Jump to content

អ្នកប្រើប្រាស់:ណែម សា រុំ

ពីវិគីភីឌា

សូមស្វាគមន៏មកកាន់វិគីភីឌារបស់ខ្ញុំ

ម្រេចខេត្តកំពត

ម្រេចកំពត

ប្រមាណជាបីបួនឆ្នាំមកនេះប្រជាជន ឬក៏ ក្រុមហ៊ុនមួយចំនួន នៅខេត្តកំពត បានដាំម្រេច ជាច្រើន ព្រោះទីផ្សារ ម្រេចកំពត ត្រូវបាន ឡើងថ្លៃ។ ហើយប្រជាជនមួយចំនួន មានការសប្បាយចិត្តរីករាយណាស់ ដោយ សារទីផ្សារម្រេចបានឡើងថ្លៃ និងធ្វើអោយប្រជាជន គ្រប់ៗគ្នាមានការងារធ្វើ។ម្រេចកំពត ប្រមូលផលក្នុងមួយ ឆ្នាំមួយដងហើយ ប្រមូលផលជាមធ្យម នៅខែ មេសា ម្រេចកំពតមានបែងចែកជា៣ប្រភេទ ម្រេចខ្មៅ ម្រេច ក្រហមនិងម្រេចស។ក្នុងចំណាមម្រេចទាំង៣ខាងលើនេះគឺម្រេចក្រហមដែលមានតំលៃថ្លៃជាងគេ។ហើយខ្ញុំសង្ឃឹមថានៅឆ្នាំខាងមុខនិងមានតំលៃកាន់តែខ្ពស់ជាងនេះទៀត។


រមណីដ្ឋានឆ្នេរកែប

[កែប្រែ]

ខេត្តកែបជាខេត្តមួយនៅតាមបណ្ដោយឆ្នេរសមុទ្រភាគ ខាងត្បូង ជាអតីតរមណីយដ្ឋានដែលត្រូវបានគេស្គាល់ពេញប្រទេសកម្ពុជា និង ពិភពលោកដោយសារ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតសម្រាប់ការសម្រាកកំសាន្តនិងការគេងហាលថ្ងៃ និងញាំុំក្ដាមសមុទ្រស្រស់យ៉ាងឆ្ងាញ់ពិសា។ ប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត នេះមានជីវិតរស់ឡើងវិញជាមួយភ្ញៀវបរទេសនិងក្នុងស្រុកដែលធ្វើ ដំណើរទៅរមណីយដ្ឋានដ៏ប្រណីតតាមឆ្នេរសមុទ្រ កោះតំបន់ត្រូពិក និងអាហារសមុទ្រ ដ៏ឆ្ងាញ់ពិសា។ អំឡុងយុគមាសរបស់ប្រទេសកម្ពុជាមុន ឆ្នាំ១៩៧០, តំបន់ឆ្នេរសមុទ្រនេះជាកន្លែងកំសាន្ដសម្រាប់អ្នកមាន។ ទោះបីជាឆ្នេរកែបមិនធំដូចឆ្នេរខេត្តព្រះសីហនុក្ដី ក៏អ្នកធ្វើដំណើរទៅទីនោះអាចទទួលបានបរិយាកាសស្ងប់ស្ងាត់ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ ផ្នែកតូចមួយនៃឆ្នេរសមុទ្រមានការលក់ ក្ដាមជាទៀងទាត់ (ផ្សារក្ដាម) នៅជាប់មាត់ទឹកនោះដែលបម្រើជាទិសដៅទេសចរយ៉ាងមានប្រជាប្រិយ។ អ្នកនេសាទនាំយកមកកន្រ្តកក្ដាមពីលើទូក និងមានភោជនីយដ្ឋាននៅជិតទឹកសមុទ្រដែលចម្អិនយ៉ាងស្រស់ៗ ជាធម្មតាមានស្ងោរជាមួយគ្រឿងក្រអូបដែលជាម្រេចដ៏ល្បីល្បាញរបស់ខេត្តកំពតផងដែរ។ នៅទីនោះក៏មានត្រី មឹក បង្គា ដែលត្រូវបានគេចម្អិនយឺតៗនៅលើឆ្នេរខ្សាច់នៅខាងមុខភោជនីយដ្ឋាន។ សម្រាប់ការសម្រាកពីការធ្វើដំណើរពេញ មួយថ្ងៃ ជាញឹកញាប់ភ្ញៀវក៏អាចធ្វើដំណើរទៅកោះជិតៗនោះដូចជាកោះទន្សាយ ដែលអាចជិះទូកតែបន្តិចពីឆ្នេរកែប។ នៅទីនេះអ្នកនឹងឃើញទេសភាពមាត់សមុទ្រ ព្រៃឫស្សី បឹងកាឡូ ភាពស្រស់ស្អាតនៃជនបទផ្សេងទៀត។ ទូកនឹងវិលត្រលប់វិញនាពេលល្ងាចដែលមិនខកខានមើលថ្ងៃលិចឡើយ។ ចំពោះអ្នកដែលចូលចិត្តសម្រាកចេញពីការដេកលេងឆ្នេរសមុទ្រ ក៏អាចទៅលេងរូងថ្មកំបោរ ដែលខ្លះក៏មានទីសក្ការៈផងដែរ។ thumbឆ្នេរកែប

ប្រវត្តិរូបសង្ខេប

[កែប្រែ]

ខ្ញុំបាទឈ្មោះណែម រុំ ជាសិស្សនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្ត ព្រះសីហានុ ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន ឆ្នាំទី១ ជំនន់ទី៨ ទីកន្លែងកំណើត ភូមិ អង្គរជ័យទី១ ឃុំ ដំណាក់កន្ទួតខាងត្បូង ស្រុក កំពង់ត្រាច​ ខេត្ត កំពត។