អ្នកប្រើប្រាស់:ម៉េង ភក្តី

ពីវិគីភីឌា

មណ្ឌល៣ (ក្រុងព្រះសីហនុ)

ឯកសារ:ឧទាហរណ៍.jpgមណ្ឌល៣គឺជាមណ្ឌលមួយដែលនៅក្នុងខណ័មិត្ត សង្កាត់៤ដែលមានមណ្ឌល ចំនួន៦ ​ ស្ថិតនៅក្នុងខេត្តព្រះសីហនុ(កំពុងសោម)ដែលស្ថិតនៅផ្លូវ ៧មករាជាប់នឹងផ្លូវឯកជរា្យ​។

ផ្លូវឯកជរា្យគឺជាផ្លូវមួយខ្សែដែលវែងជាងគេ ធំជាងគេដែលនៅចំកណ្តាលខេត្តនេះតែមន្ត​ ហើយជាផ្លូវមួយខ្សែដ៏សំខាន់សំរាប់ប្រជាពលរដ្ឋប្រើបា្រស់ សម្រាប់ធ្វើ អាជីវកម្ម ផ្លូវនេះគឺជាផ្លូវមួយខ្សែដែលតភ្ជាប់ទៅគ្រប់ទីកន្លែងនៅក្នុងខេត្តព្រះសីហនុ សំរាប់ភ្លៀវទេសចរណ៍ដែលចង់ទៅកំសាន្ក​នៅកន្លែង នានាដូចជា នៅតាមឆ្នេរសមុទ្រជាដើម ឆ្នេរអូរតែសុខា និង ឆ្នេរម្លុកច្រៃ​ ។ មណ្ឌល៣គឺស្ថិតនៅទិសខាងលិចដែលនៅក្បែងសមុទ្រ នៃ ខេត្តព្រះសីហនុ(ក្រុងកំពុងសោម។ ប្រជាពលរដ្ឋនៅទីនោះមានជីវភាពធូរធារ ភាគច្រើនប្រកបរបរ ជាអ្នកលក់ដូរបន្តិចបន្តូចនៅតាមផ្ទះ ដើម្បីផ្គប់ផ្គង់ជីវភាពប្រចាំថៃ្ង ពីព្រោះនៅតំបន់នេះ ជាតំបន់ឆ្នេរសមុទ្រដែល គេទទួលស្តាល់ថា ជាឆ្នេរដែលស្អាតជាងគេនៅកលើពិភពលោក ដែលគេជាប់ចំណាប់ថ្នាក់លេខ១ ហេតុនេះ ហើយ ទើបធ្វើអោយភ្លៀវបរទេសនាំគ្នាចូលមកកំសាន្តលេង និង ទស្សនាទស្សភាពឆ្នេរសមុទ្រខេត្តព្រះសីហនុ។ ទាំងអស់នេះហើយ​ ទើបធើ្វអោយប្រជាជននៅទីនេះមានជីវភាពធូរធា។ មណ្ដល៣ សំបូរទៅដោយ ភូជ្ជណីដ្ឋាន អាហាដា្ឋនជាច្រើននៅតាមដងផ្លូវឯកជរា្យ និងតាមឆ្នេរសមុទ្រសំរាប់បំពេញតំរូវការរបស់ភ្លៀវទេសចរណ៍ ពិសេស នៅពេលយប់មានកន្លែងកំសាន្តជាច្រើនដូចជា ខឹ្លបLV ខ្លឹបស្កាយឡែយ ខ្លឹប៣៣៣ ខ្លឹបមង្គលជ័យ ខ្លឹបឡាក់គីណាន ខ្លឹបគោប្រា និង​ មានអាហាដា្ឋនជាច្រើនទៀតដែលរាប់ មិន អស់ នៅតាមឆ្នេរសមុទ្រ។ ប្រ​ជាជននៅទីនោះចេះសាមក្គីគ្នា ចេះជួយគ្នាទៅវិញទៅមករាល់ពេលមានឧបស័គ្គ និង ចេះថែរក្សាទ្រព្យសម្បត្តិរដ្ខ និង សម្បត្តិធម្មជាតិអោយបានគងវង្សយូរអង្វែង។ បច្ចុប្បន្ននេះរាជ្យរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើតំបន់នេះដោយចុះគ្រួតពិនិត្យនូវរាល់ការខ្វះខាត់ របស់ប្រជាជនដែនរស់នៅតំបន់នេះដូចជា ផ្លូវថ្នល់ ស្តាលលូ ធើ្វលូ​ ស្ពាន រមមនីដ្ឋានដើម្បីអោយប្រជាជននៅ ទីនេះកាន់តែមានភាពងាយស្រួលក្នុងការរស់នៅ និងដើម្បីឆៀនទៅភាពជោគជ័យនៃជីវិត។ ទាំងអស់នេះហើយ ដែលធ្វើអោយខេត្តព្រះសីហនុមានការរីកចំរើនជឿនលឿនយ៉ាងឆាប់រហ័ស។ប្រជាជននៅទីនោះភាពច្រើនចូល ចិត្តលេងកីឡាបាល់ទះនៅថ្ងៃឈប់សំរាក់ ពីព្រោះគេកិគថាកីឡានេះមិនចាំបាច់ត្រូវការកីឡាករច្រើនអ្នកនោះទេ និង អាចលេងបានគ្រប់ទីកន្លែង។ ហើយនៅតំបន់នេះមានសាលារៀនរដ្ឋមួយគឺសាលារៀនអនុវិទ្យាល័យកម្មករដែល គេចាប់ទុកថាជាសាលា ដែលមានវិន័យល្អ និងស្រស់ស្អាតជាងគេនៅ'ខេត្តព្រះសីហនុ'អត្ថបទជាអក្សរដិត និងសាលារៀនឯកជនភាសាអង់គ្លេសគឺមានចំនួន៥ ដែលនៅជិតៗគា្ន ហើយនិងមានមន្ទីពេទ្យរដ្ឋមួយឈ្មោះថា មនី្ទពេទ្យបង្អែកក្រុងដែលជាដ៏ចាស់ជាងគេនៅខេត្តព្រះសីហនុ។ មណ្ឌល៣គឺជាមណ្ឌលដែលមានប្រជាជនរស់នៅតំបន់នោះច្រើន និង តំបន់នោះមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ជឹមជីវិត ហើយក៏ជាតំបន់ទាក់ទាញទេសចរណ៍មកកំសាន្តផងដែរ​ ។ ទាំងអស់នេះហើយដែលធ្វើអោយប្រជាជនមានជីវិភាពធូរធារឡើងៗ ៕ កូដខណ្ឌ ខណ្ឌ ឈ្មោះជាអក្សរឡាតាំង ១៨០១ មិត្តភាព Mittakpheap ១៨០២ ព្រៃនប់ Prey Nob ១៨០៣ ស្ទឹងហាវ Stueng Hav






សីហនុ
              ​​​                                                

ព្រះរាជជីវប្រវិត្តរបស់សម្តេច នរោត្តមសីហនុ

ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ បូរណ ភាពទឹក ដី និងបង្រួបបង្រួមជាតិ បានយាងសោយទិវង្គត នៅក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែយាងមកដល់ មាតុប្រទេស នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ អង្គសម្តេចឪ សម្តេចតា សម្តេចតាទួត តាលួត ជាអង្គក្សត្រ ក្រោមព្រះរាជសកម្មភាព ដ៏អង្គអាចក្លាហានរបស់ព្រះអង្គ ក្នុងការទាម ទារឯករាជ្យជាតិពីអណានិគមបារាំងទាំងស្រុងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៥។ ព្រះរាជសកម្មភាពទាមកសាងប្រទេស ជាតិឲ្យលិចធ្លោរឡើងលើពិភពលោក ក្នុងសម័យសង្គមរាស្ត្រនិយម ព្រមទាំងព្រះរាជសកម្មភាពទាមទារអាណា ខេត្តមួយចំនួនពីប្រទេសសៀម ជាពិសេសការតស៊ូក្តីនៅតុលាការយុត្តិធម៌ទីក្រុងឡាអេ ក្នុងការទាមទារប្រាសាទ ព្រះវិហារ មកជាសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ។ ព្រះនាមពេញ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះនាមដើម នរោត្ដម សីហនុ ព្រះនាមក្នុងរាជ្យ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី ឋានៈ ព្រះរាជបុត្រ, ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រមុខរដ្ឋ ប្រសូត្រ ៣១ តុលា ១៩២២ ព្រះបិតា នរោត្ដម សុរាម្រឹត ព្រះមាតា ស៊ីសុវត្ថិ កុសុមៈ រាជាភិសេកលើកទី១ ថ្ងៃទី២៨ តុលា ១៩៤១ គ្រងរាជ្យពី ១៩៤១ ដល់ ១៩៦០ (១៩ឆ្នាំ) រជ្ជកាលមុន សិរីសុវត្ថិ មុនីវង្ស រជ្ជកាលបន្ទាប់ នរោត្ដម សុរាម្រឹត រាជាភិសេកលើកទី២ ២៤ កញ្ញា ១៩៩៣ ព្រះបរមនាមកិត្តិយស ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ [អានថា៖ នៈ-រោត-ដំ-សី-ហៈ-នុ] ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុ ម្មុខមង្គល ព្រះរាជអាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រ នៃព្រះបាទ នរោត្ដម សុរាម្រឹត និងជាព្រះមហាក្សត្រ អង្គទី៥ នៃព្រះរាជអាណាចក្រ កម្ពុជាឯករាជ្យ។ ក្រៅពីតំណែងព្រះមហាក្ស័ត្រិយ៍ ព្រះអង្គក៏បានធ្លាប់ធ្វើជាប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រី នៃព្រះ រាជាអាណាចក្រកម្ពុជា ជាច្រើនសម័យ។ ព្រះរាជជីវប្រវត្តិ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំ ច ចត្វា ស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះរាជ អាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រ នៃព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។ ការសិក្សា ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។ នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។ ការឡើងគ្រងរាជ្យ លើកទី១ នៅ ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្តពីព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤។ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យសម្បត្តិ នាថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ថ្វាយព្រះបិតាព្រះអង្គ គឺព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត។ លើកទី២ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានឡើងគ្រងរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងបានចូលនិវត្ដន៍នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០។ ព្រះរាជបូជនីយកិច្ច ក្នុងព្រះឋានៈជាព្រះមហាក្សត្រ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចធំៗ ជាច្រើន សម្រាប់ជាតិ ដូចជា៖ • មហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញ ជាដាច់ខាតនូវ ខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀម រាប កំពង់ធំ ស្ទឹងត្រែង • ទាមទារឯករាជ្យភាពនៃព្រះរាជអាណាចក្រកម្ពុជាពីសាធារណរដ្ឋបារាំង • និងការឈ្នះក្ដីប្រាសាទព្រះវិហារនាទីក្រុងឡាអេ ពីរាជាណាចក្រថៃឡង់ដ៍ជាដើម ។ សង្គមរាស្ត្រនិយម បន្ទាប់ពីព្រះអង្គបានដាក់រាជ្យ ថ្វាយព្រះបិតាហើយ ហើយព្រះអង្គបានប្រឡូកចូលក្នុង ឆាកនយោបាយ បង្កើត ចលនាសង្គមរាស្ត្រនិយម និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាច្រើន សម័យ។ សម័យសង្គមរាស្ត្រនិយម គឺជាសម័យកាលរុងរឿងមួយទៀត នៃព្រះរាជអាណាចក្រកម្ពុជាដែលដឹកនាំ ដោយព្រះ អង្គ ក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មតថា ជាកោះ សន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។ រដ្ឋប្រហារ សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង ព្រះប្រមុខរដ្ឋនាថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងខណៈពេលព្រះអង្គកំពុងបំពេញព្រះទស្សនកិច្ចក្រៅប្រទេស។ ចលនាតស៊ូសីហនុនិយម បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ពីប្រទេសវៀតណាម បានឈ្លានពានប្រទេសកម្ពូជា នាឆ្នាំ១៩៧៩ ព្រះ អង្គបានបង្កើតចលនាតស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និងកម្ពុជា ប្រជាធិបតេយ្យ រួមធ្វើការចរចាជាមួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហេង សំរិន, ហ៊ុន សែន រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩។ ព្រះអង្គបានយាងត្រឡប់ មកប្រទេសកម្ពុជាវិញ និងត្រូវបាន ឡើងសោយរាជ្យជាថ្មីវិញ បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ១៩៩៣ រៀបចំដោយ អង្គការសហប្រជាជាតិ។ ការដាក់រាជ្យ ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបានដាក់រាជ្យនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០។ បច្ចុប្បន្នព្រះអង្គ កំពុងបន្តព្យាបាល ព្រះរោគនាទីក្រុងប៉េកាំង ប្រទេសចិន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះឋា នៈ ព្រះអង្គជា «ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ»៕