អ្នកប្រើប្រាស់:ទឹម សុរិយា
Appearance
- * ធាតុរបស់បញ្ជីផ្ដើមដោយត្រេ
- ការរួបរួមកងធម៌ជាពួកៗ
- រៀបរៀងដោយ
- ភិក្ខុ ធម្មបាលោ ទឹម សុរិយា
- សម្រាប់អ្នកសិក្សាព្រះធម៌
- (R“°ÇT)
- ឯកកៈ ពួកធម៌មួយ
- ១. បមាទ សេចក្តីប្រមាទជាកំពូលនៃអកុសលធម៌ទាំងពួង។
- ១. អប្បមាទ សេចក្តីមិនប្រមាទ ជាកំពូលនៃកុលសធម៌ទាំងពួង ។
- ១. មិច្ឆាទិដ្ឋិ សេចក្តីយល់ឃើញខុស។
- ១. សម្មាទិដ្ឋិ សេចក្តីយល់ឃើញត្រូវ។
- ១. សព្វេ សត្តា អាហារដិ្ឋតិកា សត្វទាំងអស់រស់នៅបានដោយសារអាហារ ។
- ១. សព្វទានំ ធម្មទានំ ជិនាតិ អំណោយធម៌ ឈ្នះអំណោយទាំងអស់។
- (R“ÇÅT)
- ទុកៈពួកធម៌ពីរ
- ធម៌មានឧបការៈច្រើន ២ យ៉ាង
- ១.សតិ សេចក្តីរលឹកបាន
- ២.សម្បជញ្ញ សេចក្តីដឹងខ្លួន ។
- ធម៌ធ្វើឲ្យល្អ ២ យ៉ាង
- ១.ខន្តី សេចក្តីអត់ធន់
- ២.សោរច្ច សេចក្តីស្ងប់ស្ងៀម ។
- ធម៌ ២យ៉ាង
- ១. សង្ខតធម៌ ធម៌ដែលបច្ច័យប្រជុំតាត់តែងបាន
- ២. អសង្ខតធម៌ ធម៌ដែលបច្ច័យប្រជុំតាត់តែងមិនបាន ។
- សង្ឃ ២ពួក
- ១. សម្មតិសង្ឃ បានដល់ភិក្ខុសង្ឃបុថុជ្ជនតាំងពីចំនួន ៤ រូបឡើងទៅ
- ២. អរិយសង្ឃ បានដល់ព្រះអរិយសង្ឃសាវ័កទាំង៤គូ ។
- ភូមិរបស់សប្បុរស ២យ៉ាង
- ១. កតញ្ញូ អ្នកដឹងឧបការគុណដែលគេធ្វើចំពោះខ្លួន
- ២. កតវេទី អ្នកធ្វើតបឧបការគុណគេវិញ ។
- បរិស័ទ ២យ៉ាង
- ១. វគ្គាបរិសា បរិស័ទប្រកាន់បក្សពួក
- ២. សមគ្គាបរិសា បរិស័ទព្រមព្រៀងគ្នា ។
- ទោសគួរវៀរ ២យ៉ាង
- ១. ទិដ្ឋធម្មិកវជ្ជ ទោសក្នុងបច្ចុប្បន្ន
- ២. សម្បរាយិកវជ្ជ ទោសក្នុងបរលោក ។
- ធម៌ខ្មៅ ២ យ៉ាង
- ១. អហិរិក មិនខ្មាសបាប
- ២. អនោត្តប្ប មិនរអែងបាប ។
- លោកបាលធម៌ ២ យ៉ាង
- ១. ហិរិ សេចក្តីខ្មាសបាប
- ២. ឱត្តប្ប សេចក្តីខ្លាចបាប ។
- កន្លែងសម្រាប់ទទួលមនុស្សទ្រុស្តសីល ២ យ៉ាង
- ១. និរយ នរក
- ២. តិរច្ឆានយោនិ កំណើតតិរច្ឆាន ។
- សេចក្តីសុខ ២ យ៉ាង
- ១. គិហិសុខ សេចក្តីសុខរបស់គ្រហស្ថ
- ២. បព្វជ្ជាសុខ សេចក្តីសុខក្នុងផ្នួស ។
- សេចក្តីសុខ ២ យ៉ាង
- ១. កាមសុខ សេចក្តីសុខក្នុងកាម
- ២. នេក្ខម្មសុខ សេចក្តីសុខក្នុងការចេញចាកកាម ។
- សេចក្តីសុខ ២ យ៉ាង
- ១. សាសវសុខ សេចក្តីសុខប្រកបដោយអាសវៈ
- ២. អនាសវសុខ សេចក្តីសុខឥតអាសវៈ ។
- សេចក្តីសុខ ២ យ៉ាង
- ១.កាយិកសុខ សេចក្តីសុខកាយ
- ២.ចេតសិកសុខ សេចក្តីសុខចិត្ត ។
- បុគ្គលរកបានដោយក្រ ២ ពួក
- ១.បុព្វការី បុគ្គលអ្នកធ្វើឧបការៈមុន
- ២.កតញ្ញូកតវេទី បុគ្គលអ្នកដឹងឧបការៈដែលគេធ្វើហើយ ធ្វើតបឧបការៈគេវិញ។
- បច្ច័យនាំឲ្យកើតរាគៈ ២ យ៉ាង
- ១.សុភនិមិត្ត កំណត់នូវអារម្មណ៍ថាល្អ
- ២.អយោនិសោមនសិការ មិនធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា។
- បច្ច័យនាំឲ្យកើតទោសៈ ២ យ៉ាង
- ១.បដិឃនិមិត្ត កំណត់ទុកនូវសេចក្តីថ្នាំងថ្នាក់
- ២.អយោនិសោមនសិការ មិនធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ។
- ទាន ២ យ៉ាង
- ១.អាមិសទាន ឲ្យអាមិស
- ២.ធម្មទាន ឲ្យធម៌ ។
- ចាគៈ ២ យ៉ាង
- ១.អាមិសច្ចាគ លៈអាមិស
- ២.ធម្មច្ចាគ លៈធម៌ ។
- សង្គហៈ ២ យ៉ាង
- ១.អាមិសសង្គហៈ សង្រ្គោះដោយអាមិស
- ២.ធម្មសង្គហៈ សង្គ្រោះដោយធម៌ ។
- បដិសណ្ឋារៈ ២ យ៉ាង
- ១.អាមិសប្បដិសណ្ឋារៈ ទទួលរាក់ទាក់ដោយអាមិស
- ២.ធម្មប្បដិសណ្ឋារៈ ទទួលរាក់ទាក់ដោយធម៌ ។
- ឯសនា ការស្វែងរក ២ យ៉ាង
- ១.អាមិសេសនា ការស្វែងរកអាមិស
- ២.ធម្មេសនា ការស្វែងរកធម៌ ។
- បូជា ២ យ៉ាង
- ១.អាមិសបូជា បូជាដោយអាមិស
- ២.ធម្មបូជា បូជាដោយធម៌ ។
- សន្និច្ចយ ការសន្សំ ២ យ៉ាង
- ១.អាមិសសន្និច្ចយ សន្សំអាមិស
- ២.ធម្មសន្និច្ចយ សន្សំធម៌ ។
- សន្និច្ចយ ការសន្សំ ២ យ៉ាងទៀត
- ១.កម្មសន្និច្ចយ សន្សំកម្ម
- ២.បច្ចយសន្និច្ចយ សន្សំបច្ច័យ ។
- វិបត្តិ ២ យ៉ាង
- ១.សីលវិបត្តិ វិបត្តិសីល
- ២.ទិដ្ឋិវិបត្តិ វិបត្តិទិដ្ឋិ។
- សម្បទា ២ យ៉ាង
- ១.សីលសម្បទា បរិបូណ៌ដោយសីល
- ២.ទិដ្ឋិសម្បទា បរិបូណ៌ដោយទិដ្ឋិ។
- បំណងដែលលះបង់បានដោយក្រ ២ យ៉ាង
- ១.លាភាសា បំណងក្នុងលាភ
- ២.ជីវិតាសា បំណងក្នុងជីវិត។
- អន្តរាយ ២ យ៉ាង
- ១.បាកដបរិស្សយ អន្តរាយប្រាកដ
- ២.បដិច្ឆន្នបរិស្សយ អន្តរាយកំបាំង ។
- ផ្លូវឆ្ងាយ ២ យ៉ាង
- ១.កន្តារទ្ធា ផ្លូវឆ្ងាយគឺកន្តារ (កន្តារ.លំបាក ឬគ្រោះថ្នាក់ +អទ្ធា.ផ្លូវ ឬផ្លូវឆ្ងាយ)
- ២.វដ្តទ្ធា ផ្លូវឆ្ងាយគឺវដ្តសង្សារ ។
- បដិបទា ២ យ៉ាង
- ១.លាភូបនិសា សេចក្តីប្រតិបត្តិអាស្រ័យលាភ
- ២.និព្វានតាមិនីបដិបទា សេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ព្រះនិព្វាន។
- ហេតុនៃសេចក្តីស្រឡាញ់ ២ យ៉ាង
- ១.បុព្វេវសន្និវាសេន ដោយធ្លាប់នៅជាមួយគ្នាក្នុងកាលមុន
- ២.បច្ចុប្បន្នហិតេន ដោយធ្វើប្រយោជន៍ក្នុងបច្ចុប្បន្ន ។
- បរិឡាហ សេចក្តីក្តៅក្រហាយ ២ យ៉ាង
- ១.កាយកបរិឡាហ សេចក្តីក្តៅក្រហាយក្នុងកាយ
- ២.ចេតសិកបរិឡាហ សេចក្តីក្តៅក្រហាយក្នុងចិត្ត ។
- បុគ្គលអ្នកសំឡឹងទោស ២ ពួក
- ១.រន្ធគវេសក បុគ្គលអ្នកស្វែងរកទោសបម្រុងនឹងផ្ទុញផ្ទាល់
- ២.សភាវសណ្ឋិត បុគ្គលអ្នកស្ថិតនៅក្នុងសភាពចង់ឲ្យចម្រើន ។
- សទ្ធា ២ យ៉ាង
- ១.លោកិយស្សទ្ធា ជំនឿជាលោកិយ (ជំនឿមានការប្រែប្រួល)
- ២.លោកុត្តរស្សទ្ធា ជំនឿជាលោកុត្តរ (ជំនឿមិនមានការប្រែប្រួល) ។
- ហេតុចម្រើនអាសវៈ
- ១.អធម្មេ ធម្មសញ្ញី សំគាល់ក្នុងអធម៌ ថាជាធម៌
- ២.ធម្មេ អធម្មសញ្ញី សំគាល់ក្នុងធម៌ ថាជាអធម៌ ។
- សីល ២ យ៉ាង
- ១.លោកិយសីល សីលជាលោកិយ
- ២.លោកុត្តរសីល សីលជាលោកុត្តរ ។
- សមាធិ ២ យ៉ាង
- ១.លោកកិយសមាធិ សមាធិរបស់លោកិយជន
- ២.លោកុត្តរសមាធិ សមាធិរបស់អរិយបុគ្គល
- បញ្ញា ២ យ៉ាង
- ១.លោកិយប្បញ្ញា ប្រាជ្ញារបស់លោកិយជន
- ២.លោកុត្តរប្បញ្ញា ប្រាជ្ញារបស់អរិយបុគ្គល ។
- ជរា ២ យ៉ាង
- ១.អប្បជិច្ឆន្នជរា ជរាដែលមិនកំបាំង
- ២.បដិច្នន្នជរា ជរាដែលកំបាំង ។
- មរណៈ ២ យ៉ាង
- ១.អកាលមរណៈ សេចក្តីស្លាប់ក្នុងសម័យមិនជាកាល
- ២.កាលមរណៈ សេចក្តីស្លាប់ក្នុងសម័យជាកាល ។
- និញ្វន ២ យ៉ាង
- ១.សឧបាទិសេសនិញ្វន រលត់កិលេសនៅសល់ខន្ធ
- ២.អនុបាទិសេសនិញ្វន រលត់ទាំងកិលេសទាំងខន្ធ ។
- (R“ÇT)
- តិកៈ ពួកធម៌ ៣
- រតន ៣ យ៉ាង
- ១.ពុទ្ធរតន រតនៈគឺព្រះពុទ្ធ
- ២.ធម្មរតន រតនៈគឺព្រះធម្ម
- ៣.សង្ឃរតន រតនៈគឺព្រះសង្ឃ ។
- ឬសគល់ព្រះសូត្រមាន ៣
- ១.ទាន
- ២.សីល
- ៣.ភាវនា ។
- ឬសគល់ព្រះវិន័យមាន ៣
- ១.សីល
- ២.សមាធិ
- ៣.បញ្ញា ។
- ឬសគល់ព្រះអភិធម្ម មាន ៣
- ១.លោភ
- ២.ទោស
- ៣.មោស ។
- ព្រះពុទ្ធ ៣ យ៉ាង
- ១.សព្វញ្ញុពុទ្ធ ព្រះពុទ្ធដែលទ្រង់ត្រាស់ដឹងហេតុគ្រប់យ៉ាង
- ២.បច្ចេកពុទ្ធ ព្រះពុទ្ធដែលទ្រង់ត្រាស់ដឹងចំពោះខ្លួនឯង
- ៣.អនុពុទ្ធ ព្រះពុទ្ធដែលត្រាស់ដឹងតាមព្រះសព្វញ្ញុពុទ្ធ ។
- គុណរបស់ព្រះពុទ្ធដោយសង្ខេប ៣ យ៉ាង
- ១.បញ្ញាគុណ គុណ គឺប្រាជ្ញា
- ២.វិសុទ្ធិគុណ គុណ គឺសេចក្តីបរិសុទ្ធិ
- ៣.ករុណាគុណ គុណ គឺករុណា ។
- ព្រះធម៌ ៣ យ៉ាង
- ១.បរិយត្តិធម៌ ធម៌សម្រាប់សិក្សារៀនសូត្របានដល់ព្រះត្រៃបិដក
- ២.បដិបត្តិធម៌ ធម៌សម្រាប់ប្រតិបត្តិ បានដល់សីល សមាធិ បញ្ញា
- ៣.បដិវេធធម៌ ធម៌ដែលគប្បីត្រាស់ដឹង បានដល់ មគ្គ ផល។
- សម្បទារបស់ព្រះពុទ្ធមាន ៣ យ៉ាង
- ១.ហេតុសម្បទា ដល់ព្រមដោយហេតុ
- ២.ផលសម្បទា ដល់ព្រមដោយផល
- ៣.សត្តូបការសម្បទា ដល់ព្រមដោយឧបការៈដល់សត្វ ។
- ឱវាទរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ៣ យ៉ាង
- ១.សព្វបាបស្ស អករណំ ទ្រង់ប្រដៅមិនឲ្យធ្វើបាបគ្រប់យ៉ាង
- ២.កុសលស្សូបសម្បទា ទ្រង់ប្រដៅឲ្យបំពេញការកុសល
- ៣.សចិត្តបរិយោទបនំ ទ្រង់ប្រដៅឲ្យជម្រះចិត្តរបស់ខ្លួនឲ្យផូរផង់ ។
- សោតាបន្នបុគ្គល ៣ ពួក
- ១.ឯកពិជី នៅកើត១ជាតិទៀត
- ២.កោលំកោល នៅកើត២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ៦ជាតិខ្លះ
- ៣.សត្តក្ខត្តុំបរម នៅកើត ៧ជាតិទៀត ។
- លក្ខណរបស់បុគ្គលពាល ៣ យ៉ាង
- ១.ទុច្ចិន្តិតចិន្តី មានគំនិតជាប្រក្រតី
- ២.ទុព្ភាសិតភាសី មានសម្តីនិយាយអាក្រក់ជាប្រក្រតី
- ៣.ទុក្កដកម្មការី មានការធ្វើអំពើអាក្រក់ជាប្រក្រតី ។
- លក្ខណរបស់បណ្ឌិត ៣ យ៉ាង
- ១.សុចិន្តិតចិន្តី មានគំនិតគិតល្អជាប្រក្រតី
- ២.សភាសិតភាសី មានសម្តីនិយាយល្អជាប្រក្រតី
- ៣.សុកតកម្មការី មានការធ្វើអំពើល្អជាប្រក្រតី។
- បុគ្គល ៣ ពួក
- ១.គូថភាណី មានសម្តីដូចលាមក
- ២.បុប្ផភាណី មានសម្តីដូចផ្កា
- ៣.មធុភាណី មានសម្តីដូចទឹកឃ្មុំ។
- បុត្រ ៣ ពួក
- ១.អវជាតបុត្ត បុត្រដែលអន់ថយជាងមាតាបិតា
- ២.អនុជាតបុត្ត បុត្រដែលស្មើគ្នានឹងមាតាបិតា
- ៣.អតិជាតបុត្ត បុត្រដែលថ្លៃថ្លាជាងមាតាបិតា ។
- សេចក្តីស្រវឹង ៣ យ៉ាង
- ១.យោព្វនមទ ស្រវឹងក្នុងវ័យ
- ២.អារោគ្យមទ ស្រវឹងក្នុងរូបកាយថា ឥតមានរោគ
- ៣.ជីវិតមទ ស្រវឹងក្នុងជីវិត ។
- អធិបតី ៣ យ៉ាង
- ១.អត្តាធិបតេយ្យ ប្រារព្ធយកខ្លួនជាធំ
- ២.លោកាធិបតេយ្យ ប្រារព្ធយកលោកជាធំ
- ៣.ធម្មាធិបតេយ្យ ប្រារព្ធយកធម៌ជាធំ ។
- សប្បុរិសប្បញ្ញត្តិ ៣ យ៉ាង
- ១.ទាន ការលះទ្រព្យរបស់ខ្លួនដល់អ្នកដែលគួរឲ្យ
- ២.បព្វជ្ជា ការបួសវៀរចាកសេចក្តីអាក្រក់
- ៣.មាតាបិតុប្បដ្ឋាន ការបំរើមាតាបិតារបស់ខ្លួន ។
- កុសលមូល ៣ យ៉ាង
- ១.អលោភ មិនជំពាក់ចិត្តក្នុងរបស់ទ្រព្យ
- ២.អទោស មិនប្រទុស្ត
- ៣.អមោហ មិនវង្វេង ។
- អកុសលមូល ៣ យ៉ាង
- ១.លោភ ជំពាក់ចិត្តក្នុងរបស់ទ្រព្យ
- ២.ទោស សេចក្តីប្រទុស្ត
- ៣.មោហ សេចក្តីវង្វេង ។
- ធម្មជាតិមិនចេះឆ្អែត ៣ យ៉ាង
- ១.សុបិន ការដេកលក់
- ២.សុរាមេរយបាន ការផឹកសុរានឹងមេរ័យ
- ៣.មេថុនធម្មសមាបត្តិ ការសេពមេថុនធម្ម ។
- វិបត្តិ ៣ យ៉ាង
- ១.សីលវិបត្តិ ខូចសីល គឺទ្រុស្តសីល
- ២.ចិត្តវិបត្តិ ខូចចិត្ត គឺគំនិតគិតខុស
- ៣.ទិដ្ឋិវិបត្តិ ខូចទិដ្ឋិ គឺសេចក្តីយល់ឃើញខុស ។
- សម្បទា ៣ យ៉ាង
- ១.សីលសម្បទា ដល់ព្រមដោយសីល
- ២.ចិត្តសម្បទា ដល់ព្រមដោយចិត្ត
- ៣.ទិដ្ឋសម្បទា ដល់ព្រមដោយទិដ្ឋិ ។
- សោចេយ្យ ៣ យ៉ាង
- ភាពជាបុគ្គលស្អាត
- ១.កាយសោចេយ្យ ស្អាតខាងផ្លូវកាយ
- ២.វចីសោចេយ្យ ស្អាតខាងផ្លូវវាចា
- ៣.មនោសោចេយ្យ ស្អាតខាងផ្លូវចិត្ត ។
- លេខូបម ៣ យ៉ាង
- បុគ្គលប្រៀបដោយស្នាមគំនូស
- ១.បាសាណលេខូបម បុគ្គលប្រៀបដោយស្នាមគំនូសលើថ្ម
- ២.បថវីលេខូបម បុគ្គលប្រៀបដោយស្នាមគំនូសលើដី
- ៣.ឧទកលេខូបម បុគ្គលប្រៀបដោយស្នាមគំនូសលើទឹក ។
- បុគ្គលគួរគប់រក ៣ ពួក
- ១.ទុទ្ទទំ ទទានំ ឲ្យរបស់ដែលគេឲ្យបានដោយកម្រ
- ២.ទុក្ករំ ករោតិ ធ្វើនូវអំពើដែលគេធ្វើបានដោយកម្រ
- ៣.ទុក្ខំមំ ខមតិ អត់ធន់នូវហេតុដែលអត់ធន់បានដោយកម្រ ។
- វុឌ្ឍិ ៣ យ៉ាង
- ១.សទ្ធាវុឌ្ឍិ សេចក្តីចម្រើនដោយសទ្ធា
- ២.សីលវុឌ្ឍិ សេចក្តីចម្រើនដោយសីល
- ៣.បញ្ញាវុឌ្ឍិ សេចក្តីចម្រើនដោយបញ្ញា ។
- សម្បទា ៣ យ៉ាង
- ១.សទ្ធាសម្បទា ដល់ព្រមដោយសទ្ធា
- ២.សីលសម្បទា ដល់ព្រមដោយសីល
- ៣.បញ្ញាសម្បទា ដល់ព្រមដោយប្រាជ្ញា ។
- សម្បទា ៣ យ៉ាង
- ធម្មជាតិសម្រាប់ធ្វើទានឲ្យមានផល
- ១.វត្ថុសម្បទា ដល់ព្រមដោយវត្ថុគឺទេយ្យវត្ថុដែលកើតឡើងដោយត្រូវធម៌
- ២.ចេតនាសម្បទា ដល់ព្រមដោយចេតនាទាំង៣ គឺបុព្វចេតនា មុញ្ចនចេតនា អបរាបរចេតនា
- ៣.បូជនីយសម្បទា ដល់ព្រមដោយបុគ្គលដែលគូរបូជា គឺបដិគ្គាហកអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រឹមត្រូវ ។
- អកុសលវិតក្ក ៣ យ៉ាង
- ១.កាមវិតក្ក សេចក្តីត្រិះរិះក្នុងកាម
- ២.ព្យាបាទវិតក្ក សេចក្តីត្រិះរិះក្នុងការព្យាបាទ
- ៣.វិហឹសាវិតក្ក សេចក្តីត្រិះរិះក្នុងការបៀតបៀន
- កុសលវិតក្ក ៣ យ៉ាង
- ១.នេក្ខម្មវិតក្ក សេចក្តីត្រិះរិះក្នុងការចេញចាកកាម
- ២.អព្យាបាទវិតក្ក សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ
- ៣.អវិហឹសាវិតក្ក សេចក្តីត្រិះរិះក្នុងការមិនបៀតបៀន ។
- ការស្វែងរក ៣ យ៉ាង
- ១.កាមេសនា ការស្វែងរកកាម
- ២.ភវេសនា ការស្វែងរកភព
- ៣.ព្រហ្មចរិយេសនា ការស្វែងរកព្រហ្មចរិយធម៌ ។
- មានៈ ៣ យ៉ាង
- ១.សេយ្យោហមស្មិ មានៈថាអាត្មាអញប្រសើរជាងគេ
- ២.សទិសោហមស្មិ មានៈថាអាត្មាអញប្រសើរជាងគេ
- ៣.ហីនោហមស្មិ មានៈថាអាត្មាអញអន់ថយជាគេ
- ថេរៈ ៣ ពួក
- ១.ជាតិត្ថេរ ជាថេរៈដោយជាតិ គឺមានវស្សាច្រើនអាយុច្រើន
- ២.ធម្មត្ថេរ ជាថេរៈដោយធម៌
- ៣.សម្មតិត្ថេរ ជាថេរៈដោយសម្មត ។
- បុគ្គលចាស់ ៣ ពួក
- ១.ជាតិវុឌ្ឍ ចាស់ដោយជាតិ (ជាតិក្សត្រ)
- ២.វយវុឌ្ឍ ចាស់ដោយវ័យ (អាយុច្រើន)
- ៣.គុណវុឌ្ឍ ចាស់ដោយគុណ (មានសីលធម៌ច្រើន)
- ធម៌ជាគ្រឿងផ្ចាញ់សត្រូវ ៣ យ៉ាង
- ១.ទក្ខាភាវ ភាពជាអ្នកឈ្លៀវឆ្លាស
- ២.សូវភាវ ភាពជាអ្នកក្លៀវក្លា អង់អាច
- ៣.បញ្ញា ប្រាជ្ញា ។
- អាវុធ ៣ យ៉ាង
- ១.សុកាវុធ អាវុធគឺការស្តាប់ការរៀន
- ២.បវិវេកាវុធ អាវុធគឺការស្ងាត់
- ៣.បញ្ញាវុធ អាវុធគឺប្រាជ្ញា ។
- វិវេក ៣យ៉ាង
- សេចក្តីស្ងាត់
- ១.កាយវិវេក ស្ងាត់កាយ (ដោយនៅក្នុងទីស្ងាបត់)
- ២.ចិត្តវិវេក ស្ងាត់ដោយចិត្ត (ចាកនីវរណៈ)
- ៣.ឧបធិវិវេក ស្ងាត់ចាកកិលេស ។
- សទ្ធា ៣ យ៉ាង
- ១.បសាទសទ្ធា ជំនឿដែលកើតដោយសេចក្តីជ្រះថ្លា
- ២.ឧកប្បនសទ្ធា ជំនឿដែលតាំងមាំក្នុងវត្ថុដែលគួរជឿ
- ៣.អចលសទ្ធា ជំនឿមិនរំភើបញាប់ញ័រ ។
- លក្ខណៈរបស់អ្នកមានសទ្ធា ៣ យ៉ាង
- ១.ទស្សនកាមោ សីលវតំ ចង់ជួបចង់ឃើញអ្នកលោកអ្នកមានសីល
- ២.សទ្ធម្មំ សោតុមិច្ឆតិ ចង់ស្តាប់ព្រះសទ្ធម្ម
- ៣.វិនេយ្យមច្ឆេរមលំ អាចកម្ចាក់នូវសេចក្តីកំណាង់ជាមន្ទិលបាន ។
- សេចក្តីដឹងប្រមាណ ៣ យ៉ាង
- ១.បរិយេសនមត្តា ដឹងប្រមាណក្នុងការស្វែងរក
- ២.បដិគ្គហណមត្តា ដឹងប្រមាណក្នុងការទទួល
- ៣.បរិភោគមត្តា ដឹងប្រមាណក្នុងការបរិភោគ ។
- បុញ្ញកិរិយាវត្ថុ ៣ យ៉ាង
- ១.ទានមយ បុណ្យសម្រេចដោយការធ្វើទាន
- ២.សីលមយ បុណ្យសម្រេចដោយការរក្សាសីល
- ៣.ភាវនាមយ បុណ្យសម្រេចដោយការចម្រើនភាវនា ។
- សិក្ខា ៣ យ៉ាង
- ១.សីលសិក្ខា សិក្ខាគឺសីល
- ២.សមាធិសិក្ខា សិក្ខាគឺសមាធិ
- ៣.បញ្ញាសិក្ខា សិក្ខាគឺបញ្ញា ។
- សីល ៣ យ៉ាង
- ១.និច្ចសីល បានដល់សីល ៥
- ២.ឧបោសថសីល បានដល់សីល ៨
- ៣.អតិរេកសីល ឬ និយមសីល បានដល់សីល ១០ ។
- សមាធិ ៣ យ៉ាង
- ១.ហីនសមាធិ សមាធិយ៉ាងទាប
- ២.មជ្ឈិមសមាធិ សមាធិយ៉ាងកណ្តាល
- ៣.បណីតសមាធិ សមាធិយ៉ាងឧត្តម ។
- បញ្ញា ៣ យ៉ាង
- ១.ចិន្តាមយប្បញ្ញា ប្រាជ្ញាកើតអំពីការគិត
- ២.សុតាមយប្បញ្ញា ប្រាជ្ញាកើតអំពីការស្តាប់ ការរៀន
- ៣.ភាវនាមយប្បញ្ញា ប្រាជ្ញាកើតអំពីការចម្រើនភាវនា ។
- កល្យាណ ៣ យ៉ាង
- ១.អាទិកល្យាណ ល្អក្នុងខាងដើមគឺសីល
- ២.មជ្ឈេកល្យាណ ល្អក្នុងកណ្តាលគឺសមាធិ
- ៣.បរិយោសានកល្យាណ ល្អក្នុងទីបំផុតគឺបញ្ញា ។
- អនុត្តរិយ ៣ យ៉ាង
- ១.ទស្សនានុត្តរិយ ការឃើញដ៍ប្រសើរ
- ២.បដិបទានុត្តរិយ សេចក្តីប្រតិបត្តិដ៍ប្រសើរ
- ៣.វិមុត្តានុត្តរិយ ការរួចដ៍ប្រសើរចាកកិលេស ។
- សេចក្តីឈ្លាស ៣ យ៉ាង
- ១.អាយកោសល្ល សេចក្តីឈ្លាសក្នុងការចម្រើន
- ២.អបាយកោសល្ល សេចក្តីឈ្លាសក្នុងការវិនាស
- ៣.ឧបាយកោសល្ល សេចក្តីឈ្លាសក្នុងឧបាយ ។
- សេចក្តីលំបាក ៣ យ៉ាង
- ១.ទុក្ខទុក្ខតា លំបាកព្រោះសេចក្តីទុក្ខ
- ២.សង្ខារទុក្ខតា លំបាកព្រោះសង្ខារ
- ៣.វិបរិណាមទុក្ខតា លំបាកព្រោះសេចក្តីប្រែប្រួល ។
- សាមញ្ញលក្ខណ ៣ យ៉ាង
- ១.អនិច្ចតា ភាវៈជារបស់មិនទៀង
- ២.ទុក្ខតា ភាវៈជាទុក្ខ
- ៣.អនត្តតា ភាវៈជារបស់មិនមែនខ្លួន ។
- ភ្លើង ៣ យ៉ាង
- ១.រាគគ្គី ភ្លើងគឺរាគៈ
- ២.ទោសគ្គី ភ្លើងគឺទោសៈ
- ៣.មោហគ្គី ភ្លើងគឺមោហៈ ។
- រាគ ទោស មោហ នេះមានឈ្មោះហៅបានច្រើនយ៉ាងថា កិញ្ចន (កង្វល់) អង្គណ(ទួល) មល(មន្ទិល) វិសប (ការមិនស្មើ) ។
- ភ្លើង ៣ យ៉ាងទៀត
- ១.អាហុនេយ្យគ្គី ភ្លើងគឺអាហុនេយ្យបុគ្គល បានដល់មាតាបិតា
- ២.ទក្ខិណេយ្យគ្គី ភ្លើងគឺទក្ខិណេយ្យបុគ្គលបានដល់ព្រះអរហន្ត
- ៣.គហបតគ្គី ភ្លើងគឺគហបតី បានដល់ជនជាម្ចាស់ផ្ទះ ។
- ប្រយោជន៍ ៣ យ៉ាង
- ១.ទិដ្ឋធម្មិកត្ថ ប្រយោជន៍ក្នុងបច្ចុប្បន្ន
- ២.សម្បរាយិកត្ថ ប្រយោជន៍ក្នុងបរលោក
- ៣.បរមត្ថ ប្រយោជន៍ឧត្តមគឺព្រះនិព្វាន ។
- វិរតិ ៣ យ៉ាង
- ចេតនាវៀរចាកបាប
- ១.សមាទានវិរតិ វៀរចាកបាបដោយអំណាចសមាទាន
- ២.សម្បត្តវិរតិ វៀរចាកបាបក្នុងពេលដែលជួបប្រទះ
- ៣.សមុច្ឆេទវិរតិ វៀរចាកបាបដោយដាច់ស្រឡះ។
- វត្ថុដែលមិនចេះឆ្អែតមាន ៣ យ៉ាង
- ១.អគ្គី ឧបាទានេន ភ្លើងមិនចេះឆ្អែតដោយការចេះ
- ២.សមុទ្ទោ ឧទកេន សមុទ្រមិនចេះឆ្អែតដោយទឹក
- ៣.មហិច្ឆោ បច្ចយេហិ អ្នកប្រាថ្នាធំមិនចេះឆ្អែតដោយបច្ច័យ ។
- លក្ខណៈរបស់មិត្រ ៣ យ៉ាង
- ១.អហិតោ បដិសេដោ ហាមឃាត់មិត្រឲ្យឃ្លាតពីអំពើដែលមិនមានប្រយោជន៍
- ២.ហិតេ អនុប្បវត្តន៍ ដឹកនាំមិត្តឲ្យប្រព្រឹត្តធ្វើអំពើដែលមានប្រយោជន៍
- ៣.ព្យសនេ អបិច្ចាកោ មិនលះបង់ចោលមិត្រក្នុងកាលដែលមានសេចក្តីវិនាស ។
- ចរិយាព្រះពោធិសត្វ ៣ យ៉ាង
- ១.លោកត្ថចរិយា ប្រព្រឹត្តប្រយោជន៍ដើម្បីលោក
- ២.ញាតត្ថចរិយា ប្រព្រឹត្តប្រយោជន៍ដើម្បីញាតិ
- ៣.ពុទ្ធត្ថចរិយា ប្រព្រឹត្តប្រយោជន៍ដើម្បីត្រាស់ដឹង ។
- ចក្ខុ ៣ យ៉ាង
- ១.មសចក្ខុ ភ្នែកសាច់ (ដែលជាប់នឹងកាយ)
- ២.ទិព្វចក្ខុ ភ្នែកទិព្វ
- ៣.បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា ។
- ទេវតា ៣ ពួក
- ១.សម្មតិទេវតា ទេវតាដោយសម្មត បានដល់មហាក្សត្រ
- ២.ឧបបត្តិទេវតា ទេវតាកើតដោយបុញ្ញកម្ម បានដល់ទេវតាក្នុងឋានសួគ៌
- ៣.វិសុទ្ធិទេវតា ទេវតាបរិសុទ្ធិ បានដល់ព្រះអរហន្ត ។
- វិបណ្លស ៣ យ៉ាង
- ការភ្លាត់
- ១.សញ្ញាវិបណ្លស ភ្លាត់សញ្ញា
- ២.ចិត្តវិបណ្លស ភា្លត់ចិត្ត
- ៣.ទិដ្ឋិវិបណ្លស ភ្លាត់ទិដ្ឋិ ។
- អនុសយ ៣ យ៉ាង
- កិលេសដែលដេកនៅក្នុងចិត្ត
- ១.កាមរាគានុសយ បានដល់សេចក្តីរីករាយក្នុងកាម
- ២.បដិឃានុសយ បានដល់សេចក្តីថ្នាំថ្នាក់ក្នុងចិត្ត
- ៣.អវិជ្ជានុសយ បានដល់អវិជ្ជា ។
- សន្តោស ៣ យ៉ាង
- ១.យថាណភសន្តោស ត្រេកអរតាមមានតាមបាន
- ២.យថាពលសន្តោស ត្រេកអរតាមកំលាំង
- ៣.យថាសារុប្បសន្តោស ត្រេកអរតាមសមគួរ ។
- ភារៈ ៣ យ៉ាង
- គ្រឿងធ្ងន់
- ១.ខន្ធភារៈ គ្រឿងធ្ងន់គឺខន្ធ
- ២.កិលេសភារៈ គ្រឿងធ្ងន់គឺកិលេស
- ៣.អភិសង្ខារភារៈ គ្រឿងធ្ងន់គឺអភិសង្ខារ ។
- វិជ្ជា ៣ យ៉ាង
- ១.បុព្វេនិវាសានុស្សតិញ្ញាណ បញ្ញាតាមរព្ញកឃើញនូវខន្ធដែលខ្លួននឹងសត្វដទៃ អាស្រ័យនៅហើយក្នុងកាលមុន
- ២.ចុតូបបាតញ្ញាណ បញ្ញាដឹងនូវចុតិបដិសន្ធិនៃសត្វ
- ៣.អាសវក្ខយញ្ញាណ បញ្ញាដឹងនូវធម៌ជាគ្រឿងអស់នៃអាសវ ។
- ភូមិព្រះពុទ្ធ ៣ យ៉ាង
- ១.បញ្ញាធិក ព្រះពុទ្ធដែលសាងបារមីដោយការយកប្រាជ្ញាជាធំ
- ២.សទ្ធាធិក ព្រះពុទ្ធដែលសាងបារមីដោយការយកជំនឿជាធំ
- ៣.វិរិយាធិក ព្រះពុទ្ធដែលសាងបារមីដោយការយកសេចក្តីព្យាយាមជាធំ ។
- (R“ÇÅT)
- ចតុក ពួកធម៌ ៤
- ព្រះពុទ្ធ ៤ ពួក
- ១.ព្រះសព្វញ្ញុពុទ្ធ អ្នកត្រាស់ធម៌ដឹងដោយខ្លួនឯង ហើយទូន្មានអ្នកដទៃឲ្យត្រាស់ដឹងតាមបាន
- ២.ព្រះបច្ចេកពុទ្ធ អ្នកត្រាស់ដឹងធម៌តែចំពោះខ្លួនឯងតែម៉្យាង មិនអាចឲ្យអ្នកដទៃតាមបាន
- ៣.ព្រះសាវកពុទ្ធ អ្នកត្រាស់ដឹងតាមព្រះសម្មាសម្ពុទ្ធ
- ៤.ព្រះសុតពុទ្ធ អ្នកត្រាស់ដឹងនូវសេចក្តីអាក្រក់ ល្អ ដោយបានស្តាប់ និងសិក្សាព្រះបរិយត្តិធម៌ ។
- ព្រះអរហន្ត ៤ ពួក
- ១.បដិសម្ភិទប្បត្តោ លោកដល់នូវបដិសម្ភិទា ៤
- ២.ឆឡភិញ្ញោ លោកបាននូវអភិញ្ញា ៦
- ៣.តេវិជ្ជោ លោកបានវិជ្ជា ៣
- ៤.សុក្ខវិបស្សកោ លោកធ្វើកិលេសឲ្យស្ងួតដោយវិបស្សនា ។
- បុគ្គល ៤ ពួក
- ១.កោធគរុន សទ្ធម្មគរុ ធ្ងន់ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម
- ២.មក្ខគរុន សទ្ធម្មគរុ ធ្ងន់ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម
- ៣.លាភគរុន សទ្ធម្មគរុ ធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម
- ៤.សក្ការគរុន សទ្ធម្មគរូ ធ្ងន់ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ។
- បុគ្គល ៤ ពួកទៀត
- ១.អត្តហិតាយ បដិបន្នោ នោ បរហិតាយ ប្រតិបត្តិដើម្បីខ្លួន មិនប្រតិបត្តិដើម្បីអ្នកដទៃ
- ២.បរហិតាយ បដិបន្នោ នោ អត្តហិតាយ ប្រតិបត្តិដើម្បីអ្នកដទៃ មិនប្រតិបត្តិដើម្បីខ្លួនឯង។
- ៣.នេវ អត្តហិតាយ បដិបន្នោ នោ បរហិតាយ មិនប្រតិបត្តិដើម្បីខ្លួនឯង ទាំងមិនប្រតិបត្តិដើម្បីអ្នកដទៃ
- ៤.អត្តហិតាយ បដិបន្នោ នោ បរហិតាយ ច ប្រតិបត្តិដើម្បីខ្លួនឯងផង ដើម្បីអ្នកដទៃផង ។
- បុគ្គល ៤ ពួកទៀត
- ១.តមោ តមបរាយនោ ជាមនុស្សងងឹត មានងងឹតទៅមុខ
- ២.តមោ ជោតិបរាយនោ ជាមនុស្សងងឹត មានពន្លឺភ្លឺស្វាងទៅមុខ
- ៣.ជោតិ តមបរាយនោ ជាមនុស្សភ្លឺស្វាង មានងងឹតទៅមុខ
- ៤.ជោតិ ជោតិបរាយនោ ជាមនុស្សភ្លឺស្វាង មានពន្លឺភ្លឺស្វាងទៅមុខ ។
- សំវាស ៤ យ៉ាង
- ការនៅរួបរួមគ្នា
- ១.ឆវោ ឆវាយ សទ្ធឹ សំវសតិ ខ្មោចប្រុសនៅជាមួយនឹងខ្មោចស្រី
- ២.ឆវោ ទេវិយា សទ្ធឹ សំវសតិ ខ្មោចប្រុសនៅជាមួយទេវតាស្រី
- ៣.ទេវោ ឆវាយ សទ្ធឹ សំវសតិ ទេវតាប្រុសនៅជាមួយនឹងខ្មោចស្រី
- ៤.ទេវោ ទេវិយា សទ្ធឹ សំវសតិ ទេវតាប្រុសនៅជាមួយទេវតាស្រី ។
- បុគ្គល ៤ ពួក
- ១.អសុរោ អសុរបរិវារោ អសុរមានអសុរជាបរិវារ
- ២.អសុរោ ទេវបរិវារោ អសុរមានទេវតាជាបរិវារ
- ៣.ទេវោ អសុរបរិវារោ ទេវតាមានអសុរជាបរិវារ
- ៤.ទេវោ ទេវបរិវារោ ទេវតាមានទេវតាជាបរិវារ ។
- បុគ្គលប្រៀបនឹងវលាហកៈ ៤ យ៉ាង
- ១.តជ្ជិតា នោ វស្សិតា គ្រាន់តែផ្គរលាន់តែមិនភ្លៀង
- ២.វស្សិតា នោ តជ្ជិតា ស្រាប់តែភ្លៀងឥតផ្គរលាន់
- ៣.នេវ តជ្ជិតា នោ វស្សិតា គ្មានទាំងផ្គរលាន់ គ្មានទាំងភ្លៀង
- ៤.តជ្ជិតា ច វស្សិតាច ផ្គរលាន់ផង ភ្លៀងផង ។
- បុគ្គលប្រៀបនឹងក្អម ៤ យ៉ាង
- ១.តុច្ឆោ បិហិតោ ក្អមទទេ បិតជិត
- ២.បូរោ វិវជោ ក្អមមានទឹកពេញ បើកចំហ
- ៣.តុច្ឆោ វិវជោ ក្អមទទេ បើកចំហ
- ៤.បូរោ បិហិតោ ក្អមមានទឹកពេញ បិទជិត ។
- បុគ្គប្រៀបនឹងផ្លែស្វាយ ៤ យ៉ាង
- ១.អាមោ បក្កវណ្ណី ខ្ចីទេ តែមានសប្បុរដូចទុំ
- ២.បក្កោ អាមវណ្ណី ទុំ តែមានសម្បុរដុចខ្ចី
- ៣.អាមោ អាមវណ្ណី ខ្ចី មានសម្បុរក៍ដូចខ្ចី
- ៤.បក្កោ បក្កវណ្ណី ទុំ មានសម្បុរក៍ទុំ ។
- បុគ្គលប្រៀបនឹងដើមឈើ ៤ យ៉ាង
- ១.ជេត្តុ ជេត្តុបរិវារោ ឈើស្រាយមានឈើស្រាយជាបរិវារ
- ២.ជេត្តុ សារបរិវារោ ឈើស្រយាមានឈើខ្លឹមជាបរិវារ
- ៣.សារោ ជេត្តុបរិវារោ ឈើខ្លឹមមានឈើស្រាយជាបរិវារ
- ៤.សារោ សារបរិវារោ ឈើខ្លឹមមានឈើខ្លឹមជាបរិវារ ។
- បុគ្គលសមគួរដល់ស្តូប ៤ ពួក
- ១.ព្រះអរហំសម្មាសម្ពុទ្ធ
- ២.ព្រះបច្ចេកពុទ្ធ
- ៣.ព្រះអរហន្ត
- ៤.ស្តេចចក្រពត្តិ ។
- បុគ្គលមិនល្អ ៤ ពួក
- ១.អលសោ តិហិ កាមភោតិ ន សាធុ គ្រហស្ថអ្នកបរិភោគកាមខ្ចិលច្រអូស ឈ្មោះថាមិនល្អ
- ២.អសញ្ញតោ បព្វជិតោ ន សាធុ អ្នកបួសមិនល្អឈ្មោះថាមិនល្អ
- ៣.រាជា ន សាធុ អនិសម្មការិ ព្រះរាជាមិនពិចារណាមុនចេះតែធ្វើទៅៗ ឈ្មោះថាមិនល្អ
- ៤.យោ បណ្ឌិតោ កោធនោ តំ ន សាធុ អ្នកប្រាជ្ញដែលក្រេវក្រោធច្រើន ឈ្មោះថាមិនល្អ ។
- មិត្តគួរគប់គួររាប់រក ឬមិត្តមានចិត្តល្អ៤ ពួក
- ១.ឧបការកោ មិត្រមានឧបការ
- ២.សមានសុខទុក្ខោ មិត្ររួមសុខរួមទុក្ខ
- ៣.អត្ថក្ខាយី មិត្រណែនាំប្រាប់ប្រយោជន៍
- ៤.អនុកម្បកោ មិត្រមានសេចក្តីឈឺឆ្អាល ។
- មិត្តមិនគួរគប់មិនរាប់ ឬមិត្រប្លម ៤ ពួក
- ១.អញ្ញទត្ថុហរោ មិត្តគិតយកតែប្រយោជន៍ខ្លួន
- ២.វចីបរមោ មិត្តល្អសម្តីល្អតែមាត់
- ៣.អនុប្បិយភាណី មិត្តនិយាយចាក់បណ្តោយឲ្យគាប់ចិត្ត
- ៤.អបាយសហាយោ មិត្តជាសំឡាញ់ក្នុងផ្លូវវិនាស ។
- អាបាយមុខ ៤ យ៉ាង
- ហេតុជាប្រធាននៃសេចក្តីវិនាស
- ១.ឥត្ថីធុត្ត ជាអ្នកលេងស្រី
- ២.សរាធុត្ត ជាអ្នកផឹកសុរា
- ៣.អក្ខធុត្ត ជាអ្នកលេងល្បែងភ្នាល
- ៤.បាបមិត្ត គប់រកមនុស្សអាក្រក់ជាមិត្ត ។
- សេចក្តីប្រាថ្នារបស់មនុស្សក្នុងលោក ៤ យ៉ាង
- ១.ចង់ឲ្យមានទ្រព្យសម្បតិ្តកើតឡើងដោយត្រូវទំនង
- ២.ចង់ឲ្យមានយសសក្តិកើតឡើងដល់ខ្លួនឯងនឹងញាតិមិត្តរបស់ខ្លួន
- ៣.ចង់អាយុបានស្ថិតនៅយឺនយូរ
- ៤.កាលបើអស់អាយុទៅចង់បានទៅកើតក្នុងស្ថានសួត៌ ។
- (សេចក្តីប្រាថ្នាទាំង ៤ នេះអាចសម្រចបានដោយធម៌បួនយ៉ាងគឺ សទ្ធា សីល ចាគ បញ្ញា)
- យោគ,អាសវ ឬឱឃ ៤ យ៉ាង
- ១.កាមយោគ កិលេសជាគ្រឿងប្រកបគឺកាម
- ២.ភវយោគ កិលេសជាគ្រឿងប្រកបភព
- ៣.ទិដ្ឋិយោគ កិលេសជាគ្រឿងប្រកបគឺទិដ្ឋិ
- ៤.អវិជ្ជាយោគ កិលេសជាគ្រឿងប្រកបគឺអវិជ្ជា
- បធាន ៤ យ៉ាង
- សេចក្តីព្យាយាម
- ១.សំវរប្បធាន ព្យាយាមក្នុងការប្រយ័ត្នមិនឲ្យបាបកើតឡើង
- ២.បហានប្បធាន ព្យាយាមក្នុងការលះបាបដែលកើតឡើង
- ៣.ភាវនាបធាន ព្យាយាមក្នុងការធ្វើកុសលឲ្យកើតឡើង
- ៤.អនុរក្ខនាបធាន ព្យាយាមក្នុងការរក្សាកុសលដែលកើតឡើង ។
- អគគិ ៤ យ៉ាង
- ការលំអៀង
- ១.ឆន្ទាគតិ លំអៀងព្រោះសេចក្តីស្រលាញ់
- ២.ទោសាគតិ លំអៀងព្រោះសេចក្តីស្អប់
- ៣.មោហាគតិ លំអៀងព្រោះសេចក្តីល្ងង់ខ្លៅ
- ៤.ភយាគតិ លំអៀងព្រោះសេចក្តីខ្លាច ។
- ចក្ក ៤ យ៉ាង
- ធម៌ដូចជាកង់វិលទៅកាន់សេចក្តីល្អ
- ១.បដិរូបទេសវាស នៅក្នុងប្រទេសដ៍សមគួរ
- ២.សប្បុរិសូបសំសេវ ការសេពគប់សប្បុរស
- ៣.អត្តសម្មាបណិធិ ការដំកល់ខ្លួនដោយប្រពៃ
- ៤.បុព្វេកតបុញ្ញតា ភាពនៃបុគ្គលបានធ្វើបុណ្យទុកក្នុងកាលមុន។
- សង្គហវត្ថុ ៤ យ៉ាង
- ១.ទាន ការឲ្យនូវវត្ថុរបស់ខ្លួនដល់អ្នកដទៃដែលគួរឲ្យ
- ២.បិយវាចា ពោលពាក្យផ្អែមពិរោះគួរជាទីស្រឡាញ់
- ៣.អត្តចរិយា ប្រព្រឹត្តធ្វើអំពើដែលជាប្រយោជន៍ដល់អ្នកដទៃ
- ៤.សមានត្តតា ភាពជាអ្នកមានខ្លួនស្មើ មិនប្រកាន់ខ្លួន។
- ការជ្រះថ្លាក្នុងវត្ថុដ៍ប្រសើរ ៤ យ៉ាង
- ១.ពុទ្ធេ បសន្នា ជ្រះថ្លាចំពោះព្រះពុទ្ធ
- ២.អដ្ឋង្គកេ មគ្គេ បសន្នា ជ្រះថ្លាចំពោះមគ្គមានអង្គ ៨
- ៣.វិរាគេ ធម្មេ បសន្នា ជ្រះថ្លាចំពោះធម៌ប្រាសចារាគៈ គឺព្រះនិព្វាន
- ៤.សង្ឃេ បសន្នា ជ្រះថ្លាចំពោះព្រះសង្ឃ ។
- ការហូរមកនៃបុណ្យ ៤ យ៉ាង
- ១.ពុទ្ធេ អវេច្ចប្បសាទេន ដោយសេចក្តីជ្រះថ្លា មិនកក្រើក ចំពោះព្រះពុទ្ធ
- ២.ធម្មេ អវេច្ចប្បសាទេន ដោយសេចក្តីជ្រះថ្លា មិនកក្រើកចំពោះព្រះធម៌
- ៣.សង្ឃេ អវេច្ចប្បសាទេន ដោយសេចក្តីជ្រះថ្លា មិនកក្រើកចំពោះព្រះសង្ឃ
- ៤.អរិយ កន្តេហិ សីលេហិ ដោយសីលដែលព្រះអរិយលោកប្រាថ្នា គឺសីលមិនពព្រុះពពាល ។
- អចិន្តេយ្យ ឬអចិន្ត្រៃ ៤ យ៉ាង
- ហេតុមិនគួរគិត
- ១.ពុទ្ធវិសយ វិស័យរបស់ព្រះពុទ្ធ
- ២.ឈានវិសយ វិស័យរបស់ឈាន
- ៣.កម្មវិបាក ផលរបស់កម្ម
- ៤.លោកចិន្តា ការគិតអំពីលោក ឬការគិតរបស់សត្វលោក ។
- សំវេជនិយដ្ឋាន ៤ យ៉ាង
- ១.កន្លែងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត
- ២.កន្លែងដែលព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់
- ៣.កន្លែងដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងធម្មចក្រ
- ៤.កន្លែងដែលព្រះសម្មាសម្ពុទ្ធទ្រង់ចូលនិព្វាន ។
- ភយ ៤ យ៉ាង
- ១.ជាតិភយ ភ័យអំពីការកើត
- ២.ជរាភយ ភ័យអំពីចាស់គ្រាំគ្រា
- ៣.ព្យាធិភយ ភ័យអំពីជម្ងឺឈឺចាប់
- ៤.មរណភយ ភ័យអំពីសេចក្តីស្លាប់ ។
- ភ័យ ៤ យ៉ាងទៀត
- ១.អគ្គីភយ ភ័យអំពីភ្លើង
- ២.ឧទកភយ ភ័យអំពីទឹក
- ៣. រាជភយ ភ័យអំពីស្តេច
- ៤.ចោរភយ ភ័យអំពីចោរ ។
- ឱត្តប្ប ឬ ភ័យ ៤ យ៉ាងទៀត
- ១.អត្តានុវាទភយ ភ័យអំពីការតិះដៀលខ្លួនឯង
- ២.បរានុវាទភយ ភ័យអំពីការតិះដៀលរបស់អ្នកដទៃ
- ៣.ទណ្ឌភយ ភ័យអំពីអាជ្ញា
- ៤.ទុគ្គតិភយ ភ័យអំពីទុគ្គតិ ។
- អាភា ៤ យ៉ាង
- ១.ចន្ទាភា ពន្លឺព្រះចន្ទ
- ២.សុរិយាភា ពន្លឺព្រះអាទិត្យ
- ៣.អគ្យាភា ពន្លឺភ្លើង
- ៤.បញ្ញាភា ពន្លឺប្រាជ្ញា ។
- កាលដែលគួរប្រកប ៤ យ៉ាង
- ១.កាលេន ធម្មស្សវនំ ស្តាប់ធម៌តាមកាល
- ២.កាលេន ធម្មសាកច្ឆា សន្ទនាធម៌តាមកាល
- ៣.កាលេន សមថោ ស្ងប់រម្ងាប់តាមកាល
- ៤.កាលេន វិបស្សនា ចំរើនវិបស្សនាតាមកាល ។
- សារៈ ៤ យ៉ាង
- ១.សីលសារ ខ្លឹមគឺសីល ឬសីលជាខ្លឹម
- ២.សមាធិសារ ខ្លឹមគឺសមាធិ ឬសមាធិជាខ្លឹម
- ៣.បញ្ញាសារ ខ្លឹមគឺប្រាជ្ញា ឬប្រាជ្ញាជាខ្លឹម
- ៤.វិមុត្តិសារ ខ្លឹមគឺវិមុត្តិ ឬវិមុត្តិគឺធម៌ដែលរួចផុតចាកកិលេសជាខ្លឹម ។
- សភាវធម៌ដែលគេហាមឃាតមិនបាន ៤ យ៉ាង
- ១.ជរា ចាស់គ្រាំគ្រា
- ២.ព្យាធិ ជម្ងឺឈឺចាប់
- ៣.មរណ សេចក្តីស្លាប់
- ៤.វិបាក ផលកម្ម ។
- កំណើតនៃសេចក្តីស្រឡាញ់ នឹងស្អប់ ៤ យ៉ាង
- ១.បេមា បេមំ ជាយតិ សេចក្តីស្រឡាញ់កើតពីសេចក្តីស្រឡាញ់
- ២.បេមា ទោសោ ជាយតិ សេចក្តីស្អប់កើតពីសេចក្តីស្រឡាញ់
- ៣.ទោសា បេម ជាយតិ សេចក្តីស្រឡាញ់កើតពីសេចក្តីស្អប់
- ៤.ទោសា ទាសោ ជាយតិ សេចក្តីស្អប់កើតពីសេចក្តីស្អប់ ។
- កម្ម ៤ យ៉ាង
- ១.កម្មខ្មៅ ឲ្យផលខ្មៅ
- ២.កម្មស ឲ្យផលស
- ៣.កម្មទាំងខ្មៅទាំងស ឲ្យផលទាំងខ្មៅទាំងស
- ៤.កម្មមិនខ្មៅមិនស ឲ្យផលមិនខ្មៅមិនស ។
- ការសេពគប់នឹងសប្បុរសមានអានិសង្ស ៤ យ៉ាង
- ១.អរិយេន សិសេន វឌ្ឍតិ តែងចម្រើនដោយសីលដ៍ប្រសើរ
- ២.អរិយេន សមាធិនា វឌ្ឍតិ តែងចម្រើនដោយសមាធិដ៍ប្រសើរ
- ៣.អរិយាយ បញ្ញាយ វឌ្ឍតិ តែងចម្រើនដោយបញ្ញាដ៍ប្រសើរ
- ៤.អរិយាយ វិមុត្តិយា វឌ្ឍតិ តែងចម្រើនដោយវិមុត្តដ៍ប្រសើរ ។
- សេយ្យា ៤ យ៉ាង
- ដំណេក
- ១.បេតសេយ្យា ដំណេកប្រេត (ដេកផ្ងារ)
- ២.កាមកោតិសេយ្យា ដំណេកអ្នកបរិភោគកាម (ដេកផ្អៀងទៅខាងឆ្វេង)
- ៣.សីហសេយ្យា ដំណេកសីហៈ (ដេកផ្អៀងទៅខាងស្តាំ)
- ៤.តថាគតសេយ្យា ដំណេកព្រះតថាគត (មានឈានជាអារម្មណ៍) ។
- បញ្ញាវុឌ្ឍិ ៤ យ៉ាង
- ធម៌ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនប្រាជ្ញា
- ១.សប្បុរិសូបសំសេវ សេពគប់រួមជាមួយនឹងសប្បុរស
- ២.សទ្ធម្មស្សវន ស្តាប់ព្រះសទ្ធម្ម
- ៣.យោនិសោមនសិការ ធ្វើទុកចិត្តដោយឧបាយប្រាជ្ញា
- ៤.ធម្មានុធម្មប្បដិបត្តិ ប្រតិបត្តិសមគួរដល់ធម៌ ។
- ទិដ្ឋធម្មិកត្ថ ៤ យ៉ាង
- ប្រយោជន៍ក្នុងលោកនេះ ឬប្រយោជន៍ក្នុងបច្ចុប្បន្ន
- ១.ឧដ្ឋានសម្បទា ដល់ព្រមដោយព្យាយាម
- ២.អារក្ខសម្បទា ដល់ព្រមដោយការថែរក្សា
- ៣.កល្យាណមិត្តតា ភាពជាអ្នកមានមិត្តសំឡាញ់ល្អ
- ៤.សមជីវិតា ភាពជាអ្នកចិញ្ចឹមជីវិត តាមសមគួរដល់កម្លាំងទ្រព្យ ដែលរកបាន។
- សម្បរាយិកត្ថ ៤ យ៉ាង
- ប្រយោជន៍ក្នុងលោកខាងមុខ
- ១.សទ្ធាសម្បទា ដល់ព្រមដោយសទ្ធា
- ២.សីលសម្បទា ដល់ព្រមដោយសីល
- ៣.ចាកសម្បទា ដល់ព្រមដោយសីល
- ៤.បញ្ញាសម្បទា ដល់ព្រមដោយប្រាជ្ញា ។
- ឧបាទាន ៤ យ៉ាង
- ១.កាមុប្បាទាន សេចក្តីប្រកាន់មាំដោយអំណាចនៃកាម
- ២.ទិដ្ឋុប្បាទាន សេចក្តីប្រកាន់មាំដោយអំណាចនៃទិដ្ឋ
- ៣.សីលព្វតុប្បាទាន សេចក្តីប្រកាន់មាំដោយអំណាចនៃការជឿប្រកាន់សីលវត្ត
- ៤.អត្តវាឧុប្បាទាន សេចក្តីប្រកាន់មាំដោយអំណាចនៃអត្តវាទគឺពាក្យពោលថា (អត្តាៗ) ឬពោលប្រារព្ធយកខ្លួនជាធំ ។
- កូន ៤ ពួក
- ១.អត្តជ កូនដែលកើតអំពីខ្លួន
- ២.ខេត្តជ កូនដែលកើតក្នុងទីជាខេត្ត
- ៣.ទិន្នក កូនដែលគេឲ្យ ឬកូនសុំ
- ៤.អន្តេវាសិក កូនសិស្ស ។
- សម្បទាដែលធ្វើទានឲ្យបានផលក្នុងបច្ចុប្បន្ន ៤ យ៉ាង
- ១.វត្ថុសម្បទា ដល់ព្រមដោយវត្ថុគឺទក្ខិណេយ្យបុគ្គល
- ២.បច្ចយសម្បទា ដល់ព្រមដោយបច្ច័យ គឺទេយ្យវត្ថុ
- ៣.ចេតនាសម្បទា ដល់ព្រមដោយចេតនាទាំង ៣
- ៤.គុណាតិរេកសម្បទា ដល់ព្រមដោយទក្ខិណេយ្យបុគ្គលដែលមានគុណដ៍លើសលប់គឺ លោកដែលចេញចាកសមាបត្តិ ។
- សទ្ធា ៤ យ៉ាង
- ១.កម្មស្សទ្ធា ជឿកម្ម
- ២.វិបាកស្សទ្ធា ជឿផលរបស់កម្ម
- ៣.កម្មស្សកតាសទ្ធា ជឿថាសត្វមានកម្មជារបស់ខ្លួន
- ៤.តថាគតពោធិស្សទ្ធា ជឿប្រាជ្ញាត្រាស់ដឹងរបស់ព្រះតថាគត ។
- លក្ខណសទ្ធា ៤ យ៉ាង
- ១.សន្ទមានលក្ខណា សទ្ធា សទ្ធាមានជំនឿជាលក្ខណៈ
- ២.បសាទសលក្ខណា សទ្ធា សទ្ធាមានសេចក្តីជ្រះថ្លាជាលក្ខណៈ
- ៣.បក្ខន្ទលក្ខណា សទ្ធា សទ្ធាមានកិរិយាលឿនទៅ ឬស្ទុះស្ទាជាលក្ខណៈ
- ៤.ឪកប្បនលក្ខណា សទ្ធា សទ្ធាមានកិរិយាតាំមាំក្នុងវត្តដែលគួរជឿជាលក្ខណៈ ។
- ទក្ខិណាវិសុទ្ធិ មាន ៤ យ៉ាង
- ១.ទាយកតោ វិសុជ្ឈតិ នោ បដិគ្គាហកតោ ទក្ខិណាទាន បរិសុទ្ធអំពីអ្នកឲ្យ មិនបរិសុទ្ធអំពីអ្នកទទួល
- ២.បដិគ្គាហកតោ វិសុជ្ឈតិ នោ ទាយកតោ ទក្ខិណាទានបរិសុទ្ធអំពីអ្នកទទួល មិនបរិសុទ្ធអំពីអ្នកឲ្យ
- ៣.នេវ ទាយកតោ វិសុជ្ឈតិ នោ បដិគ្គាកតោ ទក្ខិណាទានមិនបរិសុទ្ធអំពីអ្នកឲ្យ ទាំងមិនបរិសុទ្ធអំពីអ្នកទទួល
- ៤.ទាយកតោ ចេវ វិសុជ្ឈតិ បដិគ្គាហកតោ ច ទក្ខិណាទានបរិសុទ្ធអំពីអ្នកឲ្យផង អំពីអ្នកទទួលផង ។
- មរណ ៤ យ៉ាង
- ១.អាយុក្ខយមរណ ស្លាប់ដោយអស់អាយុ
- ២.កម្មក្ខយមរណ ស្លាប់ដោយអស់កម្ម
- ៣.ឧភយក្ខយមរណ ស្លាប់ដោយអស់អាយុ នឹងកម្មទាំងពីរ
- ៤.ឧបច្ឆេទកកម្មុនា ស្លាប់ដោយកម្មចូលមកកាត់បង់ ។
- ទេវតាច្យុតដោយហេតុ ៤ យ៉ាង
- ១.អាយុក្ខយេន ដោយអស់អាយុ
- ២.បុញ្ញក្ខយេន ដោយអស់បុណ្យ
- ៣.អាហារក្ខយេន ដោយអស់អាហារ
- ៤.កោបេន ដោយសេចក្តីក្រេវក្រោធ ។
- ឧបក្កិលេសព្រះអាទិត្យព្រះចន្ទ ៤ យ៉ាង
- ១.អព្ភ ពពក
- ២.ចូមជេ ផ្សែងនឹងធូលី
- ៣.មហិក ទឹកសន្សើម
- ៤.រាហុ រាហូ ។
- ឧបក្កិលេសសមណព្រាហ្មណ៍ ៤ យ៉ាង
- ១.ផឹកសុរាមេរ័យ
- ២.សេពមេថុន
- ៣.ត្រេកអរនឹងរូបិយៈ
- ៤.មិច្ឆាទិដ្ឋ ។
- ហេតុដែលនាំឲ្យកើតហិរិ ៤ យ៉ាង
- សេចក្តីខ្មាស់បាប
- ១.ជាតិ បច្ចវេក្ខិត្វា ព្រោះពិចារណានូវជាតិ
- ២.វយំ បច្ចវេក្ខិត្វា ព្រោះពិចារណានូវវ័យ
- ៣.សូរភាវ បច្ចេវេក្ខិត្វា ព្រោះពិចារណានូវសេចក្តីក្លៀវក្លា
- ៤.ពាហុសច្ចំ បច្ចេវេក្ខិត្វា ព្រោះពិចារណានូវពហុស្សូត ។
- អយោនិសោមនសិការ ៤ យ៉ាង
- ១.អនិច្ចេ និច្ចន្តិ ថាទៀងក្នុងចំណែកដែលមិនទៀង
- ២.ទុក្ខេ សុខន្តិ ថាសុខក្នុងចំណែកដែលជាទុក្ខ
- ៣.អនត្តនិ អត្តាតិ ថាជាអត្តាក្នុងចំណែកដែលមិនមែនជាអត្តា
- ៤.អសុគេ សុភន្តិ ថាល្អក្នុងចំណែកដែលមិនល្អ ។
- ធម៌សម្រាប់ផ្ចាញ់សត្រូវបាន ៤ យ៉ាង
- ១.សច្ច ពោលពាក្យពិត
- ២.ធម្ម ប្រាជ្ញាចេះពិចារណា
- ៣.ធិតិ ព្យាយាមមាំមួន
- ៤.ចាគ ការស៊ូលះបង់ ។
- អរិយសច្ច ៤
- ១.ទុក្ខអរិយសច្ច សេចក្តីទុក្ខជាធម៌ពិតរបស់ព្រះអរិយៈ
- ២.សមុទយអរិយសច្ច តណ្ហាជាធម៌ពិតរបស់ព្រះអរិយៈ
- ៣.និរោធអរិយសច្ច និរោធជាធម៌ពិតរបស់ព្រះអរិយៈ
- ៤.មគ្គអរិយសច្ច មគ្គជាធម៌ពិតរបស់ព្រះអរិយៈ ។
- កិច្ចក្នុងអរិយសច្ច ៤ យ៉ាង
- ១.បរិញ្ញាកិច្ច សេចក្តីទុក្ខជាកិច្ចគួរកំណត់ដឹង
- ២.បហានកិច្ច តណ្ហាជាកិច្ចគួរលះបង់
- ៣.សច្ឆិកិរិយាកិច្ច និរោធជាកិច្ចគួរធ្វើឲ្យជាក់ច្បាស់
- ៤.ភាវនាកិច្ច មគ្គជាកិច្ចគួរចម្រើន ។
- ញាណ ៤ យ៉ាង
- ១.ទុក្ខេ ញាណំ ដឹងក្នុងកងទុក្ខ
- ២.ទុក្ខសមុទយេ ញាណំ ដឹងក្នុងទុក្ខសមុទយៈ
- ៣.ទុក្ខនិរោធេ ញាណំ ដឹងក្នុងទុក្ខនិរោធ
- ៤.ទុក្ខានិរោធ គាមិនិយា បដិបទាយ ញាណំ ដឹងក្នុងទុក្ខនឹងនិរោធគាមិនិបដិបទា ។
- បច្ច័យ ៤ នៃបញ្ចក្ខន្ធ
- ១.អវិជ្ជា ២.តណ្ហា ៣.កម្ម ៤.អាហារ ជាបច្ច័យរបស់រូប
- ១.អវិជ្ជា ២.តណ្ហា ៣.កម្ម ៤.ផស្ស ជាបច្ច័យរបស់វេទនា
- ១.អវិជ្ជា ២.តណ្ហា ៣.កម្ម ៤.ផស្ស ជាបច្ច័យរបស់សញ្ញា
- ១.អវិជ្ជា ២.តណ្ហា ៣.កម្ម ៤.ផស្ស ជាបច្ច័យរបស់សង្ខារ
- ១.អវិជ្ជា ២.តណ្ហា ៣.កម្ម ៤.នាមរូប ជាបច្ច័យរបស់វិញ្ញាណ ។
- បដិសម្ភិទា ៤ យ៉ាង
- ១.អត្ថប្បបដិសម្ភិទា ប្រាជ្ញាដែលបែកចំពោះក្នុងអត្ថ
- ២.ធម្មប្បដិសម្ភិទា ប្រាជ្ញាដែលបែកចំពោះក្នុងធម៌
- ៣.និរុត្តិប្បដិសម្ភិទា ប្រាជ្ញាដែលបេកចំពោះក្នុងភាសានិយាយ
- ៤.បដិភាណប្បដិសម្ភិទា ប្រាជ្ញាដែលបែកចំពោះក្នុងបដិភាណ ។
- វិធីផ្ចាញ់ ៤ យ៉ាង
- ១.អកោធេន ជិនេ កោធំ ផ្ចាញ់មនុស្សក្រោធដោយមិនក្រោធ
- ២.អសាធុ សាធុនា ជិនេ ផ្ចាញ់មនុស្សអាក្រក់ដោយសេចក្តីល្អ
- ៣.ជិនេ កទរិយំ ទានេន ផ្ចាញ់មនុស្សកំណាញ់ដោយការឲ្យ
- ៤.សច្ចេនាលិកវាទិនំ ផ្ចាញ់មនុស្សនិយាយកុហកដោយពាក្យពិត ។
- អបស្សេនធម៌ ៤ យ៉ាង
- ធម៌គួរពឹងផ្អែក
- ១.សង្ខាយេកំ បដិសេវតិ ពិចារណាមុនសិន សឹមសេព
- ២.សង្ខាយេកំ អធិវាសេតិ ពិចារណាមុនសិន សឹមអត់ធន់
- ៣.សង្ខាយេកំ បរិវជ្ជេតិ ពិចារណាមុនសិន សឹមវៀរ
- ៤.សង្ខាយេកំ វិនោទេតិ ពិចារណាមុនសិន សឹមបន្ទោបង់ ។
- ធម៌របស់គ្រហស្ថ ៤ យ៉ាង
- ១.សច្ច ពោលពាក្យពិតប្រាកដ
- ២.ទម ចេះទូន្មានចិត្ត ឬទប់ចិត្តរបស់ខ្លួន
- ៣.ខន្តិ អត់ធន់
- ៤.ចាគ លះបង់ទ្រព្យរបស់ខ្លួនឲ្យដល់អ្នកដែលគួរឲ្យ ។
- កម្មក្កិលេស ៤ យ៉ាង
- ១.បាណាតិបាត សម្លាប់សត្វ
- ២.អទិន្នាទាន លួចទ្រព្យគេ
- ៣.កាមេសុមិច្ឆាចារ ប្រព្រឹត្តខុសក្នុងកាម
- ៤.មុសាវាទ និយាយកុហក ។
- អ្នកដែលប្រកបដោយធម៌ ហៅថាបណ្ឌិត
- ១.សុត ស្តាប់
- ២.ចិន្ត គិត
- ៣.បុច្ឆា សួរ
- ៤.លិខិត សរសេរ (សុ.ចិ.បុ.លិ.) ។
- វិបត្តិ ៤ យ៉ាង
- ១.សីលវិបត្តិ ខូចសីល
- ២.អាចារវិបត្តិ ខូចមារយាទ
- ៣.ទិដ្ឋិវិបត្តិ ខូចទិដ្ឋិ
- ៤.អាជីវវិបត្តិ ខូចអាជីវៈ គឺចិញ្ចឹមជីវិតខុសធម៌ ។
- កម្លាំង ៤ ប្រការ
- ១.បញ្ញាពលំ កម្លាំងប្រាជ្ញា
- ២.វិរិយពលំ កម្លាំងសេចក្តីព្យាយាម
- ៣.អនវជ្ជពលំ កម្លាំងកិច្ចដែលមិនមានទោស
- ៤.សង្គហពលំ កម្លាំងសេចក្តីសង្រ្គោះ ។
- បរិសុទ្ធិ ៤ យ៉ាង
- ១.ទេសនាបរិសុទ្ធិ បរិសុទ្ធិដោយការសម្លែងអាបត្តិ
- ២.សំវរបរិសុទ្ធិ បរិសុទ្ធិដោយការសង្រួម
- ៣.បរិយេដ្ឋិតបរិសុទ្ធិ បរិសុទ្ធិដោយការស្វែងរកអាហារ
- ៤.បច្ចវេក្ខណបរិសុទ្ធិ បរិសុទ្ធិដោយការពិចារណា ។
- លោកិយសរណគមន៍សម្រេចដោយអាការៈ ៤ យ៉ាង
- ១.អត្តនិយ្យាគន ប្រគល់កាយថ្វាយជីវិត
- ២.តប្បរាយនតា យកគុណព្រះរតនត្រ័យជាទីពឹងទៅមុខ
- ៣.សិស្សភាវូបតមន ប្រគល់ខ្លួនជាសិស្ស
- ៤.បាណិចាគ គោរពព្រះរតនត្រ័យដរាអស់ជីវិត ។
- កំណប់ទ្រព្យ ៤ យ៉ាង
- ១.ថាវរនិធិ កំណប់ទ្រព្យដ៍មាំមួន (បានខាងសង្ហារិមវត្ថុ)
- ២.ជង្គមនិធិ កំណប់ទ្រព្យដើរបាន (បានខាងសង្ហារិមវត្ថុ)
- ៣.អង្គសមនិធិ កំណប់ទ្រព្យស្មើដោយអង្គ (បានខាងចំពោះវិជ្ជា)
- ៤.អនុតាមិកនិធិ កំណប់ទ្រព្យអាចដិតដោយតាមខ្លួនទៅ(បានខាងបុណ្យដែលខ្លួនបានកសាងខ្លួន)
- អង្គរបស់បណ្ឌិត ៤ យ៉ាង
- ១.កតញ្ញូ ដឹងឧបការគុណដែលគេបានធ្វើដល់ខ្លួន
- ២.អត្តសុទ្ធិ ធ្វើខ្លួនឲ្យបរិសុទ្ធិចាកបាប
- ៣.បរសុទ្ធិ ធ្វើអ្នកដទៃឲ្យបរិសុទ្ធ
- ៤.សង្គហ សង្រ្គោះដល់ជនដែលជួយសង្រ្គោះ ។
- អារក្ខកម្មដ្ឋាន៤ យ៉ាង
- ១.ពុទ្ធានុស្សតិ រព្ញកដល់គុណព្រះពុទ្ធ
- ២.មេត្តា ផ្សាយមេត្តាចិត្តដល់ពពួកសត្វ
- ៣.អសុភ ពិចារណារាងកាយឲ្យឃើញថាមិនល្អ
- ៤.មរណស្សតិ រព្ញកដល់សេចក្តីស្លាប់ ។
- សតិបដ្ឋាន ៤
- ១.កាយានុបស្សនា តាំងស្មារតីពិចារណាកាយ
- ២.វេទនានុបស្សនា តាំងស្មារតីពិចារណាវេទនា
- ៣.ចិត្តានុបស្សនា តាំងស្មារតីពិចារណាចិត្ត
- ៤.ធម្មានុបស្សនា តាំងស្មារតីពិចារណាធម៌ ។
- គួរធ្វើសេចក្តីមិនប្រមាទក្នុងទី ៤ ស្ថាន
- ១.មិនប្រមាទក្នុងការលះកាយទុច្ចរិត ធ្វើកាយសុចរិតឲ្យកើត
- ២.មិនប្រមាទក្នុងការលះវចីទុច្ចរិត ធ្វើវចីសុចរិតឲ្យកើត
- ៣.មិនប្រមាទក្នុងការលះមនោទុច្ចរិត ធ្វើមនោសុចរិតឲ្យកើត
- ៤.មិនប្រមាទក្នុងការលះមិច្ឆាទិដ្ឋិ ធ្វើសម្មាទិដ្ឋិឲ្យកើត ។
- ភាសិត ៤
- ១.ពុទ្ធភាសិត ធម៌ដែលព្រះពុទ្ធទ្រង់សំដែង
- ២.សាវកភាសិត ធម៌ដែលសាវ័កសម្តែង
- ៣.ឥសិភាសិត ធម៌ដែលឥសីសម្តែង
- ៤.ទេវតាភាសិត ធម៌ដែលទេវតាសម្តែង ។
- ខណៈដែលបុគ្គលគួរប្រាថ្នា ៤ យ៉ាង
- ១.ពុទ្ធុប្បាទក្ខណោ ខណៈដែលមានព្រះពុទ្ធត្រាស់
- ២.មជ្ឈិមប្បទេសេ ឧបត្តិក្ខណោ ខណៈដែលបានកើតក្នុងមជ្ឈិមប្រទេស
- ៣.សម្មាទិដ្ឋិយា បដិលទ្ធក្ខណោ ខណៈដែលបានជាសម្មាទិដ្ឋិ
- ៤.ចន្នមាយតនានំ អតកលក្ខណោ ខណៈដែលមានអាយតនទាំង ៦ មិនវិកលខ្វះខាត ។
- អត្ថនៃអភិធម្ម ៤ យ៉ាង
- ១.ចិត្ត ២.ចេតសិក ៣.រូប ៤.និព្វាន ។
- ចិត្ត ៤ ប្រការ
- ១.កាមាវចរចិត្ត
- ២.រូបាវចរចិត្ត
- ៣.អរូបាវចរចិត្ត
- ៤.លោកុត្តរចិត្ត ។
- អធិដ្ឋានធម៌ ៤ យ៉ាង
- ១.បញ្ញា សេចក្តីដឹងសព្វ
- ២.សច្ច សេចក្តីពិត
- ៣.ចាគ ការលះ
- ៤.ឧបសម ស្ងប់ចិត្ត ។
- ឥទ្ធិបាទ ៤ យ៉ាង
- គុណធម៌ ជាគ្រឿងឲ្យសម្រេចប្រយោជន៍
- ១.ឆន្ទ បំណងក្នុងចិត្ត
- ២.វិរិយ សេចក្តីព្យាយាម
- ៣.ចិត្ត សេចក្តីគិត
- ៤.វិមំសា សេចក្តីពិចារណា ។
- ការរកបានដោយកម្រ ៤ យ៉ាង
- ១.កិច្ឆោ មនុស្សប្បដិលាភោ កម្រនឹងបានកើតជាមនុស្ស
- ២.កិច្ឆំ មច្ចាន ជីវិតំ កម្រនឹងចិញ្ចឹមជីវិតបានដោយស្រួយរបស់ពួកសត្វ
- ៣.កិច្ឆំ សទ្ធម្មស្សវនំ កម្រនឹងបានស្តាប់ព្រះសទ្ធម្ម
- ៤.កិច្ឆោ ពុទ្ធានមុប្បាទោ កម្រនឹងបានត្រាស់ជាព្រះពុទ្ធ ។
- ធម៌ធ្វើឲ្យជួបគ្នា ៤ យ៉ាង
- ១.សមសទ្ធា មានសទ្ធាស្មើគ្នា
- ២.សមសីលា មានសីលស្មើគ្នា
- ៣.សមចាគា មានការបរិច្ឆាគស្មើគ្នា
- ៤.សមបញ្ញា មានបញ្ញាត្រិះរិះស្មើគ្នា ។
- 6
- បញ្ចកៈពួកធម៌ ៥
- រតន ៥ យ៉ាង
- ១.ការកើតឡើងនៃព្រះអរហំសម្មាសម្ពុទ្ធ
- ២.បុគ្គលអ្នកសម្តែងធម៌វិន័យ
- ៣.បុគ្គលអ្នកចេះធម៌វិន័យ
- ៤.បុគ្គលអ្នកប្រតិបត្តិនូវធម៌សមគួរដល់ធម៌
- ៥.បុគ្គលជាកតញ្ញូកតវេទី
- ព្រះពុទ្ធទ្រង់សម្រេចកិច្ចដោយកាល ៥
- ១.បុព្វណ្ហេ បិណ្ឌបាតំ ទ្រង់បិណ្ឌបាតក្នុងវេលាព្រឹក
- ២.សាយណ្ហេ ធម្មទេសនំ ទ្រង់សម្តែងធម៌ក្នុងវេលាល្ងាច
- ៣.បទោសេ ភិក្ខុ ឱវាទំ ទ្រង់ប្រទានឪវាទដល់ភិក្ខុក្នុងវេលាព្រលប់
- ៤.អឌ្ឍរត្តេ ទេវបញ្ហនំ ទ្រង់ដោះប្រស្នាទេវតាក្នុងវេលាអធ្រាត្រ
- ៥.បច្ចូសេវ គតេ កាលេ ភញ្វភព្វេ វិលោកនំ ទ្រង់ពិចារណាមើលឧបនិស្ស័យសត្វដែលគួរត្រាស់ដឹងនឹងមិនគួរត្រាស់ដឹងក្នុងវេលាបែកបច្ចូល(ជិតភ្លឺ)។
- អនុបុព្វកថា ៥ យ៉ាង
- ១.ទានកថា សម្តែងអំពីទាន
- ២.សីលកថា សម្តែងអំពីសីល
- ៣.សគ្គកថា សម្តែងអំពីស្ថានសួគ៌
- ៤.កាមាទីនវកថា សម្តែងអំពីទោសកាម
- ៥.នេក្ខម្មានិសំសកថា សំដែងអំពីអានិសង្សនៃការចេញចាកកាម ឬការចេញបួស ។
- កាលទាន ៥ យ៉ាង
- ១.អាគន្តុកទាន ឲ្យទានដល់អ្នកដែលអ្នកដែលទើបនឹងមកដល់
- ២.គមិកទាន ឲ្យទានដល់អ្នកដែលរៀបចំដំណើរនឹងចេញទៅ
- ៣.គិលានទាន ឲ្យទានដល់អ្នកមានជម្ងឺ
- ៤.ទុព្ភិក្ខទាន ឲ្យទានក្នុងវេលាទុរ្ភិក្ស
- ៥.នវទាន ឲ្យទានផ្លែឈើឬអ្វីដែលទើបនឹងមានដំបូង ។
- សប្បុរិសទាន ៥ យ៉ាង
- ១.សទ្ធាយ ទានំ ទេតិ ឲ្យទានដោយសទ្ធា
- ២.សក្កច្ចំ ទានំ ទេតិ ឲ្យទានដោយគោរព
- ៣.កាលេន ទានំ ទេតិ ឲ្យទានតាមកាលគួរ
- ៤.អនុត្តហិតចិត្តោ ទានំ ទេតិ ឲ្យទានដោយតាំងចិត្តអនុគ្រោះ
- ៥.អត្តានញ្ច បរញ្ច អនុបហច្ច ទានំ ទេតិ ឲ្យទានមិនបៀតបៀនខ្លួនឯងនឹងអ្នកដទៃ ។
- សប្បុរិសទាន ៥ យ៉ាងទៀត
- ១.សកច្ចំ ទេតិ ឲ្យទានដោយគោរពចំពោទេយ្យវត្ថុ
- ២.ចិតឹ កត្វា ទេតិ ឲ្យទានធ្វើសេចក្តីគោរពចំពោះវត្ថុនឹងបដិគ្គាហក
- ៣.សហត្ថា ទេតិ ឲ្យទានដោយដៃខ្លួនឯង
- ៤.អនុបវិដ្ឋំ ទេតិ ឲ្យទានដោយមិនបានបោះឲ្យ
- ៥.អាកមនទិដ្ឋិកោ ទេតិ ឲ្យទានដោយសេចក្តីជឿថានឹងបានទទួលផលពុំខាន ។
- អសប្បុរិសទាន ៥ យ៉ាង
- ១.អសក្កច្ចំ ទេតិ ឲ្យដោយឥតមានសេចក្តីគោរពចំពោះទេយ្យវត្ថុ
- ២.អចិតឹ កត្វា ទេតិ ឲ្យទានដោយឥតមានសេចក្តីគោរពចំពោះទេយ្យវត្ថុនឹងបដិគ្គាហក
- ៣.អសហត្ថា ទេតិ មិនឲ្យដោយដៃខ្លួនឯង
- ៤.អបវិដ្ឋំ ទេតិ ឲ្យទានដូចគេបោះចោល
- ៥.អនាគមនទិដ្ឋិកោ ទេតិ ឲ្យទានដោយចិត្តជឿថានឹងមិនបានទទួលផល ។
- ទានឥតផល ៥ យ៉ាង
- ១.ឥត្ថីទានំ ឲ្យស្រីជាទានដល់បុរស
- ២.ឧសភទានំ ឲ្យគោឈ្មោលដល់គោញី
- ៣.មជ្ជទានំ ឲ្យទានទឹកស្រវឹង
- ៤.សមជ្ជទានំ ឲ្យទានរបាំល្បែងមហោស្រព
- ៥.ចិត្តកម្មទានំ ឲ្យទានគំនូរគូររូបស្រីនឹងប្រុស ដែលជាគំនូរនាំឲ្យកើតកាមរាម ។
- អានិសង្សទាន ៥ យ៉ាង
- ១.ពហុជនស្ស បិយោ ហោតិ ជាទីស្រឡាញ់រាប់អាននៃជនច្រើន
- ២.សន្តោ សប្បុរិសោ ភជន្តិ ពួកសប្បុរសរមែងចូលចិត្តរាប់រក
- ៣.កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ មានកេរ្តិ៍ឈ្មោះពិរោះល្បីល្បាញទៅគ្រប់ទិស
- ៤.វិសារទោ ឧបសង្កមតិ ក្លៀវក្លាចូលទៅកាន់ទីប្រជុំ
- ៥.កាយស្ស ភេទោ បរម្មរណា សុគតិ ឧបបជ្ជតិ លុះបែកធ្លាយរាងកាយបន្ទាប់អំពីសេចក្តីស្លាប់ បានទៅកើតក្នុងសុគតិ
- ប្រយោជន៍របស់ភោគ ៥ យ៉ាង
- ១.ចិញ្ចឹមខ្លួន, មាតាបិតា បុត្រភរិយា, បាវព្រាវ ឲ្យជាសុខ
- ២.ចិញ្ចឹមពួកញាតិមិត្រឲ្យជាសុខ
- ៣.បំបាត់អន្តរាយ ដែលកើតអំពីហេតុផ្សេងៗ
- ៤.ធ្វើពលី ៥ យ៉ាង
- ៥.បរិច្ចាគទាន ដល់សមណព្រាហ្មណ៍ អ្នកប្រតិបត្តិត្រូវ ។
- ពលី ៥ យ៉ាង
- ១.ញាតិពលី សង្គ្រោះញាតិ
- ២.អតិថិពលី ទទួលភ្ញៀវ
- ៣.បុព្វបេតពលី ធ្វើបុណ្យឧទ្ទិសផលឲ្យអ្នកដែលចែកឋានទៅហើ
- ៤.រាជពលី បង់ពន្ធដារជូនរាជការ
- ៥.ទេវតាពលី ធ្វើបុណ្យឧទ្ទិសផលដល់ពពួកទេវតា ។
- គតិ ៥ យ៉ាង
- ១.នរក, ២.តិរច្ឆាន, ៣.បេតវិស័យ, ៤.មនុស្ស, ៥.ទេវតា ។
- មច្ឆរិយ ៥ យ៉ាង
- សេចក្តីកំណាញ់
- ១.អាវាសមច្ឆរិយ កំណាញ់អាវាស
- ២.កុលមច្ឆរិយ កំណាញ់ត្រកូល
- ៣.លាភមច្ឆរិយ កំណាញ់លាភ
- ៤.វណ្ណមច្ឆរិយ កំណាញ់ពណ៌សម្បុរ ឬកំណាញ់សេចក្តីសរសើរ ។
- ៥.ធម្មមច្ឆរិយ កំណាញ់ធម៌ ។
- គារវ ៥ យ៉ាងជាហេតុញាំងព្រះសទ្ធម្មឲ្យឋិតនៅបានយូរ
- ១.សត្ថរិ គារវោ គោរពចំពោះព្រះសាស្តា
- ២.ធម្មេ គារវោ គោរពចំពោះព្រះធម៌
- ៣.សង្ឃ គារវោ គោរពចំពោះព្រះសង្ឃ
- ៤.សិក្ខាយ គារវោ គោរពចំពោះសិក្ខា
- ៥.សមាធិស្ម គារវោ គោរពចំពោះសមាធិ ។
- ធម៌ ៥ យ៉ាងដែលអាចធ្វើបុគ្គលឲ្យតាំនៅមាំក្នុងព្រះសទ្ធម្ម
- ១.សទ្ធា ជឿហេតុដែលគួរជឿ
- ២.ហិរិ ខ្មាសបាបខ្មាសទុច្ចរិត
- ៣.ឧត្តប្ប ស្លុតខ្លាចបាប ទុច្ចរិត
- ៤.អារទ្ធវិរិយ ប្រារព្ធព្យាយាមឥតខ្ចិលច្រអូស
- ៥.បញ្ញា ដឹងច្បាស់ ។
- ធម៌ ៥ យ៉ាងប្រព្រឹត្តទៅឲ្យវិនាសទៅនៃព្រះសទ្ធម្ម
- ១.ន សក្កច្ចំ ធម្មំ សុណន្តិ មិនស្តាប់ធម៌ដោយគោរព
- ២.ន សក្កច្ចំ ធម្មំ បរិយាបុណន្តិ មិនរៀនធម៌ដោយគោរព
- ៣.ន សក្កច្ចំ ធម្មំ ធារេន្តិ មិនទ្រទ្រង់ធម៌ដោយគោរព
- ៤.ន សក្កច្ចំ ធតានំ ធម្មានំ អត្ថំ ឧបបរិក្ខន្តិ មិនពិចារណានូវសេចក្តីនៃធម៌ទាំងឡាយដែលខ្លួនទ្រទ្រង់ដោយគោរព
- ៥.ន សក្កច្ចំ អត្ថបញ្ញាយ បដិបជ្ជន្តិ ដឹងសេចក្តីហើយមិនប្រតិបត្តិធ្វើតាមដោយគោរព ។
- អង្គធម្មកថិក ៥ យ៉ាង
- ១.សម្តែងធម៌ដោយលំដាប់មិនកាត់ឲ្យដាច់សេចក្តី
- ២.អាងហេតុផលណែនាំឲ្យអ្នកស្តាប់ចូលចិត្ត
- ៣.តាំងចិត្តមេត្តាប្រាថ្នាឲ្យជាប្រយោជន៍ដល់អ្នកស្តាប់
- ៤.មិនសម្តែងធម៌ព្រោះឃើញលាភ
- ៥.មិនសម្តែងធម៌បៀតបៀនខ្លួននឹងអ្នកដទៃ ។
- អានិសង្សនៃការស្តាប់ធម៌ ៥ យ៉ាង
- ១.អសុតំ សុណាតិ តែងបានស្តាប់ធម៌ ដែលខ្លួនពុំដែលបានស្តាប់
- ២.សុតំ បរិយោ ទបេតិ តែងញាំងធម៌ ដែលធ្លាប់ស្តាប់ហើយឲ្យជំនាញល្អឡើង
- ៣.កង្ខំ វិហនតិ តែងកំចាត់បង់នូវសេចក្តីសង្ស័យចេញបាន
- ៤.ទិដ្ឋិ ឧជុំ ករោតិ តែងធ្វើទិដ្ឋិ (របស់ខ្លួន) ឲ្យត្រឹមត្រង់បាន
- ៥.ចិត្តមស្សបសីទតិ ចិត្តអ្នកស្តាប់ធម៌នោះតែងជ្រះថ្លា ។
- សេចក្តីវិនាស ៥ យ៉ាង
- ១.ញាតិព្យសន វិនាសញាតិ
- ២.ភោគព្យសន វិនាសភោគសម្ប័ទ
- ៣.រោគព្យសន វិនាសរោគ
- ៤.សីលព្យសន វិនាសសីល
- ៥.ទិដ្ឋិព្យសន វិនាសទិដ្ឋ ។
- សម្បទា ៥ យ៉ាង
- ១.ញាតិសម្បទា បរិបូណ៌ដោយញាតិ
- ២.ភោគសម្បទា បរិបូណ៌ដោយភោគ
- ៣.អារោគ្យសម្បទា បរិបូណ៌ដោយភាពជាអ្នកឥតមានរោគ
- ៤.សីលសម្បទា បរិបូណ៌ដោយសីល
- ៥.ទិដ្ឋិសម្បទា បរិបូណ៌ដោយទិដ្ឋ ។
- សំវរវិន័យ ៥ យ៉ាង
- ១.សីលសំវរ សង្រួមក្នុងបាដិមោក្ខ
- ២.សតិសំវរ សង្រួមឥន្រ្ទិយទាំង ៦
- ៣.ញាណសំវរ សង្រួមដោយប្រាជ្ញា មិនឲ្យកិលេសកើតឡើងបាន
- ៤.ខន្តិសវរ សង្រួមក្នុងខន្តី គឺអត់ធន់នូវត្រជាក់នឹងក្តៅជាដើម
- ៥.វីរិយសំវរ សង្រួមក្នុងវីរិយៈ គឺកំចាត់បង់នូវអកុសលវិតក្កៈកើតឡើងបាន ។
- បហានវិន័យ ៥ យ៉ាង
- វិន័យការលះបង់
- ១.តទង្គប្បហាន ការលះកិលេសយ៉ាងគ្រោតគ្រាត បានដល់ការរក្សាសីល
- ២.វិក្ខម្ភនប្បហាន ការលះកិលេសកណ្តាល បានដល់សមាធិ
- ៣.សមុច្ឆេទប្បហាន ការលះដោយកាត់ផ្តាច់នូវកិលេសដ៍ល្អិត បានដល់បញ្ញា
- ៤.បដិបស្សទ្ធិប្បហាន ការលះកិលេស បានដល់អរិយមគ្គ
- ៥.និស្សរណប្បហាន ការលះកិលេស បានដល់់និព្វាន។
- អានិសង្សរបស់ខន្តី ៥ យ៉ាង
- ១.បិយោ បនាចោ ជាទីស្រឡាញ់ពេញចិត្តនៃជនច្រើន
- ២.នវេរពហុលោ មិនច្រើនដោយពៀរ
- ៣.នវជ្ជពហុលោ មិនច្រើនដោយទោស
- ៤.អសម្មុឡ្ហោ មិនវង្វេងក្នុងមរណសម័យ
- ៥.សុគតិ កាលទំលាយខន្ធរមែងទៅកាន់សុគតិភព ។
- វេសារជ្ជករណធម៌ ៥ យ៉ាង
- ធម៌ដែលធ្វើមានសេចក្តីក្លាហាន
- ១.សទ្ធា ជឿហេតុដែលគួរជឿ
- ២.សីល រក្សាកាយវាចាឲ្យរៀបរយ
- ៣.ពាហុសច្ច ភាពជាអ្នកស្តាប់ច្រើនរៀនសូត្រច្រើន
- ៤.វីរិយារម្ភ ប្រារព្ភព្យាយាម
- ៥.បញ្ញា ដឹងនូវហេតុដែលគួរដឹង ។
- ពល ៥ យ៉ាង
- ១.សទ្ធា ជំនឿ
- ២.វីរិយ ព្យាយាម
- ៣.សតិ សេចក្តីរឭក
- ៤.សមាធិ ការតាំងចិត្តមាំ
- ៥.បញ្ញា ដឹងសព្វ ។
- វិបត្តិនៃឧបាសក ៥ យ៉ាង
- ១.អស្សទ្ធោ ហោតិ មិនជឿគុណព្រះរតនត្រ័យ
- ២.ទុស្សីលោ ហោតិ ទ្រុស្តសី
- ៣.កោតុហលមង្គលិកោ ហោតិ ប្រកបដោយមង្គលភ្ញាក់ផ្អើល
- ៤.មង្គលំ បច្ចេត នោ កម្មំ ប្រកាន់ជឿមង្គលមិនជឿកម្មនឹងផលនៃកម្ម
- ៥.ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ត ច បុព្វការំ ករោតិ ស្វែងរកទក្ខិណេយ្យបុគ្គលក្រៅព្រះពុទ្ធសាសនាហើយធ្វើទានចំពោះទក្ខិណេយ្យបុគ្គលនោះ ។
- សម្បតិ្តនៃឧបាសក ៥ យ៉ាង
- ១.សទ្ធោ ហោតិ ជឿគុណព្រះរតនត្រ័យ
- ២.សីលវា ហោតិ មានសីល
- ៣.ន កោតុហមង្គលំកោ ហោតិ មិនប្រកបដោយមង្គលភ្ញាក់ផ្អើល
- ៤.កម្មំ បច្ចេតិ នោ មង្គលំ ជឿតែកម្មមិនជឿមង្គល
- ៥.ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ មិនស្វែងរកទក្ខិណេយ្យបុគ្គលក្រៅព្រះពុទ្ធសាសនាឡើយ ហើយធ្វើចំពោះតែទក្ខិណេយ្យបុគ្គលក្នុងព្រះពុទ្ធសាសនា ។
- ជំនួញដែលឧបាសកមិនត្រូវធ្វើ ៥ យ៉ាង
- ១.សត្ថវណិជ្ជា ជួញគ្រឿងសាស្រ្តាវុធ
- ២.សត្តវណិជ្ជា ជួញសត្វមានជីវិត
- ៣.មំសវណិជ្ជា ជួញសាច់
- ៤.មជ្ជវណិជ្ជា ជួញគ្រឿងស្រវឹង
- ៥.វិសវណិជ្ជា ជួញថ្នាំពិស ។
- ទោសនៃសីលវិបត្តិរបស់អ្នកទ្រុស្តសីល ៥ យ៉ាង
- ១.បមាទាធិករណំ មហតិ ភោគជានិ និគ្គច្ឆតិ តែងដល់នូវសេចក្តីវិនាសសម្បត្តិយ៉ាងធំ ដោយសេចក្តីប្រមាទជាហេតុ
- ២.បាបកោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ កិត្តិសព្ទអាក្រក់រមែងផ្សាយទៅគ្រប់ទិស
- ៣.អវិសារទោ ឧបសង្គមតិ ចូលទៅកាន់ទីប្រជុំបរិស័ទណាៗឥតមានសេចក្តីក្លៀវក្លា
- ៤.សម្មុឡ្ហោ កាលំ ករោតិ តែងវង្វេងពេលធ្វើមរណកាល
- ៥.កាយស្ស ភេទា បរម្មរណា ទុគ្គតិ ឧបបជ្ជតិ លុះបែកធ្លាយរាងកាយបន្តាប់អំពីសេចក្តីស្លាប់ តែងទៅកើតក្នុងទុគ្គតិ ។
- អានិសង្សសីលសម្បទារបស់អ្នកមានសីល ៥ យ៉ាង
- ១.អប្បមាទាធិករណំ មហន្តំ ភោគក្ខន្ធំ អធិគច្ឆតិ តែងបានភោគសម្ប័ទ ដោយមានសេចក្តីមិនប្រមាទជាហេតុ
- ២.កល្យាណោ កិត្តំសទ្ទោ អព្ភគ្គច្ឆតិ កិត្តិដ៍ពិរោះតែងផ្សាយទៅគ្រប់ទិស
- ៣.វិសារទោ ឧបសង្កមតិ ចូលទៅកាន់ទីប្រជុំបរិស័ទណាៗតែងមានសេចក្តីក្លៀវក្លា
- ៤.អសម្មុឡ្ហោ កាលំ ករោតិ តែងមិនវង្វេងពេលធ្វើមរណកាល ។
- ៥.កាយស្ស ភេទា បរម្មរណា សុគតិ ឧបបជ្ជតិ បែកធ្លាយរាងកាយបន្ទាប់អំពីសេចក្តីស្លាប់តែងទៅកើតក្នុងសុគតិ ។
- បុគ្គប្រកបដោយធម៌ ៥ យ៉ាងនឹងទៅកាន់នរក
- ១.អស្សទ្ធោ មិនមានសទ្ធា
- ២.អហិរិកោ មិនមានហិរិ
- ៣.អនោត្តប្បិ មិនមានឧត្តប្បៈ
- ៤.កុសីតោ ខ្ជិលច្រអូស
- ៥.ទុប្បញ្ញោ ឥតបញ្ញា ។
- បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនឹងទៅកើតក្នុងស្ថានសួត៌
- ១.សទ្ធោ មានសទ្ធា
- ២.ហិរិមា មានហិរិ
- ៣.ឧត្តប្បី មានឧត្តប្បៈ
- ៤.អារទ្ធវីរិយោ មានព្យាយាម
- ៥.បញ្ញវា មានប្រាជ្ញា ។
- កម្លាំងរបស់ព្រះតថាគត ៥ យ៉ាង
- ១.សទ្ធាពល កម្លាំងសទ្ធា
- ២.ហិរិពល កម្លាំងហិរិ
- ៣.ឱត្តប្បពល កម្លាំងឱត្តប្បៈ
- ៤.វីរិយពល កម្លាំងព្យាយាម
- ៥.បញ្ញាពល កម្លាំងប្រាជ្ញា ។
- សេចក្តីមិនសង្រួមបណ្តាលឲ្យកើតកិលេស ៥ យ៉ាង
- ១.អស្សទ្ធា មិនមានជំនឿ
- ២.អក្ខន្តិ មិនមានសេចក្តីអត់ធន់
- ៣.កោសជ្ជំ សេចក្តីខ្ជិលច្រអូស
- ៤.មុជ្ឋសច្ចំ សេចក្តីភ្លេចស្មារតី
- ៥.អញ្ញាណំ សេចក្តីល្ងង់ ។
- អនន្តរិយកម្ម ៥ យ៉ាង
- អំពើបាបធ្ងន់ឲ្យផលមិនរំលងជាតិទី២
- ១.មានតុឃាត សម្លាប់មាតា
- ២.បិតុឃាត សម្លាប់បិតា
- ៣.អរហន្តឃាត សម្លាប់ព្រះអរហន្ត
- ៤.លោហិតុប្បាទ ការធ្វើព្រះសរីរកាយព្រះសព្វញ្ញពុទ្ធឲ្យជោរ ឬឲ្យពុះពងព្រះលោហិត
- ៥.សង្ឃភេទ បំបែកសង្ឃ ។
- សង្ឃភេទ ដោយហេតុ ៥ យ៉ាង
- ការបំបែកសង្ឃ
- ១.កម្មេន ដោយសង្ឃកម្ម
- ២.ឧទ្ទេសេន ដោយឧទ្ទេស
- ៣.វោហរន្តា ដោយពោលភេទករណវត្ថុ ១៨ ប្រការ
- ៤.អនុសាវេន ដោយពោលល្បួងលួងលោម ឲ្យភិក្ខុដទៃជឿតាមលទ្ធិរបស់ខ្លួន
- ៥.សលាកគ្គាហេន ដោយសសេរស្លាកឲ្យចាប់ ។
- អន្តរធាន ៥ យ៉ាង
- ១.បរិយត្តអន្តរធាន សាបសូន្យបរិយត្តិ
- ២.បដិបត្តិអន្តរធាន សាបសូន្យការប្រតិបត្តិ
- ៣.បដិវេធអន្តរធាន សាបសូន្យការត្រាស់ដឹង
- ៤.លិង្គអន្តរធាន សាបសូន្យភេទសមណ
- ៥.ធាតុអន្តរធាន សាបសូន្យព្រះបរមសារីរិកធាតុ ។
- ទោសនៃបុគ្គប្រព្រឹត្តទុច្ចរិត ៥ យ៉ាង
- ១.អត្តាបិ អត្តានំ ឧបវទតិ សូម្បីខ្លួនឯងក៍តិះដៀលខ្លួនឯង
- ២.អនុវិច្ច វិញ្ញូ គរហន្តិ អ្នកប្រាជ្ញទាំងឡាយក៍រមែងតិះដៀល
- ៣.បាបកោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ កិត្តិសព្ទអាក្រក់ក៍ផ្សាយខ្ចរខ្ចាយ
- ៤.សម្មុឡ្ហោ កាលំ ករោតិ វង្វេងពេលធ្វើមរណកាល
- ៥.អបាយំ ទុគ្គតិ វិនិបាតំ និរយំ ឧបបជ្ជតិ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។
- អានិសង្សនៃបុគ្គលប្រព្រឹត្តសុច្ចរិត ៥ យ៉ាង
- ១.អត្តាបិ អត្តានំ ន ឧបវទតិ សូម្បីខ្លួនឯងក៍តិះដៀលខ្លួនឯងមិនបាន
- ២.អនុវិច្ចវិញ្ញូ បសំសន្តិ អ្នកប្រាជ្ញាទាំងឡាយរមែងសរសើរ
- ៣.កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ កិត្តិសព្ទពិរោះក៍ផ្សាយខ្ចរខ្ចាយ
- ៤.អសម្មុឡ្ហោ កាលំ ករោតិ មិនវង្វេងពេលធ្វើមរណកាល ។
- ៥.សុគតិ សគ្គំ លោកំ ឧបបជ្ជតិ នឹងទៅកើតក្នុងសុគតិគឺស្ថានសួគ៌នឹងមនុស្សលោក ។
- អន្តរាយិកធម៌ ៥ យ៉ាង
- ធម៌ធ្វើអន្តរាយ
- ១.កម្មន្តរាយ អន្តរាយព្រោះកម្មបានដល់អនន្តរិយកម្ម ៥ យ៉ាង
- ២.កិលេសន្តរាយ អន្តរាយព្រោះកិលេសបានដល់និយតមិច្ឆាទិដ្ឋិ
- ៣.វិបាកន្តរាយ អន្តរាយព្រោះវិបាក បានដល់បដិសន្ធិធម៌នៃពួកបណ្ឌក,តិរច្ឆាន,ឧភតោព្យញ្ជនក
- ៤.ឧបវាទន្តរាយ អន្តរាយព្រោះឧបវាទ បានដល់អរិយុបវាទ
- ៥.អាណាវិតិក្កមន្តរាយ អន្តរាយព្រោះអាណាវិតិក្កមទោសបានដល់អាបត្តិដែលភិក្ខុត្រូវ ព្រោះតាំងចិត្តក្លែង ។
- នីវរណ ៥ យ៉ាង
- ធម៌រារាំង ឃាត់ខាំងទប់ចិត្តមិនឲ្យងាកទៅរកអំពើកុសល
- ១.កាមច្ឆន្ទ សេចក្តីពេញចិត្តក្នុងកាម
- ២.ព្យាបាទ សេចក្តីគុំគួន ចង់ឲ្យគេវិនាស
- ៣.ថិនមិន្ធ សេចក្តីខ្ចិលច្រអូសធុញទ្រាន់ ងោកងក់ជ្រុលជ្រប់ក្នុងចិត្ត
- ៤.ឧទ្ធច្ចកុក្កុច្ច សេចក្តីរាយមាយ រសាប់រសល់ ក្តៅក្រហល់ក្រហាយក្នុងចិត្ត
- ៥.វិចិកិច្ឆា សេចក្តីសន្ទះសង្ស័យ មិនដាច់ស្រាចក្នុងចិត្ត ។
- ទីកើតនៃនីវរណ ៥ យ៉ាង
- ១.កាមច្ឆន្ទ កើតអំពីសុភនិមិត្ត គឺកំណត់អារម្មណ៍ថាល្អ
- ២.ព្យាបាទ កើតអំពីបដិឃនិមិត្ត គឺកំណត់ក្នុងចង្អៀតចង្អល់ចិត្ត
- ៣.ថីនមិទ្ធ កើតអំពីអរតិ គឺសេចក្តីមិនត្រេកអរ នឹងសេចក្តីខ្ចិលព្រមទាំងការស្រវឹងក្នុងអាហារ
- ៤.ឧទ្ធច្ចកុក្កុច្ច កើតអំពីចេតសោអវូបសម គឺសេចក្តីមិនស្ងប់នៃចិត្ត
- ៥.វិចិកិច្ឆា កើតអំពីអយោនិសោមនសិការ គឺមិនធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ។
- ខន្ធ ៥
- ពួក,មេ,គំនរ,កង,ប្រជុំ,កំណត់,ចំណែកមួយៗរបស់រូប និងនាម
- ១.រូប, ២.វេទនា, ៣.សញ្ញា, ៤.សង្ខារ ៥.វិញ្ញាណ ។
- ឧបមានៃខន្ធ ៥
- ១.ផេណុបិណ្ឌូបំ រូបំ រូបប្រៀបដូចពពុះទឹក
- ២.វេទនាបុព្វលូបមា វេទនាប្រៀបដូចក្រពេញទឹក
- ៣.មរីចិកូបមា សញ្ញា សញ្ញាប្រៀបដូចថ្ងៃបណ្តើរកូន
- ៤.សង្ខារា កន្ទលូបមា សង្ខារប្រៀបដូចដើមចេក
- ៥.មាយូបមញ្ច វិញ្ញាណំ វិញ្ញាណប្រៀបដូចកលមាយា
- ទេសិតានិច្ចពន្ធុនា សេចក្តីឧបមានេះព្រះសម្មាសម្ពុទ្ធជាផៅពង្សនៃព្រះអាទិត្យសម្តែងហើ ។
- សល្ល ៥ យ៉ាង
- ធម៌ដូចព្រួញ
- ១.រាគ, ២.ទោស, ៣.មោហ, ៤.មាន, ៥.ទិដ្ឋិ ។
- ចេតោខីល ៥ យ៉ាង
- បង្គោលដែលបោះជាប់ក្នុងចិត្ត
- ១.សត្ថរិ កង្ខតិ សង្ស័យក្នុងព្រះសាស្តា
- ២.ធម្មេ កង្ខតិ សង្ស័យក្នុងព្រះធម៌
- ៣.សង្ឃេ កង្ខតិ សង្ស័យក្នុងព្រះសង្ឃ
- ៤.សិក្ខាយ កង្ខតិ សង្ស័យក្នុងសិក្ខា
- ៥.សព្រហ្មចារីសុ កុប្បិតោ ហោតិ មានចិត្តក្រោវក្រោធទៅរកសព្រហ្មចារីបុគ្គលទាំងឡាយ ។
- លំអររបស់ស្ត្រី ៥ យ៉ាង
- ១.ឆវិកល្យាណ លំអរសម្បុរស្បែក
- ២.មំសកល្យាណ លំអរសាច់
- ៣.កេសកល្យាណ លំអរសក់
- ៤.អដ្ឋិកល្យាណ លំអរធ្មេញទាំង ៣២
- ៥.វយកល្យាណ លំអរវ័យ ។
- ហេតុដែលនាំឲ្យអាយុខ្លី ៥ យ៉ាង
- ១.អសប្បាយការី មិនធ្វើខ្លួនឲ្យសប្បាយ
- ២.សប្បាយេ មត្តំ នជានាតិ មិនដឹងប្រមាណក្នុងការសប្បាយ
- ៣.អបរិណតភោជិ បរិភោគអាហារ ភ្លើងធាតុធ្វើឲ្យរលាយមិនទាន់
- ៤.អកាលចារី ដើរលេងខុសកាល
- ៥.អព្រហ្មចារី ប្រព្រឹត្តធម៌មិនប្រសើរ (ល្មោភក្នុងកាម)
- ហេតុដែលនាំឲ្យអាយុវែង ៥ យ៉ាង
- ១.សប្បាយការី ធ្វើខ្លួនឲ្យសប្បាយ
- ២.សប្បាយេ មត្តំ ជានាតិ ដឹងប្រមាណក្នុងការសប្បាយ
- ៣.បរិណតភោជិ បរិភោគអាហារ ល្មមភ្លើងធាតុធ្វើឲ្យរលាយស្រួល
- ៤.កាលចារី ដើរលេងក្នុងកាលគួរ
- ៥.ព្រហ្មចារី ប្រព្រឹត្តធម៌ដ៍ប្រសើរ (មិនល្មោភកាម)
- អង្គឈាន ៥ យ៉ាង
- ឈាន(ធម្មជាតិ)ដុតនូវនីវរណធម៌ដែលជាសត្រូវ
- ១.វិតក្ក ការត្រិះរិះរំពឹងអារម្មណ៍
- ២.វិចារ ការពិចារណាអារម្មណ៍
- ៣.បីតិ សេចក្តីឆ្អែតកាយឆ្អែតចិត្ត
- ៤.សុខ សេចក្តីសប្បាយកាយសប្បាយចិត្ត
- ៥.ឯកគ្គតា មានអារម្មណ៍នឹងតែមួយ ។
- អង្គឈានជាបដិបក្ខនឹងនីវរណ ៥ យ៉ាង
- ១.សមាធិ កាមច្ឆន្ទស្ស បដិបក្ខោ សមាធិជាបដិបក្ខនឹងកាមឆន្ទៈ
- ២.បីតិ ព្យាបាទស្ស បដិបក្ខោ បីតិជាបដិបក្ខនឹងព្យាបាទ
- ៣.វិតក្កោ ថឹនមិន្ធស្ស បដិបក្ខោ វិតក្កៈជាបដិបក្ខថីនមិទ្ធ
- ៤.សុខំ ឧទ្ធច្ចកុក្កុច្ចស្ស បដិបក្ខោ សុខៈជាបដិបក្ខនឹងឧទ្ធច្ចកុក្កុច្ចៈ
- ៥.វិចារោ វិចិកិច្ឆាយ បដិបក្ខោ វិចារៈជាបដិបក្ខនឹងវិកិច្ឆា ។
- បីតិ ៥ យ៉ាង
- សេចក្តីឆ្អែតចិត្តដោយអំណរដ៍វិសេស សេចក្តីត្រេចអរព្រឹព្រួចផ្សព្វផ្សាយអណ្តែតអណ្តូង
- ១.ខុទ្ធកា បីតិ មានលក្ខណៈឲ្យព្រឹរោមព្រឺស្បែក
- ២.ខណិកា បីតិ មានលក្ខណៈដូចផ្លេកបន្ទោរប្រាកដក្នុងចក្ខុ
- ៣.ឱកន្តិកា បីតិ មានលក្ខណៈឲ្យកាយញ័រកក្រើកដូចរលកទឹក
- ៤.ឧពេង្កា បីតិ មានលក្ខណៈធ្វើឲ្យកាយស្រាយអណ្តែតឡើយ
- ៥.ផរណា បីតិ មានលក្ខណៈផ្សាយសព្វក្នុងកាយ ។
- វសី ៥ យ៉ាង
- ការស្ទាត់ ភាពជំនាញ ភាពជំនាញក្នុងឈាន
- ១.អាវជ្ជនវសី ស្ទាត់ក្នុងការនឹងអង្គឈាន
- ២.សមាបជ្ជនវសី ស្ទាត់ក្នុងការចូលឈាន
- ៣.អធិដ្ឋានវសី ស្ទាត់ក្នុងការអធិដ្ឋាន ដើម្បីរក្សាឈានទុកឲ្យមាំមួន
- ៤.វុដ្ឋានវសី ស្ទាក់ក្នុងការចេញចាកឈាន
- ៥.បច្ចវេក្ខណវសី ស្ទាក់ក្នុងការពិចារណាអង្គឈាន ក្នុងពេលដែលចេញចាកឈាន ។
- សប្បាយ ៥ យ៉ាង
- ១.អាវាសសប្បាយ សប្បាយដោយទីនៅ
- ២.ឧតុសប្បាយ សប្បាយដោយរដូវ
- ៣.អាហារសប្បាយ សប្បាយដោយភោជនាហារ
- ៤.បុគ្គលសប្បាយ សប្បាយដោយបុគ្គល
- ៥.ធម្មស្សវនសប្បាយ សប្បាយដោយការស្តាប់ធម៌ ។
- ធម៌ជាគ្រឿងធ្វើវិមុត្តិឲ្យចាស់ក្លា ៥ យ៉ាង
- ១.កល្យាណមិត្តភាព ភាពជាអ្នកមានមិត្រល្អ
- ២.សីលសម្បទា បរិបូណ៌ដោយសីល
- ៣.អភិសល្លេខកថា ពោលពាក្យដ៍ផូរផង់ប្រកបដោយកថាវត្ថុ១០ យ៉ាង
- ៤.វីរិយារម្ភ ប្រារព្ធព្យាយាម
- ៥.បញ្ញាសម្បទា បរិបូណ៌ដោយប្រាជ្ញា ។
- សញ្ញាជាគ្រឿងធ្វើវិមុត្តិឲ្យចាស់ក្លា ៥ យ៉ាង
- ១.អនិច្ចសញ្ញា សេចក្តីសំគាល់ថាមិនទៀង
- ២.អនិច្ចេ ទុក្ខសញ្ញា សេចក្តីសំគាល់ថាជាទុក្ខក្នុងធម៌មិនទៀង
- ៣.ទុក្ខេ អនត្តសញ្ញា សេចក្តីសំគាល់ថាមិនមែនខ្លួនធម៌ប្រកបដោយទុក្ខ
- ៤.បហានសញ្ញា សេចក្តីសំគាល់ក្នុងធម៌ជាគ្រឿងលះបង់
- ៥.វិរាគសញ្ញា សេចក្តីសំគាល់ក្នុងធម៌ជាគ្រឿងនឿយណាយ ។
- អនិមិត្តក ៥ យ៉ាង
- ធម៌ដែលកំណត់មិនបាន
- ១.ជីវិត ការរស់នៅ
- ២.ព្យាធិ ការឈឺចាប់
- ៣.កាល ពេលវេលា
- ៤.ទេហនិក្ខេបន ការដាក់ចុះនៃរាងកាយ (សេចក្តីស្លាប់)
- ៥.គតិ ដំណើរដែលនឹងកើតក្នុងសុគតិឬទុគ្គតិ ។
- ទេវទូត ៥ យ៉ាង
- អ្នកបម្រើរបស់ទេវតា
- ១.ទារក ក្មេងតូចដែលទើបសម្រាល
- ២.ជរា ចាស់គ្រាំគ្រានៃខន្ធ
- ៣.ព្យាធិ ជម្ងឺដំកាត់
- ៤.ទណ្ឌ អ្នកទោស
- ៥.មរណ សេចក្តីស្លាប់ ។
- មារ ៥ យ៉ាង
- ដំណើររារាំង ការសម្លាប់ សេចក្តីស្លាប់
- ១.ខន្ធមារ មារ គឺគ្រឿងប្រមូលផ្តុំជាខន្ធ(រូប វេទនា សញ្ញា សង្ខា វិញ្ញាណ)
- ២.កិលេសមារ មារ គឺគ្រឿងធ្វើចិត្តឲ្យសៅហ្មង (លោភៈ ទោសៈ មោហៈ)
- ៣.អភិសង្ខារមារ មារ គឺកុសលាកុសលចេតនាសម្រាប់ចាត់ចែងឲ្យមនុស្សមានជាតិ,ភព...រារាំងមិនឲ្យមនុស្សរួចផុតចាកទុក្ខបាន
- ៤.ទេវបុត្តមារ មារ គឺកូនអ្នកលេងកាម(រូប, សំឡេង, ក្លិន, រស, សម្ផស្ស)
- ៥.មច្ចុមារ មារ គឺការស្លាប់ជីវិតតាមភាវៈប្រែប្រួលនៃធម្មជាតិ ។
- អលព្ភនីយដ្ឋាន ៥ យ៉ាង
- ហេតុដែលមិនគួរចង់បាន
- ១.ជរា ចាស់គ្រាំគ្រា
- ២.ព្យាធិ ជម្ងឺដំកាត់
- ៣.មរណ សេចក្តីស្លាប់
- ៤.នស្សន សេចក្តីវិនាស
- ៥.ខយ សេចក្តីសាបសូន្យ, ការអស់ទៅ ។
- អភិណ្ហប្បច្ចវេក្ខណ ៥ យ៉ាង
- ធម៌សម្រាប់ពិចារណារឿយៗ
- ១.ជរា ពិចារណាជីជរា
- ២.ព្យាធិ ពិចារណាពីព្យាធិ
- ៣.មរណ ពិចារណាពីមរណៈ
- ៤.វិយោគ ពិចារណាពីការព្រាត់ប្រាស់
- ៥.កម្ម ពិចារណាពីអំពើកម្ម ដែលខ្លួនបានធ្វើ ។
- បុច្ឆា ៥ យ៉ាង
- ពាក្យសួរ
- ១.អទិដ្ឋជោតនា បុច្ឆា ពាក្យសួរ ជាគ្រឿងបំភ្លឺនូវសេចក្តីដែលខ្លួនមិនដែលឃើញ
- ២.ទិដ្ឋសំសន្ទនា បុច្ឆា ពាក្យសួរ ជាគ្រឿងសន្ទនាគ្នាចំពោះប្រស្នាដែលធ្លាប់ឃើញ
- ៣.វិមតិច្ឆេទនា បុច្ឆា ពាក្យសួរ ជាគ្រឿងកាត់បង់នូវសេចក្តីសង្ស័យ
- ៤.អនុមតិបុច្ឆា ពាក្យសួរតាមសេចក្តីយល់ឃើញរបស់ខ្លួន(ពាក្យសួរចាក់បណ្តោយ)
- ៥.កថេតុកម្បតាបុច្ឆា ពាក្យសួរប្រាថ្នានឹងឆ្លើយខ្លួនឯង(សួរខ្លួនឯងឆ្លើយខ្លួឯង) ។
- វេសាហាបរិច្ចាគ ៥ យ៉ាង
- ១.អត្តបរិច្ចាគ ការលះបង់សាច់ឈាម អរយវៈធ្វើជាទាន
- ២.ធនបរិច្ចាគ ការលះបង់ទ្រព្យធ្វើជាទាន
- ៣.បុត្តបរិច្ចាគ ការលះបង់កូនធ្វើជាទាន
- ៤.ទារបរិច្ចាគ ការលះបង់ភរិយាធ្វើជាទាន
- ៥.ជីវិតបរិច្ចាគ បរិច្ចាគជីវិតធ្វើជាទាន ។
- វត្ថុដែលទេវទត្តសូម ៥ យ៉ាង
- ១.សូមឲ្យពួកភិក្ខុនៅក្នុងព្រៃអស់មួយជីវិត
- ២.សូមឲ្យពួកភិក្ខុប្រព្រឹត្តបិណ្ឌបាតអស់មួយជីវិត
- ៣.សូមឲ្យពួកភិក្ខុប្រើប្រាស់តែសំពត់បំសុកូលអស់មួយជីវិត
- ៤.សូមឲ្យពួកភិក្ខុនៅតែក្នុងម្លប់ឈើអស់មួយជីវិត
- ៥.សូមកុំឲ្យពូកភិក្ខុឆាន់ត្រីនឹងសាច់អស់មួយជីវិត ។
- (សេចក្តីសូមទាំង៥ យ៉ាងនេះព្រះពុទ្ធជាម្ចាស់មិនអនុញ្ញាតឡើយ)
- ធម្មតារបស់គហបតី ៥ យ៉ាង
- ១.ភោតាធិប្បាយា ប្រាថ្នាភោគសម្ប័ទ
- ២.បញ្ញូបវិចារា ចូលចិត្តត្រិះរិះពិចារណា
- ៣.សិប្បាធិដ្ឋានា តាំងចិត្តចំពោះទៅរកសិប្បសាស្រ្ត
- ៤.កម្មន្តាភិនិវេសា ប្រកាន់ចិត្តមាំក្នុងការងារ
- ៥.និដ្ឋិតកម្មន្តបរិយោសានា មានការងារហើយស្រេចជាទីបំផុត ។
- ធម្មតារបស់ចោរ ៥ យ៉ាង
- ១.អាទានាធិប្បាយា ចូលចិត្តតែក្នុងការលួចទ្រព្យរបស់អ្នកដទៃ
- ២.គហណូបវិចារា ត្រិះរិះក្នុងការលួចទ្រព្យរបស់អ្នកដទៃ
- ៣.សត្ថាធិដ្ឋានា តាំងចិត្តស្វែងរកគ្រឿងសស្ត្រាវុធ
- ៤.អន្ធការាតិនិវេសា ពេញចិត្តក្នុងទីងងឹត
- ៥.អទស្សនបរិយោសានា មិនចង់ឲ្យគេឃើញជាទំបំផុត (មិនចង់ឲ្យគេឃើញខ្លួនសោះ) ។
- ធម្មតារបស់សមណ ៥ យ៉ាង
- ១.ខន្តិសោរច្ចាធិប្បាយា មានប្រាថ្នាតែក្នុងខន្តីនឹងសោរច្ចៈ
- ២.បញ្ញូបវិចារា ចូលចិត្តត្រិះរិះខាងផ្លូវប្រាជ្ញា
- ៣.សីលាធិដ្ឋាន តាំងចិត្តមាំក្នុងសីល
- ៤.អពលិពោធនិវេសា ពេញចិត្តក្នុងការមិនមានកង្វល់
- ៥.នព្វានបរិយោសានា មានព្រះនិព្វានជាទីបំផុត ។
- កូនត្រូវប្រតិបត្តិមាតាបិតាដោយស្ថាន ៥ យ៉ាង
- ១.ភរណ ការចិញ្ចឹមមាតាបិតា
- ២.កិច្ចករណ ការធ្វើកិច្ចការជំនួសមាតាបិតា
- ៣.កុលវំសឋបន ការដំកល់វង្សត្រកូលមាតាបិតាទុកឲ្យល្អមិនឲ្យវិនាស
- ៤.ទាយជ្ជា ហបដិបជ្ជន ការប្រតិបត្តិមាតាបិតាឲ្យសមគួរការទទួលសម្បតិ្តមត៌ត
- ៥.ទក្ខិណានុប្បទាន ការធ្វើទក្ខិណានុប្បទានឧទ្ទិសផលជូនទៅមាតាបិតារឿយៗ ។
- មាតាបិតាត្រូវអនុគ្រោះកូនដោយស្ថាន ៥ យ៉ាង
- ១.បាបា និវារេន្តិ ហាមកូនមិនឲ្យធ្វើបាប
- ២.កល្យាណេ និវេសេន្តិ ឲ្យកូនតាំនៅក្នុងកម្មជាកុលស
- ៣.សិប្ប សិក្ខាបេន្តិ ឲ្យកូនសិក្សារៀនសូត្រ
- ៤.បដិរូបេន ទារេន សំយោជេន្តិ រៀបចំភរិយាស្វាមីតាមសមគួរដល់ជាតិ ត្រកូល នឹងទ្រព្យសម្បត្តិ
- ៥.សមយេ ទាយជ្ជំ និយ្យាទេន្តិ ឲ្យទ្រព្យសម្បត្តិដល់កូនក្នុងសម័យដែលគួរឲ្យ ។
- សិស្សត្រូវប្រតិបត្តិគ្រូអាចារ្យដោយស្ថាន ៥ យ៉ាង
- ១.ឧដ្ឋា នេន ដោយធ្វើបច្ចុគ្គមនាការ នឹងអនុគ្គមនាការ
- ២.បច្ចុប្បដ្ឋានេន ដោយចូលទៅបំរើតាមកាល
- ៣.សុស្សុសាយ ដោយនឿស្តាប់ពាក្យឱវាទគ្រូអាចារ្យ
- ៤.ចារិចរិយាយ ដោយការបំរើបន្តិចបន្តួច (មិនកំណត់ពេល)
- ៥.សក្កច្ចំ សិប្បុគ្គហណេន ដោយការរៀនសិល្បសាស្រ្តដោយគោរព ។
- គ្រូអាចារ្យត្រូវអនុគ្រោះសិស្សដោយស្ថាន ៥ យ៉ាង
- ១.សុវិនីតំ វិនេន្តិ ទូន្មានប្រៀនប្រដៅសិស្សដោយល្អ
- ២.សុគ្គហិតំ គាហាបេន្តិ បង្ហាត់បង្រៀនដោយល្អ
- ៣.សិប្បេត មុតំ សមក្ខាយិនោ ភវន្តិ បង្ហាត់បង្រៀនសិស្សគ្រប់សិល្បសាស្រ្តចំណេះវិជ្ជាដែលខ្លួនចេះ
- ៤.មិត្តាមច្ចេសុ បដិវេទន្តិ សម្តែងគុណសម្បត្តិសិស្សក្នុងកណ្តាលជំនុំមិត្រនឹងអមាត្រ
- ៥.និសាសុ បរិត្ថានំ ការោន្តិ ធ្វើនូវសេចក្តីការពាររក្សាសិស្សសព្វទិស ។
- ស្វាមីត្រូវអនុគ្រោះភរិយាដោយស្ថាន ៥ យ៉ាង
- ១.សម្មាននាយ ដោយសេចក្តីរាប់អានដោយសម្តីដ៍ទន់ផ្អែម
- ២.អវិមាននាយ ដោយការមិនបៀតបៀនមើលងាយ
- ៣.អនតិចរិយាយ ដោយការមិនប្រព្រឹត្តកន្លងចិត្តភរិយា
- ៤.ឥស្សរិយវោស្សគ្គេន ដោយការប្រគល់ឲ្យនូវឥស្សរិយស
- ៥.អលង្ការានុប្បទានេន ដោយការផ្គត់ផ្គង់នូវគ្រឿងប្រដាប់ដល់ភរិយា ។
- ភរិយាត្រូវប្រតិបត្តិស្វាមីដោយស្ថាន ៥ យ៉ាង
- ១.សុសំវិហិតកម្មន្តា ចាត់ចែងការងារដោយផ្ចិតផ្ចង់
- ២.សុសង្កហិតបរិជនា សង្រ្គោះដល់ញាតិ របស់ស្វាមីនឹងញាតិរបស់ខ្លួនដោយស្មោះស្ម័គ្រ
- ៣.សម្ភតញ្ច អនុរក្ខតិ ចេះថែទាំទុកទ្រព្យសម្បត្តិដែលស្វាមីរកបានមកហើយ
- ៤.អនតិចារិនី មិនប្រព្រឹត្តកន្លងចិត្តស្វាមី
- ៥.ទក្ខា ច ហោតិ អនលសា សព្វកិច្ចេសុ ឆ្លាសប្រសប់ព្រមទាំងមិនខ្ជិលច្រអូសក្នុងកិច្ចការគ្រប់យ៉ាង ។
- កុលបុត្រត្រូវទំនុងបំរុងមិត្រសម្លាប់ដោយស្ថាន ៥ យ៉ាង
- ១.ទានេន ដោយឲ្យទ្រព្យរបស់ដែលគួរឲ្យ
- ២.បិយវជ្ជេន ដោយពោលពាក្យដ៍ពិរោះ
- ៣.អត្ថចរិយាយ ដោយប្រព្រឹត្តធ្វើនូវប្រយោជន៍ឲ្យកើតដល់មិត្រ
- ៤.សមានត្តតាយ ដោយភាពជាអ្នកមានចិត្តស្មើដោយមិត្រ
- ៥.អវិសំវាទនតាយ ដោយមិនក្លែងពោលពាក្យកុហក ។
- មិត្រសម្លាញ់ត្រូវអនុគ្រោះកុលបុត្រដោយស្ថាន ៥ យ៉ាង
- ១.បមត្តំ រក្ខន្តិ ជួយរក្សាកុលបុត្រដែលភ្លាត់ភ្លាំងធ្វេសប្រហែស
- ២.សាប បតេយ្យំ រក្ខន្តិ បតេយ្យំ រក្ខន្តិ ជួយថែរក្សាទ្រព្យសម្បត្តិរបស់កុលបុត្រដែលភ្លាត់ភ្លាំងធ្វេសប្រហែល
- ៣.ភិតស្ស សរណំ ហោន្តិ អាចធ្វើជាទីពឹងដល់កុលបុត្រដែលមានសេចក្តីភិតភ័យ
- ៤.អាបទាសុ ន វិជហន្តិ មិនលះបង់ចោលគ្នាក្នុងកាលមានវិបត្តិ
- ៥.អបរប្បជំ បិស្ស បដិបូជេន្តិ ស្រឡាញ់រាប់អានកូនចៅផៅពង្សត្រកូលរបស់កុលបុត្រ ។
- ចៅហ្វាយនាយត្រូវទំនុកបំរុងទាសកម្មករដោយស្ថាន ៥ យ៉ាង
- ១.យជាពលំ កម្មន្តសំវិទានេន ដោយចាក់ចែងការងារឲ្យធ្វើតាមសមគួរដល់កម្លាំង
- ២.ភត្តវេត្តនានុប្បទានេន ដោយឲ្យនូវភត្តាហារនឹងថ្លៃឈ្នួល
- ៣.គិលានុប្បដ្ឋានេន ដោយព្យាបាលរក្សាក្នុងកាលមានជម្ងឺ
- ៤.អច្ឆរិយានំ រសានំ សំវិភាតេន ដោយចែករំលែកនូវរបស់ដែលមានរសជាតិឆ្ងាញ់ពិសា
- ៥.សមយេ វោស្សគ្គេន ដោយបើកឱកាសឲ្យឈប់ធ្វើការក្នុងសម័យដែលគួរឲ្យឈប់សម្រាប់ ។
- ទាសកម្មករត្រូវយកចិត្តទុកដាក់និងចៅហ្វាយនាយដោយស្ថាន ៥ យ៉ាង
- ១.បុព្ធុដ្ឋាយិនោ ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយជាដរាប
- ២.បច្ឆានិបាតិនោ ឈប់ធ្វើការក្រោយចៅហ្វាយនាយជាដារាប
- ៣.ទិន្នាទាយិនោ យកតែទ្រព្យរបស់ដែលចៅហ្វាយនាយឲ្យជាដរាប
- ៤.សុកតកម្មការកា ធ្វើការដោយពិនិត្យពិច័យអស់ពីចិត្ត
- ៥.កិត្តិវណ្ណហរា នាំកិត្តិគុណរបស់ចៅហ្វាយនាយទៅពោលសសើរក្នុងទីពួង ។
- កុលបុត្រជាគ្រហស្ថត្រូវប្រតិបត្តិសមណព្រាហ្មណ៍ដោយស្ថាន ៥ យ៉ាង
- ១.មេត្តេន កាយកម្មេន ដោយកាយកម្មប្រកបដោយមេត្តា
- ២.មេត្តេន វចីកម្មេន ដោយវចីកម្មប្រកបដោយមេត្តា
- ៣.មេត្តេន មនោកម្មេន ដោយមនោកម្មប្រកបដោយមេត្តា
- ៤.អនាវដទ្ធារតាយ ដោយមិនបិទទ្វារផ្ទះរបស់ខ្លួន
- ៥.អមិសានុប្បទានេន ដោយឲ្យនូវអាមិស ។
- គ្រូអាចារ្យត្រូវអនុគ្រោះកុលបុត្រដោយស្ថាន ៦ យ៉ាង
- ១.បាបា និវារេន្តិ ហាមឃាត់កុលបុត្រមិនឲ្យធ្វើបាប
- ២.កល្យាណេ និវេសេន្តិ ឲ្យកុលបុត្រដំកល់នៅក្នុងការកុសល
- ៣.កល្យាណេន មនសា អនុកម្បន្តិ អនុគ្រោះកុលបុត្រដោយកល្យាណចិត្ត
- ៤.អសុតំ សាវេន្តិ ឲ្យកុលបុត្រស្តាប់ធម៌ដែលមិនធ្លាប់បានស្តាប់
- ៥.សុតំ បរិយោទបេន្តិ ញុំាងធម៌ដែលកុលបុត្រធ្លាប់ស្តាប់ហើយឲ្យផូរផង់ល្អ
- ៦.សគ្គស្ស មគ្គំ អាចិក្ខន្តិ ប្រាប់ផ្លូវសួគ៌ដល់កុលបុត្រ ។
- (ធម៌ពួក ៦ នេះដែលចារិកក្នុងពួក៥ព្រោះជាធម៌មានការទាក់គ្នា)
- (R“ÇÅT)
- ឆក្កៈ ពួកធម៌ ៦
- ទិស៦
- ១.មាតាបិតា ទិសាបុព្វា ទិសខាងកើត ទុកមាតាបិតា
- ២.អាចរិយា ទក្ខិណាទិសា ទិសខាងត្បូង ទុកជាអាចារ្យ
- ៣.បុត្តទារា ទិសាបច្ឆា ទិសខាងលិច ទុកជាកូនប្រពន្ធ
- ៤.មិត្តាមច្ឆា ច ឧត្តរា ទិសខាងជើង ទុកជាមិត្តសំឡាញ់
- ៥.ទាសកម្មករា ហេដ្ឋា ទិសខាងក្រោម ទុកជាទាសកម្មករ
- ៦.ឧទ្ធំសមណព្រាហ្មណា ទិសខាងលើ ទុកជាសមណព្រាហ្មណ៍ ។
- គ្រូ ៦
- ១.បូរណកស្សប
- ២.មក្ខលិគោសាល
- ៣.អជិតកេសកម្ពល
- ៤.សញ្ជយវេលដ្ឋបុត្ត
- ៥.បកុទ្ធកច្ចាយន
- ៦.និគន្ថនាដបុត្ត ។ (គ្រូទាំង ៦ នេះជាសត្រូវនឹងព្រះពុទ្ធសាសនា)
- គុណសម្បត្តិនៃបុគ្គលជានាយកលើគេ ៦ យ៉ាង
- ១.ខមា មានសេចក្តីអត់ធន់
- ២.ជាគរិយ មានសេចក្តីភ្ញាក់រឮករឿយៗ (វៀងវៃ)
- ៣.ឧដ្ឋាន មានសេចក្តីឧស្សាហ៍ព្យាយាម
- ៤.សំវិភាគ មានការចែករំលែក
- ៥.ទយា មានសេចក្តីអាណិតអាសូរ
- ៦.វិចារណ មានការពិនិត្យត្រួតត្រាពិចារណា ។
- វិបត្តិ ៦ យ៉ាង
- ការប្រែប្រួល, សេចក្តីវិនាស អន្តរាយ, លិចលង់ ទន់ទាប, ធ្លាក់ខ្លួន,សេចក្តីស្លាប់
- ១.គតិវិបត្តិ ខុសគតិ គឺកើតក្នុងអបាយភូមិទាំង ៤ ណាមួយ
- ២.កាលវិបត្តិ ខុសកាល គឺកើតឡើងក្នុងគ្រាដែលមិនមានព្រះពុទ្ធសាសនា
- ៣.ទេសវិបត្តិ ខុសប្រទេស គឺប្រទេសដែលមិនមានព្រះពុទ្ធសាសនា
- ៤.កុលវិបត្តិ ខុសត្រកូល គឺត្រកូលដែលមិនសទ្ធាជ្រះក្នុងព្រះពុទ្ធសាសនា
- ៥.ឧបធិវិបត្តិ ខុសរាងកាយ គឺរាងកាយវិកលវិការ
- ៦.ទិដ្ឋិវិបត្តិ ខុសទិដ្ឋិ គឺមិច្ឆាទិដ្ឋិ ។
- សម្បត្តិ ៦ យ៉ាង
- សេចក្តីសម្រច, សមប្រកប, ការបរិបូណ៌,សេចក្តីសុខ, គុណភាព, ធនធាន, ទ្រព្យសម្បតិ្ត
- ១.គតិសម្បត្តិ ដល់ព្រមដោយគតិ គឺបានកើតជាមនុស្ស
- ២.កាលសម្បត្តិ ដល់ព្រមដោយកាល គឹបានកើតក្នុងគ្រាដែលមានពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ។
- ៣.ទេសសម្បត្តិ ដល់ព្រមដោយប្រទេសគឺប្រទេសមានព្រះពុទ្ធសាសនា
- ៤.កុលសម្បត្តិ ដល់ព្រមដោយត្រកូលគឺត្រកូលដែលជ្រះថ្លាក្នុងព្រះពុទ្ធសាសនា
- ៥.ឧបធិសម្បត្តិ ដល់ព្រមដោយរាងកាយគឺរាងកាយមិនវិកលវិការ
- ៦.ទិដ្ឋិសម្បត្តិ ដល់ព្រមដោយទិដ្ឋិ គឺសម្មាទិដ្ឋិ ។
- អបាយមុខ ៦ យ៉ាង
- ប្រធាននៃសេចក្តីវិនាស
- ១.ប្រព្រឹត្តផឹកទឹកស្រវឹង គឺសុរានឹងមេរ័យ
- ២.ប្រព្រឹត្តដើរលេងតាមច្រកល្ហកក្នុងវេលាយប់
- ៣.ប្រព្រឹត្តដើរមើលល្បែងមហាស្រព
- ៤.ប្រព្រឹត្តលេងល្បែងភ្នាល់
- ៥.ប្រព្រឹត្តសេពគប់នឹងបាបមិត្រ
- ៦.ខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ។
- ទោសផឹកសុរា ៦ យ៉ាង
- ១.សន្ទិដ្ឋិកា ធនជានី នាំឲ្យវិនាសទ្រព្យនឹងឃើញច្បាស់ទាន់ភ្នែក
- ២.កលហ វឌ្ឍនំ នាំឲ្យចម្រើនការឈ្លោះប្រកែក
- ៣.រោគានំ អាយតនំ ជាហេតុនាំឲ្យកើតរោគជាច្រើនយ៉ាង
- ៤.អកិត្តិសញ្ជាននី បណ្តាលឲ្យខូចកេរ្កិ៍ឈ្មោះ ឬឲ្យកើតគរហានិន្ទា
- ៥.ហិរិកោបិននិធំសនី នាំឲ្យលេចកេរ្កិ៍ខ្មាស
- ៦.បញ្ញាយ ទុព្វលីករណី ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ (នាំឲ្យខ្សោយប្រាជ្ញា) ។
- ទោសដើរលេងយប់ ៦ យ៉ាង
- ១.អត្តាបិស្ស អគុត្តោ អរក្ខិតោ ហោតិ ជាអ្នកមិនស្ងួនគ្រងរក្សាខ្លួន
- ២.បុត្តទារោបិស្ស អគុត្តោ អរក្ខិតោ ហោតិ ជាអ្នកមិនគ្រប់គ្រងបុត្រភរិយា
- ៣.សាបទារោបិស្ស អគុតោ្ត អរក្ខិតោ ហោតិ ជាអ្នកមិនគ្រប់គ្រងទ្រព្យសម្បតិ្ត
- ៤.សំកិយោ ច ហោតិ នាំឲ្យគេរង្កៀស
- ៥.អភូតវចនញ្ច តស្មិ រុហតិ ពាក្យមិនពិត តែងកើតដល់អ្នកដើរលេងយប់នោះ
- ៦.ពហុន្នញ្ច ទុក្ខធម្មានំ បុរក្ខតោ ហោតិ រមែងប្រកបដោយទុក្ខទោសច្រើនយ៉ាង ។
- ទោសដើរមើលល្បែង ៦ យ៉ាង
- ១.ក្វ នច្ចំ មានល្បែងរាំក្នុងទីណា ដើរទៅក្នុងទីនោះ
- ២.ក្វ គីតំ មានចម្រៀងក្នុងទីណា ដើរទៅក្នុងទីនោះ
- ៣.ក្វ វាទិតំ មានល្បែងដេញដំប្រគំក្នុងទីណា ដើរទៅក្នុងទីនោះ
- ៤.ក្វ អក្ខានំ មានគេប្រជុំនិយាយរឿងព្រេងឥតប្រយោជន៍ក្នុងទីណា ដើរទៅក្នុងទីនោះ
- ៥.ក្វ បាណិស្សរំ មានល្បែងច្រៀងដៃក្នុងទីណាដើរទៅក្នុងទីនោះ
- ៦.ក្វ កុម្ភណ្វណំ មានសូរសព្ទភ្លេងតូរ្យតន្រ្តី មានស្គររនាតគងជាដើមក្នុងទីណា ដើរទៅក្នុងទីនោះ ។
- ទោសលេងល្បែងភ្នាល់ ៦ យ៉ាង
- ១.ជយំ វេរំ បសវតិ អ្នកលេងឈ្នះរមែងធ្វើឲ្យអ្នកចាញ់ចងពៀរវេរា
- ២.ធនស្ស វិរោចតិ អ្នកលេងចាញ់រមែងសោកស្តាយទ្រព្យដែលវិនាសទៅ
- ៣.សន្ទីដ្ឋិកា ធនជានី សេចក្តីវិនាសទ្រព្យនឹងឃើញច្បាស់ទាន់ភ្នែក
- ៤.សភាគតស្ស វចនំ នរុហតិ ពាក្យរបស់អ្នកលេងល្បែងភ្នាល់នឹងយកជាសាក្សី ជាបន្ទាល់ពិតមិនបាន
- ៥.មិត្តាមច្ចានំ បរិភូតោ ហោតិ ពួកមិត្តសម្លាញ់ដែលគេមិនលេងល្បែងភ្នាល់ តែងមើលងាយ
- ៦.អាវាហវិវាហកានំ អបត្តិតោ ហោតិ ពួកជនអ្នកធ្វើនូវអាវាហវិវាហមង្គល គេមិនត្រូវការឡើយ ។
- ទោសសេពគបមិត្រអាក្រក់ ៦ យ៉ាង
- ១.យេ ធុត្តា មិត្រឯណាជាអ្នកលេងល្បែងភ្នាល់
- ២.យេ សោណ្ឌា មិត្រឯណាជាអ្នកលេងស្រី
- ៣.យេ បិបាសា មិត្រឯណាជាអ្នកលេងផឹកស្រារ
- ៤.យេ នេកតិកា មិត្រឯណា ជាអ្នកលេងបញ្ឆោតបោកប្រាសអ្នកដទៃ ដោយរបស់ក្លែង
- ៥.យេ វញ្ចនិកា មិត្រឯណា ជាអ្នកប្រវ័ញ្ចក្នុងទីចំពោះមុខ
- ៦.យេ សាហសិកា មិត្រឯណា ជាអ្នកលួចលាក់ឆក់ដណ្តើមយកទ្រព្យរបស់អ្នកដទៃ ។
- ទោសនៃសេចក្តីខ្ចីលច្រអូស ៦ យ៉ាង
- ១.អតិសីតំ មិនធ្វើការងារដោយអាងថាត្រជាក់ណាស់រងារណាស់
- ២.អតិឧណ្ហ មិនធ្វើការងារដោយអាងថា ក្តៅណាស់
- ៣.អតិសាយំ មិនធ្វើការងារដោយអាងថា ល្ងាចណាស់
- ៤.អតិបាតោ មិនធ្វើការដោយអាងថា ព្រឹកណាស់
- ៥.អតិនាតោ មិនធ្វើការដោយអាងថា ឃ្លានណាស់
- ៦.អតិបិបាសិតោ មិនធ្វើកាដោយអាងថា ស្រេកណាស់ ។
- ផ្លូវនៃសេចក្តីអាក្រក់ ៦ យ៉ាង
- ១.អាលស្យ សេចក្តីខ្ចីលច្រអូស
- ២.បមាទ សេចក្តីធ្វេសប្រហែស
- ៣.អវិរិយ មិនមានព្យាយាម
- ៤.អសញ្ញម មិនប្រយ័ត្ន
- ៥.និន្ទា ការដេកលក់
- ៦.អនភិរតិ មិនត្រេកអរក្នុងធម៌វិន័យ ។
- សារាណីយធម៌ ៦ យ៉ាង
- ធម៌ដែលជាហេតុឲ្យមិនឲ្យភ្លេចគ្នា
- ១.មេត្តា កាយកម្ម ធ្វើអ្វីដោយកាយប្រកបដោយមេត្តា
- ២.មេត្តា វចីកម្ម ធ្វើអ្វីដោយវាចាប្រកបដោយមេត្តា
- ៣.មេត្តា មនោកម្ម ធ្វើអ្វីដោយចិត្តប្រកបដោយមេត្តា
- ៤.លាភ ចែកលាភដែលបានដោយធម៌ដល់មិត្រសព្រហ្មចារី
- ៥.សីល រក្សាសីលល្អស្មើគ្នានឹងមិត្រសព្រហ្មចារី
- ៦.ទិដ្ឋិ សេចក្តីយល់ឃើញត្រូវស្មើគ្នានឹងមិត្រសព្រហ្មចារី ។
- គារវ ៦ យ៉ាង
- សេចក្តីគោរព,កិរិយាលំអុតលំឱន
- ១.ពុទ្ធគារវតា គោរពព្រះពុទ្ធ
- ២.ធម្មគារវតា គោរពព្រះធម៌
- ៣.សង្ឃគារវតា គោរពសង្ឃ
- ៤.សិក្ខាគារវតា គោរពសិក្ខា
- ៥.អប្បមាទគារវតា គោរពអប្បមាទធម៌
- ៦.បដិសណ្ឋារគារវតា គោរពបដិសណ្ឋារៈ ។
- ហានភាគិយធម៌ ៦ យ៉ាង
- ធម៌ជាចំណែកនៃសេចក្តីវិនាស
- ១.សត្ថរិ អគារវា មិនគោរពព្រះសាស្តា
- ២.ធម្មេ អគារវា មិនគោរពព្រះធម៌
- ៣.សង្ឃេ អគារវា មិនគោរពព្រះសង្ឃ
- ៤.សិក្ខាយ អគារវោ មិនគោរពសិក្ខា
- ៥.អប្បមាទេ អគារវោ មិនគោរពអប្បមាទធម៌
- ៦.បដិសណ្ឋារេ អគារវោ មិនគោរអប្បមាទធម៌ ។
- អនុស្សតិ ៦ យ៉ាង
- ការរឭកតាម រឭកដល់ ការនឹក រឭក ការនឹកឃើញរឿយៗ
- ១.ពុទ្ធានុស្សតិ រឭកដល់គុណព្រះពុទ្ធ
- ២.ធម្មានុស្សតិ រឭកដល់គុណព្រះធម៌
- ៣.សង្ឃានុស្សតិ រឭកដល់គុណព្រះសង្ឃ
- ៤.សីលានុស្សតិ រឭកដល់សីលដែលខ្លួនរក្សា
- ៥.ចាគានុស្សតិ រឭកដល់ទានដែលខ្លួនបានបរិច្ចាគហើយ
- ៦.ទេវតានុស្សតិ រឭកដល់គុណធម៌ដែលធ្វើបុគ្គលឲ្យកើតជាទេវតា ។
- អនុត្តរិយ ៦ យ៉ាង
- កិច្ចដ៍ប្រសើរ
- ១.ទស្សនានុត្តរិយ ការឃើញប្រសើរ គឺការឃើញធម៌ដោយញាណ(ឃើញធម៌ឈ្មោះថាឃើញព្រះ)
- ២.សវនានុត្តរិយ ការស្តាប់ប្រសើរ បានដល់ការស្តាប់ព្រះធម៌ ដែលជាបហានៈ និងភាវនា
- ៣.លាភានុត្តរិយ ការបានលាភប្រសើរ បានដល់ការបានធម៌ ដែលបានស្តាប់បានរៀនហើយ
- ៤.សិក្ខានុត្តរិយ ការសិក្សាប្រសើរ បានដល់ការសិក្សាព្រះធម៌ ដែលខ្លួនបាន ខ្លួនដល់
- ៥.បារិចរិយានុត្តរិយ ការបម្រើប្រសើរ បានដល់ការបដិបត្តិព្រះធម៌ ទាំងចំណែកបហានៈយ៉ាងល្អបំផុត
- ៦.អនុស្សតានុត្តរិយ ការរឭកប្រសើរ បានដល់ការរឭកយកព្រះនិព្វាន ។
- អគោចរ ៦ យ៉ាង
- ទីមិនគួរទៅ
- ១.វេសិយាគោចរ ទីមិនគួរទៅ គឺទីស្រីពេស្យា
- ២.វិធវាគោចរ ទីមិនគួរទៅ គឺទីស្រីមេម៉ាយ
- ៣.ថូលាគោចរ ទីមិនគួរទៅ គឺទីស្រីក្រមុំចាស់
- ៤.ភិក្ខុន្យាគោចរ ទីមិនគួរទៅ គឺទីនាងភិក្ខុនី
- ៥.បណ្ឌកាគោចរ ទីមិនគួរទៅ គឺទីបណ្ឌក
- ៦.បានាគារាគោចរ ទីមិនគួរទៅក្នុងផ្ទះលក់សុរា ។
- កាមាវចរសួគ៌ ៦ ជាន់
- ១.ចាតុម្មហារាជិកា
- ២.តាវត្តឹស
- ៣.យាមា
- ៤.តុសិត
- ៥.និម្មានរតី
- ៦.បរនិម្មិតវសវត្ថី ។
- ចរិត ៦ យ៉ាង
- ការប្រព្រឹត្តិ
- ១.រាគចរិត ការប្រព្រឹត្តិ ច្រើនដោយរាគៈ
- ២.ទោសចរិត ការប្រព្រឹត្តិ ច្រើនដោយទោសៈ
- ៣.មោហចរិត ការប្រព្រឹត្តិ ច្រើនដោយមោហៈ
- ៤.វិតក្កចរិត ការប្រព្រឹត្តិ ច្រើនដោយវិតក្កៈ
- ៥.សទ្ធាចរិត ការប្រព្រឹត្តិ ច្រើនដោយសទ្ធា
- ៦.ពុទ្ធិចរិត ការប្រព្រឹត្តិ ច្រើនដោយប្រាជ្ញា ។
- តណ្ហាគោរចរ ៦ យ៉ាង
- ១.រូបតណ្ហា តណ្ហាអាស្រ័យរូប
- ២.សទ្ទតណ្ហា តណ្ហាអាស្រ័យសំឡេង
- ៣.គន្ធតណ្ហា តណ្ហាអាស្រ័យក្លិន
- ៤.រសតណ្ហា តណ្ហាអាស្រ័យរស
- ៥.ផោដ្ឋព្វតណ្ហា តណ្ហាអាស្រ័យការពាល់ត្រូវដោយកាយ
- ៦.ធម្មតណ្ហា តណ្ហាអាស្រ័យអារម្មណ៍ដែលត្រូវដឹងដោយចិត្ត ។
- ទាំង ៦ នេះហៅថា បហាតព្វធម៌ (ធម៌គួរលបង់) ក៍បាន ។
- វិធីលះកាមច្ចន្ទ ៦ យ៉ាង
- ១.អសុភនិមិត្តស្ស ឧត្តហោ រៀននូវអសុភនិមិត្ត
- ២.អសុភភាវនានុយោតា ព្យាយាមចម្រើនអសុភភាវនា
- ៣.ឥន្ទ្រីយេសុ គុត្តទ្វារតា រក្សាទ្វារក្នុងឥន្ទ្រីយទាំង ៦
- ៤.ភោជនេ មត្តញ្ញុតា ដឹងប្រមាណក្នុងភោជន
- ៥.កល្យាណមិត្តតា មានកល្យាណមិត្រ
- ៦.សប្បាយកថា ពោលពាក្យជាទីសប្បាយ គឺនិយាយតាមទនងនៃកថាវត្ថុ ១០ យ៉ាង ។
- វិធីលះព្យាបាទ ៦ យ៉ាង
- ១.មេត្តានិមិត្តស្ស ឧត្តហោ រៀននូវមេត្តានិមិត្ត
- ២.មេត្តាភាវនានុយោកោ ព្យាយាមចម្រើនមេត្តាភាវនា
- ៣.កម្មស្សកតា បច្ចវេក្ខណា ពិចារណាឃើញថាសត្វមានកម្មជារបស់ខ្លួន
- ៤.បដិសង្ខានពហុហតា ច្រើនដោយការពិចារណា
- ៥.កល្យាណមិត្តតា មានកល្យាមិត្រ
- ៦.សប្បាយកថា ពោលពាក្យជាទីសប្បាយ ។
- វិធីលះថីនមិទ្ធ ៦ យ៉ាង
- ១.អតិភោជនេ និមិត្តគ្គាហោ រៀនកំណត់ក្នុងការបរិភោគច្រើន
- ២.ឥរិយាបថសម្បរិវត្តនតា ផ្លាស់ប្តូរឥរិយាបថ
- ៣.អាលោកសញ្ញាមនសិការោ ធ្វើទុកក្នុងចិត្តចំពោះអាលោកសញ្ញា
- ៤.អព្ភោកាសវាសោ នៅក្នុងទីវាលស្រឡះ
- ៥.កល្យាណមិត្តតា មានកល្យាណមិត្រ
- ៦.សប្បាយកថា ពោលពាក្យជាទីសប្បាយ ។
- វិធីលះឧទ្ធច្ចកុក្កុច្ច ៦ យ៉ាង
- ១.ពហុស្សុតតា រៀនច្រើនស្តាប់ច្រើន
- ២.បរិបុច្ឆកតា ឧស្សាហ៍សាកសួរ
- ៣.វិនយេ បកតញ្ញុតា ចេះស្ទាត់ក្នុងវិន័យ
- ៤.វុឌ្ឍសេវិតា សេពគប់នឹងលោកចាស់ព្រឹទ្ធាចារ្យ
- ៥.កល្យាណមិត្តតា មានកល្យាណមិត្រ
- ៦.សប្បាយកថា ពោលពាក្យជាទីសប្បាយ ។
- បុគ្គលមិនគួរដល់ធុតង្គ ៦ យ៉ាង
- អ្នកមិនគួរដល់អង្គនូវធម៌ជាគ្រឿងកំចាត់បង់នូវកិលេស
- ១.បាបិច្ឆោ អ្នកមានបំណងអាក្រក់
- ២.ឥស្សាបកតោ អ្នកមានចិត្តច្រណែនឈ្នានីស
- ៣.កុហកោ អ្នកកុហក
- ៤.ឱទរិកោ អ្នកឃើញតែពោះខ្លួនឬគិតត្រឹមតែពោះខ្លួន
- ៥.លាភកាមោ អ្នកប្រាថ្នាលាភ
- ៦.ហេតុកាមោ អ្នកមានបំណងរកហេតុ ។
- ទោសរបស់ រាគ ទោស មោហ ៦ យ៉ាង
- ១.អន្ធករណ ធ្វើឲ្យងងឹតងងល់
- ២.អចក្ខុករណ ធ្វើមិនឲ្យមានចក្ខុឃើញធម៌ពិត
- ៣.អញ្ញាណករណ ធ្វើមិនឲ្យមានញាណដឹងធម៌ពិត
- ៤.វិឃាដបក្ខិក ធ្វើឲ្យប្រព្រឹត្តទៅក្នុងពួកនៃសេចក្តីចង្អៀតចង្អល់ចិត្ត
- ៥.បញ្ញានិរោធក ធ្វើឲ្យរលត់ប្រាជ្ញា
- ៦.អនិព្វានសំវត្តនិក ធ្វើមិនឲ្យប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ។
- អាយតន ខាងក្នុង ៦
- ១.ចក្ខុ ភ្នែក
- ២.សោត ត្រចៀក
- ៣.ឃាន ច្រមុះ
- ៤.ជីវ្ហា អណ្តាត
- ៥.កាយ កាយ
- ៦.មន ចិត្ត ។
- អាយតន ខាងក្រៅ ៦
- ១.រូប រូប
- ២.សទ្ទ សំឡេង
- ៣.ឃាន ច្រមុះ
- ៤.ជីវ្ហា អណ្តាត
- ៥.ផោដ្ឋព្ធ សម្ជស្ស
- ៦.ធម្ម ធម្មារម្មណ៍ ។
- វិញ្ញាណ ៦
- ១.ចក្ខុវិញ្ញាណ សេចក្តីដឹងកើតតាមផ្លូវភ្នែក
- ២.សោតវិញ្ញាណ សេចក្តីដឹងកើតតាមផ្លូវត្រចៀក
- ៣.ឃានវិញ្ញាណ សេចក្តីដឹងកើតតាមច្រមុះ
- ៤.ជិវ្ហាវិញ្ញាណ សេចក្តីដឹងកើតតាមផ្លូវអណ្តាត
- ៥.កាយវិញ្ញាណ សេចក្តីដឹងកើតតាមផ្លូវកាយ
- ៦.មនោវិញ្ញាណ សេចក្តីដឹងកើតតាមផ្លូវចិត្ត ។
- សម្ជស្ស ៦
- ១.ចក្ខុសម្ជស្ស
- ២.សោតសម្ជស្ស
- ៣.ឃានសម្ជស្ស
- ៤.ជីវ្ហាសម្ជស្ស
- ៥.កាយសម្ជស្ស
- ៦.មនោសម្ជស្ស ។
- វេទនា ៦
- ១.ចក្ខុសម្ជស្សជា វេទនា
- ២.សោតសម្ជស្សជា វេទនា
- ៣.ឃានសម្ជស្សជា វេទនា
- ៤.ជិវ្ហាសម្ជស្សជា វេទនា
- ៥.ជិវ្ហាសម្ជស្សជា វេទនា
- ៦.មនោសម្ជស្សជា វេទនា ។
- អភិញ្ញា ៦
- ១.ឥទ្ធិវិធី សម្តែងប្ញទ្ធិផ្សេងៗបាន
- ២.ទិព្វសោត ត្រចៀកដូចជាទិព្វ
- ៣.ចេតោបរិយញ្ញាណ កំណត់ដឹងចិត្តរបស់អ្នកដទៃ
- ៤.បុព្វេនិវាសានុស្សតិ រព្ញកជាតិក្នុងកាលមុនៗបាន
- ៥.ចុតូបបាតញ្ញាណ ដឹងចុតិនិងបដិសន្ធិ នៃសត្វដោយទិព្វចក្ខុ
- ៦.អាសវក្ខយញ្ញាណ ដឹងធម៌ជាទីអស់នៃអាសវៈ ។
- rrrÓsss
- សត្តកៈ ពួកធម៌ ៧
- វិសុទ្ធិ ៧ យ៉ាង
- សេចក្តីបរិសុទ្ធ ការឥតមិន្ទិល
- ១.សីលវិសុទ្ធិ បរិសុទ្ធិដោយការរក្សាសីល
- ២.ចិត្តវិសុទ្ធិ បរិសុទ្ធិដោយការទូន្មានចិត្ត
- ៣.ទិដ្ឋិវិសុទ្ធិ បរិសុទ្ធិដោយការឃើញប្រពៃ
- ៤.កង្ខាវិតរណវិសុទ្ធិ បរិសុទ្ធិដោយការឆ្លងនូវសេចក្តីសង្ស័យបាន
- ៥.មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ បរិសុទ្ធដោយការដឹងនិងការឃើញថា មគ្គនិងមិនមែនមគ្គ
- ៦.បដិបទាញាណទស្សនវិសុទ្ធិ បរិសុទ្ធដោយញាណនិងទស្សនៈចំពោះផ្លូវបដិបត្តិ
- ៧.ញាណទស្សនវិសុទ្ធិ បរិសុទ្ធិដោយញាណ និងទស្សនចំពោះអរិយមគ្គ ផល ។
- មិត្រប្រកបដោយអង្គ ៧ ប្រការគួរសេពគប់
- ១.ទុទ្ទទំ ទទាតិ ឲ្យរបស់ដែលគេឲ្យបានដោយកម្រ
- ២.ទុក្ករំ ករោតិ ធ្វើអំពើដែលគេធ្វើបានដោយកម្រ
- ៣.ទុក្ខមំ ខមតិ អត់ធន់នឹងការងារឬហេតុដែលគេអត់ធន់បានដោយកម្រ
- ៤.គុយ្ហមស្សអាវិករោតិ ប្រាប់សេចក្តីកំបាំងដល់មិត្រ
- ៥.គុយ្ហមស្ស បរិកូហតិ លាក់សេចក្តីកំបាំងរបស់មិត្រ
- ៦.អាបទាសុ ន ជហាតិ មិនលះបង់ចោលគ្នាក្នុងគ្រាដែលមានសេចក្តីអន្តរាយ ឬ មានវិបត្តិ
- ៧.ខីណេ នាតិមញ្ញេតិ កាលមិត្តអស់ទ្រព្យសម្បតិ្តហើយក៍មើលងាយ ។
- ភិក្ខុមិនគួរចូលទៅរកត្រកូលដែលប្រកដោយអង្គ ៤ ប្រការ
- ១.ន មនាបេន បច្ចុជេ្ឋន្តិ គេមិនក្រោកទទួលដោយសេចក្តីគាប់ចិត្ត
- ២.ន មនោបេន អភិវាទេន្តិ គេមិនថ្វាយបង្គំដោយសេចក្តីគាប់ចិត្ត
- ៣.ន មនាបេន អាសនំ ទេន្តិ គេមិនឲ្យទីអង្គុយដោយសេចក្តីគាប់ចិត្ត
- ៤.សង្គមស្ស បរិគូហន្តិ គេលាក់របស់ដែលមាន
- ៥.ពហុកម្ហិ ថោកំ ទេន្តិ គេមានវត្ថុច្រើន ដែលគេឲ្យបន្តិចបន្តួច
- ៦.បណីតម្ហិ លូខំ ទេន្តិ គេមានវត្ថុល្អ តែគេឲ្យវត្ថុអាក្រក់
- ៧.អសក្កច្ចំ ទេន្តិ គេឲ្យដោយឥតមានគោរព ។
- ភិក្ខុគួរចូលទៅរកត្រកូលដែលប្រកបដោយអង្គ ៧ ប្រការ
- ១.មនាបេន បច្ចុដេ្ឋន្តិ គេក្រោកទទួលដោយសេចក្តីគាប់ចិត្ត
- ២.មនាបេន អភិភទេន្តិ គេថ្វាយបង្គំដោយសេចក្តីគាប់ចិត្ត
- ៣.មនាបេន អាសនំ ទេន្តិ គេឲ្យទីអង្គុយដោយសេចក្តីគាប់ចិត្ត
- ៤.សន្តមស្ស ន បរិគូហន្តិ គេមិនលាក់របស់ដែលមាន
- ៥.ពហុកម្ហិ ពហុកំ ទេន្តិ គេមានវត្ថុច្រើនគេឲ្យច្រើន
- ៦.បណីតម្ហិ បណីតំ ទេន្តិ គេមានវត្ថុល្អ គេឲ្យវត្ថុល្អ
- ៧.សក្កច្ចំ ទេន្តិ គេឲ្យដោយគោរព ។
- គ្រូអាចារ្យមានគុណសម្បត្តិ ៧ យ៉ាង
- ១.បិយោ ជាទីស្រលាញ់គាប់ចិត្ត
- ២.គរុ ជាទីគួរគោរព
- ៣.ភាវនីយោ ជាទីសរសើរ
- ៤.វត្តា ឧស្សាហ៍និយាយប្រដៅ
- ៥.វចនក្ខមោ អត់ធន់និងពាក្យសម្តី
- ៦.គម្ភីរំ កថំ កត្តា ពោលពាក្យដ៍ជ្រាលជ្រៅ
- ៧.នោ អដ្ឋានេ និយោជេតិ មិនដឹកនាំសិស្សឲ្យឋិតនៅក្នុងផ្លូវឥតប្រយោជន៍ ។
- ភ្លើង ៧ យ៉ាង
- ១.រាគគ្គិ ភ្លើង គឺ រាគៈ
- ២.ទោសគ្គិ ភ្លើង គឺ ទោសៈ
- ៣.មោហគ្គិ ភ្លើង គឺ មោហៈ
- ៤.អាហុនេយ្យគ្គិ ភ្លើង គឹ មាតាបិតា
- ៥.ទក្ខិណេយ្យគ្គិ ភ្លើង គឺ ព្រះអរិយៈជាទក្ខិណេយ្យបុគ្គល
- ៦.គហបគគ្គិ ភ្លើង គឺ គហបតី បានដល់ជនជាម្ចាស់ផ្ទះ
- ៧.កដ្ឋគ្គិ ភ្លើងដែលកើតអំពីកំណាត់ឈើ (ភ្លើងប្រក្រតី) ។
- ភរិយា ៧ ពួក
- ១.វធកា ភរិយា ភរិយាប្រាកដស្មើដោយអ្នកសម្លាប់
- ២.ចោរា ភរិយា ភរិយាប្រាកដស្មើដោយចោរ
- ៣.អយ្យា ភរិយា ភរិយាប្រាកដស្មើដោយម្ចាស់ ឬនាយ
- ៤.មាតា ភរិយា ភរិយាប្រាកដស្មើដោយមាតា
- ៥.ភគិនី ភរិយា ភរិយាប្រាកដស្មើដោយប្អូនស្រី
- ៦.សខី ភរិយា ភរិយាប្រាកដស្មើដោយសំឡាញ់
- ៧.ទាសី ភរិយា ភរិយាប្រាកដស្មើដោយខ្ញុំស្រី ។
- កម្មឲ្យផលផ្សេងគ្នា ៧ យ៉ាង
- ១.មានអាយុវែង ព្រោះមិនសម្លាប់សត្វ
- ២.មិនមានរោគ ព្រោះមិនបៀតបៀនសត្វ
- ៣.មានសម្បុរល្អ ព្រោះមិនក្រេវក្រោធពិរោធ
- ៤.មានតេជានុភាពច្រើន ព្រោះមិនច្រណែនឈ្នានីសគេ
- ៥.មានទ្រព្យសម្បត្តិច្រើន ព្រោះបរិច្ចាគទាន
- ៦.មានត្រកូលខ្ពង់ខ្ពស់ ព្រោះគោរពកោតក្រែងចំពោះចាស់ព្រឹទ្ធាចារ្យ
- ៧.មានប្រាជ្ញា ព្រោះសេពគប់នឹងសប្បុរស ។
- សប្បុរិសធម៌ ៧ យ៉ាង
- ១.ធម្មុញ្ញុតា ភាពជាអ្នកដឹងធម៌ គឺដឹងហេតុ
- ២.អត្ថញ្ញុតា ភាពជាអ្នកដឹងអត្ថ គឺដឹងផល
- ៣.អត្តញ្ញុតា ភាពជាអ្នកដឹកនាំខ្លួន
- ៤.មត្តញ្ញុតា ភាពជាអ្នកដឹងប្រមាណ
- ៥.កាលញ្ញុតា ភាពជាអ្នកដឹងកាល
- ៦.បរិសញ្ញុតា ភាពជាអ្នកដឹងបរិស័ទ
- ៧.បុគ្គលបរោបរញ្ញុតា ភាពជាអ្នកដឹងបុគ្គលខ្ពស់ទាប ។
- សទ្ធម្ម ៧ យ៉ាង
- ធម៌របស់បុគ្គលអ្នកស្ងប់ អ្នកត្រឹមត្រូវ
- ១.សទ្ធា ការជឿកម្មនឹងផលកម្ម ឬជឿហេតុដែលគួរជឿ
- ២.ហិរិ សេចក្តីខ្មាសបាប ខ្មាសទុច្ចរិត
- ៣.ឱត្តប្ប សេចក្តីស្លុតខ្លាចបាប ទុច្ចរិត
- ៤.ពាហុសច្ច ភាពជាអ្នកបានរៀន បានស្តាប់ច្រើន
- ៥.វីរិយ ព្យាយាម
- ៦.សតិ សេចក្តីរឭក
- ៧.បញ្ញា សេចក្តីដឹងសព្វ ។
- អរិយទ្រព្យ ៧ យ៉ាង
- ១.សទ្ធា សេចក្តីជឿចំពោះហេតុដែលគួរជឿ
- ២.សីល រក្សាសីល
- ៣.ហិរិ សេចក្តីខ្មាសបាប ខ្មាសទុច្ចរិត
- ៤.ឱត្តប្ប សេចក្តីស្លុតខ្លាចបាប ទុច្ចរិត
- ៥.ពាហុសច្ច ភាពជាអ្នកបានរៀន បានស្តាប់ច្រើន
- ៦.ចាគ លះទ្រព្យរបស់ខ្លួនឲ្យដល់បុគ្គលដែលគួរឲ្យ
- ៧.បញ្ញា ប្រាជ្ញា ។
- ជាតិទុក្ខ ៧ យ៉ាង
- ១.គព្ភោក្កន្តិមូលកទុក្ខ ទុក្ខមានការចុះកាន់គភ៌ជាមូល
- ២.គព្ភបរិហរណមូលកទុក្ខ ទុក្ខមានការថែរក្សាគភ៌ជាមូល
- ៣.គព្ភវិបត្តិមូលកទុក្ខ ទុក្ខមានវិបត្តិនៃគត៌ជាមូល
- ៤.គព្ភវិនាយនមូលកទុក្ខ ទុក្ខមានការកំពុងសម្រាលចាកគភ៌ជាមូល
- ៥.គព្ភនិក្ខមនមូលកទុក្ខ ទុក្ខមានការចេញចាកគភ៌ជាមូល
- ៦.អត្តូបក្កមមូលកទុក្ខ ទុក្ខមានសេចក្តីព្យាយាមរបស់ខ្លួនជាមូល
- ៧.បរុបក្កមមូលទុក្ខ ទុក្ខមានសេចក្តីព្យាយាមរបស់អ្នកដទៃជាមូល ។
- ជរាទុក្ខ ៧ យ៉ាង
- ១.ទុព្វណ្ណោ មានសម្បុរអាក្រក់
- ២.ទុព្វលោ មានកំឡាំងថមថយ
- ៣.ដិណ្ណកាយោ មានរាងកាយចាស់ទ្រុតទ្រោម
- ៤.កម្បិតសរីរោ មានសរីរាអវយវៈញាប់ញ័រ
- ៥.ឆិន្នទន្តោ មានធ្មេញបាក់
- ៦.ជរចក្ខុ មានភ្នែកជរាគឺស្រវាំង ឬងងឹត
- ៧.ជរសោតោ មានត្រចៀកជរាគឺស្តាប់មិនច្បាស់ ឬថ្លង់ ។
- ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងឈ្មោះថាធ្វើអសវឲ្យអស់បាន
- ១.សទ្ធោ ហោតិ ជាអ្នកមានសទ្ធា
- ២.សីលវា ហោតិ ជាអ្នកមានសីល
- ៣.ពហុស្សុតោ ហោតិ ជាពហុស្សូត
- ៤.បដិសល្លិនោ ហោតិ ជាអ្នកថយចេញចាកពួកទៅរកទីស្ងាត់
- ៥.អារទ្ធវីរិយោ ហោតិ ជាអ្នកមានព្យាយាម
- ៦.សតិមា ហោតិ ជាអ្នកមានសតិ
- ៧.បញ្ញវា ហោតិ ជាអ្នកប្រាជ្ញា ។
- សមាធិបរិក្ខា ៧ យ៉ាង
- ធម៌ជាបរិក្ខារនៃការតម្កល់ចិត្តដោយប្រពៃ
- ១.សម្មាទិដ្ឋិ ការយល់ឃើញត្រូវ
- ២.សម្មាសង្កប្ប ការត្រិះរិះត្រូវ
- ៣.សម្មាវាចា ការនិយាយត្រូវ
- ៤.សម្មាកម្មន្ត ការងារត្រូវ
- ៥.សម្មាអាជីវ ការចិញ្ចឹមជីវិតត្រូវ
- ៦.សម្មាវាយាម ព្យាយាមត្រូវ
- ៧.សម្មាសតិ សេចក្តីរឭកត្រូវ ។
- អនុសយ ៧ យ៉ាង
- កិលេសដេកនៅរឿយៗក្នុងចិត្ត
- ១.កាមរាគានុសយ
- ២.បដិឃានុសយ
- ៣.មានានុសយ
- ៤.ទិដ្ឋានសយ
- ៥.វិចិកិច្ឆានសយ
- ៦.ភវរាគានុសយ
- ៧.អវិជ្ជានុសយ ។
- សល្ល ៧ យ៉ាង
- ធម៌ប្រៀបដូចជាព្រួញ
- ១.រាគសល្ល ព្រួញ គឺរាគៈ
- ២.ទោសសល្ល ពួ្រញ គឺ ទោសៈ
- ៣.មោហសល្ល ព្រួញ គឺ មោហៈ
- ៤.មានសល្ល ព្រួញ គឺ មានៈ
- ៥.សោកសល្ល ព្រួញ គឺ សោកៈ
- ៦.កថំកថោសល្ល ព្រួញ គឺ សេចក្តីសង្ស័យ
- ៧.ទិដ្ឋិសល្ល ព្រួញ គឺ សេចក្តីយល់ឃើញខុស ។
- មហាឋាន ៧ យ៉ាង
- កន្លែងដ៍ប្រសើរ
- ១.ពោធិបល្លង្គ
- ២.អនិម្មិសចេតិយ
- ៣.រតនចង្កម
- ៤.រតនឃរ
- ៥.អជបាលនិគ្រោធ
- ៦.ស្រះមុច្ចលិន្ទ
- ៧.រាជាយតនចេតិយ ។
- សហជាតិ (ដែលកើតដំណាលគ្នានឹងថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត)៧ យ៉ាង
- ១.នាងពិម្ភារ
- ២.ឆន្នាមាត្យ
- ៣.កាឡុទាយិអាមាត្យ
- ៤.ព្រះអានន្ទ
- ៥.សេះកណ្ឋក
- ៦.ដើមមហាពោធិព្រឹក្ស
- ៧.កំណប់ទ្រព្យទាំង ៤ ។
- ធម៌ជាបច្ច័យនឹងគ្នា ៧ យ៉ាង
- ១.ហិរិឱត្តប្ប ជាបច្ច័យនៃឥន្ទ្រិយសំវរៈ
- ២.ឥន្ទ្រិយសំវរ ជាបច្ច័យនៃសីល
- ៣.សីល ជាបច្ច័យនៃសម្មាសមាធិ
- ៤.សម្មាសមាធិ ជាបច្ច័យនៃយថាភូតញ្ញាណទស្សនៈ
- ៥.យថាភូតញ្ញាណទស្សន ជាបច្ច័យនៃទិព្វិទាវិរាគៈ
- ៦.ទិព្វិទាវិរាគ ជាបច្ច័យនៃវិមុត្ត
- ៧.វិមុត្ត ជាបច្ច័យនៃនិព្វាន ជាធម៌ទីបំផុត ។
- ធម៌គួរចម្រើន ៧ យ៉ាង
- ១.អនិច្ចសញ្ញា សេចក្តីសំគាល់ថាមិនទៀង
- ២.អនត្តសញ្ញា សេចក្តីសំគាល់ថាមិនមែនខ្លួនប្រាណ
- ៣.អសុកសញ្ញា សេចក្តីសំគាល់ថាមិនល្អ
- ៤.អាទីនវសញ្ញា សេចក្តីសំគាល់ថាមិនមែនជាទោស
- ៥.បហានសញ្ញា សេចក្តីសំគាល់ក្នុងការលះ
- ៦.វិរាគសញ្ញា សេចក្តីសំគាល់ក្នុងធម៌ប្រាសចារាគៈ
- ៧.និរោធសញ្ញា សេចក្តីសំគាល់ក្នុងធម៌ជាទីរលត់ ។
- គ្រឿងវិនិច្ឆ័យថាមិនមែនជាធម៌វិន័យ ៧ យ៉ាង
- ១.ធម៌ដែលមិនប្រព្រឹត្តទៅ ដើម្បី និព្វិទា
- ២.ធម៌ដែលមិនប្រព្រឹត្តទៅ ដើម្បី វិរាគៈ
- ៣.ធម៌ដែលមិនប្រព្រឹត្តទៅ ដើម្បី និរោធៈ
- ៤.ធម៌ដែលមិនប្រព្រឹត្តទៅ ដើម្បី ឧបសមៈ
- ៥.ធម៌ដែលមិនប្រព្រឹត្តទៅ ដើម្បី អភិញ្ញា
- ៦.ធម៌ដែលមិនប្រព្រឹត្តទៅ ដើម្បី សម្ពោធៈ
- ៧.ធម៌ដែលមិនប្រព្រឹត្តទៅ ដើម្បី និព្វាន ។
- (ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ចំពោះព្រះឧបាលិត្ថេរ)
- ពោជ្ឈង្គ ៧
- អង្គនៃធម៌ជាគ្រឿងត្រាស់ដឹង
- ១.សតិ សេចក្តីរឭក
- ២.ធម្មវិចយ ការពិចារណាធម៌
- ៣.វីរិយ ព្យាយាម
- ៤.បីតិ សេចក្តីផ្អែតចិត្ត
- ៥.បស្សទ្ធិ សេចក្តីស្ងប់កាយ ស្ងប់ចិត្ត
- ៦.សមាធិ សេចក្តីតាំងចិត្តមាំ
- ៧.ឧបេក្ខា សេចក្តីប្រងើយកន្តើយ ។
- ធម៌ដែលប្រព្រឹត្តទៅដើម្បីមិនសាបសូន្យ ៧ យ៉ាង
- ១.សត្ថុគារវតា គោរពចំពោះព្រះសាស្តា
- ២.ធម្មគារវតា គោរពចំពោះព្រះធម្ម
- ៣.សង្ឃគារវតា គោរពចំពោះព្រះសង្ឃ
- ៤.សិក្ខាគារវតា គោរពចំពោះសិក្ខា
- ៥.សមាធិគារវតា គោរពចំពោះសមាធិ
- ៦.សោវចស្សតា ធ្វើខ្លួនឲ្យគេប្រដៅងាយ
- ៧.កល្យាណមិត្តតា មានកល្យាណមិត្ត ។
- សង្ឃគតាទក្ខិណាទាន ៧ យ៉ាង
- ១.ឲ្យទានដល់ឧភតោសង្ឃ មានព្រះពុទ្ធជាប្រធាន
- ២.ឲ្យទានដល់ឧសតោសង្ឃ ឥតមានព្រះពុទ្ធជាប្រធាន
- ៣.ឲ្យទានដល់ភិក្ខុសង្ឃ
- ៤.ឲ្យទានដល់ភិក្ខុនីសង្ឃ
- ៥.ឲ្យទានដល់ភិក្ខុដែលនិមន្តចំពោះអំពីសំណាក់ឧភតោសង្ឃ
- ៦.ឲ្យទានដល់ភិក្ខុដែលនិមន្តចំពោះអំពីសំណាក់ភិក្ខុសង្ឃ
- ៧.ឲ្យទានដល់ភិក្ខុនីដែលនិមន្តចំពោះអំពីសំណាក់ភិក្ខុនីសង្ឃ ។
- ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងមិនជាទីស្រលាញ់នៃសព្រហ្មចារី
- ១.លាភកាមោ ប្រាថ្នាលាភ
- ២.សក្ការកាមោ ប្រាថ្នាសក្ការៈ
- ៣.អនវញ្ញត្តិកាមោ ប្រកាន់ខ្លួន
- ៤.អហិវិកោ មិនខ្មាសបាប
- ៥.អនោត្តតប្បី មិនស្លុតខ្លាចបាប
- ៦.ឥស្សុកី មានសេចក្តីច្រណែនឈ្នានីស
- ៧.មច្ឆរី មានសេចក្តីកំណាញ់ ។
- ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងជាទីស្រឡាញ់នៃសព្រហ្មចារី
- ១.ន លាភកាមោ មិនប្រាថ្នាលាភ
- ២.ន សក្ការកាមោ មិនប្រាថ្នាសក្ការៈ
- ៣.ន អនវញ្ញត្តិកាមោ មិនប្រកាន់ខ្លួន
- ៤.ហិវិកោ មានខ្មាសបាប
- ៥.ឱត្តតប្បី មានស្លុតខ្លាចបាប
- ៦.អនិស្សុកី មិនមានសេចក្តីច្រណែនឈ្នានីស
- ៧.អមច្ឆរី មិនមានសេចក្តីកំណាញ់ ។
- វិបត្តិរបស់ ឧបាសក ៧ យ៉ាង
- ១.ភិក្ខុទស្សនំ ហាបេតិ បោះបង់លែងទៅជួបប្រទះនឹងភិក្ខុសង្ឃ
- ២.សទ្ធម្មស្សវនំ បមជ្ជតិ ប្រមាទក្នុងការស្តាប់ព្រះសទ្ធម្ម
- ៣.អធិសីលេ ន សិក្ខតិ មិនសិក្សាក្នុងអធិសីល គឺ សីល ៥ និងសីល ១០
- ៤.អប្បសាទពហុលោ ហោតិ ច្រើនដោយសេចក្តីមិនជ្រះថ្លា
- ៥.ឧបារម្ភចិត្តោ ធម្មំ សុណាតិ រន្ធគវេសី កំពុងស្តាប់ធម៌មានចិត្តក្រេវក្រោធឬតិះដៀលស្វែងរកទោស
- ៦.ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គេវេសតិ ស្វែងរកបុគ្គលអ្នកទទួលទេយ្យធម៌ខាងក្រៅព្រះពុទ្ធសាសនា
- ៧.តត្ថ ច បុព្វការំ ករោតិ ធ្វើទានចំពោះតិរ្ថិយខាងក្រៅព្រះពុទ្ធសាសនា ។
- សម្បទារបស់ឧបាសក ៧ យ៉ាង
- ១.ភិក្ខុទស្សនំ ន ហាបេតី ឧស្សាហ៍ជួបប្រទះនឹងភិក្ខុសង្ឃ
- ២.សទ្ធម្មស្សវនំ នប្បមជ្ជតិ មិនប្រមាទក្នុងការស្តាប់ព្រះសទ្ធម្ម
- ៣.អធិសីលេ សិក្ខតិ សិក្សាក្នុងអធិសីល
- ៤.បសាទពហុលោ ហោតិ មានសេចក្តីជ្រះថ្លាច្រើន
- ៥.អនុបារម្ភចិត្តោ ធម្មំ សុណាតិ ន រន្ធគវេសី កំពុងស្តាប់ធម៌មានចិត្តមិនក្រេវក្រោធឬ មិនតិះដៀលមិនស្វែងរកទោស
- ៦.ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនា
- ៧.ឥធ ច បុព្វការំ ករោតិ ធ្វើទានចំពោះតែទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនា ។
- ឧទកូបមបុគ្គល ៧ យ៉ាង
- បុគ្គលប្រៀបដូចអ្នកមុជទឹក
- ១.សកឹ និម្មុគ្គោ និម្មុគ្គោវ ហោតិ មុជចុះម្តងក៍ចេះតែមុជចុះរហូត (បានដល់និយតមិច្ឆាទិដ្ឋិកបុគ្គល)
- ២.ឧម្មុជ្ជិត្វា និម្មុជ្ជតិ ងើបឡើងហើយមុជចុះទៅវិញ (បានដល់បុគ្គលដែលមានសីលជាដើម ហើយបោះបង់ចោលទៅវិញ )
- ៣.ឧម្មុជ្ជិត្វា ឋិតោ ហោតិ ងើបឡើងហើយឈរទ្រឹង (បានដល់កល្យាណបុថុជ្ជន)
- ៤.ឧម្មុជ្ជិត្វា វិបស្សតិ វិលោកេតិ ងើបឡើងហើយសំឡឹងរកមើលទិសដែលត្រូវទៅ (បានដល់សោតាបន្នបុគ្គល )
- ៥.ឧម្មុជ្ជិត្វា បតរតិ ងើបឡើងហើយបែរមុខទៅរកទិសដែលត្រូវទៅ (បានដល់សកទាគាមិបុគ្គល)
- ៦.ឧម្មុជ្ជិត្វា បតិគាធប្បត្តោ ហោតិ ងើបឡើងហើយឆ្លងទៅដល់មាត់ច្រាំង ក៍ឈប់នៅទីនោះមិនត្រឡប់មកវិញ(បានដល់អានាគាមិបុគ្គល)
- ៧.ឧម្មុជ្ជិត្វា តិណ្ណោ ហោតិ ងើបឡើងហើយ ហែលឆ្លងទៅដល់ត្រើយនាយឡើងទៅឈរលើគោក (បានដល់ព្រះអរហន្ត) ។
- អបរិហានិយធម៌ ៧ យ៉ាង
- ធម៌ប្រព្រឹត្តទៅដើម្បីសេចក្តីសម្រើន
- ១.ឧស្សាហ៍ប្រជុំគ្នារឿយៗ
- ២.កាលប្រជុំគ្នា ក៍ព្រមព្រៀងគ្នាប្រជុំ កាលក្រោកចាកទីប្រជុំក៍ព្រមព្រៀងគ្នាក្រោក នឹងព្រមព្រៀងគ្នាជួយធ្វើកិច្ចការដែលសង្ឃត្រូវធ្វើ
- ៣.មិនបញ្ញត្តបន្ថែមនូវសិក្ខាបទដែលព្រះអង្គមិនបានអនុញ្ញត្ត, មិនដកហូតសិក្ខាបទ ដែលព្រះអង្គទ្រង់បញ្ញត្តហើយ
- ៤.ធ្វើសក្ការៈ គោរពរាប់អានបូជាចំពោះលោកជាថេរៈ ជាសង្ឃបិតា ជានាយកលើសង្ឃ ព្រមទាំងជឿ ស្តាប់ឱវាទរបស់លោក
- ៥.មិនលុះក្នុងអំណាចនៃតណ្ហាដែលកើតឡើង
- ៦.ចូលចិត្តអាស្រ័យនៅក្នុងទីសេនាសនៈ ដែលមាននៅក្នុងព្រៃ
- ៧.តាំងចិត្តថា សព្រហ្មចារីបុគ្គលទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ។
- rrrR†Tsss
- អដ្ឋក ពួកធម៌ ៨
- ធម្មសមោធាន ៨ ប្រការ
- ១.មនុស្សត្តំ ជាតិជាមនុស្ស
- ២.សិង្គសម្បត្តិ ដល់ព្រមដោយភេទជាបុរស
- ៣.ហេតុ មានឧបនិស្ស័យគួរនឹងសម្រេចអរហន្តផល
- ៤.សត្ថារទស្សនំ បានជួបនឹងព្រះបរមសាស្តា (ព្រះសម្មាសម្ពុទ្ធ)
- ៥.បព្វជ្ជា បានបួសក្នុងព្រះពុទ្ធសាសនា ឬ បួសជាតាបសក្រៅព្រះពុទ្ធសាសនា
- ៦.គុណសម្បត្តិ ដល់ព្រមដោយគុណសម្បត្តិមានឈានជាដើម
- ៧.អធិការោ បានធ្វើទានដ៍ឧត្តម មានមហាបរិច្ចាគ ៥ ជាដើម
- ៨.ឆន្ទតា ពេញចិត្តប្រាថ្នានូវពោធិញ្ញាណ ។
- (ធម៌ ៨ ប្រការនេះ អាចញុំាងសេចក្តីប្រាថ្នាពោធិញ្ញាណឲ្យសម្រេចបាន)
- ធម៌ប្រៀបធៀប ៨ យ៉ាង
- ១.សទ្ធា ដូចជា នឹម
- ២.ហិរិ ដូចជា ខែ្សចន្ទោល
- ៣.មនោ ដូចជា ខ្សែបរ
- ៤.សតិ ដូចជា នាយសារថី
- ៥.សីល ដូចជា គ្រឿងប្រដាប់រថ
- ៦.ឈាន ដូចជា ភ្លៅ
- ៧.វិរិយ ដូចជា តង់
- ៨.ឧបេក្ខា ដូចជា កំណល់នឹម ។
- បុគ្គលជាបុញ្ញក្ខេត្តដ៍ប្រសើរមាន ៨ ពួក
- ១.សោតាបន្នោ លោកជាសោតាបន្នបុគ្គល
- ២.សោតាបត្តិផល សច្ឆិកិរិយាយ បដិបន្នោ លោកដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវ
- សោតាបត្តិផល
- ៣.សកទាគាមិ លោកជាសកទាគាមិបុគ្គល
- ៤.សកទាគាមិផលសច្ឆិកិរិយាយ បដិបន្នោ លោកដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវ
- សកទាគាមិផល
- ៥.អនាគាមិ លោកជាអនាគាមិបុគ្គល
- ៦.អនាគាមិផលសច្ឆិកិរិយាយ បដិបន្នោ លោកដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល
- ៧.អរហា លោកជាព្រះអហន្ត
- ៨.អរហត្តាយ យ បដិបន្នោ លោកដែលប្រតិបត្តិដើម្បីអរហត្តផល ។
- សប្បុរិសទាន ៨
- ១.សុចី ទេតិ ឲ្យវត្ថុដ៍ស្អាត
- ២.បណីតំ ទេតិ ឲ្យវត្ថុដ៍ឧត្តមថ្លៃថ្លា
- ៣.កាលេន ទេតិ ឲ្យទានតាមកាលសម័យ
- ៤.កប្បិយំ ទេតិ ឲ្យវត្ថុជារបស់គួរ
- ៥.វិចេយ្យ ទេតិ ពិចារណាហើយទើបឲ្យ
- ៦.អភិណ្ហំ ទេតិ ឲ្យទានរឿយៗ
- ៧.ទត្វា អត្តមនោ ហោតិ លុះឲ្យទានរួចហើយមានចិត្តត្រេកអរ ។
- បដិគ្គាហកដែលធ្វើទានទាយកឲ្យថយផល ៨ ពួក
- ១.មិច្ឆាទិដ្ឋិកា មានសេចក្តីឃើញខុស
- ២.មិច្ឆាសង្កប្បា មានការត្រិះរិះខុស
- ៣.មិច្ឆាវាចា មានវាចាខុស
- ៤.មិច្ឆាកម្មន្តា មានការងារខុស
- ៥.មិច្ឆាអាជីវា មានការចិញ្ចឹមជីវិតខុស
- ៦.មិច្ឆាវាយាមា មានព្យាយាមខុស
- ៧.មិច្ឆាសតិនោ មានសតិខុស
- ៨.មិច្ឆាសមាធិនោ មានការតាំងចិត្តខុស ។
- បដិគ្គាហកដែលធ្វើទានទាយកឲ្យមានផលច្រើន ៨ ពួក
- ១.សម្មាទិដ្ឋិកា មានសេចក្តីយល់ឃើញត្រូវ
- ២.សម្មាសង្កប្បា មានការត្រិះរិះត្រូវ
- ៣.សម្មាវាចា មានវាចាត្រូវ
- ៤.សម្មាកម្មន្តា មានការងារត្រូវ
- ៥.សម្មាអាជីវា មានការចិញ្ចឹមជីវិតត្រូវ
- ៦.សម្មាវាយាមា មានព្យាយាមត្រូវ
- ៧.សមាសតិនោ មានសតិត្រូវ
- ៨.សម្មាសមាធិនោ មានការតាំងចិត្តត្រូវ ។
- ទានវត្ថុ ៨ យ៉ាង
- ហេតុដែលនាំឲ្យធ្វើទាន
- ១.ឆន្ទទានំ ឲ្យទានដោយសេចក្តីស្រឡាញ់
- ២.ទោសទានំ ឲ្យទានដោយសេចក្តីក្រោធ
- ៣.មោហទានំ ឲ្យទានដោយសេចក្តីវង្វេង
- ៤.ភយទានំ ឲ្យទានដោយសេចក្តីភ័យខ្លាច
- ៥.ទិន្នបុព្វទានំ ឲ្យទានដោយគិតត្រកូលរបស់ធ្លាប់តែឲ្យទានមក
- ៦.សុគតិឧប្បជ្ជនទា ឲ្យទានដោយតាំងចិត្តថានឹងបានទៅកើតក្នុងសុគតិ
- ៧.ចិត្តប្បសាទនទានំ ឲ្យដោយគិតថាកាលអាត្មាអញឲ្យទាននឹងកើតចិត្តជ្រះថ្លា
- ៨.ចិត្តាសង្ការទានំ ឲ្យទានដើម្បីជាគ្រឿងប្រដាប់ឬជាគ្រឿងបរិក្ខារនៃចិត្ត (ចំពោះសមថវិបស្សនាចិត្ត) ។
- ទានូបបត្តិ ៨ យ៉ាង
- កន្លែងដែលអ្នកធ្វើទានចង់ទៅកើត
- ១.មហាសាលទានំ ឲ្យទានព្រោះចង់ទៅកើតក្នុងត្រកូលមហាសាល
- ២.ចាតុម្មហារាជិកទានំ ឲ្យទានព្រោះចង់ទៅកើតក្នុងឋានចាតុម្មហារាជិកា
- ៣.តាវត្តឹសទានំ ឲ្យទានព្រោះចង់ទៅកើតក្នុងឋានតាវត្តឹង្ស
- ៤.យាមាទានំ ឲ្យទានព្រោះចង់ទៅកើតក្នុងឋានយាមា
- ៥.តុសិតទានំ ឲ្យទានព្រោះចង់ទៅកើតក្នុងឋានតុសិត
- ៦.និម្មានរតិទានំ ឲ្យទានព្រោះចង់ទៅកើតក្នុងឋាននិម្មានរតី
- ៧.បរនិម្មិតវសវត្តិទានំ ឲ្យទានព្រោះចង់ទៅកើតក្នុងឋានបរនិមិ្មតវសវត្តី
- ៨.ព្រហ្មលោកទានំ ឲ្យទានព្រោះចង់ទៅកើតព្រហ្មលោក ។
- មិច្ឆត្ត ៨
- ភាវៈនៃសេចក្តីខុស
- ១.មិច្ឆាទិដ្ឋិ ការឃើញខុស
- ២.មិច្ឆាសង្កប្ប ត្រិះរិះខុស
- ៣.មិច្ឆាវាចា វាចាខុស
- ៤.មិច្ឆាកម្មន្ត ការងារខុស
- ៥.មិច្ឆាអាជីវ ការចិញ្ជឹមជីវិតខុស
- ៦.មិច្ឆាសតិ សតិខុស
- ៧.មិច្ឆាសតិ សតិខុស
- ៨.មិច្ឆាសមាធិ សមាធិខុស ។
- មគ្គ ៨ យ៉ាង
- ផ្លូវប្រតិបត្តិ ទីដែលពួកជនត្រូវដើរត្រូវជម្រះគឺតែងធ្វើមិនមានស្មៅ(គឺកិលេស)
- ១.សម្មាទិដ្ឋិ ប្រាជ្ញាឃើញត្រូវ
- ២.សម្មាសង្កប្ប ការត្រិះរិះត្រូវ
- ៣.សម្មាវាចា វាចាត្រូវ
- ៤.សម្មាកម្មន្ត ការងារត្រូវ
- ៥.សម្មាអាជីវ ការចិញ្ចឹមជីវិតត្រូវ
- ៦.សម្មាវាយាម ព្យាយាមត្រូវ
- ៧.សម្មាសតិ សេចក្តីរឭកត្រូវ
- ៨.សម្មាសមាធិ ការតាំងចិត្តឲ្យនឹងត្រូវ ។
- សេចក្តីសុខរបស់សមណៈ ៨ យ៉ាង
- ១.មិនមានការហួងហែងរក្សាទុកនូវសម្បត្តិមានស្រូវជាដើម
- ២.ស្វែងរកតែបិណ្ឌបាតដែលអត់ទោស
- ៣.បរិភោគតែអាហារដែលឆ្អិនស្រាប់
- ៤.មិនមានសេចក្តីលំបាកដោយការបៀតបៀនអំពីដែន គឺមិនត្រូវបង់ពន្ធដារជាដើម
- ៥.មិនមានឆន្ទរាគចំពោះគ្រឿងឧបករណ៍
- ៦.មិនមានភ័យព្រោះចោរប្លន់
- ៧.មិនជាប់ជំពាក់ដោយស្តេច និងអាមាត្យស្តេច
- ៨.ឥតមានអ្នកណារារាំងឃាត់ឃាំងក្នុងទិស ៤ ។
- មនុស្សឆ្កួត ៨ ពួក
- ១.កាមុម្មត្តកោ ឆ្កួតព្រោះកាម
- ២.កោធុម្មត្តកោ ឆ្កួតព្រោះសេចក្តីក្រោធ
- ៣.ទិដ្ឋុម្មត្តកោ ឆ្កួតព្រោះសេចក្តីយល់ឃើញខុស
- ៤.មោហុម្មត្តកោ ឆ្កួតព្រោះសេចក្តីវង្វេង
- ៥.យក្ខុម្មត្តកោ ឆ្កួតព្រោះយក្សចូលបៀតបៀន
- ៦.បិត្តុម្មត្តកោ ឆ្កួតព្រោះកំរើកប្រមាត់
- ៧.សុរុម្មត្តកោ ឆ្កួតព្រោះសុរា
- ៨.ព្យសនុម្មត្តកោ ឆ្កួតព្រោះជួបប្រទះនឹងសេចក្តីវិនាស ។
- អបាយមុខ ៨ យ៉ាង
- ១.ឥត្ថីសោណ្ឌ ជាអ្នកលេងស្រ្តី
- ២.សុរាសោណ្ឌ ជាអ្នកលេងផឹកសុរា
- ៣.បូវសោណ្ឌ ជាអ្នកលេងស៊ីនំ
- ៤.អក្ខធុត្ត ជាអ្នកលេងល្បែងភ្នាល់
- ៥.បាបមិត្ត មានមិត្រអាក្រក់
- ៦.អាលស្យ ភាពជាអ្នកខ្ជិលច្រអូស
- ៧.រត្តិយាវិចរណ ដើរលេងក្នុងវេលាយប់
- ៨.សមជ្ជវិចារណ ដើរមើលល្បែងមហោស្រព ។
- លោកធម៌ ៨ យ៉ាង
- ធម្មតារបស់លោក គឺការមិនទៀងទាត់របស់លោក
- ១.លាភោ មានលាភ
- ២.អលាភោ មិនមានលាភ
- ៣.យសោ មានយស
- ៤.អយសោ មិនមានយស
- ៥.និន្ទា ការតិះដៀល
- ៦.បសំសា សេចក្តីសរសើរ
- ៧.សុខំ សេចក្តីសុខ
- ៨.ទុក្ខំ សេចក្តី ។
- មន្ទិល ៨ យ៉ាង
- សេចក្តីសៅហ្មង ការស្មោកគ្រោក សង្ស័យ
- ១.អសជ្ឈាយមលា មន្តា មន្ត ឬចំពោះវិជ្ជា មានការមិនស្វាធ្យាយន៍ជាមន្ទិល
- ២.អនុដ្ឋានមណ ឃរា ផ្ទុះមានការមិនឧស្សហ៍ថែទាំ ជាមន្ទិល
- ៣.មលំ វណ្ណស្ស កោសជ្ជំ សេចក្តីខ្ជិល ជាមន្ទិលនៃសម្បុរ
- ៤.បមាទោ រក្ខតោមលំ សេចក្តីប្រហែលធ្វេស ជាមន្ទិលនៃការរក្សា
- ៥.មលិតិយា ទុច្ចរិតំ ការប្រព្រឹត្តិអាក្រក់ ជាមន្ទិលរបស់ស្រ្តី
- ៦.មច្ឆេរំ ទទតោ មលំ សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ
- ៧.មលា ឋ បាបកា ធម្មា អស្មឹ លោកេ បរម្ហិ ច បាបធម៌ទាំងឡាយជាមន្ទិលក្នុងលោកនេះ នឹងបរលោក
- ៨.តតោ មលា មលតរំ អវិជ្ជា បរមំ មលំ អវិជ្ជាជាមន្ទិលដ៍ក្រៃលែងជាងមន្ទិលទាំងអស់ ។
- សំវេគវត្ថុ ៨ យ៉ាង
- ហេតុនាំឲ្យកើតសំវេគ
- ១.ជាតិទុក្ខ រំពឹងដល់ទុក្ខក្នុងការកើត
- ២.ជរាទុក្ខ រំពឹងដល់ទុក្ខក្នុងការចាស់គ្រាំគ្រា
- ៣.ព្យាធិទុក្ខ រពឹងដល់ទុក្ខក្នុងការឈឺចាប់
- ៤.មរណទុក្ខ រំពឹងដល់ទុក្ខក្នុងការស្លាប់
- ៥.អបាយទុក្ខ រំពឹងដល់ទុក្ខក្នុងអបាយ
- ៦.អតីតទុក្ខ រំពឹងដល់ទុក្ខក្នុងអតីត
- ៧.អនាគតទុក្ខ រំពឹងដល់ទុក្ខក្នុងអនាគត
- ៨.អាហារបរិយេដិ្ឋតទុក្ខ រំពឹងដល់ទុក្ខក្នុងការស្វែងរកអាហារ ។
- មហានរក ៨ រណ្តៅ
- ១.សញ្ជិវ, ២.កាលសុត, ៣.សង្ឃាដ, ៤.រោរវៈ ៥,មហារោរវ, ៦.តាប, ៧.មហាតាប, ៨.អវីច ។
- អក្ខណអសម័យ ៨ យ៉ាង
- ១.កើតក្នុងនរក
- ២.កើតក្នុងកំណើតតិរច្ឆាន
- ៣.កើតក្នុងប្រេតវិស័យ
- ៤.កើតជាព្រហ្មមានអាយុវែង
- ៥.កើតជាមនុស្សក្នុងបច្ចន្តប្រទេស
- ៦.កើតជាមនុស្សក្នុងមជ្ឈិមប្រទេស តែជាមនុស្សលីលា
- ៧.កើតជាមនុស្សក្នុងមជ្ឈិមប្រទេស តែជាមិច្ឆាទិដ្ឋិ
- ៨.កើតខាងក្រៅពន្ធកាល ។
- កិលេសវត្ថុ ៨ យ៉ាង
- ១.លោភ, ២.ទោស, ៣.មោហ, ៤.មាន, ៥.ទិដ្ឋិ, ៦.វិចិកិច្ឆា, ៨.ថីន, ៨.ឧទ្ធច្ច ។
- កុសិតវត្ថុ ៨ យ៉ាង
- ហេតុនៃមនុស្សខ្ជិល
- ១.គិតថា អញនឹងត្រូវធ្វើការងារ គួរសម្រាកសិន, ហើយដេក
- ២.គិតថា អញធ្វើការរួចហើយ គួរឈប់ឲ្យសប្បាយ, ហើយដេក
- ៣.គិតថា អញនឹងត្រូវដើរផ្លូវឆ្ងាយ គួរសម្រាកសិន, ហើយដេក
- ៤.គិតថា អញដល់កន្លែងហើយ គួរឈប់ឲ្យសប្បាយ, ហើយដេក
- ៥.គិតថា អញបរិភោគអាហារតិចពេក ធ្វើការមិនកើតទេ, ហើយដេក
- ៦.គិតថា អញបរិភោគអាហារច្រើនពេក គួរសម្រាកឲ្យអាហាររលាយស្រួលបួនសិន, ហើយដេក
- ៧.គិតថា អញមិនសូវសប្បាយរកកល់ឈឺគួរសម្រាកសិន, ហើយដេក
- ៨.គិតថា អញទើបងើបពីឈឺថ្មីៗ គួរឈប់ធ្វើការងារសិន, ហើយដេក ។
- អានិសង្សរបស់អ្នកចម្រើនមេត្តា ៨ យ៉ាង
- ១.សុខំ សុបតិ ដេកលក់ស្រួល
- ២.សុខំ បដិពុជ្ឈតិ ភ្ញាក់ឡើងស្រួល
- ៣.ន បាបកំ សុបិនំ បស្សតិ មិនឃើញសុបិនអាក្រក់
- ៤.មនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់នៃមនុស្សទាំងឡាយ
- ៥.អមនុស្សានំ បិយោ ហោតិ ទាំងជាទីស្រឡាញ់នៃអមនុស្សទាំងឡាយដែរ
- ៦.ទេវតា រក្ខន្តិ ទេវតាទាំងឡាយតែងរក្សា
- ៧.នាស្ស អត្តិ វា វិសំ វា សតំ វា កមតិ ភ្លើងក្តី ថ្នាំពិសក្តី គ្រឿងសស្រ្តាវុធក្តី រមែងមិនធ្លាក់ត្រូវលើអ្នកចម្រើនមេត្តានោះឡើយ
- ៨.ឧត្តរឹ អប្បដិវិជ្ឈន្តោ ព្រហ្មលោកូបតោ ហោតិ កាលបើមិនទាន់បានត្រាស់ដឹងមគ្គផលទេ គង់ទៅកើតកងព្រហ្មលោកពុំខាន ។
- លក្ខណៈសម្រាប់វិនិច្ឆ័យថាមិនមែនធម៌វិន័យ ៨ យ៉ាង
- ១.សរាគ ធម៌ដែលប្រព្រឹត្តទៅ ដើម្បីរាគៈ
- ២.សំយោគ ធម៌ដែលប្រព្រឹត្តទៅ ដើម្បីប្រកបដោយទុក្ខ
- ៣.អាចយ ធម៌ដែលប្រព្រឹត្តទៅ ដើម្បីប្រកបដោយទុក្ខ
- ៤.មហិច្ឆតា ធម៌ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នាធំ
- ៥.អសន្តុដ្ឋី ធម៌ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសន្តោស
- ៦.សង្គណិក ធម៌ដែលប្រព្រឹត្តទៅ ដើម្បីច្រឡំដោយពួក
- ៧.កោសជ្ជ ធម៌ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីខ្ជីលច្រអូស
- ៨.ទុព្ភរតា ធម៌ដែលប្រព្រឹត្តទៅ ដើម្បីការពិបាកចិញ្ចឹម ។
- (ធម៌នេះព្រះអង្គទ្រង់ត្រាស់ចំពោះព្រះនាងមហាបជាបតិគោតមី)
- លក្ខណៈសម្រាប់វិនិច្ឆ័យថាមិនមែនធម៌វិន័យ ៨ យ៉ាង
- ១.វិរាគ ធម៌ដែលប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ
- ២.វិសំយោគ ធម៌ដែលប្រព្រឹត្តទៅ ដើម្បីប្រាចាកទុក្ខ
- ៣.អបចយ ធម៌ដែលប្រព្រឹត្តទៅ ដើម្បីមិនសន្សំកិលេស
- ៤.អប្បិច្ឆតា ធម៌ដែលប្រព្រឹត្តទៅ ដើម្បីប្រាថ្នាតិច
- ៥.សន្តុដ្ឋិ ធម៌ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសន្តោស
- ៦.បវិវេក ធម៌ដែលប្រព្រឹត្តទៅ ដើម្បីស្ងាត់ចាកពួក
- ៧.វីរិយារម្ភ ធម៌ដែលប្រព្រឹត្តទៅ ដើម្បីប្រារព្វព្យាយាម
- ៨.សុភរតា ធម៌ដែលប្រព្រឹត្តទៅ ដើម្បីការងាយចិញ្ចឹម ។
- (ធម៌នេះព្រះអង្គទ្រង់ត្រាស់ចំពោះព្រះនាងមហាបជាបតិគោតមី)
- អវិជ្ជាវត្ថុ ៨ យ៉ាង
- ១.ទុក្ខេ អញ្ញាណំ សេចក្តីមិនដឹងក្នុងកងទុក្ខ
- ២.ទុក្ខសមុទយេ អញ្ញាណំ សេចក្តីមិនដឹងក្នុងហេតុដែលនាំឲ្យកើតទុក្ខ
- ៣.ទុក្ខនិរោធេ អញ្ញាណំ សេចក្តីមិនដឹងក្នុងធម៌ដែលឲ្យរលត់ទុក្ខ
- ៤.ទុក្ខនិរោធគាមិនីបដិបទាយ អញ្ញាណំ សេចក្តីមិនដឹងក្នុងបដិបទាជាផ្លូវទៅកាន់ធម៌ដែលឲ្យរលត់ទុក្ខ
- ៥.បុព្វន្តេ អញ្ញាណំ សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម
- ៦.អបរន្តេ អញ្ញាណំ សេចក្តីមិនដឹងក្នុងទីបំផុតខាងចុង
- ៧.បុព្វន្តា បរន្តេ អញ្ញាណំ សេចក្តីមិនដឹងក្នុងទីបំផុតខាងដើមនិងខាងចុង
- ៨.បដិច្ចសមុប្បាទេ អញ្ញាណំ សេចក្តីមិនដឹងក្នុងបដិច្ចសមុប្បាទ ។
- ស្ត្រីមើលងាយប្តីដោយហេតុ ៨ យ៉ាង
- ១.ទលិទ្ទតា ព្រោះប្តីជាមនុស្សកំសត់ទុគ៌ត
- ២.អាតុរតា ព្រោះប្តីជាមនុស្សមានជម្ងឺជានិច្ច
- ៣.ជិណ្ណកតា ព្រោះប្តីជាមនុស្សចាស់គ្រាំគ្រា
- ៤.សុរាសោណ្ឌតា ព្រោះប្តីជាមនុស្សផឹកសុរា
- ៥.មន្ទតា ព្រោះប្តីជាមនុស្សល្ងង់ខ្លៅ
- ៦.បមគ្គតា ព្រោះប្តីជាមនុស្សប្រហែលធ្វេស
- ៧.សព្វកិច្ចេសុអវត្តនិកតា ព្រោះប្តីមិនប្រព្រឹត្តធ្វើកិច្ចការទាំងពួង
- ៨.សព្វធនមនុប្បាទនា ព្រោះប្តីស្វែងរកទ្រព្យមិនបាន ។
- អដ្ឋបាន ៨ យ៉ាង
- ទឹកដែលបព្វជិតឆាន់បាន
- ១.អម្ពបាន ទឹកធ្វើដោយផ្លែស្វាយ
- ២.ជម្ពូបាន ទឹកធ្វើដោយផ្លែព្រីង
- ៣.ចោចបាន ទឹកធ្វើដោយផ្លែចេកមានគ្រាប់
- ៤.មោចបាន ទឹកធ្វើដោយផ្លែចេកឥតគ្រាប់
- ៥.មធុកបាន ទឹកធ្វើដោយផ្លែស្រគុំ
- ៦.មុទ្ទិកបាន ទឹកធ្វើដោយផ្លែចាន់
- ៧.សាលុកបាន ទឹកធ្វើដោយមូលកជាតិមានក្រអៅឈូកជាដើម
- ៨.ផារុសកបាន ទឹកធ្វើដោយផ្លែមាក់ប្រាំង ។
- ធម៌ដែលអាស្រ័យដល់គ្នានឹងគ្នា ៨ យ៉ាង
- ១.សតិសម្បដញ្ញ មានហើយ ហិរិឱតប្បៈ ក៍មានឡើង
- ២.ហិរិឱត្តប្ប មានហើយ ឥន្ទ្រិយសំវរ ក៍មានឡើង
- ៣.ឥន្ទ្រិយសំវរ មានហើយ សីលសំវរៈ ក៍មានឡើង
- ៤.សីលសំវរ មានហើយសម្មាសមាធិ ក៍មានឡើង
- ៥.សម្មាសមាធិ មានហើយ យថាភូតញ្ញាណទស្សនៈក៍មានឡើយ
- ៦.យថាភូតញ្ញាណទស្សន មានហើយ និព្វិទានិងវិរាគៈក៍មានឡើង
- ៧.និព្វិទា និងវិរាគៈ មានហើយវិមុត្តិញ្ញាណទស្សនៈក៍មានឡើង
- ៨.វិមុត្តិ ជាធម៌ទីបំផុត ។
- វិជ្ជា ៨ យ៉ាង
- ១.បុព្វេនិវាសានុស្សតិញ្ញាណ ប្រាជ្ញាតាមរឭកឃើញនូវខន្ធដែលខ្លួន នឹងសត្វដទៃអាស្រ័យនៅហើយក្នុងភពមុខ
- ២.ចុតូបបាកញ្ញាណ ប្រាជ្ញាឃើញច្បាស់នូវចុតិនិងបដិសន្ធិនៃសត្វ
- ៣.អាសវក្ខយញ្ញាណ ប្រាជ្ញាឃើញច្បាស់នូវធម៌ជាគ្រឿងអស់នៃអាសវៈ
- ៤.វិបស្សនាញាណ ប្រាជ្ញាពិចារណាឃើញច្បាស់ក្នុងសង្ខារ
- ៥.មនោមយិទ្ធិ ប្ញទ្ធិសម្រេចដោយចិត្ត
- ៦.ឥទ្ធិវិធិ ប្ញទ្ធិសម្រេចដោយអធិដ្ឋាន
- ៧.ទិព្វសោត ស្រោតទិព្វអាចឮសំឡេងក្នុងទីឆ្ងាយៗបាន
- ៨.ចេតោ បរិញ្ញាណ កំណត់ដឹងចិត្តរបស់អ្នកដទៃបាន ។
- (Ë)
- នវក ពួកធម៌ ៩
- គុណរបស់ព្រះពុទ្ធដែលពុទ្ធបរិស័ទត្រូវរឭក ៩ យ៉ាង
- ១.អរហំ, ២.សម្មាសម្ពុទ្ធោ, ៣.វិជ្ជាចរណសម្បន្នោ, ៤.សុគតោ, ៥.លោកវិទូ, ៦.អនុត្តរោបុរិសទម្មសារថិ ៧.សត្ថាទេវមនុស្សានំ, ៨.ពុទ្ធោ, ៩.ភគវា ។
- ទក្ខិណេយ្យបុគ្គល ៩ ពួក
- ១.អរហា ព្រះអរហន្ត
- ២.អរហត្តាយ បដិបន្នោ លោកដែលប្រតិបត្តិដើម្បីអរហត្តផល
- ៣.អានាគាមី អនាគាមិបុគ្គល
- ៤.អានាគាមិផលសច្ឆិកិរិយា បដិបន្នោ លោកដែលប្រត្តិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់អនាគាមិផល
- ៥.សកទាគាមី សកទាគាមិបុគ្គល
- ៦.សកទាគាមិផលសច្ឆិកិរិយា បដិបន្នោ លោកដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល
- ៧.សោតាបន្នោ សោតាបន្នបុគ្គល
- ៨.សោតាបត្តិផលសច្ឆិកិរិយាយ បដិបន្នោ លោកដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល
- ៩.គោត្រភូ លោកដែលបាននូវគោត្រភូញាណ ។
- ភិក្ខុមិនគួរចូលទៅរកត្រកូលដែលប្រកបដោយអង្គ ៩
- ១.ន មនាបេន បច្ចុជេ្ឋន្តិ គេមិនក្រោកទទួលដោយសេចក្តីគាប់ចិត្ត
- ២.ន មនាបេន អភិវាទេន្តិ គេមិនថ្វាយបង្គំដោយសេចក្តីគាប់ចិត្ត
- ៣.ន មនាបេន អាសនំ ទេន្តិ គេមិនឲ្យទីអង្គុយដោយសេចក្តីគាប់ចិត្ត
- ៤.សន្តមស្ស បរិគុយ្ហន្តិ គេលាក់របស់ដែលគេមាន
- ៥.ពហុកម្ហិ លូខំ ទេន្តិ វត្ថុមានច្រើន តែគេឲ្យបន្តិចបន្តួច
- ៦.បណីតម្ហិ លូខំ ទេន្តិ វត្ថុថ្លៃថ្លាឧត្តមមាន តែគេឲ្យវត្ថុទាបថោក
- ៧.អសក្កច្ចំ ទេន្តិ គេឲ្យដោយមិនគោរព
- ៨.ឧបនិសីទន្តិ ធម្មស្សវនាយ គេមិនអង្គុយជិតដើម្បីស្តាប់ធម៌
- ៩.ភាសិតមស្ស ន រមិស្សន្តិ គេមិនត្រេកអរសាទរ នឹងសម្តីនិយាយរបស់ភិក្ខុនោះ ។
- ភិក្ខុគួរចូលទៅរកត្រកូលដែលប្រកបដោយអង្គ ៩
- ១.មនាបេន បច្ចុជ្ឋេន្តិ គេក្រោកទទួលដោយសេចក្តីគាប់ចិត្ត
- ២.មនាបេន អភិវាទេន្តិ គេថ្វាយបង្គំដោយសេចក្តីគាប់ចិត្ត
- ៣.មនាបេន អាសនំ ទេន្តិ គេឲ្យទីអាសនៈដោយសេចក្តីគាប់ចិត្ត
- ៤.សន្តមស្ស ន បរិគុយ្ហន្តិ គេមិនលាក់របស់ដែលគេមាន
- ៥.ពហុកម្ហិ ពហុកំ ទេន្តិ មានវត្ថុច្រើន គេឲ្យច្រើន
- ៦.បណីតម្ហិ បណីតំ ទេន្តិ មានវត្ថុថ្លៃថ្លា គេឲ្យវត្ថុថ្លៃថ្លា
- ៧.សក្កច្ចំ ទេន្តិ គេឲ្យដោយសេចក្តីគោរព
- ៨.ឧបនិសីទន្តិ ធម្មស្សវនាយ គេអង្គុយជិត ដើម្បីស្តាប់ធម៌
- ៩.ភាសិតមស្ស រមិស្សន្តិ គេត្រេកអរសាទរនឹងសម្តីនិយាយរបស់ភិក្ខុនោះ ។
- មន្ទិល ៩ យ៉ាង
- ១.កោធ សេចក្តីក្រោធ
- ២.មក្ខ លុបគុណគេ
- ៣.ឥស្សា សេចក្តីច្រណែនឈ្នានីស
- ៤.មច្ឆរិយ សេចក្តីកំណាញ់
- ៥.មាយា ការបិទបាំងលាក់ពុត
- ៦.សាថេយ្យ អំនួត
- ៧.មុសា ការនិយាយកុហក
- ៨.បាបិច្ឆ ការប្រាថ្នាបាប
- ៩.មិច្ឆាទិដ្ឋ ការយល់ឃើញខុសថាជាត្រូវ ។
- សញ្ញា ៩
- ១.អសុភសញ្ញា, ២.មរណសញ្ញា, ៣.អាហារេបដិកូលសញ្ញា, ៤.សព្វលោកេអនភិរតសញ្ញា, ៥.អនិច្ចសញ្ញា, ៦.អនិច្ចេ ទុក្ខសញ្ញា, ៧.ទុក្ខេ អនត្តសញ្ញា, ៨.បហានសញ្ញា, ៩.វិរាគសញ្ញា ។
- មានៈ ៩
- ១.សេយ្យស្ស សេយ្យោហមស្មីតិ មនោ បុគ្គលប្រសើរមានមានៈថា អញប្រសើរជាងគេ
- ២.សេយ្យស្ស សឌិសោហបស្មីតិ មនោ បុគ្គលប្រសើរមានមានៈថា អញប្រហែលនឹងគេ
- ៣.សេយ្យស្ស ហិនោហមស្មីតិ មានោ បុគ្គលប្រសើរមានមានៈថា អញថោកទាបជាងគេ
- ៤.សទិសស្ស សេយ្យោហមស្មីតិ មានោ បុគ្គលស្មើនឹងគេ មានមានៈថា អញប្រសើរជាងគេ
- ៥.សទិសស្ស សទិសោហមស្មីតិ មានោ បុគ្គលស្មើនឹងគេ មានមានៈថា អញស្មើនឹងគេ
- ៦.សទិសស្ស ហីនោហមស្មីតិ មានោ បុគ្គលស្មើនឹងគេ មានមានៈថា អញទាបថោកជាងគេ
- ៧.ហឹនស្ស សេយ្យោហមស្មីតិ មានោ បុគ្គលទាបថោក មានមានៈថា អញប្រសើរជាងគេ
- ៨.ហីនស្ស សទិសោហមស្មីតិ មានទោ បុគ្គលទាបថោកមានមានៈថា អញស្មើនឹងគេ
- ៩.ហិនស្ស ហីនោហមស្មីតិ មានា បុគ្គលទាបថោក មានមានៈថា អញទាបថោកជាងគេ ។
- ស្ត្រីនឹងក្បត់ប្តីដោយហេតុ ៩ យ៉ាង
- ១.អារាមគមនសីលា ឧស្សាហ៍ដើរទៅលេងសួនច្បារ
- ២.ឧយ្យានគមនសីលា ឧស្សាហ៍ដើរទៅលេងឧទ្យាន
- ៣.នទីតិត្ថគមនសីលា ឧស្សាហ៍ដើរទៅកាន់កំពង់ទឹក
- ៤.ញាតិកុលគមនសីលា ឧស្សាហ៍ដើរទៅលេងត្រកូលជាញាតិ
- ៥.បរកុលគមនសីលា ឧស្សាហ៍ដើរទៅលេងត្រកូលអ្នកដទៃ
- ៦.អាភរណាយ គមនសីលា ឧស្សាហ៍ដើរទៅរកគ្រឿងតែខ្លួន
- ៧.មជ្ជបាយិនី ចូលចិត្តផឹកទឹកស្រវឹង
- ៨.ភិត្តិចិ្ឆទ្ទេសុ ឱលោកនី ចូលចិត្តសំឡឹងមើល តាមចន្លោះជញ្ជាំងនិងតាមបង្អួច
- ៩.តាមទារេ ឋិតសីលា ឧស្សាហ៍ទៅឈរលេងក្បែរទ្វាភូមិស្រុក ។
- សត្តាវាស ៩
- ទីនៅរបស់សត្វ
- ១.នានត្តកាយា នានត្តសញ្ញី ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា (បានដល់មនុស្សនិងទេវតាពួកខ្លះនឹងវិនិបាតពួកខ្លះ)
- ២.នានត្តកាយា ឯកត្តសញ្ញី ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា (បានដល់ពួកព្រហ្មដែលបានបឋមជ្ឈាន)
- ៣.ឯកត្តសញ្ញា នានត្តសញ្ញី ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា (បានដល់អាភស្សរព្រហ្ម)
- ៤.ឯកត្តសញ្ញា ឯកត្តសញ្ញី ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា (បានដល់សុភកណ្ហព្រហ្ម)
- ៥.អសញ្ញិសត្វ ពួកសត្វឥតសញ្ញា
- ៦អាកាសានញ្ចាយតន អាកាសគ្មាទីបំផុត
- ៧.វិញ្ញាណញ្ចាយតន ប្រាជ្ញាដែលកំណត់វិញ្ញាណរកទីបំផុតមិនបានជាអារម្មណ៍ ភពរបស់អ្នកចូលដល់ឈាន
- ៨.អាកិញ្ចញ្ញាយតន ឈានកំណត់យកភាវៈមិនមានអ្វីជាអារម្មណ៍
- ៩.នេវសញ្ញា នាសញ្ញាយតន ញាណដែលដល់ភាវៈមានសញ្ញាក៍មិនមែន មិនមានសញ្ញាក៍មិនមែន ជាញាណដែលមានសមាធិស្ងប់បំផុត ប្រណីបំផុត ។
- អនុបុព្វវិហារសមាបត្តិ ៩
- ១.បឋមជ្ឈាន
- ២.ទុតិយជ្ឈាន
- ៣.តតិយជ្ឈាន
- ៤.ចតុត្ថជ្ឈាន
- ៥.អាកាសានញ្ញាយនជ្ឈាន
- ៦.វិញ្ញាណញ្ចាយតនជ្ឈាន
- ៧.អាកិញ្ចញ្ញាយតនជ្ឈាន
- ៨.នេវសញ្ញានាសញ្ញាយតនជ្ឈាន
- ៩.សញ្ញាវេទយិតនិរោធ
- បារិសុទ្ធិបធានិយង្គ ៩
- ១.សីលវិសុទ្ធិ សេចក្តីបរិសុទ្ធិនៃសីល
- ២.ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធិនៃចិត្តគឺ ឧបចារសមាធិ អប្បនាសមាធិ
- ៣.ទិដ្ឋិវិសុទ្ធិ សេចក្តីបរិសុទ្ធិនៃទិដ្ឋិគឺ វិបស្សនាញាណ
- ៤.កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធិនៃការអស់សង្ស័យ
- ៥.មគ្គា មគ្គញ្ញាណវិសុទ្ធិ សេចក្តីបរិសុទ្ធិនៃប្រាជ្ញាជាគ្រឿងដឹងថា នេះផ្លូវនេះមិនមែនផ្លូវ
- ៦.បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធិនៃញាណទស្សនៈគឺរុដ្ឋានគាមិនិវិបស្សនា
- ៧.ញាណទស្សនវិសុទ្ធិ សេចក្តិបរិសុទ្ធិនៃញាណទស្សនៈគឺវុដ្ឋានគាមិនិវិបស្សនា
- ៨.បញ្ញាវិសុទ្ធិ សេចក្តីបរិសុទ្ធិនៃបញ្ញា គឹអរហត្តមគ្គ
- ៩.វិមុត្តិវិសុទ្ធិ សេចក្តីបរិសុទ្ធិនៃវិមុត្តិ គឺអរហត្តផល ។
- ®®®®ı®®®®
- ទសក ពួកធម៌ ១០
- ទសពិតរាជធម៌ ១០ យ៉ាង
- ធម៌របស់ស្តេច, របស់មេ, របស់ប្រធាន
- ១.ទាន ទ្រង់ព្រះរាជទានមានកំណត់ចំពោះបុគ្គល
- ២.សីល ទ្រង់រក្សាកាយវាចាឲ្យរៀបរយល្អ
- ៣.បរិច្ចាគ ទ្រង់បរិច្ចាគព្រះរាជទ្រព្យជាសាធារណៈប្រយោជន៍
- ៤.អាជ្ជវ ទ្រង់មានអធ្យាស្រ័យដ៍ត្រឹមត្រង់ក្នុងសុចរិតធម៌
- ៥.មទ្ទវ ទ្រង់មានព្រះអធ្យាស្រ័យដ៍ទន់ភ្លន់សុភាព
- ៦.តប ទ្រង់មានព្យាយាមកំចាត់សេចក្តីអាក្រក់(រក្សាឧបោសថ)
- ៧.អកោធ ទ្រង់មិនក្រេវក្រោធដោយខុសទំនង (មានមេត្តា)
- ៨.អវិហឹសា ទ្រង់មិនបៀតបៀនអ្នកដទៃ (មានករុណា)
- ៩.ខន្តិ ទ្រង់ចេះអត់ធន់
- ១០.អវិរោធន ទ្រង់មិនធ្វើឲ្យខុសចាកហេតុដ៍ត្រឹមត្រូវឬមិនច្រឡោតទៅតាមលោកធម៌ មិនរំលោភបំពានលើច្បាប់ ។
- បារមីធម៌ ១០ យ៉ាង
- ១.ទាន ការឲ្យទាន
- ២.សីល រក្សាសីល
- ៣.នេក្ខម្ម ចេញចាកកាមឬចេញបួស
- ៤.បញ្ញា ប្រាជ្ញា
- ៥.វីរិយ ព្យាយាម
- ៦.ខន្តិ អំណត់ឬសេចក្តីអត់ធន់
- ៧.សច្ច ពាក្យពិត
- ៨.អធិដ្ឋាន តាំងចិត្ត, កំណត់ដាច់ខាតក្នុងចិត្ត
- ៩.មេត្តា សេចក្តីអាណិតចំពោះសត្វសាធារណៈ
- ១០.ឧបេក្ខា ចិត្តព្រងើយមិនសោមនស្សមិនទោមនស្ស ។
- បុញ្ញកិរិយាវត្ថុ ១០ យ៉ាង
- ១.ទានមយ បុណ្យកើតអំពីការបរិច្ចាគទាន
- ២.សីលមយ បុណ្យកើតអំពីការរក្សាសីល
- ៣.ភាវនាមយ បុណ្យកើតអំពីការចម្រើនភាវនា
- ៤.អបចាយនមយ បុណ្យកើតអំពីការគោរពកោតក្រែង ចំពោះបុគ្គលដែលគួរគោរព
- ៥.វេយ្យាវច្ចមយ បុណ្យកើតអំពីការជួយខ្វល់ខ្វាយក្នុងកិច្ចការជាកុសល
- ៦.បត្តិទានមយ បុណ្យកើតអំពីការឲ្យចំណែកបុណ្យ
- ៧.បត្តានុមោទនាមយ បុណ្យកើតអំពីការអនុមោទនា ចំណែកបុណ្យ
- ៨.ធម្មស្សវនមយ បុណ្យកើតអំពីការស្តាប់ធម៌
- ៩.ធម្មទេសនាមយ បុណ្យកើតអំពីការសម្តែងធម៌
- ១០.ទិដ្ឋុដុកម្ម ការធ្វើទិដ្ឋិឲ្យត្រឹមត្រង់ ។
- ទានវត្ថុ ១០ យ៉ាង
- ១.អន្ន បាយ
- ២.បាន ទឹក
- ៣.វត្ថ សំពត់
- ៤.យាន យានជំនិះ
- ៥.មាលា កម្រងផ្កាឈើ
- ៦.គន្ធ គ្រឿងក្រអូប
- ៧.វិលេបន គ្រឿងលាប
- ៨.សេយ្យា ទីដេកទីអង្គុយ
- ៩.អាវសថ ទីសំណាក់
- ១០.បទិបេយ្យ ប្រទីបនឹងគ្រឿងផ្សំជាមួយនឹងប្រទីប ។
- អានិសង្សសីលជាលំដាប់ ១០ យ៉ាង
- ១.សីល ជាហេតុនៃអវិប្បដិសារៈ
- ២.អវិប្បដិសារ ជាហេតុនៃបាមោជ្ជៈ
- ៣.បាមោជ្ជ ជាហេតុនៃបីតិ
- ៤.បីតិ ជាហេតុនៃបស្សទ្ធិ
- ៥.បស្សទ្ធិ ជាហេតុនៃសុខៈ
- ៦.សុខ ជាហេតុនៃសមាធិ
- ៧.សមាធិ ជាហេតុនៃយថាភូតញ្ញាណទស្សនៈ
- ៨.យថាភូតញ្ញាណទស្សន ជាហេតុនៃវិរាគៈ
- ៩.វិរាគ ជាហេតុនៃវិមុត្តិ
- ១០.វិមុត្តិ ជាធម៌ទីបំផុត គឺព្រះនិព្វាន ។
- មិច្ឆត្តធម៌ ១០ យ៉ាង
- ធម៌ខុស
- ១.មិច្ឆាទិដ្ឋ ការឃើញខុស
- ២.មិច្ឆាសង្កប្បោ ការត្រិះរិះខុស
- ៣.មិច្ឆាវាចា វាចាខុស
- ៤.មិច្ឆាកម្មន្តោ ការងារខុស
- ៥.មិច្ឆាអាជីវោ ការចិញ្ចឹមជីវិតខុស
- ៦.មិច្ឆាវាយាមោ ព្យាយាមខុស
- ៧.មិច្ឆាសតិ ការរឭកខុស
- ៨.មិច្ឆាសមាធិ ការតាំងចិត្តខុស
- ៩.មិច្ឆាញាណំ ការដឹងខុស
- ១០.មិច្ឆាវិមុត្តិ ការរួចផុតខុស ។
- អសេក្ខធម៌ ១០ យ៉ាង
- ធម៌របស់អសេក្ខបុគ្គល
- ១.សម្មាទិដ្ឋិ ការឃើញត្រូវ
- ២.សម្មាសង្កប្បោ ការត្រិះរិះត្រូវ
- ៣.សម្មាវាចា និយាយត្រូវ
- ៤.សម្មាកម្មន្តោ ការងារត្រូវ
- ៥.សម្មាអាជីវោ ការចិញ្ចឹមជីវិតត្រូវ
- ៦.សម្មាវាយាមោ ព្យាយាមត្រូវ
- ៧.សម្មាសតិ ការរឭកត្រូវ
- ៨.សម្មាសមាធិ ការតាំងចិត្តត្រូវ
- ៩.សម្មាញាណំ ការដឹងត្រូវ
- ១០.សម្មាវិមុត្តិ ការរួចផុតត្រូវ ។
- ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តសិក្ខាបទមានប្រយោជន៍ ១០ យ៉ាង
- ១.សង្ឃសុដ្ឋុតាយ ដើម្បីសេចក្តីល្អនៃសង្ឃ
- ២.សង្ឃផាសុកតាយ ដើម្បីការរស់នៅជាសុខស្រួលនៃសង្ឃ
- ៣.ទុម្មង្កូនំ បុគ្គលោនំ និគ្គហាយ ដើម្បីសង្កត់សង្កិន ឬផ្ទុញផ្ទាល់នូវបុគ្គលអាក្រក់ឬបុគ្គលទ្រុស្តសីល
- ៤.បេសលានំ ភិក្ខូនំ ផាសកវិហារាយ ដើម្បីការនៅជាសុខនៃភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ។
- ៥.ទិដ្ឋធម្មិកានំ អាសវានំ សំវរាយ ដើម្បីបិទបាំងនូវអាសវៈគឺទុក្ខទោសក្នុងបច្ចុប្បន្ន ។
- ៦.សម្បរាយិកានំ អាសវានំ បដិឃាតាយ ដើម្បីបិទបាំងនូវអាសវៈគឺទុក្ខទោសក្នុងបរលោក ។
- ៧.អប្បសន្នានំ បសាទាយ ដើម្បីញុំាងជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យកើតសេចក្តីជ្រះថ្លា
- ៨.បសន្នានំ ភិយ្យោភាវាយ ដើម្បីញុំាងជនទាំងឡាយដែលជ្រះថ្លាស្រាប់ហើយឲ្យរឹងរិតតែជ្រះថ្លាឡើងទៀត
- ៩.សទូម្មដ្ឋិតិយា ដើម្បីញុំាងព្រះសទ្ធម្មឲ្យតាំងនៅអស់កាលយូរ
- ១០.វិនយានុគ្គហាយ ដើម្បីអនុគ្រោះដល់វិន័យទាំង ៤ យ៉ាងគឺ សំវរវិន័យ, បហានវិន័យ, សមថវិន័យ នឹងបញ្ញត្តិវិន័យ ។
- ធម៌ដែលបព្វជិតគួរពិចារណារឿយៗ ១០ យ៉ាង
- ១.អាត្មាអញមានភេទផ្សេងអំពីគ្រហស្ថ កិច្ចឯណារបស់អ្នកបួស អញត្រូវធ្វើកិច្ចនោះ
- ២.ការចិញ្ចឹមជីវិតរបស់អាត្មាអញ ជាប់ដោយសារអ្នកដទៃ អញគួរធ្វើខ្លួនឲ្យគេចិញ្ចឹមងាយ
- ៣.អាកប្បកិរិយា ការធ្វើដោយកាយវាចាដទៃប្លែកគ្នាពីគ្រហស្ថ អាត្មាអញគួរធ្វើ មិនត្រូវធ្វើដូចគ្រហស្ថឡើយ
- ៤.ចិត្តរបស់អាត្មាអញ មិនតិះដៀលខ្លួនឯង ព្រោះសីលមិនបរិបូណ៌ទេឬ?
- ៥.សព្រហ្មចារីបុគ្គលទាំងឡាយ ជាអ្នកប្រាជ្ញពិចារណាហើយមិនគិតដៀលអាត្មាអញ ព្រោះសីលមិនបរិបូណ៌ទេឬ?
- ៦.អាត្មាអញមានការព្រាត់ប្រាស់និរាស ចាកសត្វនឹងសង្ខារជាទីស្រឡាញ់ពេញចិត្តមិនខាន
- ៧.អាត្មាអញមានកម្មជារបស់ខ្លួន អញធ្វើល្អនឹងបានល្អ ធ្វើអាក្រក់នឹងបានអាក្រក់
- ៨.អាត្មាអញបានធ្វើវត្តប្រតិបត្តិអ្វីខ្លះ ឬមិនបានធ្វើទេ? បានស្វាធ្យាយអ្វីខ្លះ ឬក៍មិនបានស្វាធ្យាយទេ? ឯថ្ងៃនិងយប់ចេះតែកន្លងទៅៗឥតឈប់ឡើយ
- ៩.អាត្មាអញត្រេកអរក្នុងទីស្ងាត់ឬទេ?
- ១០.គុណវិសេសរបស់អាត្មាអញ ដែលនឹងធ្វើឲ្យអាត្មាអញមិនអៀនខ្មាសក្នុងកាលដែលសព្រហ្មចារីបុគ្គល មកសាកសួរក្នុងបច្ឆិមកាលតើមានឬទេ?
- វត្ថុនៃមិច្ឆាទិដ្ឋិ ១០ យ៉ាង
- ១.នត្ថិ ទិន្នំ ឃើញថា ទានគេឲ្យហើយ មិនមានផល
- ២.នត្ថិ យិដ្ឋំ ឃើញថា ការបូជាធំ មិនមានផល
- ៣.នត្ថិ ហុតំ ឃើញថា ការបូជាតូច មិនមានផល
- ៤.នត្ថិ សុកតទុក្ខដានំ កម្មានំ ផលវិចាកោ ឃើញថា ផលវិបាកនៃកម្មដែលគេធ្វើល្អនឹងក្រក់ មិនមាន
- ៥.នត្ថិ អយំ លោកោ ឃើញថា លោកនេះ មិនមាន
- ៦.នត្ថិ បរលោកោ ឃើញថា បរលោកមិនមាន
- ៧.នត្ថិ មាតា ឃើញថា មាតា មិនមាន
- ៨.នត្ថិ បិតា ឃើញថា បិតា មិនមាន
- ៩.នត្ថិ សត្តា ឧបបាតិកា ឃើញថា សត្វដែលឧបតិកកើតឯងមិនមាន
- ១០.នត្ថិ លោកេ សមណព្រាហ្មណា សម្មគ្គតា សម្មាបដិបន្នា ឃើញថា សមណព្រាហ្មណ៍ ដែលដល់នូវធម៌ល្អទាំងប្រតិបត្តិក៍ត្រឹមត្រូវ មិនមានក្នុងលោកនេះឡើយ ។
- វត្ថុនៃសម្មាទិដ្ឋិ ១០ យ៉ាង
- ១.អត្ថិ ទិន្នំ ឃើញថា ទានដែលគេឲ្យហើយ មានផល
- ២.អត្ថិ យិដ្ឋំ ឃើញថាការបូជាធំ មានផល
- ៣.អត្ថិ ហុតំ ឃើញថា ការបូជាតូច មានផល
- ៤.អត្ថិ សុកត្វាទុក្ខជានំ កម្មានំ ផលវិបាកោ ឃើញថា វិបាករបស់កម្ម ដែលគេធ្វើល្អ និងធ្វើអាក្រក់មាន
- ៥.អត្ថិ អយំ លោកោ ឃើញថា លោកនេះ មាន
- ៦.អត្ថិ បរលោកោ ឃើញថា បរលោក មាន
- ៧.អត្ថិ មាតា ឃើញថា មាតា មាន
- ៨.អត្ថិ បិតា ឃើញថា បិតា មាន
- ៩.អត្ថិ សត្តា ឧបបាតិកា សត្វដែលឧបតិកកើតឯងមាន
- ១០.អត្ថិ លោកេ សមណព្រាហ្មណា សម្មគ្គតា សម្មាបដិបន្នា ឃើញថា សមណព្រាហ្មណ៍ ដែលដល់នូវធម៌ល្អ ប្រតិបត្តិត្រឹមត្រូវ មានក្នុងលោកនេះ ។
- ព្រះសម្ពុទ្ធទ្រង់ប្រដៅមិនឲ្យប្រកាន់ដោយអាការ ១០ យ៉ាង
- ១.អនុស្សាវេន ដោយបានស្តាប់ ឬឮតាមៗគ្នាមក
- ២.បរម្បរាយ ដោយមានជាលំដាប់តៗគ្នាមក
- ៣.ឥតកិរាយ ដោយបានឮថាយ៉ាងនេះៗ
- ៤.បិដកសម្បទានេន ដោយអាងក្បួនតម្រា
- ៥.តក្កហេតុ ដោយហេតុត្រិះរិះរំពឹងយកខ្លួនឯង
- ៦.នយហេតុ ដោយហេតុទំនងនឹងគ្នេរគ្នាន់យក
- ៧.អាការបរិវិតក្កនេន ដោយសេចក្តីត្រិះរិះតាមអាការ
- ៨.ទិដ្ឋិនិជ្ឈានក្ខន្តិយា ដោយគាប់ចិត្តថាត្រូវគ្នានឹងលទ្ធិរបស់ខ្លួន
- ៩.តព្វរូបតាយ ដោយជឿអ្នកនិយាយថាគួរជឿ
- ១០.សមណោ នោ គរុ ដោយសេចក្តីប្រកាន់ថាសមណៈនេះជាគ្រូរបស់យើង ។
- គុណសម្បត្តិរបស់ឧបាសក ១០ យ៉ាង
- ១.សង្ឃេន សទ្ធឹ សមានសុខទុក្ខោ ហោតិ ឧបាសករួមសុខរួមទុក្ខជាមួយនឹងភិក្ខុសង្ឃ
- ២.កាយិកវាចសិកញ្ច សុរក្ខិតំ ហោតិ ឧបាសកមានកាយកម្មវិចីកម្មប្រព្រឹត្តទៅដោប្រពៃ
- ៣.ធម្មោ អធិបតេយ្យោ ហោតិ ឧបាសកយកធម៌ជាធំ
- ៤.យថា ថាមេន សំវិភាគវតោវ ហោតិ ឧបាសកត្រេកអរក្នុងការបរិច្ចាគទាន តាមសមគួរដល់កម្លាំងរបស់ខ្លួន
- ៥.ជិនសាសនំ ជានិតុញ្ច វាយមតិ ឧបាសកព្យាយាមដើម្បីឲ្យដឹងនូវសាសនាព្រះជិនស្រី
- ៦.សម្មាទិដ្ឋិកោវ ហោតិ ឧបាសកជាសម្មាទិដ្ឋិ
- ៧.អបគតោ កោតុហលមង្គលិកោវ ហោតិ ឧបាសកប្រាស់ចាកមង្គលភ្ញាក់ផ្អើល
- ៨.ជីវិតហេតុបិ អញ្ញំ សត្ថារំ ន ឧទ្ទិសតិ ឧបាសកបើជាមានហេតុដល់ជីវិត ក៍មិនយកគ្រូដទៃជាទីពឹង
- ៩.សមគ្គារាមោវ ហោតិ ឧបាសកត្រេកអរក្នុងសាមគ្គីធម៌
- ១០.សាសនេ ចរតិ ឧបាសកប្រព្រឹត្តតែក្នុងសាសនា ។
- កុសលកម្មបថ ១០
- ១.បាណាតិបាតា វេរមណី វៀរចាកសម្លាប់សត្វ
- ២.អទិន្នាទានា វេរមណី វៀរចាកលួចទ្រព្យគេ
- ៣.កាមេសុមិច្ឆាចារ វេរមណី វៀរចាកប្រព្រឹតខុស ក្នុងកាមទាំងឡាយ
- (៣នេះជាកាយកម្ម)
- ៤.មុសាវាទា វេរមណី វៀរចាកនិយាយពាក្យកុហក
- ៥.បិសុណា វាចាយ វេរមណី វៀរចាកនិយាយពាក្យញុះញង់
- ៦.ផរុស វាចាយ វេរមណី វៀរចាកនិយាយពាក្យទ្រគោះបោះបោក
- ៧.សម្ជប្បលាបា វេរមណី វៀរចាកនិយាយពាក្យរោយរាយឥតប្រយោជន៍
- ( ៤នេះជាវចីកម្ម )
- ៨.អនភិជ្ឈា មិនសំឡឹងរំពៃចង់បានរបស់គេ
- ៩.អព្យាបាទោ មិនចង់គំនុំគុំគួន
- ១០.សម្មាទិដ្ឋិ ឃើញត្រូវតាមគន្លងធម៌ ។
- ( ៣នេះជាមនោកម្ម )
- អកុសលកម្មបថ ១០
- ១.បាណាតិបាតោ សម្លាប់សត្វ
- ២.អទិន្នាទានា លួចទ្រព្យគេ
- ៣.កាមេសុមិច្ឆាចារោ ប្រព្រឹតខុសក្នុងកាមទាំងឡាយ
- (៣នេះជាកាយកម្ម)
- ៤.មុសាវាទោ និយាយពាក្យកុហក
- ៥.បិសុណា វាចា និយាយពាក្យញុះញង់
- ៦.ផរុស វាចា និយាយពាក្យទ្រគោះបោះបោក
- ៧.សម្ជប្បលាបោ និយាយពាក្យរោយរាយឥតប្រយោជន៍
- ( ៤នេះជាវចីកម្ម )
- ៨.អភិជ្ឈា សំឡឹងរំពៃចង់បានរបស់គេ
- ៩.ព្យាបាទោ ចង់គំនុំគុំគួន
- ១០.មិច្ឆាទិដ្ឋិ ឃើញខុសចាកគន្លងធម៌ ។
- ( ៣នេះជាមនោកម្ម )
- នាថករណធម៌ ១០ យ៉ាង
- ធម៌ធ្វើឲ្យជាទីពឹង
- ១.សីល រក្សាកាយវាចាឲ្យរៀបរយ
- ២.ពាហុសច្ច ភាពនៃខ្លួនជាពហុស្សូត
- ៣.កល្យាណមិត្តតា ភាពជាអ្នកមិត្តសម្លាញ់ល្អ
- ៤.សោវចស្សតា ភាពជាអ្នកប្រដៅងាយ
- ៥.កឹករណីយេសុ ទក្ខតា ភាពជាអ្នកខ្វាល់ខ្វាយជួយយកចិត្តទុក្ខក្នុងកិច្ចធុរៈរបស់សព្រហ្មចារីបុគ្គល
- ៦.ធម្មកាមតា ភាពជាអ្នកដែលប្រាថ្នាក្នុងធម៌ដែលត្រូវ
- ៧.វីរិយ ព្យាយាម
- ៨.សន្តុដ្ឋ ត្រេកអរនឹងបច្ច័យតាមមានតាមបាន
- ១០.បញ្ញា ប្រាជ្ញា ។
- ព្រហ្មចរិយធម៌ ១០ យ៉ាង
- ១.ទាន បរិច្ចាកទ្រព្យធ្វើទាន
- ២.វេយ្យាវច្ច ការខ្វល់ខ្វាយបម្រើ
- ៣.បញ្ចសីល សីល៥
- ៤.អប្បមញ្ញា អប្បមញ្ញា៤
- ៥.មេថុនវីរតិ ការវៀរចាកមេថុន
- ៦.សទារសន្តោស ការត្រេកអរចំពោះតែភរិយារបស់ខ្លួន
- ៧.វីរិយ ព្យាយាម
- ៨.ឧបោសថង្គ អង្គនៃឧបោសថ
- ៩.អរិយមគ្គ មគ្គដ៍ប្រសើរប្រកបដោយអង្គ ៨
- ១០.សាសន សាសនាគឺត្រៃសិក្ខា ( សីល សមាធិ បញ្ញា) ។
- បុគ្គលមិនគួរសម្រេចព្រះអហត្តផលព្រោះមិនលះធម៌ ១០ យ៉ាង
- ១.រាគ តម្រេកក្នុងកាមគុណ
- ២.ទោស ការប្រទុស្ត
- ៣.មោហ សេចក្តីល្ងង់ខ្លៅ
- ៤.កោធ សេចក្តីក្រេវក្រោធ
- ៥.ឧបនាហ ការចងសេចក្តីក្រោធទុក
- ៦.មក្ខ ការលុបគុណគេ
- ៧.បឡាស ការវ៉ៃប្ញកដំឡើងប្ញក
- ៨.ឥស្សា សេចក្តីច្រណែនឈ្នានីស
- ៩.មច្ឆរិយ សេចក្តីកំណាញ់
- ១០.មាន សេចក្តីប្រកាន់ខ្លួន ។
- ( កាលបើលះធម៌១០យ៉ាងនេះបានហើយទើបគួរសម្រេចព្រះអរហត្តផល )
- បុគ្គលគួរសមាទានធុតង្គ ១០ ពួក
- ១.សទ្ធោ មានសទ្ធា
- ២.ហិរិមា មានហិរិ
- ៣.ធីតិមា មានប្រាជ្ញា
- ៤.អកុហកោ មិនកុហក, ទៀងត្រង់
- ៥.អត្ថវសី លុះក្នុងអំណាចប្រយោជន៍
- ៦.អលោលោ មិនឡេះឡោះ, មិនរឡេមរឡាម
- ៧.សិក្ខាកាមោ ស្រឡាញ់ការរៀនសូត្រ
- ៨.ទឡ្ហសមានោ កាន់ការអ្វីមាំមួន
- ៩.អនុជ្ឈានពហុលោ មិនច្រើនដោយការពោលទោសគេ
- ១០.មេត្តាវិហារី មានវិហារធម៌គឺមេត្តា ។
- បុគ្គលដំឡើងមានៈព្រោះហេតុ១០ យ៉ាង
- ១.ជាតិយា ព្រោះជាតិមានក្សត្រជាដើម
- ២.កោត្តេន ព្រោះគោត្រត្រកូល
- ៣.កោលបុត្តិយេន ព្រោះភាពនៃខ្លួនជាកូននៃត្រកូលខ្ពស់
- ៤.វណ្ណបោក្ខរតាយ ព្រោះភាពនៃខ្លួនមានសម្បុរល្អ
- ៥.ធនេន ព្រោះទ្រព្យ
- ៦.អជ្ឈេនេន ព្រោះការរៀនទន្ទេញ
- ៧.កម្មាយតនេន ព្រោះការងារ
- ៨.សិប្បាយតនេន ព្រោះសិល្បសាស្រ្ត
- ៩.វិជ្ជដ្ឋានេន ព្រោះឋានៈនៃវិជ្ជា
- ១០.សុតេន ព្រោះសុតៈគឺពហុស្សូត ។
- ឱវាទរបស់ធនញ្ជយសេដ្ឋី ១០ យ៉ាង
- ១.ភ្លើងក្នុងកុំនាំចេញក្រៅ
- ២.ភ្លើងក្រៅកុំនាំចូលក្នុង
- ៣.ត្រូវឲ្យដល់បុគ្គលដែលឲ្យ
- ៤.មិនត្រូវឲ្យដល់បុគ្គលដែលមិនឲ្យ
- ៥.ត្រូវឲ្យដល់បុគ្គលដែលឲ្យក្តីមិនឲ្យក្តី
- ៦.ត្រូវអង្គុយដោយស្រួលបួល
- ៧.ត្រូវបរិភោគដោយស្រួលបួល
- ៨.ត្រូវដេកដោយស្រួលបួល
- ៩.ត្រូវបូជាភ្លើង ឬ បំរើភ្លើង
- ១០.ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ ។
- (ឱវាទទាំង ១០ នេះសេដ្ឋីឲ្យដល់នាងវិសាខាជាបុត្រី)
- បុគ្គលដែលប្រទុស្តនឹងអ្នកមិនប្រទុស្តតបរមែងត្រូវបានទុក្ខ ១០ យ៉ាងក្នុងបច្ចុប្បន្ន
- ១.វេទនំ ផរុសំ ត្រូវបានទុក្ខវេទនាយ៉ាងខ្លាំង
- ២.ជានឹ វិនាសទ្រព្យសម្បត្តិ
- ៣.សរីរស្សេវ ភេទនំ ត្រូវបែកធ្លាយ ឬបាក់បែកសរីរៈរាងកាយ
- ៤.គរុកំវាបិ អាពាធំ ត្រូវមានអាពាធជាទម្ងន់
- ៥.ចិត្តកេ្ខបំវ បាបុណេ ត្រូវក្រឡកចិត្ត (ឆ្កួតចិត្ត)
- ៦.រាជតោ វា ឧបសគ្គំ ត្រូវរិបជាន់អំពីព្រះរាជា
- ៧.អព្ភក្ខានំវ ទារុណំ ត្រូវគេពោលបង្កាច់យ៉ាងអាក្រក់
- ៨.បរិក្ខយំ វ ញាតីនំ ត្រូវវិនាសពួក ញាតិ
- ៩.ភោគានំ វ បភង្កុណំ ត្រូវខូចខាតភោគសម្ប័
- ១០.អថវស្ស អគារានំ អគ្គិ ឌហតិ បាវកោ ពុំនោះត្រូវភ្លើងឆេះផ្ទះ ។
- គ្រឿងបណ្ណាការរបស់បុណ្យ ១០ យ៉ាង
- ១.ទិព្វាយុ អាយុទិព្វ
- ២.ទិព្វវណ្ណ សម្បុរទិព្វ
- ៣.ទិព្វសុខ សេចក្តីសុខទិព្វ
- ៤.ទិព្វយស យសទិព្វ
- ៥.ទិព្វាធិបតេយ្យ អធិបតីទិព្វ
- ៦.ទិព្វរូប រូបទិព្វ
- ៧.ទិព្វសទ្ទ សំឡេងទិព្វ
- ៨.ទិព្វគន្ធ ក្លិនទិព្វ
- ៩.ទិព្វរស រសទិព្វ
- ១០.ទិព្វផោដ្ឋព្វ សម្ផស្សទិព្វ ។
- ទសពលញ្ញាណ ១០
- ញាណមានកម្លាំងរបស់ព្រះពុទ្ធ
- ១.ថានាថានញ្ញាណ ដឹងហេតុនឹងមិនមែនហេតុ
- ២.វិបាកញ្ញាណ ដឹងផលរបស់កម្ម
- ៣.សព្វត្ថកាមិមគ្គញ្ញាណ ដឹងផ្លូវជាទីទៅក្នុងទីទាំងពួង
- ៤.នានាធាតុញ្ញាណ ដឹងនូវលោកដែលមានធាតុផ្សេងៗគ្នា
- ៥.នានាធិមុត្តិញ្ញាណ ដឹងនូវអធិមុត្តិ គឺអធ្យាស្រ័យនៃសត្វផ្សេងៗគ្នា
- ៦.ឥន្រ្ទិយបរោបរិយត្តញ្ញាណ ដឹងឥន្ទ្រិយរបស់សត្វទន់នឹងរឹង
- ៧.ឈានាទិញ្ញាណ ដឹងសេចក្តីសៅហ្មង សេចក្តីហ្មត់ចត់នឹង
- ៨.បុព្វេនិវាសញ្ញាណ ដឹងនូវបុព្វេនិវាស
- ៩.ចុតូបបាតញ្ញាណ នឹងនូវមុតិ នឹងបដិសន្ធិនៃសត្វ
- ១០.អាសវក្ខយញ្ញាណ ដឹងធម៌ជាគ្រឿងអស់ទៅនៃអាសវៈ ។
- គ្រឿងចង ១០ យ៉ាង
- ១.មាតា, ២.បិតា, ៣.ភរិយា, ៤.បុត្រ, ៥.ញាតិ, ៦.មិត្រ, ៧.ទ្រព្យ, ៨.លាភសក្ការៈ, ៩.ឥស្សរិយយស, ១០.កាមគុណប្រាំ ។
- បលិពោធ ១០ យ៉ាង
- ១.អាវាសបលិពោធ កង្វល់ដោយទីនៅ
- ២.កុលបលិពោធ កង្វល់ដោយត្រកូល
- ៣.លាភបលិពោធ កង្វល់ដោយលាភសក្ការៈ
- ៤.គណបលិពោធ កង្វល់ដោយពួកក្រម
- ៥.កម្មបលិពោធ កង្វល់ដោយការងារ
- ៦.អទ្ធានបលិពោធ កង្វល់ដោយការដើរផ្លូវឆ្ងាយ
- ៧.ញាតិបលិពោធ កង្វល់ដោយញាតិ
- ៨.អាពាធបលិពោធ កង្វល់ដោយជម្ងឺ
- ៩.គន្ថបលិពោធ កង្វល់ដោយការរៀនគម្ពីរ
- ១០.ឥទ្ធិបលិពោធ កង្វល់ដោយប្ញទ្ធី ។
- ទោសកាមគុណ ១០ យ៉ាង
- ១.អដ្ឋិកង្ខលូបមា ឧបមាដូចរាងឆ្អឹង
- ២.មំសបេសូបមា ឧបមាដូចជុំសាច់ដែលខ្លែងឬក្អែកប្រជែងគ្នាស៊ី
- ៣.តិណុក្កូបមា ឧបមាដូចគប់ភ្លើងដែលបុគ្គលកាន់ច្រាសខ្យល់
- ៤.អង្គារកាសូបមា ឧបមាដូចរណ្តៅពេញដោយរងើកភ្លើង
- ៥.សុបិនកូបមា ឧបមាដូចសុបិននិមិត្ត
- ៦.យាចិតកូបមា ឧបមាដូចរបស់ខ្ចីគេ
- ៧.រុក្ខផលូបមា ឧបមាដូចផ្លែឈើ
- ៨.សត្តិសូលូបមា ឧបមាដូចមុខលំពែងដ៍ស្រួច
- ៩.អសិសូនូបមា ឧបមាដូចជ្រញ់សម្រាប់ចិញ្ច្រាំសាច់
- ១០.សប្បសិរូបមា ឧបមាដូចក្បាលនៃពស់ ។
- កសិណ ១០ យ៉ាង
- ១.បឋវីកសិណ យកដីជាទីតាំងនៃអារម្មណ៍
- ២.អាបោកសិណ យកទឹកជាទីនៃអារម្មណ៍
- ៣.តេជោកសិណ យកភ្លើងជាទីតាំងនៃអារម្មណ៍
- ៤.វាយោកសិណ យកពណ៌ខ្យល់ខៀវជាទីតាំងនៃអារម្មណ៍
- ៥.នីលកសិណ យកពណ៌ខៀវជាទីតាំងនៃអារម្មណ៍
- ៦.បីតកសិណ យកពណ៌លឿងជាទីតាំងនៃអារម្មណ៍
- ៧.លោហិតកសិណ យកពណ៌ក្រហមជាទីតាំងនៃអារម្មណ៍
- ៨.ឱទាតកសិណ យកពណ៌សជាទីតាំងនៃអារម្មណ៍
- ៩.អាលោកកសិណ យកពន្លឺភ្លឺស្វាងជាទីតាំងនៃអារម្មណ៍
- ១០.អាកាសកសិណ យកអាកាស ដែលវាលទទេជាទីតាំងនៃអារម្មណ៍ ។
- អសុភ ១០ យ៉ាង
- ១.ឧទ្ធុមាតកអសុភ អសុភដែលហើមប៉ោងឡើង
- ២.នីលកអសុភ អសុភដែលមានសម្បុរខៀវ
- ៣.វិបុព្វកអសុភ អសុភដែលមានទឹកខ្ទុះហូរចេញ
- ៤.វិច្ឆិទ្ទកអសុភ អសុភដែលដាច់ចេញឃ្លាតពីគ្នា
- ៥.វិក្ខាយិតកអសុភ អសុភដែលមានសត្វកំពុងប្រជែងគ្នាស៊ី
- ៦.វិក្ខិត្តកអសុភ អសុភដែលគេកាត់ដាច់ចេញជាកំណាត់ៗ
- ៧.ហតវិក្ខិត្តកអសុភ អសុភដែលគេកាប់សាច់មានស្នាមរសាំរវាម
- ៨.លោហិតកអសុភ អសុភដែលមានឈាមហូរចេញ
- ៩.បុឡុវកអសុភ អសុភដែលដង្កូវវារចេញ
- ១០.អដ្ឋិកអសុភ អសុភដែលមានរាងឆ្អឹង ។
- អនុស្សតិ ១០ យ៉ាង
- ១.ពុទ្ធានុស្សតិ រឭកដល់គុណព្រះពុទ្ធ
- ២.ធម្មានុស្សតិ រឭកដល់គុណព្រះធម៌
- ៣.សង្ឃានុស្សតិ រឭកដល់គុណព្រះសង្ឃ
- ៤.សីលានុស្សតិ រឭកដល់សីលរបស់ខ្លួន
- ៥.ចាគានុស្សតិ រឭកដល់ទានដែលខ្លួនបរិច្ចាគហើយ
- ៦.ទេវតានុស្សតិ រឭកដល់គុណធម៌ដែលធ្វើឲ្យកើតជាទេវតា
- ៧.មរណានុស្សតិ រឭកដល់សេចក្តីស្លាប់
- ៨.កាយគតាសតិ រឭកដល់កាយឲ្យឃើញថាមិនស្អាតមិនល្អ
- ៩.អានាបានស្សតិ រឭកដល់ខ្យល់ដង្ហើមចេញចូល
- ១០.ឧបសមានុស្សតិ រឭកដល់ធម៌ជាទីស្ងប់រម្ងាប់គឺព្រះនិព្វាន ។
- កថាវត្ថុ ១០ យ៉ាង
- ពាក្យដែលគួរនិយាយ
- ១.អប្បិច្ឆកថា ពាក្យដែលដឹកនាំឲ្យមានប្រាថ្នាតិច
- ២.សន្តុដ្ឋិកថា ពាក្យដែលដឹកនាំឲ្យមានសន្តោសត្រេកអរ ដោយបច្ច័យតាមមានតាមបាន
- ៣.បវិវេកកថា ពាក្យដែលដឹកនាំឲ្យមានប្រាថ្នាតិច
- ៤.អសំសគ្គកថា ពាក្យដែលដឹកនាំមិនឲ្យច្រឡំដោយបក្ខពួក
- ៥.វីរិយារម្ភកថា ពាក្យដែលដឹកនាំឲ្យមានព្យាយាម
- ៦.សីលកថា ពាក្យដែលដឹកនាំឲ្យកើតប្រាជ្ញា
- ៧.សមាធិកថា ពាក្យដែលដឹកនាំឲ្យមានសមាធិចិត្ត
- ៨.បញ្ញាកថា ពាក្យដែលដឹកនាំឲ្យកើតប្រាជ្ញា
- ៩.វិមុត្តិកថា ពាក្យដែលដឹងនាំឲ្យធ្វើចិត្តឲ្យផុតចាកកិលេស
- ១០.វិមុត្តិញ្ញាណទស្សនកថា ពាក្យដែលដឹកនាំឲ្យកើតសេចក្តីដឹង សេចក្តីឃើញក្នុងវិមុត្តិ ។
- អប្បនាកោសល្ល ១០ យ៉ាង
- ១.វត្ថុវិសទកិរិយា ធ្វើវត្ថុខាងក្នុងខាងក្រៅឲ្យស្អាតបាត
- ២.ឥន្ទ្រិយសមគ្គបាទនំ ធ្វើឥន្ទ្រិយឲ្យមានកម្លាំងស្មើគ្នា
- ៣.និមិត្តកោសល្លំ ឆ្លាតក្នុងនិមិត្ត
- ៤.សមយេ ចិត្តំ បគ្គណ្ហាតិ ផ្គងចិត្តឡើងក្នុងសម័យដ៍គួរ
- ៥.សមយេ ចិត្តំ និគ្គណ្ហាតិ សង្កត់ចិត្តក្នុងសម័យដ៍គួរ
- ៦.សមយេ ចិត្តំ សម្បហំសេតិ ធ្វើចិត្តឲ្យរីករាយក្នុងសម័យដ៍គួរ
- ៧.សមយេ ចិត្តំ អជ្ឈុបេក្ខតិ ពិនិត្យមើលនូវចិត្តក្នុងសម័យដ៍គួរ
- ៨.អសមាហិតបុគ្គលបរិវជ្ជនា វៀរចាកបុគ្គល ដែលមានចិត្តមិនដំកល់នៅមាំ
- ៩.សមាហិតបុគ្គលសេវនា សេពគប់នូវបុគ្គលដែលមានចិត្តដំកល់នៅមាំ
- ១០.តទធិមុត្តតា មានចិត្តចុះស៊ប់ក្នុងអប្បនាសមាធិនោះ ។
- វិបស្សនាញាណ ១០ យ៉ាង
- ១.សម្មសនញ្ញាណ ប្រាជ្ជាពិចារណាសង្ខារ
- ២.ឧទយព្វយញ្ញាណ ប្រាជ្ជាពិចារណាឃើញសេចក្តីកើតរលត់នៃសង្ខារ
- ៣.ភង្គញ្ញាណ ប្រាជ្ជាពិចារណា ឃើញការបែកធ្លាយនៃសង្ខារ
- ៤.ភយតូបដ្ឋានញ្ញាណ ប្រាជ្ញាពិចារណា ឃើញសង្ខារប្រាកដ ថាជាសភាវៈគួរខ្លាច
- ៥.អាទីនវញ្ញាណ ប្រាជ្ញាពិចារណាឃើញទោសនៃសង្ខារ
- ៦.និព្វិទាញាណ ប្រាជ្ញាពិចារណាឃើញសង្ខារ គួរឲ្យនឿយណាយ
- ៧.មុញ្ចិតុកាម្យតាញាណ ប្រាជ្ញាពិចារណាឃើញទោនៃសង្ខារហើយប្រាថ្នាដើម្បីរួចចាកសង្ខារ
- ៨.បដិសង្ខារញាណ ប្រាជ្ញាពិចារណា សង្ខារដោយលក្ខណៈ ៣ ប្រការគឺ អនិច្ចំ, ទុក្ខំ, អនត្តា
- ៩.សង្ខារុបេក្ខាញាណ ប្រាជ្ញាពិចារណាឃើញសង្ខារហើយតាំងចិត្តព្រងើយកន្តើយក្នុងសង្ខារ
- ១០.អនុលោមញ្ញាណ ប្រាជ្ញាពិចារណាសង្ខារ តាំងអំពីសម្មសនញ្ញាណត្រឡប់ទៅមក
- វិបស្សនូបកិ្កលេស ១០ យ៉ាង
- ១.ឱភាស ពន្លឺភ្លឺស្វាង
- ២.បីតិ សេចក្តីឆ្អែតកាយឆ្អែតចិត្ត
- ៣.បស្សទ្ធិ សេចក្តីស្ងប់
- ៤.អធិមោក្ខ ចុះចិត្តជឿស៊ប់
- ៥.បគ្គហ ព្យាយាមមាំ
- ៦.សុខ សេចក្តីសុខ
- ៧.ញាណ សេចក្តីដឹង
- ៨.ឧប្បដ្ឋាន ស្មារតីដំកល់នៅមាំ
- ៩.ឧបេក្ខា ព្រងើយកន្តើយ
- ១០.និកន្តិ សេចក្តីត្រេកអរ (តណ្ហា យ៉ាងល្អិត) ។
- សញ្ញា ១០ យ៉ាង
- ១.អសុភសញ្ញា សេចក្តីសំគាល់ថាមិនស្អាត
- ២.មរណសញ្ញា សេចក្តីសំគាល់ក្នុងមរណៈ
- ៣.អាហារេ បដិកូលសញ្ញា សេចក្តីសំគាល់ក្នុងអាហារ ថាជារបស់គួរខ្ពើម
- ៤.សព្វលោកេ អនភិរតសញ្ញា សេចក្តីសំគាល់របស់បុគ្គលជាអ្នកមិនត្រេកអរក្នុងលោកទាំងពួង
- ៥.អនិច្ចសញ្ញា សេចក្តីសំគាល់ថាមិនទៀង
- ៦.អនិច្ចេ ទុក្ខសញ្ញា សេចក្តីសំគាល់ថាជាទុក្ខក្នុងរបស់មិនទៀង
- ៧.ទុក្ខេ អនត្តសញ្ញា សេចក្តីសំគាល់ថាមិនមែនរបស់ខ្លួន ក្នុងរបស់ដែលជាទុក្ខ
- ៨.បហានសញ្ញា សេចក្តីសំគាល់នូវរបស់ដែលគួរលះបង់
- ៩.វិរាគសញ្ញា សេចក្តីសំគាល់ថាគួរនឿយណាយ
- ១០.និរោធសញ្ញា សេចក្តីសំគាល់ថារលត់ទៅនៃកងទុក្ខ ។
- សំយោជន ១០ យ៉ាង
- ធម្មជាតិរួមរឹតនូវសត្វទុកវដ្ត
- ១.សក្កាយទិដ្ឋិ ឃើញថាកាយជារបស់ខ្លួន
- ២.វិចិកិច្ឆា សេចក្តីសង្ស័យ
- ៣.សីលព្វតបរាមាស ការស្ទាប់អង្អែលនូវសីលវត
- ៤.កាមច្ឆន្ទ ពេញចិត្តក្នុងកាម
- ៥.ព្យាបាទ គុំចង់ធ្វើគេឲ្យវិនាស
- ៦.រូបរាគ តម្រេកក្នុងរូប
- ៧.អរូបរាគ តម្រេកក្នុងអរូប
- ៨.មាន សេចក្តីប្រកាន់
- ៩.ឧទ្ធច្ច ចិត្តរសាប់រសល់
- ១០.អវិជ្ជា សេចក្តីងងឹតល្ងង់ ឬសេចក្តីមិនដឹង ។
- (R“ÇT)
- ឯកាទសក ពួកធម៌ ១០
- អានិសង្សរបស់អ្នកចម្រើនមេត្តាចិត្ត ១១ យ៉ាង
- ១.សុខំ សុបតិ ដេកលក់ដ៍ជាសុខ
- ២.សុខំ បដិពុជ្ឈតិ ភ្ញាក់ឡើងក៍ជាសុខ
- ៣.ន បាបកំ សុបិនំ បស្សតិ មិនឃើញសុបិននិមិត្តអាក្រក់
- ៤.មនុស្សានំ បិយោ ហោតិ តែងជាទីស្រឡាញ់ពេញចិត្តនៃមនុស្សទាំងឡាយ
- ៥.អមនុស្សានំ បិយោ ហោតិ ទាំងជាទីស្រឡាញ់ពេញចិត្តនៃអមនុស្សទាំងឡាយ
- ៦.ទេវតា រក្ខន្តិ ទេវតាទាំងឡាយតែរក្សា
- ៧.នាស្ស អគ្គិ វា វិសំ វា សត្តំ កមតិ ភ្លើង ឬថ្នាំពិស ឬគ្រឿងសស្រ្តា រមែងមិនធ្លាប់ត្រូវលើអ្នកចម្រើនមេត្តានោះ
- ៨.តុវដំ ចិត្តំ សមាធិយតិ ចិត្តរបស់អ្នកចម្រើនមេត្តានោះ តែងតាំងមាំជាសមាធិយ៉ាងរហ័យ
- ៩.មុខវណ្ណោ វិប្បសីទតិ សម្បុរមុខអ្នកចម្រើនមេត្តានោះ តែងស្រស់បស់
- ១០.អសម្ពុឡ្ហោ កាលំ ករោតិ វេលាធ្វើមរណកាល តែងមានសតិមិនវង្វេង
- ១១.ឧត្តរឹ អប្បដិវិជ្ឈន្តោ ព្រហ្មលោ កូបតោ ហោតិ កាលបើមិនបានសម្រេចមគ្គផលទេ ក៍គង់ទៅកើតក្នុងព្រហ្មលោកមិនខាន ។
- លក្ខណៈសេចក្តីប្រមាទ ១១ យ៉ាង
- ១.អសក្កច្ចំកិរិយតោ មិនធ្វើដោយគោរព
- ២.អសាតច្ចកិរិយាតា មិនធ្វើរឿយៗ
- ៣.អនិដ្ឋិតកិរិយតា មិនធ្វើរឿយៗ
- ៤.ឱលនវុត្តិតា ប្រព្រឹត្តរួញរា ឬ ទម្រន់
- ៥.និក្ខិត្តច្ឆន្ទតា មានបំណងដាក់ចុះ គឺឆាប់ថយព្យាយាម
- ៦.និក្ខិត្តធុរតា មានធុរៈដាក់ចុះ គឺបោះបង់ធ្វើកិច្ចការដែលត្រូវធ្វើ
- ៧.អសេវនា មិនសេព គឺមិនធ្វើឲ្យថ្នឹក
- ៨.អភាវនា មិនចម្រើន
- ៩.អពហុលីកម្មំ មិនធ្វើឲ្យច្រើន
- ១០.អនធិដ្ឋានំ មិនតាំងចិត្តឲ្យមាំ
- ១១.អននុយោគោ មិនខំប្រឹងប្រែង ។
- ឧបាយសម្រាប់កំចាត់បង់នូវសេចក្តីខ្ជិល ១១ យ៉ាង
- ១.អបាយភយប្បច្ចវេក្ខណតា ពិចារណាភ័យក្នុងអបាយភូមិ
- ២.អានិសង្សទស្សាវិតា ឃើញអានិសង្សនៃព្យាយាម
- ៣.គមនវិថិប្បច្ចវេក្ខណតា ពិចារណាផ្លូវជាដំណើរនៃព្រះពុទ្ធ នឹងអរិយសង្ឃ
- ៤.បិណ្ឌបាតាបចាយនតា គោរពចំពោះបិណ្ឌបាតដែលគេឲ្យ
- ៥.ទាយជ្ជមហត្តប្បច្ចវេក្ខណតា ពិចារណានូវមតិកដ៍ប្រសើរ គឺអរិយទ្រព្យ ៧
- ៦.សត្ថុមហត្តប្បច្ចវេក្ខណតា ពិចារណាថាព្រះសាស្តាជាបុគ្គលប្រសើរ
- ៧.ជាតិមហត្តប្បច្ចវេក្ខណតា ពិចារណានូវជាតិដ៍ខ្ពង់ខ្ពស់របស់ព្រះសាស្តា
- ៨.សព្រហ្មចារិមហត្តប្បច្ចវេក្ខណតា ពិចារណានូវគុណដ៍ខ្ពង់ខ្ពស់របស់សព្រហ្មចារីបុគ្គល
- ៩.កុសីតបុគ្គលបរិវជ្ជនតា វៀរចាកបុគ្គលខ្ជិលច្រអូស
- ១០.អារទ្ធវីរិយបុគ្គលសេវនតា សេពគប់តែបុគ្គលដែលមានព្យាយាម
- ១១.តទធិមុត្តតា បង្អោនចិត្តទៅក្នុងវីរិយសម្ពោជ្ឈង្គនោះ ។
- ហេតុដែលនាំឲ្យកើតបីតិ ១១ យ៉ាង
- ១.រឭកដល់គុណព្រះពុទ្ធ
- ២.រឭកដល់គុណព្រះធម៌
- ៣.រឭកដល់គុណព្រះសង្ឃ
- ៤.រឭកដល់គុណសីលដែលខ្លួនរក្សា
- ៥.រឭកដល់ទានដែលខ្លួនបរិច្ចាគហើយ
- ៦.រឭកដល់ធម៌ដែលធ្វើមនុស្សឲ្យទៅជាទេវតា
- ៧.រឭកដល់ធម៌ស្ងប់
- ៨.មិនសេពគប់មនុស្សដែលមិនជ្រះថ្លាក្នុងព្រះរតនត្រ័យ
- ៩.សេពគប់តែនឹងមនុស្សដែលជ្រះថ្លាក្នុងព្រះរតនត្រ័យ
- ១០.ពិចារណាព្រះសូត្រដែលអាចឲ្យកើតសេចក្តីជ្រះថ្លាបាន
- ១១.បង្អោនចិត្តឲ្យទន់ទោរទៅក្នុងផ្លូវ ដែលនឹងឲ្យកើតបីតិសម្ពោជ្ឈង្គគ្រប់ខណៈចិត្ត ។
- (R©T)
- ទ្វាទសក ពួកធម៌ ១២
- កម្ម ១២ យ៉ាង
- ១.ទិដ្ឋធម្មវេទនីយកម្ម កម្មឲ្យផលក្នុងបច្ចុប្បន្នទាន់ភ្នែក
- ២.ឧបបជ្ជវេទនីយកម្ម កម្មឲ្យផលក្នុងជាតិបន្ទាប់ គឺជាតិទី ២
- ៣.អបរាបរវេទនីយកម្ម កម្មឲ្យផលក្នុងជាតិជាលំដាប់តៗទៅ
- ៤.អហោសិកម្ម កម្មដែលឈប់ឲ្យផល
- ៥.ជនកកម្ម កម្មដែលឲ្យដល់ក្នុងបដិសន្ធិ ឬ កម្មដែលញុំាងសត្វឲ្យកើត
- ៦.ឧបត្ថម្ភកកម្ម កម្មដែលឧបត្ថម្ភឲ្យផុតអំពីកម្មមុនត្រឡប់ឲ្យបានចម្រើនឬឲ្យវិនាស
- ៧.ឧបបីឡិកកម្ម កម្មដែលចូលមកបៀតបៀនកម្មមុនឲ្យថយកម្លាំង
- ៨.ឧបច្ឆេទកកម្ម ឬ ឧបឃាដកកម្ម កម្មដែលចូលមកកាត់ផ្តាច់ ឬសម្លាប់នូវកុសលកម្មឬអកុសលកម្ម
- ៩.គរុកម្ម កម្មដែលធ្ងន់ឲ្យផលមុនគេឯទៀត
- ១០.ពហុលកម្ម ឬ អាចិណ្ណកម្ម កម្មដែលសន្សំទុកច្រើន
- ១១.អាសន្នកម្ម កម្មដែលធ្វើក្នុងវេលាជិតស្លាប់
- ១២.កតត្តាកម្ម កម្មដែលធ្វើដោយមិនមានសេចក្តីតាំងចិត្ត ។
- សទ្ធាជាបុព្វភាគនៃគុណសម្បត្តិ ១២ ប្រការ
- ១.សទ្ធា ជាតោ ឧបសង្កមតិ បុគ្គលមានសទ្ធារមែងចូលទៅរកអ្នកប្រាជ្ញា
- ២.ឧបសង្កមិត្វា បយិរុបាសតិ លុះចូលទៅរកហើយរមែងអង្គុយជិត
- ៣.បយិរុបាសន្តោ សោតំ ឱទហតិ កាលបើបានអង្គុយជិតរមែងផ្ទៀងត្រចៀក
- ៤.ឱហិតសោតោ ធម្មំ សុណាតិ លុះផ្ទៀងត្រចៀកហើយរមែងស្តាប់ធម៌
- ៥.សុត្វា ធម្មំ ធារេតិ លុះស្តាប់ហើយរមែងចាំនូវធម៌
- ៦.ធតានំ ធម្មានំ អត្ថំ ឧបបរិក្ខតិ កាលបើចាំធម៌ហើយរមែងកំណត់នូវសេចក្តី
- ៧.អត្ថំ ឧបបរិក្ខតោ ធម្មា និជ្ឈានំ ខមន្តិ កាលបើកំណត់នូវសេចក្តីហើយធម៌ទាំងឡាយរមែងគួរដល់ការពិចារណា
- ៨.ធម្មនិជ្ឈានក្ខន្តិយា ឆន្ទោ ជាយតិ ដោយសារការពិចារណានូវធម៌(នោះ)សេចក្តីពេញចិត្តក៍កើតឡើង
- ៩.ឆន្ទជាតោ ឧស្សហតិ កាលបើកើតសេចក្តីពេញចិត្តហើយក៍ឧស្សាហ៍ប្រឹងប្រែង ។
- ១០.ឧស្សហិត្វា តុលយតិ លុះឧស្សាហ៍ប្រឹងប្រែងហើយរមែងប្រៀបធៀបមើល
- ១១.តុលយិត្វា បទហតិ លុះប្រៀបធៀបមើលហើយ រមែងផ្ចង់ចិត្ត
- ១២.បហិតត្តោ សមានោ កាយេន ចេវ បរមត្ថសច្ចំ សច្ឆិករោតិ បញ្ញាយ តំ បដិវិជ្ឈ បស្សតិ កាលបើបានផ្ចង់ចិត្តហើយ រមែងធ្វើឲ្យជាក់ច្បាស់នូវបរមត្ថសច្ច ដោយកាយផង រមែងចាក់ឆ្លុះឃើញនូវបមត្ថសច្ចនោះដោយប្រាជ្ញាងផង ។
- (R©T)
- តេរសក ពួកធម៌ ១៣
- ធុតង្គ ១៣
- ១.បំសុកូលិក ប្រព្រឹត្តបំសុកូល
- ២.តេចីវរិក ប្រព្រឹត្តប្រើប្រាស់តែចីវរ ៣
- ៣.បិណ្ឌបាតិក ប្រព្រឹត្តបិណ្ឌបាត
- ៤.សបទានចារិក ប្រព្រឹត្តទទួលបិណ្ឌបាតតែដោយលំដាប់ផ្ទះ
- ៥.ឯកាសនិក ប្រព្រឹត្តបរិភោគតែម្តង
- ៦.បត្តបិណ្ឌិក ប្រព្រឹត្តបរិភោគតែក្នុងបាត្រ
- ៧.ខលុបច្ឆាភត្តិក ប្រព្រឹត្តក្នុងការហាមភត្តហើយមិនបរិភោគអនតិរិតភោជន
- ៨.អារញ្ញិក ប្រព្រឹត្តនៅតែក្នុងព្រៃ
- ៩.រុក្ខមូលិក ប្រព្រឹត្តនៅតែទៀបគល់ឈើ
- ១០.អព្ភោកាសិក ប្រព្រឹត្តនៅតែក្នុងទីវាស
- ១១.សោសានិក ប្រព្រឹត្តនៅតែក្នុងទីស្មសាន
- ១២.យថាសន្ថតិក ប្រព្រឹត្តនៅតែក្នុងទីដែលក្រាលអាសនៈតាមបានមិនរើស
- ១៣.នេសជ្ជិក ប្រព្រឹត្តតែអង្គុយមិនដេក ។
- សេចក្តីកំណត់របស់ការរក្សាវិន័យ ១៣ យ៉ាង
- ១.វិនយោ សំវរត្តាយ កាន់វិន័យដើម្បីប្រយោជន៍ដល់ការសង្រួម
- ២.សំវរោ អវិប្បដំសារត្ថាយ ការសង្រួម ដើម្បីប្រយោជន៍កុំឲ្យកើតសេចក្តីក្តៅក្រហាយស្តាយក្រោយ
- ៣.អវិប្បដិសារោ បាមោជ្ជត្ថាយ សេចក្តីមិនក្តៅក្រហាយដើម្បីប្រយោជន៍ឲ្យកើតបាមោជ្ជៈ
- ៤.បាមោជ្ជំ បីតត្ថាយ បាមោជ្ជៈដើម្បីប្រយោជន៍ឲ្យកើតបីតិ
- ៥.បីតិ បស្សទូត្ថាយ បីតិ ដើម្បីប្រយោជន៍ឲ្យកើតសុខបស្សទ្ធិ
- ៦.បស្សទ្ធិ សុខត្ថាយ បស្សទ្ធិ ដើម្បីប្រយោជន៍ឲ្យកើតសុខ
- ៧.សុខំ សមាធត្ថាយ សុខដើម្បីប្រយោជន៍ឲ្យកើតសុខ
- ៨.សមាធិ យថាភូតញ្ញាណទស្សនត្ថាយ សមាធិដើម្បីប្រយោជន៍ឲ្យកើតយថាភូតញ្ញាណទស្សនៈ
- ៩.យថា ភូតញ្ញា ទស្សនំ និព្វិទត្ថាយ យថាភូតញ្ញាណទស្សនដើម្បីប្រយោជន៍ឲ្យកើតនិព្វិទា
- ១០.និព្វិទា វិរាគត្ថាយ និព្វិទា ដើម្បីប្រយោជន៍ឲ្យកើតវិរាគ
- ១១.វិរាគោ វិមុត្តត្ថាយ វិរាគ ដើម្បីប្រយោជន៍ឲ្យកើតវិមុត្តិ
- ១២.វិមុត្តិ វិមុត្តិញ្ញាណទស្សនត្ថាយ វិមុត្តិដើម្បីប្រយោជន៍ឲ្យកើតវិមុត្តិញ្ញាណទស្សនៈ
- ១៣.វិមុត្តិញ្ញាណទស្សន អនុបាទាបរិនិព្វានត្ថាយ វិមុត្តិញ្ញាណទស្សនៈ ដើម្បីប្រយោជន៍ដល់អនុបាទាបរិនិព្វាន ។
- ទុក្ខ ១៣ កង
- ១.ជាតិទុក្ខ ទុក្ខព្រោះជាតិ
- ២.ជរាទុក្ខ ទុក្ខព្រោះជរា
- ៣.ព្យាធិទុក្ខ ទុក្ខព្រោះព្យាធិ
- ៤.មរណទុក្ខ ទុក្ខព្រោះមរណៈ
- ៥.សោកទុក្ខ ទុក្ខព្រោះសេចក្តីសោក
- ៦.បរិទេវទុក្ខ ទុក្ខព្រោះសេចក្តីខ្សឹកខ្សួល
- ៧.ទុក្ខទុក្ខ ទុក្ខព្រោះជួបប្រទះនឹងទុក្ខ ( ទុក្ខត្រួត )
- ៨.ទោមនស្សទុក្ខ ទុក្ខព្រោះទោមនស្ស តូចចិត្ត
- ៩.ឧបាយាសទុក្ខ ទុក្ខព្រោះការតានតឹងផ្អូកផ្អឹះក្នុងទ្រូង
- ១០.អប្បិយេហិ សប្បយោគទុក្ខ ទុក្ខព្រោះជួបនឹងសត្វឬសង្ខារមិនជាទីស្រឡាញ់
- ១១.បិយេហិ វិប្បយោគទុក្ខ ទុក្ខព្រោះព្រាត់ប្រាសចាកសត្វ ឬសង្ខារមិនជាទីស្រឡាញ់
- ១២.យម្បិច្ឆំ នលភតិ តម្បិទុក្ខ ទុក្ខព្រោះចង់បានរបស់ណាមិនបានរបស់នោះ
- ១៣.សង្ខិតេ្តន បញ្ចុបាទានក្ខន្ធទុក្ខ ទុក្ខព្រោះឧបាទានក្ខន្ធ ៥ ដោយបំប្រួញ ។
- (R“ÇņT)
- ចតុទ្ទសក ពួកធម៌ ១៤
- បាដិបុគ្គលិកទាន ១៤
- ១.ឲ្យទានចំពោះព្រះសព្វញ្ញុពុទ្ធ
- ២.ឲ្យទានចំពោះព្រះបច្ចេកពុទ្ធ
- ៣.ឲ្យទានចំពោះព្រះអរហន្តជាសាវ័ករបស់ព្រះសម្ពុទ្ធ
- ៤.ឲ្យទានចំពោះបុគ្គលដែលប្រតិបត្តិដើម្បីបានលុះអរហត្តផល
- ៥.ឲ្យទានចំពោះអានាគាមិបុគ្គល
- ៦.ឲ្យទានចំពោះបុគ្គលដែលប្រតិបត្តិដើម្បីបានលុះអនាគាមិផល
- ៧.ឲ្យទានចំពោះសកទាគាមិបុគ្គល
- ៨.ឲ្យទានចំពោះបុគ្គលដែលប្រតិបត្តិដើម្បីបានលុះសកទាគាមិផល
- ៩.ឲ្យទានចំពោះសោតាបន្នបុគ្គល
- ១០.ឲ្យទានចំពោះបុគ្គលដែលប្រតិបត្តិដើម្បីបានលុះសោតាបត្តិផល
- ១១.ឲ្យចំពោះបុគ្គលខាងក្រៅព្រះពុទ្ធសាសនា ដែលមានសេចក្តីនឿយណាយចាកកាម
- ១២.ឲ្យទានចំពោះបុគ្គលជាបុថុជ្ជនដែលមានសីលបរិសុទ្ធ
- ១៣.ឲ្យទានចំពោះបុគ្គលជាបុថុជ្ជនទ្រុស្តសីល
- ១៤.ឲ្យទានចំពោះសត្វតិរច្ឆាន ។
- កម្មដែលឲ្យផលផ្សេងគ្នា ១៤
- ១.មានអាយុខ្លី ព្រោះសម្លាប់សត្វ
- ២.មានអាយុវែង ព្រោះមិនសម្លាប់សត្វ
- ៣.មានអាពាធច្រើន ពោះបៀតបៀនសត្វ
- ៤.មានអាពាធតិច ព្រោះមិនបៀតបៀនសត្វ
- ៥.មានសម្បុរអាក្រក់ ព្រោះមានសេចក្តីក្រោធ
- ៦.មានសម្បុរល្អ ព្រោះមិនមានសេចក្តីក្រោធ
- ៧.មានសក្តិតូច ព្រោះសេចក្តីច្រណែនឈ្នានីស
- ៨.មានសក្តិធំ ព្រោះមិនមានសេចក្តីច្រណែនឈ្នានីស
- ៩.មានភោគសម្ប័ទតិច ព្រោះមិនបានឲ្យទាន
- ១០.មានភោគសម្ប័ទច្រើន ព្រោះបានឲ្យទាន
- ១១.មានត្រកូលទាប ព្រោះមិនគោរពកោតក្រែង អ្នកដែលគួរគោរព
- ១២.មានត្រកូលខ្ពស់ ព្រោះគោរពកោតក្រែង អ្នកដែលគួរគោរព
- ១៣.មានប្រាជ្ញាតិច ព្រោះមិនសាកសួរលោកអ្នកប្រាជ្ញ
- ១៤.មានប្រាជ្ញាច្រើន ព្រោះសាកសួរលោកអ្នកប្រាជ្ញ ។
- ភត្ត ១៤ យ៉ាង
- ១.សង្ឃភត្ត ភត្តដែលវេរដល់សង្ឃ
- ២.ឧទ្ទេសភត្ត ភត្តដែលវេរដល់ភិក្ខុ ១, ២, ៣ រូបដែលសង្ឃបានចាត់មក
- ៣.និមន្តនភត្ត ភត្តដែលវេរប្រគេនភិក្ខុដែលនិមន្តមក
- ៤.សលាកភត្ត ភត្តដែលវេរប្រគេនដោយចាប់ស្លាក
- ៥.បក្ខិកភត្ត ភត្តដែលវេរប្រគេនសង្ឃ ក្នុងថ្ងៃបក្សទាំង ២ (ខ្នើត រនោច)
- ៦.ឧបោសថីកភត្តិ ភត្តដែលវេរប្រគេនសង្ឃក្នុងថ្ងៃឧបោសថ
- ៧.បាជិបទំកភត្ត ភត្តដែលវេរប្រគេនសង្ឃក្នុងថ្ងៃ ១ កើត ១ រោជ
- ៨.អាគន្តកភត្ត ភត្តដែលវេរប្រគេនភិក្ខុអាគន្តុកៈ
- ៩.គមិកភត្ត ភត្តដែលវេរប្រគេនភិក្ខុដែលមានដំណើរនឹងទៅ
- ១០.គិលានភត្ត ភត្តដែលវេរប្រគេនភិក្ខុសង្ឃដែលមានជម្ងឺ
- ១១.គិលានុបដ្ឋាកភត្ត ភត្តដែលវេរប្រគេនភិក្ខុអ្នករក្សាជម្ងឺ
- ១២.និច្ចភត្ត ភត្តដែលវេរប្រគេនសង្ឃជានិច្ច
- ១៣.កុដិកភត្ត ភត្តដែលវេរប្រគេនសង្ឃនៅក្នុងកុដិ
- ១៤.វារកភត្ត ភត្តដែលវេរប្រគេនសង្ឃដោយចាត់ជាវេន ។
- អកុសលចេតសឹក ១៤
- ១.មោហ សេចក្តីវង្វេងយកខុសជាត្រូវយកត្រូវជាខុស
- ២.អហិរិក សេចក្តីមិនខ្មាសបាប
- ៣.អនោត្តប្ប សេចក្តីមិនក្តៅនឹងបាប ឬមិនស្លុតខ្លាចបាប
- ៤.ឧទ្ធច្ច ចិត្តរវើរវាយ
- ៥.លោភ សេចក្តីជាប់ជំពាក់ ( ល្មោភ )
- ៦.ទិដ្ឋិ សេចក្តីឃើញខុស
- ៧.មាន សេចក្តីប្រកាន់ខ្លួន
- ៨.ទោស ការប្រទុស្ត
- ៩.ឥស្សា សេចក្តីច្រណែនឈ្នានីស
- ១០.មច្ឆរិយ សេចក្តីកំណាញ់
- ១១.កុក្កុច្ច កម្មជាតិធ្វើចិត្តឲ្យស្លុងទៅក្នុងការដែលប្រព្រឹត្តខុស
- ១២.ថីន កម្មជាតិធ្វើចិត្តឲ្យរួញរាមិនឲ្យខ្វល់ខ្វាយ
- ១៣.បិទ្ធ ធម្មជាតិធ្វើឲ្យងងុយងោកងក់ទៅក្នុងបាប
- ១៤.វិចិកិច្ឆា ធម្មជាតិធ្វើចិត្តស្ទាក់ស្ទើរមិនដាច់ស្រេច ។
- (R“ÇT)
- បណ្ណរសក ពួកធម៌ ១៥
- ចរណ ១៥
- ១.សីលសំវរ សង្រួមកាយវាចារៀបរយ
- ២.ឥន្ទ្រិយសំវរ សង្រួមឥន្ទ្រិយទាំង ៦
- ៣.ភោជនមត្តញ្ញុតា ភាពជាអ្នកដឹងប្រមាណក្នុងភោជន
- ៤.ជាគរិយានុយោគ ប្រកបក្នុងការភ្ញាក់រឭកនឹងឃើញរឿយៗ
- ៥.សទ្ធា ជឿហេតុដែលគួរជឿ
- ៦.ហិរិ សេចក្តីស្លុតខ្មាសអំពីទុច្ចរិក
- ៧.ឱត្តប្ប សេចក្តីស្លុតខ្លាចបាបអំពើទុច្ចរិត
- ៨.ពាហុសច្ច ភាពនៃខ្លួនជាពហុស្សូត
- ៩.វីរយ ព្យាយាម
- ១០.សតិ សេចក្តីរឭក
- ១១.បញ្ញា សេចក្តីដឹងត្រូវ
- ១២.បឋមជ្ឈាន ឈានទី១ លះនីវរណៈ៥ ប្រកបដោយអង្គ ៥ គឺវិតក្ក, វិចារ, បីតិ, សុខ, ឯកគ្គតា
- ១៣.ទុតិយជ្ឈាន ឈានទី២ លះវិតក្ក, វិចារ ប្រកបដោយបីតិ សុខ ឯកគ្គតា
- ១៤.តតិយជ្ឈាន ឈានទី៣ លះបីតិ ប្រកបដោយសុខ, ឯកគ្គតា
- ១៥.ចតុត្ថជ្ឈាន ឈានទី៤ លះសុខប្រកបដោយឯកគ្គតា ឧបេក្ខា ។
- ប្រភេទនៃអត្តកិលមថានុយោគ ១៥ យ៉ាង
- ១.អចេសកោ ប្រព្រឹត្តអាក្រាធជានិច្ច
- ២.មុត្តាចារោ ប្រព្រឹត្តឈរបន្ទោបង់បស្សាវៈជានិច្ច
- ៣.ហត្តាវលេខា បន្ទោបង់ឧច្ចារៈ ហើយជម្រះផ្ចិតផ្ចង់ដោយម្រាមដៃ
- ៤.ឯកាគារិកោ ទទួលអាហារចំពោះតែផ្ទះមួយ
- ៥.ឯកាលោបិកោ បរិភោគអាហារក្នុង ១ ថ្ងៃតែមួយពំនូតគត់
- ៦.ទ្វាការិកោ ទទួលអាហារចំពោះតែផ្ទះពីរ
- ៧.ឯកិស្សា ឥត្ថិយា ភត្តំ បដិភ្គណ្ហាតិ ទទួលភត្តរបស់ស្រីតែម្នាក់
- ៨.ឯកាហិកោ ទសាហានិ បរិភោគអាហារក្នុង ១ ថ្ងៃ ឈប់បរិភោគអាហារហូតដល់ ១០ ថ្ងៃ
- ៩.សាកកក្ខោ បរិភោគតែបន្លែ ឬ អន្លក់
- ១០.តណ្ឌុកភក្ខោ បរិភោគតែអង្គរ
- ១១.កុណ្ឌុកភក្ខោ បរិភោគតែបន្ទក់
- ១២.វាកចីរោ ស្លៀកពាក់តែសំពត់សំបកឈើ
- ១៣.កេសកម្ពលោ ស្លៀកដណ្តប់តែសំពត់ ដែលក្រងត្បាញដោយសក់មនុស្ស ឬ រោមសត្វ
- ១៤.កណ្តកសយិកោ ប្រព្រឹត្តដេកតែលើបន្លាជាវត្ត
- ១៥.រជោជលធរោ ទ្រទ្រង់នូវលំអងធូលីជានិច្ច (តមមិនងូតទឹក) ។
- (R“ÇÅT)
- សោឡសក ពួកធម៌ ១៦
- សោឡសកិច្ច កិច្ច ១៦ យ៉ាងក្នុងអរិយសច្ច
- ទុក្ខ មានកិច្ច ៤ យ៉ាង
- ១.បីឡនត្ថ ក្នុងអត្ថថាបៀតបៀន
- ២.សំខតត្ថ ក្នុងអត្ថថាបច្ច័យប្រជុំតាត់តែង
- ៣.សន្តាបត្ថ ក្នុងអត្ថថាក្តៅក្រហាយ
- ៤.វិបរិណាមត្ត
- សមុទយ មានកិច្ច ៤ យ៉ាង
- ៥.អាយុយនត្ត ក្នុងអត្ថថាធ្វើឲ្យកើតក្នុងទុក្ខ
- ៦.និទានត្ថ ក្នុងអត្ថថាជាហេតុនៃទុក្ខ
- ៧.សំយោកត្ថ ក្នុងអត្ថថាប្រកបសត្វទុកក្នុងសង្សារទុក្ខ
- ៨.បលិពោធនត្ថ ក្នុងអត្ថថាចងទុកក្នុងគុកគឺសង្សារទុក្ខ
- និរោធ មានកិច្ច ៤ យ៉ាង
- ៩.និស្សិរណត្ថ ក្នុងអត្ថថាចេញចាកឧបធិកិលេស
- ១០.វវេកត្ថ ក្នុងអត្ថថាស្ងាត់ចាកពួក គឺកិលេស
- ១១.អសងតត្ថ ក្នុងអត្ថថាបច្ច័យប្រជុំតាក់តែងមិនបាន
- ១២.អមតត្ត ក្នុងអត្ថថាជាអម្រឹតរស (មិនចេះស្លាប់)
- មគ្គ មានកិច្ច ៤ យ៉ាង
- ១៣.និយ្យានត្ថ ក្នុងអត្ថថាចេញចាកវដ្តសង្សារ
- ១៤.ហេត្វត្ថ ក្នុងអត្ថថាជាហេតុនៃនិព្វាន
- ១៥.ទស្សនត្ថ ក្នុងអត្ថថាឃើញព្រះនិព្វាន
- ១៦.អធិបបេយ្យត្ថ ក្នុងអត្ថថាអធិបតីក្នុងវិមុត្តិញ្ញាណទស្សនៈ ។
- អាវុធរបស់សមណ ១៦ យ៉ាង
- ១.សក្កោ អង់អាច
- ២.ឧជុ ទៀងត្រង់ដោយកាយនិងវាចា
- ៣.សុហុជុ ត្រង់ល្អដោយចិត្ត
- ៤.សុវចោ ប្រដៅងាយ
- ៥.ឧទុ ទន់ភ្លន់
- ៦.អនតិមានី មិនប្រកាន់មានៈក្រៃពេក
- ៧.សន្តុស្សកោ សន្តោស
- ៨.សុភរោ គេចិញ្ចឹមបានដោយងាយ
- ៩.អប្បកិច្ចោ មានកង្វល់តិច
- ១០.សល្លហុកវុត្តិ មានសេចក្តីប្រព្រឹត្តស្រាល
- ១១.សន្តិន្ទ្រិយោ មានឥន្ទ្រិយរម្ងាប់ស្រគត់ស្រគំ
- ១២.និបកោ មានប្រាជ្ញាជាគ្រឿងរក្សាខ្លួនបាន
- ១៣.អប្បគព្ភោ មិនឃ្នើសឃ្នង មិនច្រឡោងខាម
- ១៤.កុលេសុ អននុគទ្ធោ មិនជាប់ជំពាក់ក្នុងត្រកូល
- ១៥.នច ខុទ្ទំ សមាចរេ កិច្ច យេន វិញ្ញូ បរេ ឧបវទេយ្យុំ មិនប្រព្រឹត្តធ្វើនូវកម្មដ៍លាមក សូម្បីតិចតួចដែលជាហេតុនាំឲ្យអ្នកប្រាជ្ញទាំងឡាយដទៃតិះដៀលបាន
- ១៦.សុខិនោ វា ខេមិនោ ហោន្តុ (ផ្សាយមេត្តាចិត្តថា) សូមឲ្យសត្វទាំងឡាយបានសេចក្តីក្សេមក្សាន្ត ។
- (R“ÇÅT)
- អដ្ឋាសក ពួកធម៌ ១៨
- វិហារដែលភិក្ខុមិនគួរនៅប្រកបព្យាយាម ១៨ យ៉ាង
- ១.មហត្តំ វិហារធំពេក
- ២.ជិណ្ណត្តំ វិហារចាស់គ្រាំគ្រា
- ៣.នវត្តំ វិហារសាងថ្មី
- ៤.បន្ថសន្និស្សិតំ វិហារនៅជិតផ្លូវ
- ៥.សោណ្ឌិ វិហារនៅជិតត្រពាំងទឹកឬអណ្តូងទឹក
- ៦.បណ្ណំ វិហារមានស្លឺកឈើ
- ៧.បុប្ជំ វិហារមានផ្កាឈើ
- ៨.ផលំ វិហារមានផ្លែឈើ
- ៩.បត្ថនីយតា វិហារដែលគេត្រូវការចេញចូលទៅមក
- ១០.នគរសន្និស្សិតា វិហារនៅជិតក្រុង
- ១១.ទារុសន្និស្សិតា វិហារនៅជិតកន្លែងខុស
- ១២.ខេត្តសន្និស្សិតា វិហារនៅជិតទីស្រែ
- ១៣.វិសភាតានំ បុគ្គលានំ អត្ថិ វិហារដែលមានវិសភាគបុគ្គលនៅ
- ១៤.បដនសន្និស្សិតា វិហារនៅជិតកំពង់ទឹក
- ១៥.បច្ចន្នសន្និស្សតា វិហារនៅជិតបច្ចន្តជនបទ
- ១៦.រជ្ជសីមន្តរសន្និស្សិតា វិហារនៅត្រង់ចន្លោះនៃរជ្ជសីមាគឺព្រំប្រទល់ដែន
- ១៧.អសប្បាយតា វិហារមិនជាទីសប្បាយ
- ១៨.កល្យាណមិត្តានំ អលាភោ វិហារដែលគ្មានកល្យាណមិត្រនៅជាមួយ ។
- ពុទ្ធនិវាសដ្ឋាន ១៨ កន្លែង
- ទីដែលព្រះសម្ពុទ្ធទ្រង់គង់ចាំវស្សា
- ១.វស្សាទី ១ ទ្រង់គង់ចាំវស្សានៅទីព្រៃឥសីបតនមិគទាយវ័នជិតក្រុងពារាណសី
- ២.វស្សាទី ២ ទី៣ ទី៤ ទ្រង់គង់ចាំវស្សាក្នុងវត្តវេឡុវនារាមជិតក្នុងក្រុងរាជគ្រឹះ
- ៣.វស្សាទី ៥ ទ្រង់គង់ចាំវស្សាក្នុងកុដាធារសាលាព្រៃមហាវ័នជិតក្រុងវេសាលី
- ៤.វស្សាទី ៦ ទ្រង់គង់ចាំវស្សាលើមកដបព៌តក្នុងដែនមគធៈ
- ៥.វស្សាទី ៧ ទ្រង់ឡើងទៅគង់ចាំវស្សាក្នុងស្ថានតាវតឹង្ស លើថ្មបណ្ឌុកម្ពលសិលាអាសន៍ ត្រាស់ប្រទានព្រះសត្តប្បករណាភិធម្ម ៧ គម្ពីរប្រោសពុទ្ធមាតា
- ៦.វស្សាទី ៨ ទ្រង់គង់ចាំវស្សាក្នុងភេសរាលាវ័នក្នុងតគរាជជនបទ
- ៧.វស្សាទី ៩ ទ្រង់គង់ចាំវស្សាក្នុងព្រៃបាលិលេយ្យកៈ
- ៨.វស្សាទី ១០ ទី១១ ទ្រង់គង់ចាំរស្សាក្នុងដងព្រៃជិតស្រុកព្រាហ្មណ៍ឈ្មោះសាលេយ្យកគ្រាម
- ៩.វស្សាទី ១២ ទ្រង់គង់ចាំវស្សានៅក្រោមដើមស្តៅ ដែលនឡេរុយក្ខរក្សា
- ១០.វស្សាទី១៣ ទ្រង់គង់ចាំវស្សានៅភ្នំបាលិលេយ្យកបព៌ត
- ១១.វស្សាទី១៤ ទ្រង់គង់ចាំវស្សាក្នុងវត្តជេតវនមហាវិហារជិតក្រុងសាវត្ថី
- ១២.វស្សាទី១៥ ទ្រង់គង់ចាំវស្សាក្នុងវត្តនិគ្រោធរាម ជិតក្រុងកបិលពស្តុ ដើម្បីប្រោសពួកព្រះញាតិ
- ១៣.វស្សាទី១៦ ទ្រង់គង់ចាំវស្សាក្នុងស្រុកអាឡវី ដើម្បីប្រោសអាឡវកយក្ខ
- ១៤.វស្សាទី១៧ ទី១៨ ទី១៩ ទ្រង់គង់ចាំវស្សាក្នុងវេឡុវនារាមជិតក្រុងរាគ្រឹះ
- ១៥.វស្សាទី២០ ដល់ទី២៩ ទ្រង់គង់ចាំវស្សាក្នុងវត្តជេតវនមហាវិហារជិតក្រុងសាវត្ថី
- ១៦.វស្សាទី៣០ ដល់៣៥ ទ្រង់គង់ចាំវស្សាក្នុងវត្តបុព្វារាម
- ១៧.វស្សាទី៣៦ ដល់៤៤ ទ្រង់គង់ចាំវស្សាក្នុងវត្តជេតវនមហាវិហារជិតក្រុងសាវត្ថី
- ១៨.វស្សាទី៤៥ ទ្រង់គង់ចាំវស្សាក្នុងស្រុកវេឡុវគ្រាម ។
- (R“T)
- វីសតិក ពួកធម៌ ២០
- សក្កាយទិដ្ឋ ២០
- កាយកាលមាន, ឬកាយនៃខ្លួន
- ពួករូប
- ១.រូបំ អត្តតោ សមនុបស្សតិ ឃើញរូបថាជាខ្លួន
- ២.រូបវន្តំ អត្តានំ សមនុបស្សតិ ឃើញខ្លួនមានរូប
- ៣.អត្តនិ រូបំ សមនុបស្សតិ ឃើញរូបក្នុងខ្លួន
- ៤.រូបស្មឹ អត្តានំ សមនុបស្សតិ ឃើញខ្លួនក្នុងរូប
- ពួកវេទនា
- ៥.វេទនំ អត្តតោ សមនុបស្សតិ ឃើញវេទនាថាជាខ្លួន
- ៦.វេទនាវន្គំ អត្តានំ សមនុបស្សតិ ឃើញខ្លួនមានវេទនា
- ៧.អតនិ វេទនំ សមនុបស្សតិ ឃើញវេទនាក្នុងខ្លួន
- ៨.វេទនាយ អត្តានំ សមនុបស្សតិ ឃើញខ្លួនក្នុងវេទនា
- ពួកសញ្ញា
- ៩.សញ្ញំ អត្ថតោ សមនុបស្សតិ ឃើញសញ្ញាថាជាខ្លួន
- ១០.សញ្ញាវន្តំ អត្តានំ សមនុបស្សតិ ឃើញខ្លួនមានសញ្ញា
- ១១.អត្តនិ សញ្ញំ សមនុបស្សតិ ឃើញសញ្ញាក្នុងខ្លួន
- ១២.សញ្ញាយ អត្តានំ សមនុបស្សតិ ឃើញខ្លួនក្នុងសញ្ញា
- ពួកសង្ខារ
- ១៣.សង្ខារេ អត្តតោ សមនុបស្សតិ ឃើញសង្ខារទាំងឡាយថាជាខ្លួន
- ១៤.សង្ខារវន្តំ អត្តានំ សមនុបស្សតិ ឃើញខ្លួនមានសង្ខារ
- ១៥.អត្តនិ សង្ខារេ សមនុបស្សតិ ឃើញសង្ខារទាំងឡាយក្នុងខ្លួន
- ១៦.សង្ខារេសុ អត្តានំ សមនុបស្សតិ ឃើញខ្លួនក្នុងសង្ខារទាំងឡាយ
- ពួកវិញ្ញាណ
- ១៧.វិញ្ញាណំ អត្តតោ សមនុបស្សតិ ឃើញវិញ្ញាណថាជាខ្លួន
- ១៨.វិញ្ញាណវន្តំ អត្តានំ សមនុបស្សតិ ឃើញខ្លួនមានវិញ្ញាណ
- ១៩.អត្តនិ វិញ្ញាណំ សមនុបស្សតិ ឃើញវិញ្ញាណក្នុងខ្លួន
- ២០.វិញ្ញាណស្មឹ អត្តានំ សមនុបស្សតិ ឃើញខ្លួនក្នុងវិញ្ញាណ ។/
- សត្តត្តឹសតិ ពួកធម៌ ៣៧
- ពោធិបក្ខិយធម៌ ៣៧ ប្រការ
- សតិបដ្ឋាន ៤
- ១.កាយានុបស្សនា សតិរឭកពិចារណាកាយជាអារម្មណ៍
- ២.វេទនានុបស្សនា សតិរឭពិចារណា វេទនាជាអារម្មណ៍
- ៣.ចិត្តានុបស្សនា សតិរឭកពិចារណា ចិត្តជាអារម្មណ៍
- ៤.ធម្មានុបស្សនា សតិរឭកពិចារណា ធម៌ជាអារម្មណ៍ ។
- សម្មប្បធាន ៤
- ១.សំវរប្បធាន ព្យាយាមប្រយ័ត្នមិនឲ្យបាបកើតឡើងក្នុងសន្តាន
- ២.បហានប្បធាន ព្យាយាមលះបាបដែលកើតឡើង
- ៣.ភាវនាបធាន ព្យាយាមញុំាងកុសលឲ្យកើតឡើងក្នុងសន្តាន
- ៤.អនុរក្ខនាបធាន ព្យាយាមរក្សាកុសលដែលកើតឡើងហើយមិនឲ្យសាបសូន្យទៅវិញ ។
- ឥទ្ធិបាទ ៤
- ១.ឆន្ទ ចូលចិត្តស្រលាញ់ ក្នុងកិច្ចការនោះៗ
- ២.វីរិយ ព្យាយាមប្រកបកិច្ចការនោះៗ
- ៣.ចិត្ត យកចិត្តទុកដាក់ក្នុងកិច្ចការនោះៗ
- ៤.វិមំសា ឧស្សាហ៍ត្រិះរិះពិចារណារកហេតុផលក្នុងកិច្ចការនោះៗ ។
- ឥន្ទ្រយ ៥
- ១.សទ្ធិន្ទ្រិយ សទ្ធាជាធំ
- ២.វិរិយន្ទ្រិយ វីរិយជាធំ
- ៣.សតិន្ទ្រិយ សតិជាធំ
- ៤.សមាធិន្ទ្រិយ សតិជាធំ
- ៥.បញ្ញិន្ទ្រិយ បញ្ញាជាធំ ។
- ពល ៥
- ១.សទ្ធា សេចក្តីជ្រះថ្លា ឬការជឿ
- ២.វីរយ សេចក្តីព្យាយាម
- ៣.សតិ សេចក្តីរឭកបាន
- ៤.សមាធិ សេចក្តីតាំងចិត្តខ្ជាប់
- ៥.បញ្ញា សេចក្តីដឹងស្គាល់ការខុសត្រូវ ។
- សម្ពោជ្ឈង្គ ៧
- ១.សតិ សេចក្តីរឭកបាន
- ២.ធម្មវិចយ សេចក្តីពិចារណាជ្រើសរើសរកធម៌
- ៣.វិរិយ សេចក្តីព្យាយាម
- ៤.បិតិ សេចក្តីឆ្អែកចិត្ត
- ៥.បស្សទ្ធិ សេចក្តីស្ងប់ចិត្ត
- ៦.សមាធិ សេចក្តីតាំងចិត្តខ្ជាប់
- ៧.ឧបេក្ខា សេចក្តីដែលចិត្តព្រងើយ ។
- មគ្គ មានអង្គ ៨
- ១.សម្មាទិដ្ឋិ បញ្ញាឃើញប្រពៃ
- ២.សម្មាសង្កប្ប ត្រិះរិះប្រពៃ
- ៣.សម្មាវាចា វាចាប្រពៃ
- ៤.សម្មាកម្មន្ត ការងារប្រពៃ
- ៥.សម្មាអាជីវ ចិញ្ចឹមជីវិតប្រពៃ
- ៦.សម្មាវាយាម ព្យាយាមប្រពៃ
- ៧.សម្មាសតិ រឭកប្រពៃ
- ៨.សម្មាសមាធិ តាំងចិត្តខ្ជាប់ប្រពៃ ។
- ធម៌ ៣៧ប្រការ ដែលមាននាមថា ពោធិបក្ខិយ នោះព្រោះជាធម៌ផ្នែកខាងការត្រាស់ដឹង ។ កាលដែលព្រះបរមសាស្តារបស់យើងទាំងឡាយបានត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណជាអសុតធម៌គឺធម៌ដែលព្រះអង្គមិនធ្លាប់បានឮ បានស្តាប់មកពីដើមឡើយ ស្រាប់តែកើតប្រាកដឡើងដល់ព្រះអង្គជាគ្រាដំបូង ។ ធម៌ ៣៧ ប្រការនេះហើយដែលធ្វើឲ្យព្រះអង្គឲ្យក្លាយទៅជាព្រះសម្មាសម្ពុទ្ធពិតប្រាកដ ។
- (R“ចប់ដោយសង្ខេប‚T)
- រូបភាពតូច