អ្នកប្រើប្រាស់:អ៊ុកសីហា/អ៊ុក សំអាង
លោកអ៊ុក សំអាង មានទីកន្លែងកំណើតនៅភូមត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កើតនៅថ្ងៃទីមានបងប្អូនចំនួន៥នាក់កូនទី១ឈ្មោះ ដាន តា កូនទី២ឈ្មោះ ដាន យី កូនទី៣ឈ្មោះ អ៊ុក សំអាង កូនទី៤ឈ្មោះដាន ឃាម កូនទី៥ឈ្មោះ ដាន វួច មានឪពុកឈ្មោះ ដាន យុគស៊ុន និង ម្តាយឈ្មោះ ង៉ូវ ហើយលោកអ៊ុក សំអាងមានប្រពន្ធឈ្មោះ លី ម៉ាន់។
ប្រវត្តិរូបសង្ខេប
[កែប្រែ]លោកអ៊ុក សំអាង បានចូលរៀននៅសាបឋមសិស្សា(វត្តថៅកុង)នៅពេលដែលលោកមានអាយុប្រហែល៦ឬឆ្នាំដោយសារតែជីវភាពក្នុងគ្រួសាររបស់លោកមានភាពលំបាកលំបិនពេកលោកត្រូវបង្ខំចិត្តដើររកក្តាម រកប៉េះបន្លែ ទំ ពាំង រកក្តាម និងរបស់របរជាច្រើនទៀតជាមួយនឹងបងប្រុស'ដាន តា"សំររាប់យកមកលក់ដើម្បីរកប្រាប់មកផ្គត់ផ្គង់សំរាប់ខ្លូនឯងរៀននិងបងប្រុសដោយការខិតខំប្រឹងប្រែងរៀនតស៊ូធ្វើឲ្យគាត់បានបញ្ចប់ការសិក្សាដោយជោគ ជ័យ។លុះដល់គាត់មានអាយុប្រហែលជាង២០ឆ្នាំគាត់ដល់របបប៉ុល ពត គាត់ជាអ្នកមានចំនេះដឹងម្នាក់ក៏ប៉ុន្តែគាត់ខំលាក់បាំងចំនេះដឹងរបស់គាត់ដើម្បីគេចពីសេចក្តីស្លាប់ គាត់ធ្វើជាអ្នកល្ងង់ នៅរបប ប៉ុល ពត គាត់ធ្វើជាកង ចល័តដោយបន្ទាប់មកលោកបានរៀបការជាមួយនឹងនារីម្នាក់ឈ្នោះ លី ម៉ាន់ ដែលនៅពេលនោះពួកគាត់ទាំងពីរនាក់ពុំសូវស្គាល់គ្នា និងពុំសូវនិយាយចូលគ្នាទេព្រោះថាការរៀបការនេះគឺប្រព្រឹត្តទៅដោយពុំមានភាពព្រមព្រៀងគ្នា ពីសំណាក់អ្នកទាំងពីរនោះទេ ដោយខ្មែរក្រហមបានគុំរាមថាបើមិនរៀបការនោះទេគេនឹងចាត់ទុកអ្នកទាំងពីរក្បត់នឹងអង្គការហើយអាចយកអ្នកទាំងពីរទៅសំលាប់ចោលជាក់ជាមិនខាន ដូចនេះអ្នកទាំងពីរបានព្រមព្រផងគ្នារៀប ការដោយមិនសូវស្គាល់គ្នាសោះមិនយូរប៉ុន្មានអ្នកទាំងពីរធម្មតា។
ពាក់កណ្កាលជីវិត
[កែប្រែ]នៅពេលរបប ប៉ុល ពត បានបញ្ចប់ទៅគាត់បានចាកចេញទៅធ្វើការនៅស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងឆ្នាំ១៩៨០ជាងដើម្បីមកបំពេញភារកិច្ចជាមន្ត្រីរាជការជាអនុប្រធានការិយាល័យសេដ្ឋកិច្ចស្រុកកំពង់ត្រាច ក្រោយពីគាត់ធ្វើ ការងារនៅទីនោះមិនប៉ុន្មានឆ្នាំផងគាត់បានស្រលាញ់ស្រីម្នាក់ឈ្មោះ មាស ស៊ីណាត ដែលជាស្រ្តីមេម៉ាយ
| អ៊ុក សំអាង | ||
|---|---|---|
| thumb|អ៊ុក សំអាង | ||
| ប្រវត្តិរូបសង្ខេប | ||
| ឈ្មោះ | អ៊ុក សំអាង | |
| ថ្ងៃកំនើត | ថ្ងៃទី ខែ ឆ្នាំ | |
| ទីកន្លែងកំនើត | នៅភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត | |
| ឪពុកឈ្មោះ | ដាន យុគស៊ុន | |
| ម្តាយឈ្មោះ | ង៉ូវ | |