អ្នកប្រើប្រាស់:លី មុនីរាជ

ពីវិគីភីឌា

និយមន័យ និងប្រភេទនៃសាសនា

១. និយមន័យ ពាក្យថាសាសនា មកពីពាក្យថា “សាសន” មានន័យថា ពាក្យបណ្ដាំ ពាក្យផ្ដាំផ្ញើ ពាក្យ ប្រៀនប្រដៅ ការប្រៀនប្រដៅ ពាក្យបង្គាប់ ការបង្គាប់បញ្ជា ដំណឹង សំបុត្រ ការប្រកាស ការប្រ កាសប្រាប់ ការជឿងស្ដាប់ ការដាក់ទណ្ឌកម្ម ការផ្ចាលទោស ការប្រែសម្រួល ការគ្រប់គ្រង ការត្រួតត្រា (វចនានុក្រមសសម្តេចព្រះសង្ឃរាជ ជួន ណាត)។ ពាក្យប្រៀនប្រដៅនេះ គឺប្រៀន ប្រដៅទៅលើជន ក្នុងលោកទាំងមូល ឲ្យប្រព្រឹត្តសុចរិតត្រឹមត្រូវល្អ ឲ្យវៀរចាកអំពើអាក្រក់ ដោយកាយ វាចា ចិត្ត។ សាសនានេះធ្វើអ្នកដែលប្រព្រឹត្តតាម ឲ្យឡើងពីហីនភាព ទៅកាន់ឧត្តម ភាព, ឲ្យឡើងពីមូឡ្ហភាពទៅកាន់បណ្ឌិតភាព, ឲ្យឡើងពីទុក្ខភាព ទៅកាន់សុខភាព, ឲ្យឡើងពី អន្ធបុថុជ្ជន ទៅកាន់កល្យាណបុថុជ្ជន, ឲ្យឡើងពីកល្យាណបុថុជ្ជន ទៅកាន់អរិយជន វៀរលែង តែអ្នកមិនបានប្រព្រឹត្តប្រតិបត្តិតាមឲ្យបានហ្មត់ចត់ (ប្រស្នាសាសនា ព្រះគ្រូសង្ឃមេធ ធន់ វាន់ រៀបរៀងក្នុង ព.ស. ២៤៩៣ គ.ស.១៩៥៣, ទំព័រទី១-២)។ គ្រឿងញៀន < គ្រឿង+ញៀន ។ គ្រឿង (ន) វត្ថុច្រើនមុខផ្សំគ្នាជាពួកមួយ, ឧ. គ្រឿងចក្រ, គ្រឿងផ្ទះ, គ្រឿងសម្ល, គ្រឿងអលង្ការ...។ ញៀន (កិ) ជាប់ចិត្តដោយចំណង់អត់មិនបាន ដោយ ធ្លាប់ប្រព្រឹត្ត, ធ្លាប់ជក់, ធ្លាប់ស៊ីលុះដល់កំណត់ ដល់វេលាដែលធ្លាប់ក៏បណ្ដាលឲ្យនឹកចង់ អត់មិន បាន ឬក៏ទៅជាធ្វើទុក្ខមិនស្រួលខ្លួន (ចវនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត)។ ដូច្នេះ គ្រឿងញៀន គឺគ្រឿងដែលធ្វើឲ្យជាប់ចិត្តដោយចំណង់អត់មិនបានដោយធ្លាប់ប្រ-ព្រឹត្ត ធ្លាប់ជក់ រហូតដល់អត់មិនបាន ហើយនាំឲ្យខូចខ្លួនបា្រណ ខូចសតិអារម្មណ៍ ខូចស្មារតី តួ យ៉ាងដូចជា ញៀនស្រា (អ្នកប្រមឹក) ញៀននឹងល្បែងភ្នាល់ ញៀននឹងអាភៀន កញ្ឆា ជាដើម។ ការញៀនទាំងឡាយសុទ្ធតែធើ្វឲ្យខួចប្រយោជន៍ទាំងខ្លួនឯង ទាំងអ្នកដទៃ, ទាំងឥធលោក និង បរលោក។ មិនត្រឹមតែធ្វើឲ្យខូចប្រយោជន៍ខ្លួន និងអ្នកដទៃទេ ថែមទាំងធ្វើសង្គម, ប្រទេសទាំង មូលធ្លាក់ដល់ក្ដីអន្តាយដោយសារគ្រឿងញៀន (អាភៀន)ទៀតផង។ តួយ៉ាងប្រទេសចិនមានសង្គា្រមអាភៀនដល់ទៅពីលើកៈ សង្គ្រាមអាភៀនលើទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៤១។ ពួកអង់គ្លេសបានរកឃើញទី ផ្សារអាភៀនធំជាងគេលើពិភពលោកគឺ ប្រទេសចិន។ អាភៀនដែលនាំចូប្រទសចិនដំបូងចំនួន ១៩០៥១០ គីឡូកា្រមក្នុងឆ្នាំ១៨១៦, ៣១៧៥១៨ គីឡូក្រាមក្នុងឆ្នាំ១៨២០ កើនឡើយរហូតដល់ ៦៣៥០៣៦ គីឡូក្រាមនៅឆ្នាំ១៨២៥។ ហើយកើនឡើងកម្រិតខ្ពស់បំផុត រហូតដល់ ២៥៤០១៤៣ គីឡូក្រាម។ ហើយចំនួនអ្នកជក់កើនឡើងរហូតដល់ ២ លាននាក់ នៅទូទាំងប្រទេសចិន។ ភាគ ច្រើននៃអ្នកជកសុទ្ធសឹងជាមន្ត្រីរាជការ ដែលបានប្រាក់ចំណូលពីឈ្មួញរត់ពន្ធអាភៀន។ ការរីកសាយនៃការប្រើប្រាស់អាភៀន បានធ្វើឲ្យថ្នាក់ដឹកនាំចិនមានការព្រួយបារម្ភយ៉ាង ខ្លាំង ជាពិសេសព្រះចៅអធិរាជ។ ព្រះអង្គបានបញ្ជាឲ្យហាមឃាត់អាភៀន មិនឲ្យនាំចូលបន្តទៀត ដោយមូលហេតុពីរយ៉ាងគឺៈ • អាភៀនបំផ្លាញសុខភាព និងសម្លាប់ប្រជាជនចិន។ • អាភៀនធ្វើឲ្យប្រទេសចិនបាត់បង់សាច់ប្រាក់ ដែលនាំឲ្យមានឱនភាពដល់ថវិកា ជាតិ។ ព្រះចៅអធិរាជចិន បានប្ដឹងទៅរដ្ឋាភិបាលអង់គ្លេស (លោក វីលៀម ក្លាក់ស្ដូន និងលោក ពីល) ឲ្យបញ្ឈប់ការនាំចូលអាភៀនជាបន្ទាន់។ ប៉ុន្តែ លោកទាំងពីមិនអើពើនឹងបញ្ហានេះទេ។ ព្រះចៅអធិរាជចិនបានបញ្ជាឲ្យចាប់ពួកញៀនទៅដាក់ខ្នោះហើយវាយនឹងដំបង ដើម្បីកាត់បន្ថយ អ្នកជក់, តែមានប្រសិទ្ធភាពតិចបំផុត។ ព្រះចៅអធិរាជ ដាវ ក្វាង បានបញ្ជាបន្ថែមទៀត ឲ្យបិទ កំពង់ផែ ក្វាងស៊ូ ព្រមទាំងចាប់កប៉ាលអាភៀនរបស់អង់គ្លេស ប៉ុន្តែចាប់ពុំបាន។ ព្រឹត្តិការណ៍នៅ កំពង់ផែ ក្វាង ស៊ូ នេះ នាំឲ្យផ្ទុះសង្គ្រាមរវាងចិន និងអង់គ្លសលើកដំបូង ដែលមានឈ្មោះថា សង្គ្រាមអាភៀនលើកទី១ (២៤ ខែមិថុនា ឆ្នាំ១៨៤១)។ លទ្ធផលនៃសង្គ្រាមនេះ អង់គ្លេសទទួលបានជ័យជម្នះ ដោយដណ្ដើមយកបាន ទីក្រុង ស៊ីយ៉ាមិន ឌឹងហៃ និងនីងបូ។ សង្គ្រាមអាភៀនលើកទី២ (២៨ ខែធ្នូ១៨៥៦)។ សង្គ្រាមអាភៀនលើកទី២នេះ អង់គ្លេស និងបារាំងបានពួតដៃគ្នា វាយលុកចុលទីក្រុងក្វាងស៊ូ សម្លាប់ទាហ៊ានចិនអស់ ៦០០ នាក់ នៅថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ១៨៥៦។ សង្គ្រាមនេះ បានបន្តរហូតដល់ពួកទាហានអង់គ្លេស និងបារាំងមិនរួញ-រានឹងចូលលុកក្នុងរាជវាំងចិន ដែលពោរពេញទៅដោយវត្ថុមានតម្លៃ ដែលពួកគេបានឆកប្លន់ និងដុតបំផ្លាញរាជវាំងនេះចោលតែម្តង។ ផលនៃក្តីវិនាសកម្មទាំងនេះ គឺមកពីគ្រឿងញៀននេះ ឯងជាហេតុ។ មួយទៀតសុរាក៏លោកចាត់ចូលជាគ្រឿងញៀនដែរ ហើយការទទួលទានសុរានេះ ធ្វើឲ្យ មានទោសក្នុងបច្ចុប្បន្ន ៦ យ៉ាងគឺៈ ១. សន្ទិដ្ឋិកា ធនជានិ : វិនាសទ្រព្យសម្បត្តិ ឃើញជាក់ស្តែងទាន់ភ្នែក។ ២. កលហប្បវឌ្ឍនី : នាំឲ្យកើតជម្លោះក្នុងគ្រួសារ និងអ្នកជិតខាង។ ៣. រោគានំ អយតនំ : នាំឲ្យកើតរោគផ្សេងៗ មានងងឹតភ្នែក ក្រិនថ្លើមជាដើម។ ៤. អកិត្តិសញ្ជននី : នាំឲ្យខូចកេរ្ដិ៍ឈ្មោះ។ ៥. ហិរិកោ បិននិទ្ទំសនី : មិនលាក់លៀមកេរ្ដិ៍ខ្មាស ពោលគឺបង្ហាញគុយ្ហប្បទេសឲ្យគេ ឃើញ។ ៦. បញ្ញាយ ទុព្វលីករណី : ជាហេតុធ្វើឲ្យបញ្ញាចុះថយ។ យើងសង្កេតមើលសង្គមយើងសព្វថ្ងៃ (ព.ស. ២៥៥៧, គ.ស.២០១៣) បញ្ហាអំពើហិង្សា កើតឡើងជារៀងរាល់ថ្ងៃ ហើយបញ្ហាទាំងនោះ ភាគច្រើនមកពីទទួលទានគ្រឿងស្រវឹង គ្រឿង ញៀន ឬញៀនថ្នាំ... ដោយសារញៀននូវគ្រឿងញៀនទាំងឡាយនេះហើយ ធ្វើឲ្យអ្នកញៀននោះ ហ៊ានរហូតដល់សម្លាប់ ប្រពន្ធ កូន ឪពុម្តាយជាដើម។ មួយទៀត បញ្ហាគ្រោះថ្នាក់ចរាចរ ភាគច្រើនក៏បណ្ដាលមកពីទទួលទានសុរានេះដែរ។ ចុះបើបញ្ហាគ្រឿងញៀន សុរា... វាធ្វើឲ្យមាន បញ្ហាដូច្នេះ តើថ្នាក់ដឹងនាំយើងមានបានរកវិធីទប់ស្កាត់ទេ? មានកម្ចាត់បង់នូវបញ្ហាដែលកើត មានឡើងដែរទេ? ចម្លើយទុកឲ្យមិត្តអ្នកអានពិចារណាដោយខ្លួនឯងចុះ។ តើអ្នកដែលប្រតិបត្តិតាមពុទ្ធសាសនាដោយហ្មត់ចត់ បង្កឲ្យមានផលប៉ះពាល់ដល់សង្គម ដែរឬទេ?

វត្តបុញ្ញកេ្ខត្តរាម ទួលទ្រាត្បួង