វិគីភីឌា:សុខ ចាន់ថារ័ត្ន/ប្រអប់ខ្សាច់/មណ្ឌលព័ត៌មានស្ត្រីកម្ពុជា
ប្រភេទ | អង្គការមិនមែនរដ្ឋាភិបាល |
---|---|
បង្កើតនៅ | មករា ១៩៩៣ |
ទីតាំង | ភ្នំពេញ, កម្ពុជា |
បុគ្គលចម្បងៗ | ស៊ុនដាណែត ជា ស៊ុនដាណែត, វួន សូវិរី, សម្បត្តិ យ៉ានី, អូច ថាវី, ពិជ្រ សត្យាណារី |
តំបន់សាវាកម្ម | ក្នុងប្រទេស |
វិស័យ | តួនាទី និងសិទ្ធិស្រ្តីកម្ពុជា |
វិធីសាស្ត្រ | អំណោយ និងផ្តល់, រកប្រាក់ចំណូលដោយខ្លួនឯង |
បុគ្គលិក | ៧០+អ្នកស្ម័គចិត្ត១០នាក់(២០១២) |
បាវចនា | ពីទឹកចិត្តស្រ្តី ដើម្បីសង្គម និងការអភិវឌ្ឍ |
ឈ្មោះចាស់ | Cambodian Women's Committee for Non-Violence and the Election (CWCNVE) (1993–1995) |
គេហទំព័រ | www.wmc.org.kh |
មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ត្រូវបានគេស្គាល់ជាសាមញ្ញថា WMC គឺជាអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនរកប្រាក់ចំណេញ។ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នាំមកនូវចំណេះដឹង និងកម្មវិធីព័ត៌មានទៅលើបញ្ហាយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានឥទ្ធិពលទៅលើប្រជាជនកម្ពុជា ហើយផ្តោតទៅលើតួនាទី និងសិទ្ធិអំណាចនៃស្រ្តីកម្ពុជា។[១] មណ្ឌលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាវិទ្យុស្រ្តីអេហ្វអឹម១០២។
ទស្សនៈវិស័យ និង បេសកកម្ម
[កែប្រែ]ទស្សនវិស័យ: មណ្ឌលព័ត៌មានស្រ្តីកម្ពុជាចង់បានសង្គមមួយដែលបុរស និងស្រ្តីមានឱកាសស្មើគ្នា ហើយពួកគេគោរពគ្នាទៅវិញទៅមក និងសេចក្តីថ្លៃថ្នូ ហើយជាទីកន្លែងដែលតួនាទី និងការរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងដោយមានការទទួលស្គាល់ និងមានតម្លៃទាំងអស់គ្នា។
បេសកកម្ម: មណ្ឌលព័ត៌ស្រ្តីកម្ពុជាគឺជាអង្គភាពព័ត៌មានស្រ្តីកម្ពុជាដែលឯករាជ្យ និងមិនប័ក្សពួកនិយមសម្រាប់ធ្វើឱ្យប្រសើរឡើងនូវតួនាទីរបស់ស្រ្តីនៅ កម្ពុជា។ វាមានបីចំណុចគឺ៖
- ដោយប្រើប្រាស់នូវសេវាផ្សព្វផ្សាយដើម្បីអប់រំ បញ្ចុះបញ្ចូល និងបង្កើននូវចំណេះដឹងពីសិទ្ធិស្រ្តីនៅក្នុងសង្គមកម្ពុជា
- ដោយប្រើប្រាស់នូវសេវាផ្សព្វផ្សាយដើម្បីផ្តល់អំណាចដល់ស្រ្តី ដោយផ្តល់នូវព័ត៌មានលើបញ្ហាសង្គមសេដ្ឋកិច្ច ដែលមានឥទ្ធិពលដល់ការរស់នៅ និងផ្តល់នូវសម្លេងចំពោះបញ្ហានេះ ។
- លើកតម្កើងដើម្បីឱ្យមានការពិពណ៌នាមានជាវិជ្ជមានចំពោះស្រ្តីកម្ពុជានៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ និងលើកទឹកចិត្ត និងគាំទ្រដល់ស្រ្តីនៅឯកទេសជាអ្នកផ្សព្សផ្សាយ ។[២]
ប្រវត្តិ
[កែប្រែ]នៅក្នុងកំឡុងពេលដែលអ៊ុនតាក់រៀបចំការបោះឆ្នោតនៅកម្ពុជាឆ្នាំ ១៩៩៣ ការរួមសហការគ្នានៃទម្រងនៃស្រ្តីទៅលើគណៈកម្មាធិការស្រ្តីសម្រាប់ភាពអហិង្សា និងការបោះឆ្នោត (Cambodian’s Committee for Non-Vioence and the Election (CWCNVE)). ទស្សនៈវិស័យរបស់ពួកគេគឺដើម្បីបង្កើននូវការចូលរួមនៃស្រ្តីនៅក្នុងដំណើរការប្រជាធិបតេយ្យនៃការបោះឆ្នោត និងពង្រាងនូវរដ្ឋធម្មនុញ។ នៅក្នុងការរួមចំណែកជាមួយនឹងសន្និសិទ្ធិអង្គការសហប្រជាជាតិលើពាណិជ្ជកម្ម (Trade) និងការអភិវឌ្ឍ (UNTAC) និងជាមួយនិង CWCNVE ចាប់ផ្តើមធ្វើការគាំទ្រ និងធ្វើយុទ្ធនាការ ហើយនិងផលិតកម្មវិធីវិទ្យុអំពីការបោះឆ្នោត ។ ពួកគេបានសហការជាមួយនឹងអង្គការប្រព័ន្ធផ្សព្វផ្សាយក្រៅរដ្ឋាភិបាល ដើម្បីបង្វឹកក្រុមស្រ្តីនៅក្នុងជំនាញផលិតវីដេអូរនៅក្នុងគោលបំណងដើម្បីធ្វើឯកសារដែលទាក់ទងជាមួយនិង ការបោះឆ្នោតចេញពីទស្សនៈនិស្ស័យមិនប័ក្សពួកនិយម។
ភាពមិនទៅមុខនៅតែបន្តនៅក្នុងកំឡុងពេលពង្រាងរដ្ឋធម្មនុញនៃប្រទេសកម្ពុជា។ តាមរយៈសិក្ខសិលា ពួកគេបានប្រមូលគំនិតពីស្រី្តនៅជនបទ ហើយបញ្ជូនពួកគាត់ទៅសភាបញ្ញត្តិច្បាប់។ លទ្ធផលមួយពីបណ្តាសិខាសិលាទាំងនោះគឺផលិតផលនៃវីដេអូ៧នាទី។ វាត្រូវបានគេហៅថា'សិទ្ធិស្រ្តីដែលទទួលបាននូវការធានា' ហើយនឹងបានផ្សព្វផ្សាយថ្នាក់ជាតិក្នុងខណៈពេលដែលរដ្ឋធម្មនុញកំពុងពង្រាង។
បណ្តាសមាជិកសហជីវនទាំងនោះទទួលស្គាល់នូវតម្រូវការដើម្បីបន្តដើម្បីលើកកម្ពស់សិទ្ធិស្រ្តីបន្ទាប់ពីការបោះដោយឆ្នោតនិងសម័យអ៊ុនតាក់។ ពួកគេទទួលស្គាល់នូវកម្លាំងនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ និងការពារនូវសិទ្ធិទាំងនោះ និងបង្កើននូវការដោះស្រាយបញ្ហានៅក្នុងប្រទេសផងដែរ។ នេះគឺជាក្រុមស្នូលនៃស្រ្តីដែលបានក្លាយទៅជាស្ថាបនិកនៃបណ្ឌលព័ត៌មានស្រ្តីកម្ពុជា ហើយត្រូវបានសម្ភោពជាផ្លូវការថាវាគឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ស្ថាប័នមិនមែនរដ្ឋាភិបាលនៅក្នុងខែមករា ឆ្នាំ១៩៩៥។
ចាប់តាំងពីឆ្នាំ១៩៩៥ ‘មណ្ឌលព័ត៌មានស្រ្តីកម្ពុជា’ (WMC) បន្តធ្វើឱ្យកម្លាំងប្រព័ន្ធផ្សាយដើម្បីធ្វើឱ្យប្រសើរសម្រាប់ការផ្លាស់ប្តូរនៅក្នុងសង្គមកម្ពុជា. មណ្ឌលព័ត៌មានស្រ្តីកម្ពុជាប្តេជ្ញាធ្វើឱ្យដំណើរការនៃភាពប្រសើរឡើងនៃសមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់ស្រ្តី ហើយនិងបង្កើនកម្រិតនៃការយល់ដឹងពីយេនឌ័រនៅក្នុងសង្គមកម្ពុជាំដោយពិភាក្សា និងនាំមកនូវបញ្ហាផ្សេងគ្នាដែលតែងតែមិនត្រូវបានគេលើកយកមកពិភាក្សាជាសាធារណៈ ហើយនិងចាត់ទុកសារៈសំខាន់នៃភាគហ៊ុននិកផ្សេងគ្នាថាជារឿងមិនសំខាន់។ យើងផ្តល់នូវសម្លេង និងព្យាយាមលាតត្រដាងនូវអ្វីដែលគេបានលាក់បាំង និងរឿងរ៉ាវដែលគេមិនប្រាប់ឱ្យមានការពិភាក្សាបញ្ហានៃការដេញដោលគ្នាជាវិមជ្ឈការភាព និងភាពក្រីក្ររួមគ្នាបង្ហាញនូវបញ្ហាដូចជាមេរោគហ៊ីវHIV ឬអេដស៍AIDS, ការជួញដូរខុសច្បាប់ ការបោះឆ្នោត និងអំពើរហិង្សាក្នុងគ្រួសារ. មណ្ឌលព័ត៌មានស្រ្តីកម្ពុជាលើកទឹកចិត្តទៅលើការធ្វើឱ្យប្រសើរឡើងដែលរាប់បញ្ចូលរួមមាន បរិយាកាសសុទិដ្ឋិនិយមនៃប្រព័ន្ធផ្សព្វផ្សាយទៅដល់សមាជិកទាំងអស់ និងសហគមន៍កម្ពុជា។[៣]
វិទ្យុស្រ្តី, អេហ្វអឹម១០២មេហ្គាហឺត
[កែប្រែ]វិទ្យុស្រ្តីអេហ្វអឹម ១០២ (Enlglish: Women's radio, FM 102) ផលិតនូវកម្មវិធីវទ្យុអប់រំរចនាឡើងសម្រាប់គ្រប់វិស័យនៃសង្គមកម្ពុជា ជាពិសេសសម្រាប់ស្រ្តីនៅទីជនបទ។
សក្តានុពលរបស់យើងបានឈានទៅដល់ ៧៥%នៃប្រជាជន ដោយបានប្រើប្រាស់នូវកម្លាំងនៃការផ្សាយ ១០គីឡូវ៉ាត់ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងស្ថានីយ៍បន្តផ្ទាល់រួមមាន ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តក្រចេះ និងមានដៃគូដែលលាតសន្ធឹងយ៉ាងធំទូលំទូលាយទូទាំងប្រទេសកម្ពុជា។
វិទ្យុអាស៊ីសេរី(Radio Free Asia) បានវាយតម្លៃវិទ្យុស្រ្តីអេហ្វអឹម១០២ ថាជាស្ថានីយ៍វិទ្យុដែលមានប្រជាប្រិយភាពជាងគេនៅក្នុងឆ្នាំ២០១០។ ការស្ទង់មើលដោយ BBC World Service ហើយផ្សាយឡើងវិញដោយThe Cambodian Sentinel Survey វាយតម្លៃវិទ្យុស្រ្តីចាប់ពីឆ្នាំ២០០៧ ទៅដល់ឆ្នាំ២០០៩ អាចទុកចិត្តបាន។ អេហ្វ អឹម ១០២ គឺជាវិទ្យុដែលលេខធ្លោរជាងគេក្នុងចំណោមវិទ្យុដែលល្បីនៅក្នុងប្រទេសកម្ពុជា។ មិនដូចគ្នាទៅនឹងស្ថានីយ៍វិទ្យុផ្សេងៗវិទ្យុស្រ្តីអេហ្វអឹម១០២មេហ្គាហឺតទទួលបានប្រជាប្រិយភាពពីស្រ្តីជាងបុរស។
វិទ្យុស្រ្តីអេហ្វអឹម ១០២ មិនផ្សព្វផ្សាយពណិជ្ជកម្មថ្នាំជក់ សុរា គ្រឿងសើស្បែក និងគ្រឿងផ្សេងៗដែលធ្វើ្យប៉ះពាល់ដល់សុខភាពដល់អតិថិជន។
ផ្នែក១នៃការផ្សាយដោយទូរទស្សន៍
[កែប្រែ]មណ្ឌលព័ត៌មានស្រ្តីកម្ពុជាមិនមានូរទស្សន៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែមានទូរទស្សន៍បន្តផ្ទាល់ដែលសហការជាមួយអង្គការក្នុងស្រុក និងអន្តរជាតិដើម្បីផលិតកម្មវិធីវិទ្យុទៅលើបញ្ហាសង្គមនានាក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះផលិតជារៀងរាល់សប្តាហ៍ផងដែរ ដូចជាកំប្លែង និងឯកសារផ្សេងៗដែលរុករកបញ្ហាសង្គមនៅក្នុងប្រទេស។ មណ្ឌលព័ត៌មានស្រ្តីកម្ពុជាមិនមានស្ថានីយ៍ទូរទស្សន៍ផ្ទាល់ខ្លួននោះទេ ដូច្នេះកម្មវិធីផ្សេងៗរបស់ខ្លួនត្រូវផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញទូរទស្សន៍កម្ពុជាស៊ី ធី អិន CTN ដែលធ្វើឱ្យដំណើរការនៃកម្មវិធីអាចបញ្ជ្រាបទៅដល់សាធារណៈជន។
កម្មវិធីទូរទស្សន៍ស្វែងរក និងកំណត់នូវបញ្ហាដែលថ្មីៗនៅក្នុងប្រទេសកម្ពុជា និងផលិត ចាក់ផ្សាយដែលមានគុណភាពខ្ពស់ប្រចាំសប្តាហ៍នូវកម្មវិធីទួរទស្សន៍ ក៏ដួចជាកម្មវិធីអប់រំ និងកំសាន្តដែលឆ្លើយតបទៅនឹងប្រធានបទទាំងនេះ។ ដោយយោងទៅលើទួទស្សន៍ដែលចាក់ផ្សាយកម្មវិធីរឿងល្ខោនដែលមានប្រជាប្រិយភាពទាក់ទងទៅនឹងយេនឌ័រ កំប្លែង ឯកសារ និងvox-pop, មណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានធ្វើឱ្យមានផលជាវិជ្ជមានដល់អ្នកស្តាប់ទៅលើប្រធានបទខាងក្រោម៖
- អំពើហិង្សាប្រឆាំងស្រ្តី និងកុមារ: ប្រឆាំងអំពើហិង្សាក្នុងស្រុក ការជួញដូរផ្លូវភេទ និងការពារការរំលោភសេពសន្តវៈ ថ្នាំញៀន និងពលកម្មកុមារ។
- បញ្ហាសិទ្ធិមនុស្សរួមមាន សិទ្ធិស្រ្តី យេនឌ័រ និងច្បាប់ទាក់ទងនិងស្រ្តី និងកុមារ
- ការអភិវឌ្ឃគ្រួសារ និងសហគមន៍
- សុខភាព និងរក្សាគម្លាតនៃការមានបុត្រ សុខភាពមាតា
- អប់រំ គាំទ្រសារៈសំខាន់នៃការអប់រំកុមារ និង
- សិទ្ធិស្រ្តីនៅក្នុងការអអភិវឌ្ឍសហគមន៍
នៅក្នុងខែមិនា ឆ្នាំ២០០៦ ទូរទស្សន៍កម្មវិធីមួយត្រូវបានជ្រើសរើសដោយគណៈកម្មាធិការក្នុងកម្មវិធីរឿងរបស់ស្រ្តីនៅក្នុងទីក្រុងប៉ារីសដើម្បីបញ្ចាំងរឿងល្ខោនដែលមានចំណងជើងថាជីវិត"Live" ដែលផ្តោតសំខាន់ទៅការជួញដូរមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសមិទ្ធិផលដ៏ធំធេងសម្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា។
ដើម្បីពង្រីកលទ្ធភាពកម្មវិធីទូរទស្សន៍ឱ្យបានទៅកាន់កម្មវិធីអប់រំទៅតាមតម្រូវការ។ មណ្ឌលព័ត៌មានស្រ្តីកម្ពុជាមានក្រុមការងារ២ក្រុម។ ទី១គឺក្រុមការងារប្រចាំសប្តាហ៍(WTV) និងទី២គឺក្រុមកាងារផលិតវីដេអូអប់រំ(ETV) ។ ក្រុមទាំង២ ត្រូវបានគ្រប់គ្រងដោយស្រ្តី។ ក្រុមការងារដែលសំខាន់ក្នុងក្រុមទាំង២ រួមមានអ្នកគ្រប់គ្រង អ្នកបោះពុម្ភផ្សាយ អ្នកសរសេរអត្ថបទ អ្នកបញ្ជាកុំព្យូទ័រ អ្នកទាំងនោះគឺជាស្រ្តី។ ភាគច្រើនៃបុរសចូលរួមជាក្រុមការងារជួយការងារដោយដៃ។
ផ្នែក១នៃការផ្សាយដោយទូរស័ព្ទ
[កែប្រែ]មណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានចាប់ផ្តើមដំបូងនូវការផ្សព្វផ្សាយតាមទូរស័ព្ទដៃ(MBUs) នៅក្នុងឆ្នាំ២០០២ដើម្បីអប់រំ និងធ្វើឱ្យស្រ្តីនៅសហគមន៍ជនបទដែលជាប់ពាក់ព័ន្ធជាមួយប្រព័ន្ធផ្សព្វផ្សាយខ្មៅ “media black spots” ទូទាំងប្រទេសកម្ពុជាជាទីកន្លែងធំសម្រាប់ផ្សព្វផ្សាយតែមួយមិនអាចសម្រេចបាន ឬក៏សហគមន៍នានាដែលគ្មានអគ្គិសនីប្រើប្រាស់ និងខ្វះនូវមធ្យបាយហិរញ្ញវត្ថុដើម្បីទិញទូរទស្សន៍ ឬវិទ្យុ។
ជាមធ្យមគ្រប់ការផ្សព្វផ្សាយដោយទូរស័ព្វទាក់ទាញ៣០០នៃអ្នកភូមិ ដែលមាន៥០%ជាស្រ្តី។ ដោយប្រើប្រាស់អិល ស៊ី ឌី ប្រូចិចទ័រ(LCD projector), ម៉ាស៊ីនចាក់ឌីវីឌី ដែលមានអេក្រង់ធំនិងប្រដាប់បំពងសំលេង, ការផ្សព្វផ្សាយដោយទូរស័ព្វ ផ្សាយនូវកម្មវិធីវិទ្យុ និងកម្មវិធីទូរទស្សន៍ប្រជុំនូវទីកន្លែងដែលមានប្រជាប្រិយភាពនៅក្នុងសហគមន៍។ ជាធម្មតាវាចាប់ដំណើរការនៅពេលល្ងាចបន្ទាប់ពីម៉ោងធ្វើការ។ ការផ្សព្វផ្សាយដោយទូរស័ព្វជួយសម្របសម្រួលយ៉ាងមានប្រសិទ្ធភាពជាប់ពាក់ព័ន្ធជាមួយនឹងអ្នកស្តាប់ដោយពិភាក្សារអំពីសារជាគន្លឺះនៃកម្មវិធីដោយរួមមាននូវសកម្មភាពសំនួរ និងចម្លើយ។ កម្លាំងរុញច្រាននេះគឺចាសារជាគន្លឹះ និងការលើកទឹកចិត្តដល់សហគមន៍ដើម្បីគាំទ្រ “ហៅដើម្បីសកម្មភាព”។ ទាក់ទងជាមួយនឹងការក្រេបយកចំណេះដឹងដោយសារសម្ភារៈនានាដូចជា ប័ណ្ណប្រកាស សៀវភៅស្ពើ (brochures) និងបណ្ណី(fliers) ដើម្បីធ្វើឱ្យសារទាំងអស់នោះត្រូវបានផ្សព្វផ្សាយ។