Jump to content

អ្នកប្រើប្រាស់:ហ្សុះ កូនរបស់ពុក

ពីវិគីភីឌា

ស្រុក ស្ទឹង ត្រង ឃុំ អូស មាស លួស

[កែប្រែ]

ជាស្រុកមួយក្នុងចំណោមក្រុង និង ស្រុកទាំង៨របស់ខេត្តកំពតពីមុនស្រុក ទឹកឈូ មានឈ្មោះថា ស្រុកកំពត មានទីតាំងស្ថិតនៅប៉ែកខាងកើតចំងាយ ៦គីឡូម៉ែត្រពីក្រុងកំពត មានព្រំប្រទល់ៈ ខាងជើងទល់នឹងស្រុកឈូក ខេត្តកំពត និង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខាងត្បូងទល់នឹងដែនសមុទ្រកម្ពុជាវៀតណាម ខាងកើតទល់នឹងស្រុកដង់ទង់ ខេត្តកំពត និង ស្រុកដំណាក់ចង្អើរ ខេត្តកែប ខាងលិចទល់នឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានវិសាលភាពទឹកដីធំមធ្យម បើប្រៀបធៀបទៅនឹងក្រុងស្រុកទាំង ៧ទៀតរបស់ខេត្តកំពត មានជួរ ភ្នំជាច្រើន​ដូចជា ភ្នំកំចាយ ភ្នំបូកគោ ភ្នំវល្លិ៍។ល។ មានផ្ទៃដីសរុប ១៥១៤គីឡូម៉ែត្រការេ ភាគច្រើន ជាសមុទ្រ និង ព្រៃភ្នំ​។​ រដ្ឋបាល​ស្រុកមាន ១៦ឃុំ

៏*១​ ​ឃុំបឹងទូក[]

  • ឃុំជុំគ្រៀល
  • ៣​ ឃុំកំពង់សំរោង
  • ៤ ឃុំកណ្ដាល
  • ៥ ឃុំកោះតូច
  • ៦ ឃុំកូនសត្វ'
  • ៧​ ឃុំម៉ាកប្រាំង
  • ៨ ឃុំព្រែកត្នោត
  • ៩ ឃុំព្រៃឃ្មុំ
  • ១០ ឃុំព្រៃថ្នាំង
  • ១១ ឃុំស្ទឹងកែវ
  • ១២ ឃុំថ្នី
  • ១៣ ឃុំត្រពាំងព្រីង
  • ១៤ ឃុំត្រពាំងសង្កែរ
  • ១៥ ឃុំកំពង់គ្រែង
  • ១៦ ឃុំត្រពាំងធំ''''


ឃុំព្រែកត្នោត

[កែប្រែ]

ភូមិត្រពាំងរពៅ

[កែប្រែ]

ភូមិព្រែកក្រែង

[កែប្រែ]

ភូមិ​ព្រែកត្នោត

[កែប្រែ]

ភូមិចង្ហោន

[កែប្រែ]

ភូមិត្រពាំងរពៅ

[កែប្រែ]

គឺជា ហើយភូមិនេះស្ថិត​នៅក្នុង​ឃុំព្រែកត្នោត។ហើយក្នុងឃុំព្រែកត្នោត មានភូមិទាំងអស់ចំនួន០៥ គឺ:ភូមិត្រពាំងរពៅ ភូមិព្រែកក្រែង ភូមិ​ព្រែកត្នោត​ និង ភូមិចង្ហោន។នៅក្នុងភូមិត្រពាំងរពៅមានប្រជាជនភាគច្រើនជាអ្នកនេសាទ កសិករ អាជីវករ អ្នកទាំងអស់គ្នាខិតខំធ្វើការងារខ្លាំងណាស់។ ក្នុងភូមិនេះមានគ្រួសារ​ប្រហែលជាង៥៦០គ្រួសារដែលបានរស់នៅទីនេះ។ភូមិនេះផងដែរក៏មានទេសភាពដ៏ស្រស់ស្អាតផងដែរដូចជា:មានដើមឈើធំៗមានម្លប់ត្រជាក់គួរឲទាក់ទាញភ្ញៀវទេសចរគ្រប់ៗរូប។មានភ្នំបូកគោ ដ៏គួរឲទាក់ទាញមើលទៅឃើញភ្នំច្បាស់ៗទេសភាពល្អស្រស់ឆើតឆាយខៀវបំប្រងមានកុកហើរទាំងគូរៗមើលទៅគួរឲចាប់ចិត្ដជាពន់ពេក។​ ជាពិសេសភូមិនេះនៅជាប់សមុទ្រ ធ្វើឲកាន់តែងាយស្រួលក្នុងការដើរលេងសមុទ្រ​ និងងាយស្រូលញាំម្ហូបអាហារសមុទ្រមានដូចជា:ក្ដាម ខ្យង​ ងាវ គ្រំ មឹគ .ល.។[]ហើយមានប្រជាជនរស់នៅចំនួន106,977នាក់នោក្នុងឆ្នាំ២០០៨និងមនុស្សមានគ្រួសារចំនួន6,121 និងចំនួនគ្រិះស្ថានចំនួន2,542[]

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ភូមិនេះជាភូមិមួយដែលនៅក្នងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតឈៀងខាងលិចនៃខេត្ត ដែលមានផ្លូវជាតិលេខ ៣ ភូមិនេះខាងទិសលិចស្ថិតនៅជាប់ក្រុងព្រះសីហនុគឺភូមិព្រែកប្រស់​ ហើយ​ទិសខាងកើតជាប់នឹងព្រែកក្រែងខាងត្បូងជាប់នឹងសមុទ្រ ខាងជើងជាប់និងភ្នំបូកគោ។ []

​សាសនាព្រះពុទ្ធ

[កែប្រែ]

ពុទ្ធប្រវត្តិសង្ខេប

ព្រះសម្មាសម្ពុទ.jpg ព្រះគោតម​សម្មា​សម្ពុទ្ធ​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ។ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​៥​ព្រះ​អង្គ​គឺ ព្រះ​ពុទ្ធ​កកុសន្ធៈ ព្រះ​ពុទ្ធ​កោនាគមនៈ ព្រះ​ពុទ្ធ​កស្សបៈ ព្រះ​ពុទ្ធ​គោតម និង​ព្រះ​ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​នា​អនាគត​កាល ព្រះ​នាម​ ព្រះ​អរិយមេតេ្តយ្យ។ រាជវង្ស កំណើត

ព្រះបាទ​សុទ្ធោទន រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​កបិលពស្តុ ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​កបិលពស្តុ​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង។ តាម​រយៈ​គម្ពីរ​មហា​វេស្សន្តរ​ជាតក មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ សន្តុសិត​ទេវបុត្រ បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង។ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​អោយ​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ។ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់។ ដល់គម្រប់​១០ខែ គឺ​នៅថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ។ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​អោយ​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ ព្រះ​នាង​ទេវី។ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ លុម្ពិនីវ័ន ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌។ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ។ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង។ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក។ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ។ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា។ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ។ ពិធីថ្វាយព្រះនាម

ក្រោយ​ពី​ព្រះ​រាជ​ឱរស​ប្រសូត​បាន​ប្រាំ​ថ្ងៃ ព្រះបាទ​សុទ្ធោទនៈ​បានជ្រើស​រើស​ព្រាហ្មណ៍ដ៏ពូកែ​ៗ​៨​នាក់ ដើម្បីអោយ​ថ្វាយព្រះនាម ​មើល​និង​ទាយ​នូវ​លក្ខណៈ​របស់​ព្រះ​ពោធិសត្វ។ ព្រះ​នាម​របស់​ព្រះ​បរម​ពោធិសត្វ​ត្រូវបាន​ជ្រើស​រើស​​ថា សិទ្ធត្ថ ដែល​ប្រែ​ថា អ្នក​សំ​រេច​ប្រយោជន៏​គ្រប់​យ៉ាង។ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គ​ប្រកប​ដោយ​មហា​បុរិស​លក្ខណៈ​៣២​ប្រការ ព្រាហ្មណ៍​៧​នាក់​ក៏​លើក​ម្រាម​ដៃ​ពីរ​ទាយ​ថា បើ​ព្រះ​រាជ​កុមារ​ស្ថិត​នៅ​ជា​ក្សត្រ ព្រះ​អង្គ​នឹង​បាន​ជា​ស្តេច​ចក្រ​ពត្តិ បើ​ព្រះ​អង្គ​ចេញ​សាង​ផ្នួស​​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ កាលនោះ​ព្រាហ្មណ៍​ម្នាក់​នៅ​ក្មេង​ជាង​គេ​ឈ្មោះ កោណ្ឌញ្ញ​ ព្រាហ្មណ៍​បាន​ពិចារណា​លើ​ទី​កន្លែង​ដែល​ទ្រង់​ប្រសូត​ គឺ​នៅ​ក្នុង​ឧទ្យាន​ក៏​លើក​ម្រាម​ដៃ​តែ​មួយ​ទាយ​ថា ព្រះ​រាជ​កុមារ​ប្រាកដ​ជា​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ។ ក្រោយ​ពេល​ព្រះ​អង្គ​ប្រសូត​បាន​៧​ថ្ងៃ​ ព្រះ​មាតាព្រះអង្គក៏​សោយ​ទី​វង្គត់។ ព្រះ​រាជ​កុមារ​សិទ្ធត្ថ ត្រូវ​បាន​ព្រះ​មាតុច្ឆាព្រះអង្គ​​ព្រះ​នាម​មហា​បជា​បតី​គោតមី​បី​បាច់​រក្សា​ត​មក។ រាជពិសេក

ព្រះ​សិទ្ធត្ថ​ទ្រង់​ចំរើន​ព្រះ​ជន្ម​បាន ១៦​ព្រះ​វស្សា ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​ស្តេច​សុប្បពុទ្ធព្រះ​នាម ពិម្ពាយសោធរា​ ដែល​ជា​នារី​ល្អ​ឯក​លើស​អស់​សព្វ​នារី​ទាំង​ពួង។ ដោយ​ចង់​អោយ​ព្រះ​សិទ្ធត្ថ​ក្លាយ​ជា​ស្តេច​ចក្រ​ពត្តិ ព្រះ​បិតា​គឺ​ព្រះ​បាទ​សុទ្ធោទនៈ​បាន​រៀប​ចំ​ចាត់​ចែង​គ្រប់​យ៉ាង​ ដើម្បី​ឃា​ឃាំង​អោយ​ព្រះ​សិទ្ធត្ថ​ទ្រង់​គង់​នៅ​ជា​ស្តេច​ដោយ​សុខ​សប្បាយ។ ព្រះបាទ​សុទ្ធោទនៈ ទ្រង់​បាន​ជ្រើស​រើស​យក​តែ​មនុស្ស​ក្មេង​ៗ​មក​នៅ​បំរើ​ព្រះ​ពោធិសត្វ ឯ​មនុស្ស​ចាស់​ជរា ឈឺ​ជាដើម ព្រះអង្គ​មិន​អោយ​ព្រះ​ពោធិសត្វ​បាន​ឃើញ​ឡើយ។ ព្រះបាទ​សុទ្ធោទនៈ​​ទ្រង់​ចាត់​អោយ​គេ​សង់​ប្រាសាទ​បី តម្រូវ​ទៅ​តាម​កាល​រដូវ​ទាំង​បី គឺ​សំរាប់​រដូវ​ក្តៅ រដូវ​រងារ និង​រដូវ​រំហើយ។ លុះ​ព្រះ​បរម​ពោធិសត្វព្រះ​ជន្ម​បាន​២៩​ព្រះ​វស្សា​ ​ព្រះ​នាង​ពិម្ពា ក៏​ប្រសូត​​ព្រះ​រាជ​បុត្រ​មួយ​​អង្គ​ព្រះ​នាម​ រាហុល។ និមិត្ត៤យ៉ាង

ដោយ​ចង់​អោយ​ព្រះ​សិទ្ធត្ថ​បាន​ជា​ស្តេច​ចក្រ​ពត្តិ ដូច​ដែល​ព្រាហ្មណ៍​ទាយ​ទុក​នោះ​ ព្រះ​សុទ្ធោទន​ទ្រង់​ចាត់​អោយ​គេ​យាម​មិន​អោយ​មាន​មនុស្ស​ចាស់ ជរា ឈឺ រឺ​ស្លាប់ អោយ​ព្រះ​សិទ្ធត្ថ​ទ្រង់​យល់​ឃើញ​ឡើយ អ្នក​បំរើ​ភិលៀង​នៅ​ក្នុង​ដំ​ណាក់​របស់​ព្រះ​អង្គ​មាន​សុទ្ធ​សឹង​យុវវ័យ​ ទាំង​អស់។ ការ​គង់​នៅ​ក្នុង​រាជ​វាំង​ ព្រះ​សិទ្ធត្ថ​ទ្រង់​សោយ​សុខ​ដោយ​កាម​លោកីយ​គ្រប់​ប្រការ។ នៅ​ថ្ងៃ​មួយ​ ព្រះបរម​ពោធិសត្វ​ទ្រង់​មាន​ព្រះ​ទ័យ​អផ្សុក​យ៉ាង​ខ្លាំង ព្រះ​អង្គ​ក៏​ត្រាស់​អោយ​ឆន្ន​អាមាត្យ​រៀបចំ​ក្បួន​ដើម្បី​នឹង​ទៅ​ក្រសាល​ឧទ្យាន។ នៅ​តាម​ផ្លូវ​ព្រះ​អង្គ​ទត​ឃើញ​ បុរស​ចាស់​ មាន​ឆ្អឹង​ជំនីរ​ដូច​ជា​បង្កង់ មាន​ខ្នង​កោង មាន​ឈើ​ច្រត់​ជា​គ្រឿង​ទប់​ទល់ កំ​ពុង​ញាប់​ញ័រ​ក្រហល់​ក្រហាយ មាន​វ័យ​កន្លង​ហើយ លុះ​ព្រះ​ពោធិសត្វ​ឃើញ​ហើយ ក៏​សួរ​ទៅ​ឆន្ន​អាមាត្យ​ថា បុរស​នេះ​​ធ្វើ​ដូច​ម្តេច​ បាន​ជា​សក់​គាត់​​មិន​ដូច​ជា​សក់​អ្នក​ឯ​ទៀត ទាំង​កាយ​គាត់​ក៏​មិន​ដូច​កាយ​អ្នក​ដទៃ​ដែរ។ ឆន្ន​អាមាត្យ​ក៏​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​អង្គ​ នេះ​គេ​ហៅ​ថា បុរស​ចាស់ តពី​នោះ​គាត់​នឹង​មិន​រស់​នៅ​យូរ​ប៉ុន្មាន​ទេ។ ទោះ​ព្រះ​អង្គ​ក៏​គង់​នឹង​ចាស់​ជា​ធម្មតា​ មិន​អាច​កន្លង​សេចក្តី​ចាស់​ទៅ​បាន​ទេ។ កាល​កន្លងទៅ ព្រះ​អង្គ​ក៏​យាង​ក្រសាល​ឧទ្យាន​ម្តង​ទៀត។ ព្រះ​អង្គ​បាន​ទត​ឃើញ​បុរស​មាន​អាពាធ​ដល់​នូវ​សេចក្តី​ទុក្ខ ឈឺ​ធ្ងន់ ដេក​ត្រាំ​ក្នុង​ទឹក​មូត្រ​និង​លាមក​របស់​ខ្លួន មាន​ជន​ទាំង​ឡាយ​ដទៃ​លើក​អោយ​ក្រោកឡើង ផ្តេក​អោយ​ដេក លុះ​ទត​ឃើញ​ហើយ ព្រះ​អង្គ​ក៏​សួរ​ទៅ​ឆន្ន​អាមាត្យ​ថា បុរស​នេះ​ធ្វើ​ដូច​ម្តេច​ បាន​ជា​ភ្នែក​របស់​គាត់​មិន​ដូច​ជា​ភ្នែក​អ្នក​ដទៃ ក្បាល​ក៏​មិន​ដូច​ជា​ក្បាល​អ្នក​ដទៃ។ ឆន្ន​អាមាត្យ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​សម្មតិទេព បុរស​នេះ​ហៅ​ថា បុរសឈឺ។ បុរស​នេះ​មិន​អាច​នឹង​រួច​ពី​ជំងឺ​បាន​ឡើយ ទោះ​ព្រះ​អង្គ​ក៏​នឹង​​មាន​ជំងឺ​ជា​ធម្មតា មិន​អាច​កន្លង​សេចក្តី​ឈឺ​ចាប់​បាន​ឡើយ។ ថ្ងៃ​បន្ទាប់​ក្រោយ​មក ព្រះ​ពោធិសត្វ​ក៏​ទៅ​ក្រសាល​ឧទ្យាន​ទៀត។ ម្តងនេះ ព្រះ​អង្គ​បាន​ទត​ឃើញ​បុរស​ស្លាប់​ ក៏ត្រាស់​សួរ​ឆន្នអាមាត្យ នោះជា​អ្វី។ ឆន្ន​អាមាត្យ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ ព្រោះ​បុរស​នោះ​ហៅ​ថា​​ធ្វើ​មរណ​កាល​ហើយ។ ញាតិ​ទាំង​ឡាយ​នឹង​មិន​ឃើញ​បុរស​នោះ​ទៀត​ឡើយ ទាំង​បុរស​នោះ​សោត​ក៏​លែង​បាន​ឃើញ​ញាតិ​ទាំង​ឡាយ​របស់​គាត់​ដែរ។ ទោះ​បី​ព្រះ​អង្គ​ក៏​នឹង​ធ្វើ​មរណ​កាល​ដូច​គ្នា មិន​អាច​កន្លង​សេច​ក្តី​ស្លាប់​បាន​ឡើយ។ ព្រះបរម​ពោធិសត្វ​ក៏​មាន​សេចក្តី​សង្វេក​ជា​ខ្លាំង សញ្ជប់​សញ្ជឹង​គិតថា ជរា ព្យាធិ និង​មរណា តែង​មាន​ប្រាកដ​ដល់​សត្វ​លោក។ ថ្ងៃ​កន្លងមក​បន្ទាប់​ព្រះ​អង្គក៏​ទៅ​ក្រសាល​ឧទ្យាន​ម្តង​ទៀត។ ព្រះពោធិសត្វ​បាន​ទត​ឃើញ​បុរស​មាន​សីសៈ​រលីង ជា​អ្នក​បួស ស្លៀក​ដណ្តប់​សំពត់​កាសាវពស្ត្រ លុះ​ឃើញ​ហើយ ក៏​សួរ​ឆន្ន​អាមាត្យ បុរសនេះ​ធ្វើ​ដូច​ម្តេច​ បាន​ជា​ក្បាល​របស់​គាត់​មិន​ដូច​ក្បាល​អ្នក​ដទៃ ទាំង​សំពត់​របស់​គាត់ ក៏​មិន​ដូច​របស់​អ្នក​ដទៃ។ ឆន្ន​អាមាត្យ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​សម្មតិទេព នេះ​គេ​ហៅ​ថា អ្នកបួស។ បុរស​នោះ​ប្រព្រឹត្ត​ធម៌​ដោយ​ប្រពៃ មិន​បាន​បៀត​បៀន​ តែង​អនុគ្រោះ​ដល់​សត្វ​ដទៃ។ ព្រះ​អង្គ​ក៏​ពិចារណា​ថា អ្នក​បួស​​​គឺ​ជា​ការ​ស្រួល​ណាស់​ព្រោះ​មិន​បៀតបៀន​គេ តែង​អនុគ្រោះ​ដល់​គេ។

នៅ​​ក្នុង​​រាជ​​វាំង ព្រះ​​អង្គ​​ទ្រង់​​ទត​​ឃើញ​ជា​រឿយ​ៗ ភិលៀង អាមាត្យ ទាំង​ឡាយ​ដេក​លក់ ខ្លះ​ហៀរ​​ទឹក​មាត់ ខ្លះ​របូត​សំពត់​អាវ នៅ​ស្តូក​ស្តឹង​គ្មាន​វិញ្ញណ​ដូច​ជា​អង្គត់​ឈើ​មួយ​ដុំ ធ្វើ​អោយ​ព្រះ​អង្គ​ទ្រង់​មាន​ការ​សង្វេក​ និង​គិត​ដល់​និមិត្ត​ទាំង​៤​ដែល​ព្រះ​អង្គ​ទត​ឃើញ។ ព្រះអង្គ​ទ្រង់​ព្រះ​ចិន្តា​ពិចារណា​ដល់​​សមណ​អ្នក​បួស​យ៉ាង​ស្រ​គត់​ស្រគម​ គួរ​ជា​ទី​ជ្រះ​ថ្លា​នៃ​សត្វ​លោក​ទាំង​ឡាយ​ ព្រះ​អង្គ​ក៏​មាន​សទ្ធា​ពេញ​​ព្រះ​ហរទ័យ ត្រេក​អរ​ជា​ក្រៃ​ពេក ក៏​គិត​នឹង​ចេញ​សាង​ផ្នួស។


សាងផ្នួស


ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំង​ហើយព្រះអង្គ​សព្វ​ព្រះ​ហរ​ទ័យ​ដោះ​ស្រាយ​បញ្ហា ​ជិវិត​ដោយ​ការ​ចេញ​សាង​ព្រះ​ផ្នួស ដើម្បី​ស្វែង​រក​នូវ​ព្រះ​សម្មា​សម្ពោ​ធិ​ញាណ​ធម៌។ កណ្តាល​រាត្រី​ស្ងាត់​ព្រះ​សិទ្ធត្ថ ចូល​ទៅ​បបោស​អង្អែល​រាហុល​បុត្រា​ជា​ទី​ស្រលាញ់ ងាក​បែរ​សំ​លឹង​ទៅ​ភរិយា​ពិម្ពា​កំពុង​លង់​លក់​ក្នុង​បន្ទុំ មាន​ដំណាល​ថា ទេវតា​នៅ​ស្ថាន​តុសិត​​បាន​ចុះ​មក​ជួយ​ព្រះ​សិទ្ធត្ថ​ដោយ​ធ្វើ​អោយ​ព្រះ​នាង ​ពិម្ពា និង​រាហុល លង់​លក់​ក្នុង​បន្ទំ​យ៉ាង​ស៊ប់ ដើម្បី​កំ​អោយ​ភ្ញាក់​ធ្វើ​ការ​រំខាន​ដល់​ការ​សំរេច​ចិត្ត របស់​ព្រះ​អង្គ ហើយ​ជប់​សេះ​រាជ​រដ្ឋ ជូន​ដំណើរ​ព្រះ​សិទ្ធត្ថ​ទៅ​ដល់​ព្រៃ​ទៅ​ហោង។ ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធ មែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំ ងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោ កក្នុងគ្រានោះទៅ។ កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រា ស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤ អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។ ការសិក្សា និងទុក្ខរកិរិយា

កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុង សំណាក់ ព្រាហ្មណ៍តាបស ពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង អុទកតាបស១ ដោយយល់ថាក្នុងសំណាក់ តាបសទាំងពីរព្រះអង្គ ពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេច ព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គអែងវិញ។ ព្រះអង្គទ្រង់ធ្វើទុក្ខរៈកិរិយា គឺការ​ប្រតិបត្តិធម៌​យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូត រូបរាង កាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ខរៈកិរិយា អស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ ពុំបាន ឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយ​អោយ​ព្រះអង្គ​ទ្រង់​បានសន្តាប់ ដំបូងខ្សែពិនដែល ធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយ​ខ្សែ​ពិណ រិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ។ ទេពនិមិត្តជានាក់ដេញពិណរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតអោយត្រូវ មិន​តឹង​ពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាង ពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់​ពិចារណា​ប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយក ពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការ ត្រាស់​ដឹង​បានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹងបាន ឡើយ។ លុះ​ទ្រង់​ពិចារណា​ហេតុ​ផល​ដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ខរៈកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ។ ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយ​ក៏​បបួល​គ្នា​ឈប់ តាម​បំរើ​ព្រះអង្គទៀតតាំងពីនោះមក។ ត្រាស់ដឹង

ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះ អង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អា ស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យក ស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គ មួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួល ហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអា ត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើ មចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។ ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេង យល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេ មនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែល ជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។ សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រ ភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូល ជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖ រូបខន្ធ១ វេទនាខន្ធ១ សញ្ញាខន្ធ១ សង្ខារខន្ធ១ វិញ្ញាណខន្ធ១ ឥឡូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខ ខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។ ផ្ចាញ់មារ

ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្លង្គក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំង បីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីអោយព្រះអង្គលះបង់ ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតមពុំមានការចាប់រម្មណ៏ឡើយ ធ្វើអោយនាងទាំងបីវិនាសអន្តរ ធានទៅ។ បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមក ក្រុងមារនៅ តែមានចិត្តរិស្សាច ង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវតូចធំទាំងឡាយជាច្រើនអោយមកច្បាំងដណ្តើ មយកបល័្លង្គពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦ គីឡូម៉ែត្រ) និមិត្តដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់ តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានា ក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាឡ បានបញ្ចេញរិទ្ធធ្វើអោយកង ពលរបស់មារខ្លបខ្លា ចរត់ប្រាសអាយុរៀងៗខ្លួន។ កងពលមារមួយកងទៀតលើកមកពីទិសអុត្តរ មារាធិរាជដែលភ័យញញើតស្រែកប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធ ត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។ មារចាប់ផ្លែងសអោយកើត ជាខ្យល់ព្យុះដែល មានកំលាំងបោកបក់ភ្នំអោយរលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិច ឡើយ មារបង្កើតអោយមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារ ផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅ ជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែ កគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះសមណគោតម ទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើត មកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។ ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធនោះក៏ក្លាយជាពិដានការ ពារព្រះអង្គទៅវិញ អែក្រុមពលរេ ដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កា បូជាព្រះអង្គទៅវិញ។ ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំលុតព្រះអង្គថា តើព្រះ អង្គមានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះ អង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តា ដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយ តបដោយខែងរែងថា «ពលរេហ៍យើងទាំងអស់នេះជាបន្ទាល់» ចុះសិទ្ធត្ថអែងវិញ មានអ្វីជាសាក្សី។ ព្រះសមណគោ តមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី អោយជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរប ស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។ មុទ្រ រឺកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូល ដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹក ដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្ត ពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះ អង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចព លរេហ៏មហាមារអស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតម ហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។ ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាង បានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ មកដល់ដើមពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេក អប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយះ អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រ ង់ពូតមធុបាយៈជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិ ចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះ ពុទ្ធត្រាស់ដឹងមួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូ ណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា។ បឋមទេសនា


ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិន ញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការ យ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាអិសីលោកា ទ្រង់ចូល កលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់ ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួ លសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេល នោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃអិ សីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបាន ឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡា យចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយ នោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។ ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បាន សំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅ តាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិង ព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់ បីតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។ ពុទ្ធកិច្ច

ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖ នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។ នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ។ នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។ នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។ ដាក់ព្រះជន្ម

ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដា ក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិ សេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោក ស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ។ បរិនិពា្វន


ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយ នៅទីបំផុតព្រះអង្គទ្រង់យាងទៅ ដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយ ព្រះអង្គផ្ទុំព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ។ កត់សំគាល់

ការសឹក្សាពុទ្ធប្រវត្តិធ្វើអោយយើងកត់សំគាល់បានយ៉ាងស្រួលដូចតទៅនេះ៖ ទ្រង់ប្រសូត ថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។ ត្រាស់ដឹង ថ្ងៃពុធ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា។ ដាក់ព្រះជន្ម វស្សាទី៤៥ ថ្ងៃ ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។ បរិនិពា្វន ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។[]

សេដ្ឋកិច្ច

[កែប្រែ]

ភូមិនេះប្រជាជនភាគច្រើនប្រកបមុខរបរនេសាទ​ត្រីពំុទទួលបានប្រាក់កំរៃច្រើប៉ុន្មាននោះទេ​ ហើយខ្លះទៀតធ្វើស្រែចំការ។​​ ហើយការប្រើប្រាស់ទឺកអណ្តូងកម្មករច្រូតកាត់ សំណង់ ​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។។[]


ការអភិវឌ្ឍន៏

[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះភូមិត្រពាំងធំវិញបើនិយាយពីផ្លូវមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោុយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។


ការអប់រំ

[កែប្រែ]

ការអប់រំ ក្នុងភូម់ត្រពាំងធំមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។on​ www.citypopulation.de 03,11,2017</ref>[] ខេត្តកំពត[]

រមណីយដ្ឋាន​ព្រែក​ត្នោត​វ រមណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន​ជាតិ​បូកគោ​។ រមណីយដ្ឋាន​នេះមាន​ការទាក់ទាញ​ចាប់អារម្មណ៍​ពី​ក្នុង​តំបន់​និង​ពិភពលោក ចំពោះ​ជីវចម្រុះ​ដូចជា​​ ​ព​ពួ​ក​​​​ សត្វ​​កម្រ​និង​ពពួកសត្វ​ជិត​ផុត​ពូជ​ជាដើម​។ រមណីយដ្ឋាន​ទេសចរណ៍​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ែក​ខាងលិច​ក្រុង​កំពត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ និង​មាន​ចម្ងាយ​ប្រមាណ​៩០​​គី​ឡូ​ម៉ែត្រ​​ប៉ែក​ខាងកើត​ខេត្ត​ព្រះសីហនុ (​ផ្លូវជាតិ​លេខ​៤)​។ អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​(SCW) អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​​តំបន់​ទេស​ចរណ៍​ជីវចម្រុះ​របស់​សហគម​ន៍​នេះ​។រមណីយដ្ឋាន​ទេសចរណ៍​នេះ បាន​បើក​ឲ្យ​ដំណើរការ​ដោយ​ប្រជាជន​មូលដ្ឋាន ហើយ​ចំណូល​ដែល​ទទួលបាន​មក​ពី​ភ្ញៀវ​ទេសចរណ៍អាច​ជួយ​​​លើក​​​​​​​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​៕Trapeang Thum Area ref</ref> ទិដ្ថភាពសិ្ថតនៅខេត្តកំពត [ឯកសារ:Bridge, Kempot, Cambodia.jpg|thumb|200px|រូបភាពតូច|ស្ពានឥន្ធូខេត្តកំពត]]

រង្វង់មូលធូរ៉េននៅខេត្តកំពត Section 2: អំពីរូបភាពនៃខេត្តកំពត![កែប្រែ​កូដ]


ប្រវត្តិសាលាដែលធ្លាប់រៀនរបស់ខ្ញុុំ
សិស្ស ឆ្មាំដែលរៀន ផ្សេងៗ !
សិស្សA 2006-2008
សិស្សB 2008-2011
សិស្សC 2011-2014
សិស្សD 2014-2016
  1. ១,០ ១,១ [១]
  2. TUEK CHHOU (District)on​ www.citypopulation.de 03,11,2017
  3. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  4. ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ
  5. ចុចទីនេះដើម្បីចូលទៅកាន់ប្រភបឯកសារដើម
  6. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  7. តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត