អ្នកប្រើប្រាស់:គួន សុខគា

ពីវិគីភីឌា

យេ សន្ដា ប្រារឰមង្គលសូត្រ បាលី-ប្រែ[កែប្រែ]

យេ សន្ដា សន្ដចិត្ដា តិសរណសរណា ឯត្ថ លោកន្ដរេ វា ភុម្មា ភុម្មា ច ទេវា គុណគណគហណព្យាវដា សព្វកាលំ

ទេវតាទាំងឡាយឯណាជាភុម្មទេវតាក្ដី មិនមែនជាភុម្មទេវតាក្ដី ជាអ្នកមានចិត្ដស្ងប់ មានព្រះរតនត្រ័យជាទីពឹងទីរឭក ដែលមាន នៅក្នុងលោកនេះ ឬក្នុងចន្លោះនៃលោក ជាអ្នកខ្វល់ខ្វាយ ក្នុងកិរិយាកាន់យកនូវពពួកនៃគុណសព្វៗកាល។

ឯតេ អាយន្ដុ ទេវា វរកនកមយេ មេរុរាជេវសន្ដោ សន្ដោ សន្ដោ សហេតុំ មុនិវរវចនំសោតុមគ្គំ សមគ្គំ

សូមទេវតាទាំងឡាយនោះអពោ្ជីញមក ម្យ៉ាងទៀត ទេវតាដែលស្ថិតនៅលើភ្នំមេរុរាជ សុទ្ធសឹងតែមាសដ៏ប្រសើរ សូមអពោ្ជីញមកផង សូមទេវតា ជាសប្បុរសទាំងឡាយ អពោ្ជីញមកកាន់ទីសមាគម ដើម្បីស្ដាប់នូវពាក្យនៃព្រះមុនីដ៏បវរ ជាធម៌ដ៏ប្រសើរ លើសជាហេតុនាំឱ្យកើតសេចក្ដីតេ្រកអរ។

សពេ្វសុ ចក្កវាឡេសុ យក្ខា ទេវា ច ព្រហ្មុ នោ យំ អមេ្ហហិ កតំ បុញ្ញំ សព្វសម្បត្ដិ សាធកំ

បុណ្យឯណាដែលយើងបានធ្វើហើយ ជាបុណ្យអាចឱ្យ សមេ្រចនូវសម្បត្ដិទាំងពួង សូមយក្ខទាំងឡាយផង ទេវតាទាំងឡាយផង ព្រហ្មទាំងឡាយផង ក្នុងចក្រវាឡ ទាំងអស់ (អនុមោទនាតេ្រកអរនឹងបុណ្យនោះ)។

សពេ្វ តំ អនុមោទិត្វា សមគ្គា សាសនេ រតា បមាទរហិតា ហោន្ដុ អារក្ខាសុ វិសេសតោ

យក្ខ និងទេវតា និងព្រហ្មទាំងអស់ កាលបើបាន អនុមោទនានូវបុណ្យនោះហើយ ចូរព្រមព្រៀងគ្នា តេ្រកអរក្នុងព្រះពុទ្ធសាសនា ហើយចូរប្រាសចាក សេចក្ដីប្រហែសធេ្វសក្នុងការរក្សា (នូវព្រះពុទ្ធសាសនា) ដោយឧបាយដ៏វិសេស។

សាសនស្ស ច លោកស្ស វុឌ្ឍី ភវតុ សព្វទា សាសនម្បិ ច លោកពា្ច ទេវា រក្ខន្ដុ សព្វទា

សូមឱ្យសេចក្ដីចម្រើន កើតមានដល់ព្រះពុទ្ធសាសនា ផង ដល់សត្វលោកផង ឱ្យបានសព្វៗ កាលទៅ សូមទេវតាទាំងឡាយ អភិបាលរក្សានូវព្រះពុទ្ធសាសនាផង នូវសត្វលោកផង ឱ្យបានសព្វៗ កាល រៀងទៅ។

សទ្ធឹ ហោន្ដុ សុខី សពេ្វ បរិវារេហិ អត្ដនោ អនីឃា សុមនា ហោន្ដុ សហ សពេ្វហិ ញាតីភិ

សព្វសត្វទាំងអស់ ព្រមទាំងបរិវារទាំងឡាយរបស់ខ្លួន សូមឱ្យមានសេចក្ដីសុខស្រួល សូមឱ្យជាអ្នកឥតមាន សេចក្ដីទុក្ខភ័យ ជាអ្នកមានចិត្ដល្អ ព្រមទាំងជនជាញាតិ សន្ដានទាំងអស់គ្នា។

យពា្ច ទ្វាទស វស្សានិ ចិន្ដយឹសុ សទេវកា ចិរស្សំ ចិន្ដយន្ដាបិ នេវ ជានឹសុ មង្គលំ ចក្កវាឡសហសេ្សសុ ទសសុ យេន តត្ដកំ កាលំ កោលាហលំ ជាតំ យាវ ព្រហ្ម និវេសនា

មនុស្សព្រមទាំងទេវតាទាំងឡាយ បាននាំគ្នាគិតរក នូវមង្គលឯណា អស់ ១២ ឆ្នាំ មនុស្ស និងទេវតាទាំងនោះ ក្នុង ១ មឺុនចក្រវាឡ ទោះខំប្រឹងគិតអស់កាលយូរ មេ្ល៉ាះក៏ នៅតែមិនដឹងនូវមង្គលនោះត្រឹមណា រីកោលាហលក៏កើត រហូតដល់ភពជាទីនៅនៃព្រហ្ម អស់កាលត្រឹមណោះឯង។

យំ លោកនាថោ ទេសេសិ សព្វបាបវិនាសនំ យំ សុត្វា សព្វទុកេ្ខហិ មុពា្ចន្ដា សំខិយា នរា ឯវមាទិគុណូបេតំ មង្គលន្ដម្ភណាម ហេ

ព្រះបរមលោកនាថ ទ្រង់ត្រាស់សម្ដែងហើយនូវ មង្គលឯណា ដែលជាគ្រឿងញុាំងបាបទាំងពួងឱ្យវិនាស នរជនទាំងឡាយ រាប់ចំនួនមិនបាន ស្ដាប់នូវមង្គល ឯណាហើយ បានរួចចាកទុក្ខទាំងពួង ម្នាលទេវតា ទាំងឡាយ យើងពោលឥឡូវនេះ នូវមង្គលនោះ ដ៏ ប្រកបដោយគុណមានយ៉ាងនេះជាដើម។