អ្នកប្រើប្រាស់:ហ៊ុយ ជោតមុនី

ពីវិគីភីឌា

កុមារដែលបាត់បង់លទ្ធិភាពដូចជាៈ កុមារកំព្រាក្រីក្រ កុមារអនាថា កុមារដែលត្រូវបានគេកេងប្រវ័ញ្ចគ្រប់រូបភាព និង កុមារដែលស្ថិតនៅក្នុងប្រទេសមានសង្រ្គៀម​ គឺត្រូវការយើងទាំងអស់គ្នាជួយស្រោចស្រង់[កែប្រែ]

ដោយមានជំនឿថា គ្រួសារក្នុងនាទីជាអង្គភាពគ្រឹះនៃសង្គម ហើយនិងជាបរិស្ថានធម្មជាតិ សម្រាប់ការរីកចំរើន លូតលាស់ នឹងជាផាសុខភាពរបស់សមាជិកទាំងមូល ហើយដែលមាន​កុមារជាពិសេសនោះ ត្រូវតែអោយមានកិច្ចគាំ ពារ នឹងជំនួយឧបត្ថម្ភចាំបាច់ដើម្បីខ្លួនអាចបំ​ ពេញភារៈកិច្ចទទួលខុសត្រូវរបស់ខ្លួនបានពេញលេញក្នុងសហគមន៍។ ខ្លួនដោយពេញលេ​ញនិងសុខដុមបានកុមារត្រូវធំលូតលាស់នៅក្នុងមជ្ឈដ្ឋានគ្រួសារ នៅក្នុងបរិយាកាសប្រកប​ ដោយសុភមង្គលសេចក្តីស្រឡាញ់ នឹងការយោគយល់មួយ។

អ.ប.ក.ជ.[កែប្រែ]

ក្តីសង្ឃឹមរបស់ក្មេងកំព្រាក្រីក្រ និង ជនអនាថា

ក្តីសង្ឃឹមរបស់ក្មេងកំព្រាក្រីក្រ និងជនអនាថា ស្ថិតនៅលើយើងទាំងអស់គ្នាដែលជាសប្បុរសជន ឬរាជរដ្ឋាភិបាល អង្គការជាតិ និងអង្គការអន្តរជាតិជួឧបត្ថម្ភគាំទ្រ។

រឿងរ៉ាវបញ្ហាសង្គមមួយ ឬក៏ដូចជារឿងរ៉ាវរបស់ពិភពលោកយើងទាំងមូល វាមិនមែនជារឿងរ៉ាវផ្តាច់មុខរបស់ប្រមុខរដ្ឋ ឬរបស់ប្រធានាធិបតីទាំងស្រុងនោះទេ វាជាផ្នែកមួយនៃយើងទាំងអស់គ្នា ដែលរស់នៅក្នុងសាកលលោកនេះចូលរួមជួយដោះស្រាយ។ យ៉ាងវិបត្តិរបស់ក្មេងកំព្រាក្រីក្រ និងជនអនាថាក៏ដូច្នោះដែរ ពួកគាត់ពឹងអាស្រាយទៅលើជនមានចិត្តធម៌សប្បុរស ជួយសង្រ្គោះទើបពួកគាត់មានលំនឹងនៅក្នុងជីវិត។

ការចូលរួមរបស់យើងទាំងអស់គ្នា មានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកម្ពស់សមត្ថភាពកុមារផង ក្នុងការធ្វើអោយកំណើនអត្រានៃកុមារកំព្រាក្រីក្រ នឹងជនអនាថានៅក្នុង ប្រទេសកម្ពុជាមានការថយចុះជាលំដាប់ ឬលុបបំបាត់ចោលទាំងស្រុងបើអាចធ្វើទៅរួចឬបើមាន អោយមានក្នុងកំរិតមួយទាបបំផុត។

ក្នុងនាមយើងជាមនុស្សជាតិដូចគ្នា ត្រូវអោយតម្លៃចំពោះជនទាំងឡាយនោះ មិនត្រូវជិះជាន់ ម៉ាកងាយ និងរើសអើងឡើង។ ក្តីសង្ឃឹមរបស់ពួកគេស្ថិតនៅលើយើងទាំងអស់គ្នាដែលជាអ្នកជួយឧបត្ថម្ភគាំទ្រ។[១]

ខ្មែរជួយខ្មែរ

យើងមានភាសា សាសនា វប្បធម៌ប្រពៃណី អ្វីដែលសំខានទៅទៀតនោះ យើងមានឈាមជ័រជាតិជាខ្មែរ គឺខ្មែរអង្គរ ពូជពង្សអម្បូរតែមួយ។

ទោះបីមានបងប្អូនខ្មែរមួយចំនួនកាត់ចិនក្តី ខ្មែរអ៊ីស្លាមក្តី ក៏យើងរាប់ចូលខ្មែរតែមួយ ទោះវប្បធម៌ប្រពៃណីពួកគាត់ផ្សេងក៏ដោយនៅតែជាខ្មែរ ព្រោះជ្រក់ក្រោមទង់ជាតិតែមួយ។ ពេលដែលយើងជួបការលំបាក ទុក្ខវេទនាតាមផ្លូវកាយ ផ្លូវចិត្ត ឬមានពិធីកំសាន្តសប្បាយក្នុងភូមិស្រុក គឺមានតែយើងជាខ្មែរទាំងអស់គ្នានេះហើយចូលរួមសប្បាយ ឬនឹងជួយរំលែកទុក្ខគ្នាទៅវិញទៅមក ពេលមានអាសន្នអន់ក្រម្តងៗ នេះម្យ៉ាង។

ម្យ៉ាងទៀត ទោះបីខ្មែររស់នៅក្រៅប្រទេសដូចជា អាមេរិកកាំង បារាំង កាណាដា អូស្រ្តាលីជាដើមក៏អញ្ចឹងដែរ។

ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន ខ្មែរជាតិមាំមួនខ្មែរសប្បាយ ខ្មែររួមប្រជុំជាតិទាំងឡាយ ខ្មែរមានឧបាយកសាងជាតិ។ ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង ខ្មែរគិតកោតក្រែងសន្តានញាតិ ខ្មែរថែសាសនាប្រទេសជាតិ ខ្មែរត្រូវមិនឃ្លាតពីសីលធម៌។ ដូច្នេះខ្មែរត្រូវតែលះបង់ ចំពោះចំណង់អន្លង់មរ ច្រណែនឈ្នានិសនាំវឹកវរ ចង់អោយខ្លួនល្អកុំដៀលគេ។ អក្សរសាស្រ្តវប្បធម៌ប្រពៃណី នាទីកូនខ្មែរថែអោយថេរ ជាតិគេស្រឡាញរបស់គេ ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ។

កម្លាំងសាមគ្គី កម្លាំងសាមគ្គីនេះ គឺជាកម្លាំងសាមគ្គីស្មារតីមួយដ៏អស្ចារ្យណាស់ ប្រសិនបើមានការលំបាកស្មុកស្មាញដោះស្រាយមិនចេញ ឬចង់ធ្វើកិច្ចការអ្វីមួយ គឺងាយស្រួលណាស់អោយតែយើងស្រុះស្រួលគ្នា នឹងសាមគ្គីគ្នាជាកម្លាំងស្មារតីធ្លុងតែមួយ ដំដោះស្រាយ និងកិច្ចការទាំងនោះនិងទទួលបានជោគជ័យ។

សត្វកណ្តៀតូចតែមួយអាចពូនដំបូកធំមួយបាន នេះឆ្លុះបញ្ចាំងអោយឃើញថាសត្វកណ្តៀមានភាពសាមគ្គីគ្នាខ្លាំងក្លាណាស់ ធ្វើអោយមនុស្សមួយនាក់ពីរនាក់ចង់ទៅបំ ផ្លាញ់ដំបូកនោះក៏បំផ្លាញបានដោយលំបាក។ យ៉ាងណាយើងបានកើតមកជាមនុស្ស មានជាតិសាសនតែមួយ មានការឈ្នះប្រកែកហែកហួគ្នា គុំគួនកាប់សម្លាប់គ្នាទៅវិញទៅមកគ្មានការយោគយល់អធ្យាស្រាយអោយគ្នាទេនោះ ធ្វើអោយអ្នកជិតខាងមើលងាយមើលថោក ជាពិសេសងាយស្រួលគេដណ្តើមយកនូវអ្វីដែលជារបស់យើង។

មើលសត្វកណ្តៀរកពូនដី មើលសត្វបក្សីក្រងសម្បុក មើលឃ្មុំជាដើមសាងក្តីសុខ ព្យាយាមសម្រុកបានសម្រេច។ ទឹកស្រក់តក់ៗទម្លុះថ្ម រលកតៗថ្មសឹកដាច់ កាន់ការងារអ្វីត្រូវប្តូរផ្តាច់ ផលល្អសម្រេចព្រោះព្យាយាម។

បានកើតជាមនុស្ស ការកើតមកជាមនុស្ស គឺជាទ្រព្យមួយដ៏ប្រសើរណាស់ ជាទ្រព្យមួយដែលមិនអាចកាត់ថ្លៃបានឡើយ។

ក្នុងមួយឆាកជីវិតនេះ ការរស់នៅប្រកបដោយទ្រព្យសម្បត្តិស្តុកស្តម មានយសស័ក្តិធំមានសេនាឆ្វេងស្តាំ និងមានអ្នកបំរើច្រើន វាជាសេចក្តីសុខមែនឬ ជាការពិតណាស់ជាសេចក្តីសុខបែបលោកីយ តែបើអ្វីៗទាំងអស់នោះបានមកដោយសារតែការកេងប្រវ័ញកម្លាំងពលកម្ម បានមកពីការជញ្ចក់ឈាមពីអ្នកដ៏ទៃ ឬពីជនក្រីក្រស្លូតត្រង់វិញនោះ ការរស់នៅបែបនោះមិនប្រសើរឡើយ។ ផ្ទុយទៅវិញការរស់នៅបែបនេះ ស្អុយឈ្មោះទាំងរស់ ពេលស្លាប់ទៅបន្សល់ឈ្មោះដ៏អាក្រក់ដល់កូនចៅជំនាន់ក្រោយ ត្រូវគេរិះគន់តិះដៀលគ្រប់បែបយ៉ាង។

មានក៏ដោយ ក្រក៏ដោយ ការរស់នៅប្រកបដោយធម៌ រកស៊ីចិញ្ចឹមជីវិតតាមកម្លាំងសម្មាអាជីវោនោះវាប្រសើរណាស់។ ទោះបីការរស់នៅនោះបានត្រឹមតែគ្រប់គ្រាន់ ឬបានត្រឹមតែឆ្អែតមួយថ្ងៃមួយថ្ងៃក៏ដោយ មិនគួរគប្បីប្រព្រឹត្តអំពើអាក្រក់ឡើយ មានជិវិតរស់នៅយើងត្រូវអោយតម្លៃទៅលើគុណធម៌ សច្ចធម៌ និងត្រូវចេះអោយនូវសេចក្តីសុខដល់គ្នានឹងគ្នាទៅវិញទៅមកទើបប្រសើរ។

យើងបានកើតមកជាមនុស្សហើយ យើងត្រូវធ្វើសេចក្តីល្អដល់ខ្លួនឯង ក្រុមគ្រួសារ និងដល់សង្គមជាតិនោះទើបប្រសើរ។ យើងកុំធ្វើជាមនុស្សគិតតែប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងពេក អ្វីដែលយើងអាចធ្វើបានដើម្បីអ្នកដ៏ទៃ ឬសង្គមជាតិ យើងត្រូវតែធ្វើកុំមើលបំណាំគ្នាអោយសោះ។ មួយអត្តភាពជាមនុស្សបានកើតមកមួយជាតិ បានធ្វើសេចក្តីល្អដល់អ្នកដែររស់នៅជុំវិញខ្លួនតើប្រសើរយ៉ាងណាទៅ? យើងដឹងគ្រប់ៗគ្នាហើយថា មនុស្សកើតមកមិនយកអ្វីមកជាមួយទេ ពេលស្លាប់ក៏គ្មានយកអ្វីទៅតាមដែរ មានខោអាវមួយសម្រាប់ជាប់នឹងខ្លួនក៏យកទៅមិនបានផង ក្លាយជាចំណីដីទទេ។

ហេតុនេះ បានកើតមកជាមនុស្សហើយយើងត្រូវធ្វើសេចក្តីល្អអោយបានច្រើនទើបប្រសើរ៕