើហិង្សា

ពីវិគីភីឌា
Jump to navigation Jump to search

អំពើហិង្សាសំដៅយកការរំលាភបំពាន ឬបង្ខិតបង្ខំផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច រួមបញ្ចូលទាំងការប្រមាថមាក់ងាយ ការគំរាមគំហែង ការដាក់ឱ្យនៅឯកោដាច់ពីគេឯង និងការរំលោភបំពានផ្នែកជីវភាពសេដ្ឋកិច្ចពីសំណាក់បុគ្គលម្នាក់ ឬច្រើន ដើម្បីត្រួតត្រាទៅលើបុគ្គលផ្សេងៗទៀត។

មូលហេតុនៃអំពើហិង្សា[កែប្រែ]

អំពើហិង្សាកើតឡើដោយសារភាពមិនចុះសម្រុងគ្នាខាងផ្លូវកាយ ផ្លូវចិត្ត និងការចែករំលែកផលប្រយោជន៍មិនស្មើគ្នា។ អំពើហិង្សាកើតឡើងចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមមិនថា​អ្នកមាន អ្នកក្រ អ្នកមានចំនេះដឹងខ្ពស់ អ្នកមានប្រាក់ចំណូលខ្ពស់ ឬតិចឡើយ។ ភាពមិនចុះសម្រុងគ្នាខាងផ្លូវកាយ ផ្លូវចិត្ត ការខ្វែងគំនិតគ្នា ធ្វើឱ្យអារម្មណ៍មានការឈឺចាប់ ដែលឈានទៅរកការប្រើប្រាស់វិធីផ្សេងៗ ដើម្បីយកឈ្នះលើភាគីម្ខាងទៀត ដោយពុំបានគិតពីទង្វើលនេះល្អ ឬអាក្រក់ ខុសច្បាប់សង្គមឡើយ។ បញ្ហានេះបណ្តាលឱ្យមានគំហឹងពុំអាចរកវិធីដោះស្រាយដោយសន្តិភាព អធ្យាស្រ័យហើយឈានទៅរកការវាយដំ ការប្រើអំពើឃោរឃៅ អមនុស្សធម៌។ ម្យ៉ាងទៀតអំពើហិង្សាអាចកើតមានឡើងពីការដណ្តើមផលប្រយោជន៍គ្នា ការជួបអំពើអយុត្តិធម៌ ការដុតកំហឹង ការប្រកាន់បក្សពួក ប្រកាន់វណ្ណៈ ក៏បណ្តោយឱ្យមានអំពើហិង្សានៅក្នុងសង្គមដែរ។ ជម្លោះរវាងប្តីប្រពន្ធ ការបង្កឱ្យមានអំពើវាយដំ ប្រើសំដីបរិហារកេត្តិ៍គ្នាទៅវិញទៅមក ឬការឈានដល់ការបែកបាក់កូនចៅ ប្តីប្រពន្ធ និងក្រុមគ្រួសារ[១]

ឯកសារយោង[កែប្រែ]

  1. សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី២០៨ ដល់២០៩