អ្នកប្រើប្រាស់:សុភានីន

ពីវិគីភីឌា

ចារឹកសន្ធិសញ្ញាបារាំង​ សៀមឆ្នាំ១៩០៧​នៅវត្តភ្នំ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩០៧ ដែលត្រូវនិងថ្ងៃ ២កើត ខែផល្គុន ឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ១២៧៨ គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខែ្មរទាំងអស់ ដែលមានព្រះបាទសម្តេច ព្រះស៊ីសុវត្តិ ជាប្រមុខដឹកនាំដោយហេតុថា សៀមបានប្រគល់សងមកព្រះរាជាណាចក្រកម្ពុជាវិញនៅខេត្ត៣គឺ បាត់ដំបង សិរីសោភ័ណ និងខេត្តសៀមរាប ដែលខ្លួនបានរឹបអូសដោយកំលាំងទ័ពឈ្លានពានពីមុន ។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះត្រូវបានចារនៅវត្តភ្នំលើផ្ទាំងដីឥដ្ឋរាង ៤ជ្រុងទ្រវែងលាបពណ៌ដោយក្បូរក្បាច់ គឺជាសញ្ញានៃជោគជ័យដ៏ត្រចះត្រចង់របស់នយោបាយបារាំងនៅកម្ពុជាក៍ពិតមែន ក៍ប៉ុន្តែគឺជានិមិត្តរូបនៃការរួបរួម គ្នាជាធ្លុងមួយរបស់ប្រជារាស្ត្រខ្មែរជុំរិញព្រះមហាក្សត្រ ខ្មែរក្នុងការទាមទារឲបារាំងរក្សាបូរណភាពទឹកដីខ្មែរដោយបង្ខំ ឲសៀមសងអាណាខេត្តទាំងនោះដែលត្រូវផ្តាច់ចេញពីមាតុភូមិតាំងតែពញាអភ័យធិបបែស បែនក្នុងឆ្នាំ១៧៩៤ ។ ដើម្បីរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៍សំខាន់នេះអាជ្ញាធរនាជំនាន់នោះបានសាងសង់នូវ វិមានអនុស្សាវរីយ៍ មួយនៅចង្កេះភ្នំដូនពេញ(វត្តភ្នំ) ទិសខាងត្បូងជាប់នាឡិកាវត្តភ្នំដែលរួមមានរូបសំណាក់សំរឹទ្ធតំណាងឲព្រះបាទស៊ីសុវត្តិ សោយរាជ្យក្រុងកម្ពុជាធិបតីនាជំនាន់នេះអមដោយខាងឆ្វេងនារី ៣នាក់ និងស្តាំពល ថ្មើរជើងម្នាក់ធ្វើការវន្ទានាការយ៉ាង សង្ហា ។ រូបសំណាកព្រះបាទស៊ីសុវត្តិ ត្រូវបានស្ថាបនាឲទ្រង់គង់ប្រថាប់លើរាជបល្ល័ងក្រោមស្វេតឆត្រនិងទ្រង់គ្រឿង អម្ពរពស្ត្រាក្នុងឋានៈជាស្តេចកំពុងសោយរាជ្យ ។ នៅទីនោះព្រះបរមរាជវាំងតំណាងដោយសសរស្តម្ភពីរដែលពីលើលម្អ ដោយនាគក្បាលបីម្ខាងមួយផង ។ បើធ្វើការបកស្រាយនៅអត្ថន័យខ្លឹមសារនារីទាំងបីនាក់ថា នារីទាំងបីនាក់នោះមានរូបឆោមល្អពាក់មកុដនិង ស្លៀកពាក់ខុសៗគ្នាតែតាមរបៀបដែលបុរាណសុទ្ធសាធ មិនខុសពីស្រីទេពអប្សនៅអង្គរវត្តទេហើយលើដៃមានកាន់ពាន មួយ ។ អ្វីដែលគួរឲចាប់អារម្មណ៍គឺនៅលើពាននៃនារីទី១ មានតំម្កល់រូបសំណាក់មួយតំណាងឲប្រាសាទព្រះវិហារ ដែលក្នុងសម័យនោះស្ថិតនៅក្នុងខេត្តសៀមរាប ។ រីឯពីនាក់ទៀតដែលឈរបន្ទាប់ពីនារីទី១គឺតំណាងឲខេត្តបាត់ដំបង និងសិរីសោភ័ណ ។ ខុសពីនារីទី១ ដែលពាក់ម្ដុដកំពូលបីខ្លួនទទេ ពូកគេពាក់ម្កុដកំពូលមួយរាងស្រួចដូចចេតិយ ហើយពាកអាវ និងស្លៀកសំពត់ដូចជាស្រ្តីស្នំ ។ នៅលើជើងពាន របស់នារីទី២ គេឃើងមានថង់ត្រា រីឯនៅលើជើងពាន នារីទី៣មានតម្កល់ក្លងដែលជាបំពង់គ្របដាក់ឯកសារ ។ តាមរយៈឥរិយាបទនៃចម្លាក់នារីទាំងបីនោះ អាណាព្យាបាល បារាំងចង់បង្ហាញថាថា ពួកគេកំពុងថ្វាយបូរណភាពទឹកដីនៃ ខេត្តទាំង៣ ដែលតំណាងដោយស្ត្រីទាំងបីនាក់ ឲស្ថិត ក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះស៊ីសុវត្តិវិញ ។ ដូច្នេះបានជាស្ត្រីទាំងបីនេះ កាន់យកខេត្ត ទាំង៣ថ្ងាយព្រះមហាក្សត្រខ្មែរ ដែលជាម្ចាស់ទឹលម្ចាស់ដីរបស់កម្ពុជរដ្ឋវិញដោយមានទឹកមុខញញឹមញញែម ហើយកាយវិការទន់ភ្លន់ស្រគត់ស្រគំ ។ គួរកត់សំគាល់ដែរងានៅខាងក្រោមចម្លាក់តំណាងទង់ជាតិបារាំងគេឃើញមាន ឆ្លាក់តូរអក្សបារាំងថា Traite france siamois du 15 mars 1907 Battambang , Siemriep , Sisohon ដែលមានន័យជាខ្មែរថា “ សន្ថិសញ្ញាបារាំងសៀមចុះថ្ងៃទី១៥ខែមីនា ឆ្នាំ១៩០៧ ខេត្តបាត់ដំបង សៀមរាប ស៊ីសូផុន”។ ដូច្នេះនេះជារឿងមួយដែលប្រជារាស្រ្តខ្មែរទាំងអស់ត្រូវដឹង ព្រោះថាវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែល បញ្ជាក់ពីការឈ្លានពានរបស់សៀមមកលើប្រទេសកម្ពុជាយើង ហើយក៍ជាការសប្បាយរីករាយរបស់ប្រទេសកម្ពុជា មួយដែរ ដែលបាននូវទឹកដីដែលបាត់បង់មកជាកម្មសិទ្ធវិញ ។