អ្នកប្រើប្រាស់:ផូងសុផា

ពីវិគីភីឌា
ផូង សុផា(PhoungSopha)
២០១០ ពេលរៀននៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហានុ ឆ្នាំទី១
ថៃ្ងនេះ ថ្ងៃព្រហស្បតិ៍,​ទី​១៨​ខែមេសា ឆ្នាំ ២០២៤
ម៉ោងអន្តរជាតិ ម៉ោង១២:២២ វីគីភីឌាជាភាសាខ្មែរ មាន ១០៤៣៨អត្ថបទ។

ប្រវត្តិ[កែប្រែ]

លោក ផូងសុផា កើតនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៩១ នៅភូមិ ឈ្លីតក្រោម ឃុំឃ្ជាយខាងត្រូង ស្រុកដងទង់ ខេត្តកំពត។ មានបងប្អូនប្រាំនាក់ ស្រីពីរនាក់ ឯរូបលោកជាកូនទីប្រាំ ឪពុកម្តាយជាកសិករ។ កាលនៅពីក្មេងជាក្មេងរពឹស នៅបឋមសិក្សារៀននៅសាលបឋមសិក្សាវត្តខ្សាច់ រយៈពេលប្រាំពីរឆ្នាំ(ឌុបថ្នាក់ទី១)រៀនជាប់ចំណាត់ថ្នាក់លេកមួយ រហូត។ លុះដល់អនុវិទ្យល័យសិក្សានៅ អនុវិទ្យាល័យឧត្តមមានជ័យ រយៈពេលបីឆ្នាំធ្វើដំណើរទៅរៀនដោយ ជិះកង់ចំងាយ ប្រាំពីរគីឡូម៉ែត្រ ពីផ្ទះ។ អស់រយៈពេលបីឆ្នាំឈានដល់វិទ្យាល័យ ទៅបន្តសិក្សានៅ​ វិទ្យាល័យព្រះបិតាថវិកាជាតិ រយៈពេលបីឆ្នាំ ធ្វើកដំណើរមករៀនដោយកង់ ចំងាយផ្លូវ ១៥គីឡូម៉ែត្រពីផ្ទះ ទើបបានប្រឡងជាប់ ​សញ្ញាប័ត្រមសិក្សាបឋមភូមិនៅឆ្នាំ ២០១០ នៅឯមណ្ឌល់ វិទ្យាល័យព្រះបិតាថវិកាជាតិ។ នៅឆ្នាំ ២០១០-២០១២ បានមករៀននៅឯសាលា បច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ផ្នែកទំនាក់ទំនងសង្គម ដែលមានសិស្សរួមជំនាន់ ចំនួន២០នាក់ ប្រុសទាំងអស់ ចាប់យកជំនាញ វែបឌីសាញនឺ(Web Designer) ពេលរៀនចំមិនបានធ្វើតាមជំនាញដែលបានរៀនឡើយជាច្រើនឆ្នាំក្រោយៗមកទៀតធ្វើជា Graphic Designer ក្រុមហ៊ុនដែលធ្វើការចុងក្រោយគឺ ម៉េងលី ជេ. គួច អ៊ីឌ្យូខេសិន ពីឆ្នាំ២០១៨ ខែសីហា ទី៩ ដល់ឆ្នាំ២០១៩ ខែតុលា ទី៩។ ចូលសាលាអស់១៥ឆ្នាំ និងធ្វើការអស់៧ឆ្នាំ ធ្វើការគ្មានគោលដៅច្បាស់លាស់មិនដឹងខ្លួនចូលចិត្តអ្វី ស្រលាញ់មុខវិជ្ជាអ្វី ទើបមិនបន្តសិក្សាបន្តនៅមហាវិទ្យាល័យ រហូតដល់ចុងឆ្នាំ២០១៩ទើបដឹងថាចូលចិត្តសិក្សាអ្វីហើយចង់ធ្វើទៅថ្ងៃអនាគត់ តែអស់ឱកាស់។