អ្នកប្រើប្រាស់:ចាំង សេរីមង្គល

ពីវិគីភីឌា

វត្តចន្ទតាគ្រាម ស្ថិតនៅ ភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង់ វត្តនេះមានអាយុកាលជា ២០០ឆ្នាំ ប្រវត្តិវត្តចន្ទតាគ្រាមសង្ខេប:


វត្តចន្ទតាគ្រាម ស្ថិតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយពីទីរួមខេត្ត២០គីឡូម៉ែត្រ ត្រូវបានកសាងក្នុងពុទ្ធសករាជ ២៣៦៩ គ.ស.១៨២៥ ដឹងនាំកសាងដោយព្រះតេជគុណ សេន សេក បានកាប់ឆ្កាព្រៃ កសាងកុដិឈើប្រក់ស្លឹក

និងបោត សម្រាប់ព្រះសង្ឃគង់ និងធ្វើឧបោសថ រហូតដល់ឆ្នាំ១៨៨៥ ព្រះតេជគុណសេន សេក សុគត ព្រះតេជគុណ ព្រះបាលទ្ធសំវរង្ស ស្រី ធឹម ត្រូវបានតែងតាំងជាចៅអធិការទី២ លោកបានដឹកនាំភិក្ខុ សាមណេរ សិក្សាធម៍វិន័យ ហើយចាប់ផ្តើមកសាងព្រះវិហារក្នុងព.ស.២៤៥៥ /គ.ស.១៩១១ (វិហារនៅរហូតដល់សពថ្ងៃ មានអាយុកាល១១២ឆ្នាំ)និងបានដឹកនាំកសាងកុដិឈើប្រក់ក្បឿង សាលាឆាន់ធ្វើពីឈើប្រក់ក្បឿង លោកគង់ក្នុងតួនាជាព្រះចៅអធិការវត្តរហូតដល់សុគត់នៅឆ្នាំ១៩៤៧ ក្រោយពីព្រះបាលទ្ធសំវរង្សសុគត ព្រះតេជគុណធម្មមុនី ឈុន ស៊ុយ ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តទី៣ ក្នុងឆ្នាំ១៩៤៧នោះដែល ក្រោយមានតួនាជាចៅធិការ ព្រះតេជគុណឈុន ស៊ុយ បានបង្កើតឲ្យមានសាលាធម្មវិន័យដើម្បីឲ្យភិក្ខុ សាមណេរបានសិក្សារៀនសូត្រ និងសាលាចំណេះដឹងទូទៅដើម្បីឲ្យអ្នកស្រុកបានសិក្សាផងដែរ ព្រះតេជគុណឈុន ស៊ុយ សុគតនៅឆ្នាំ១៩៦៥ ក្រោយពីព្រះតេជគុណឈុន ស៊ុន សុគត ព្រះតេជគុណឥន្ទបញ្ញោ ម៉ក់ មៀន ត្រូវបានតែងតាំងជាព្រះចៅអធិការទី៤ ក្នុងឆ្នាំ ១៩៦៥ លោកបានកសាងកុដិ និងសមិទ្ធិផលផ្សេងៗ ជាអកុសលព្រះតេជគុណម៉ក់ មៀត ត្រូវបានជនមិនស្គាល់មុខធ្វើឃាតព្រះអង្គដើម្បីយកព្រះពុទ្ធដែលធ្វើអំពីមាសក្នុងឆ្នាំ១៩៧៤ នៅក្នុងវិហារយ៉ាអាណោចអាធម្មបំផុត ក្រោយពីព្រះតេជគុណម៉ក់ មៀត សុគតមិនទាន់បានតែងតាំងចៅអធិការថ្មីផង ប្រទេសជាតិត្រូវធ្លាក់ចូលភ្លើងសង្រ្គាមនៅឆ្នាំ១៩៧៥ វត្តអារាមត្រូវបានកំទេចចោល និងព្រះសង្ឃត្រូវឲ្យសឹក រហូតដល់ឆ្នាំ១៩៧៩ ប្រទេសជាតិបានរួចពីសង្រ្គាមប្រល័យពូជសាសន៍ ព្រះពុទ្ធសាសនាត្រូវរៀបចំឲ្យមានព្រះសង្ឃឡើងវិញ ពេលនោះវត្តចន្ទតាគ្រាមបានរៀបចំឡើងវិញនៅឆ្នាំ១៩៨០ ដោយនៅសំណងចាស់ៗមានព្រះវិហារ និងកុដិឈើប្រក់ក្បឿង២ខ្នងតែប៉ុណ្ណោះ នៅឆ្នាំ១៩៨៣ បាននិមន្តព្រះតេជគុណថិតវិរោ ឈីវ ឃួន មកគង់ជាចៅអធិកាវត្តទី៥ លោកបានដឹងនាំកសាង សាលាឆាន់ កុដិឈើ២ខ្នង ខ្លោងខាងលិច និងខឿនព្រះវិហារចាស់នៅសពថ្ងៃនេះ ព្រះតេជគុណថិតវិរោឈីវ ឃួន សុគតឆ្នាំ១៩៩៧ ក្រោយពីព្រះតេជគុណឈីវ ឃួន ត្រូវបានតែងតាំងព្រះតេជគុណអភិបញ្ញោ កែវ ណី ជាចៅអធិការទី៦ ក្នុងឆ្នាំ១៩៩៧ លោកបានដឹកនាំកសាងសាលាឆាន់បន្តពីព្រះតេជគុណឈីវ ឃួន និងកុដិឈើ២ខ្នង កុដិថ្ម១ខ្នង និងជួសជុលវិហារចាស់ក្នុង២០០៧ និងសមិទ្ធិផលផ្សេងៗ នៅឆ្នាំ២០០៧ ព្រះតេជគុណកែវ ណី បាននិមន្តទៅគង់នៅលើខ្នងភ្នំសំពៅ ដល់ឆ្នាំ២០០៨ អាចារ្យ គណកម្មការ និងពុទ្ធបរិស័ទបានសុំតែងតាំងព្រះភិក្ខុឋិតប្បញ្ញោ សយ បញ្ញា ព្រះចៅអធិការទី៧ លោកបានដឹកនាំភិក្ខុ សាមណេរ សិក្សាធម៍វិន័យ និងដឹកនាំកសាងសមិទ្ធិផលនានាក្នុងវត្តរហូតដល់បច្ចុប្បន្ន។