អ្នកប្រើប្រាស់:ឃានសុវណ្ណារ៉ា

ពីវិគីភីឌា

ប្រវត្តិរូបសង្ខេប[កែប្រែ]

ខ្ញុំបាទឈ្មោះឃានសុវណ្ណារ៉ា​ ជាសិស្សផ្នែកទំនាក់ទំនងសង្គមនឹងសាពត័មាន សាលាបច្ចេកទេសដុនបូស្កូ​ កែប ហើយខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ​ ស្រុកទ្រាំង ឃំុរនាម ភូមិត្រពាំងខ្នុរ

ធនធានធាម្មជាតិកម្ពុជា[កែប្រែ]

 ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយធនធាន​ធម្មជាតិ​មហាសាល។ ធនធាន​ធម្មជាតិ​មាន​ទាំង​​នៅ​បាត​សមុទ្រ ក្រោមដី និង​លើដី។
ប៉ុន្តែ​ប្រទេស​មួយ​នេះ​នៅ​តែ​ក្រីក្រ។ តើ​នេះ​បណ្តាល​មក​ពី​បញ្ហា​អ្វី ?

​ នៅ​ក្នុង​ផ្នត់​គំនិត​ខ្មែរ​កាល​ពី​ជំនាន់​មុន ប្រទេស​កម្ពុជា គឺ​ជា​ដែនដីសុវណ្ណ​ភូមិ។ គេ​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា​ជា​ដែនដី​សុវណ្ណភូមិ​ពីព្រោះ​ប្រទេស​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ធម្មជាតិ​រ៉ែមាស-រ៉ែត្បូង និង​​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិមហាសាល​ច្រើន​ផ្សេងទៀត​។ ធនធាន​មហាសាល​ទាំង​នោះ​​​មាន​វត្តមាន​នៅ​គ្រប់​ទិសទី​នៃ​ប្រទេស​កម្ពុជា មាន​ទាំង​នៅ​ក្រោមដី បាត​សមុទ្រ ក្នុង​សមុទ្រ​ ក្នុង​ទន្លេ និង​នៅ​លើដី​ក៏​មាន​ច្រើន​រាប់​ស្ទើ​មិន​អស់​ដែរ។ ជាក់ស្តែង នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ប៉ៃលិន រតនៈគីរី កំពង់ធំ ព្រះវិហារ មណ្ឌលគីរី ប្រទេស​កម្ពុជា​ធ្លាប់​សម្បូរ​ទៅ​ដោយ​រ៉ែមាស រ៉ែត្បូង រ៉ែដែក និង​ធនធាន​រ៉ែ​មួយ​ចំនួន​ផ្សេង​ទៀត។ នៅ​ក្នុង​សមុទ្រ និង​ក្នុង​ទន្លេ កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​សម្បូរ​​ទៅ​ដោយ​មច្ឆាជាតិ​ទឹកប្រៃ​ និង​ទឹកសាប។ កាល​ពី​ពេល​មុន ប្រជាជន​ខ្មែរ​នាំ​គ្នា​និយាយ​ថា ទីណា​មាន​ទឹក ទីនោះ​មានត្រី​។ ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន​នេះ ស្ថានភាព​ជាក់ស្តែង​បាន​បង្ហាញ​ផ្ទុយ​ពី​នេះ​ទៅ​វិញ។ នៅ​ក្នុង​បាត​សមុទ្រ បាតទន្លេ ប្រទេស​កម្ពុជា​មាន​ធនធាន​ប្រេង​ និង​ឧស្ម័ន។ រីឯ​នៅ​លើ​ដី​វិញ កម្ពុជា​ធ្លាប់​សម្បូរ​​​ទៅ​ដោយ​ព្រៃឈើ និង​ភ្នំ។ ទាំង​អស់​នេះ​គេ​នៅ​មិនទាន់​រាប់​បញ្ចូល​ធនធាន​ធម្មជាតិ​កសិកម្ម​មួយចំនួន​ផ្សេង​ទៀត​ផង។ បើ​ផ្អែក​លើ​ទឡ្ហីករណ៍​ខាង​លើ​នេះ គេ​ពិតជា​អាច​និយាយ​បាន​ថា ប្រទេស​កម្ពុជា​សម្បូរ​ធនធាន​ធម្មជាតិ​មែន។

ប៉ុន្តែ​ចុះ​ហេតុអ្វី​បាន​ជាប្រទេស​មួយ​នេះ​នៅ​តែ​​ក្រីក្រ ?[កែប្រែ]

មូល​ហេតុ​ទី​មួយ​ដែល​គេ​តែងតែ​ទម្លាក់​កំហុស​ដាក់​នោះ គឺ​បញ្ហា​សង្រ្គាម​ស៊ីវិល​រវាង​ខ្មែរ​ និង​ខ្មែរ​គ្នា​ឯង។ ជាក់ស្តែង ដោយសារ​តែ​​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​កង​កម្លាំង​តស៊ូ​ក្នុង​ព្រៃ​ដឹកនាំ​ដោយ​ក្រុម​ប៉ុលពត​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ និង​៩០​ប្រយុទ្ធគ្នា​យ៉ាង​សាហាវ​នោះ​ ត្បូងពេជ្រ​នៅ​តំបន់​ប៉ៃលិន​ត្រូវ​បាន​កងទ័ព​ព្រៃ​លក់​ទៅ​អោយ​ឈ្មួញ​ថៃ​ដើម្បី​បាន​ប្រាក់​ធ្វើ​សង្គ្រាម​​ប្រឆាំង​នឹង​កងកម្លាំង​ក្រុង​ភ្នំពេញ។ ត្រង់ចំណុច​នេះ ធនធានធម្មជាតិ​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​កាដូ​ជូនពរ​ទេ ប៉ុន្តែ​វា​ជា​ការ​ដាក់​បណ្តាសារ​ទៅ​វិញ ពីព្រោះ​កងកម្លាំង​យោធា​បាន​ប្រើ​ប្រាស់​ប្រាក់​ចំណូល​បាន​ពី​ធនធាន​ធម្មជាតិ​យក​ទៅ​ធ្វើ​សង្រ្គាម​ច្បាំង​គ្នា​ឯង។

បញ្ហា​ទីពីរ​ដែល​ធ្វើ​អោយ​ប្រទេស​កម្ពុជា​នៅ​តែ​ក្រ​ដដែល​នោះ គឺ​ដោយសារ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មិន​ល្អ។ ព្រៃឈើ មច្ឆាជាតិ ធនធាន​ខ្សាច់ ធនធាន​រ៉ែ​ត្រូវ​បាន​គេ​ធ្វើ​អាជីវកម្ម​ច្រើន​មហិមា​ប៉ុន្តែ​ប្រាក់ចំណូល​បាន​ពី​ធនធាន​ទាំងនេះ​សម្រាប់​កញ្ចប់​ថវិកាជាតិ​អាច​ធ្លុះ​ធ្លាយ​ទៅ​វិញ​ខ្លះ​ដោយសារ​តែ​ការ​គ្រប់គ្រង​នៅ​មាន​ចន្លោះ​ប្រហោង។ ក្រៅ​ពី​ការ​គ្រប់គ្រង នៅ​មាន​បញ្ហា​អំពើ​ពុក​រលួយ​នៅ​តែ​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​សង្គម​ខ្មែរ។ របាយការណ៍​ថ្មី​ៗ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​តែ​បញ្ជាក់​ថា អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​កម្ពុជា​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ។


បញ្ហា​ទីបី គឺ​ដោយសារ​ការ​អប់រំ​នៅ​កម្ពុជា​នៅ​មាន​កម្រិតទាប​ក្នុង​ជំនាញជាន់​ខ្ពស់​មួយ​ចំនួន ដូច​ជា​ជំនាញ​​រុករក​ប្រេង ឧស្ម័ន​ និង​រ៉ែ​។ ប្រទេស​កម្ពុជា​មិន​អាច​ទាញ​ផល​បានច្រើន​ពី​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ទេ​ ប្រសិន​បើ​ប្រទេស​ក្រីក្រ​មួយ​នេះ​នៅ​បន្ត​ប្រើប្រាស់​កម្មករ​ជនជាតិបរទេស​​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​របស់​ខ្លួន​នោះ។

ងាក​មក​ធើ្វ​ការ​ប្រៀបធៀប​ជាមួយ​ប្រទេស​សិង្ហបុរី​វិញ ប្រទេស​មួយ​នេះ​គ្មាន​ធនធាន​ធម្មជាតិ​ច្រើន​ដូច​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ដោយសារ​តែ​ការគ្រប់គ្រង​ប្រកប​ដោយ​ភាព​វៃឆ្លាត កម្លាំង​ពលកម្ម​មាន​ជំនាញ​ខ្ពស់ ការ​គ្រប់គ្រង​មាន​តម្លាភាព គណនេយ្យភាព​ ប្រទេស​ដ៏​តូច​មួយ​របស់​ទ្វីប​អាស៊ី​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង។

សរុប​សេចក្តី​មក​វិញ ដើម្បី​កុំ​អោយ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​ក្លាយ​ទៅជា​ការ​ដាក់​បណ្តាសារ ហើយ​កុំ​អោយ​ប្រទេសជាតិ​នៅ​តែ​ក្រីក្រ​ដដែល​នោះ ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ​គឺ​ជា​រឿង​ចាំ​បាច់​បំផុត។ ប្រសិន​បើ​គេ​អាច​ធ្វើ​យ៉ាង​ដូច្នេះ​បាន ពេល​នោះ ធនធាន​ធម្មជាតិ​ខ្មែរ​ពិត​ជា​ប្រែ​ក្លាយ​ពី​ការ​ដាក់​បណ្តាសារ​​ទៅ​ជា​ការ​ជូនពរ​ទៅវិញ៕

ធនធានដែលមិនកកើតឡើងវិញ[កែប្រែ]

គឺ​ជាប្រភព​ធនធាន​ធម្មជាតិ ដែល​ត្រូវ​បាន​ប្រើប្រាស់​​យ៉ាង​​លឿនជា​​ជាង​ការ​បង្កើត​ឡើង​វិញ​របស់ធម្មជាតិ។ វា​មិន​អាច​ត្រូវ​បាន​ផលិត​ឬ​បង្កើត​ឡើង​​នៅ​លើ​មាត្រដ្ឋាន​មួយ​ដែល​អាចទ្រទ្រង់បាន​នូវ​របៀប​ដែល​មនុស្ស​​ប្រើ​ប្រាស់​វា​យ៉ាង​ឆាប់​រហ័ស​ដូច​នេះ​ទេ​។ នៅ​ពេល​ដែល​វា​ត្រូវ​បាន​ប្រើ​អស់​ ពេល​នោះ​តម្រូវ​ការ​នា​ពេល​អនាគតនឹង​​ត្រូវ​បាន​កាត់ផ្ដាច់​។ យើង​ក៍​ត្រូវ​ពិចារណា​ផង​ដែរថា​ ​ធនធានដែលមិនកកើតឡើងវិញ​គឺ​ជា​ធនធាន​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​លឿន​ជាង​ធម្មជាតិ​អាច​បង្កើត​ទៅ​ទៀត​។ ឥន្ធនៈ​ហ្វូ​ស៊ី​ល (ដូច​ជា ធ្យូង​ថ្ម, ប្រេង និងឧស្ម័ន​ធម្មជាតិ)​, ប្រភេទ​នៃ​ថាមពល​​នុយ​ក្លេ​អ៊ែ​រ ( អ៊ុយ​រ៉ា​ញ៉ូ​ម) និង​​សិលាដែលជ្រាប​ទឹក​បាន​​ គឺ​ជា​ឧទាហរណ៍នៃ​​​ធនធានដែលមិនកកើតឡើងវិញ។ ធនធាន​ដូច​ជា ឈើហុប​ (នៅ​ពេល​ប្រមូល​ផល​ប្រកបដោយ​និរន្ត​ភាព​) ឬ លោហៈ (ត្រូវ​ដែល​អាចកែ​ច្នៃ​បាន) ត្រូវ​បាន​ចាត់​ទុក​ជា ធនធាន​ដែល​ក​កើតឡើងវិញ។