Jump to content

អំពើអនិត្យានុកូល

ពីវិគីភីឌា

អំពើអនីត្យានុកូល Want. A restrainig. Order Lifted against kyle amadues Darcy និយមន័យនៃកំហុសចេតនា និង អចេតនា នៅក្នុង (អំពើអនីត្យានុកូល) នេះ អំពើដោយមានកំហុសចេតនា ឬ អចេតនា សំដៅទៅលើ អំពើដែលត្រូវនឹងចំណុចណាមួយខាងក្រោមនេះ៖ ក-ធ្វើអំពើបំពានដោយព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផល ហើយ ដោយទទួលយកការកើតឡើងនៃលទ្ធផលនោះ ។ ខ-ធ្វើអំពើដែល បើតាមប្រក្រតី បុគ្គលដែលមានឋានៈនៃការងារ ឬ បទ ពិសោធន៍ស្មើគ្នានឹងអ្នកធ្វើអំពើនោះ អាចព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផល ក៏ដោយ ក៏អ្នកធ្វើអំពើនោះនៅតែពុំបានព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផល នោះ ដោយសារការធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ហើយទោះជាមានករណីយកិច្ច ជៀសវាងនូវលទ្ធផលនោះក៏ដោយ ក៏នៅតែប្រព្រឹត្តផ្ទុយនឹងករណីយកិច្ចនោះ ។

ល័ក្ខខ័ណ្ឌ និង ការទទួលខុសត្រូវក្នុងការបញ្ជាក់បង្ហាញនៃ អំពើអនីត្យា-នុកូលទូទៅ ១-បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឬ ផលប្រយោជន៍របស់ជនដទៃ ដោយកំហុសចេតនា ឬ ដោយកំហុសអចេតនា ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលកើតឡើងដោយអំពើនោះ ។ ២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះ ករណីដែលការខូចខាតបានកើតឡើង ដោយសារមានករណីយកិច្ចធ្វើអំពើណាមួយ តែមិន បានធ្វើអំពើនោះ ។ ៣-ចំពោះកំហុសចេតនា ឬ កំហុសអចេតនារបស់ចារីនេះ ទំនាក់ទំនងនៃហេតុ ផលរវាងអំពើរបស់អ្នកប្រព្រឹត្តអំពើបំពាន និង ការកើតឡើងនៃការខូចខាត និង ការខូច ខាតដែលកើតមានឡើងលើជនរងគ្រោះ បុគ្គលដែលទាមទារសំណងការខូចខាតនោះ ត្រូវ បញ្ជាក់បង្ហាញ លើកលែងតែមានបញ្ញត្តិពិសេសនៅក្នុងក្រមនេះ ឬ ច្បាប់ផ្សេងទៀត ។