អ្នកប្រើប្រាស់:អ៊ូចវិចិត្រ

ពីវិគីភីឌា

ពិធីបុណ្យចូលឆ្នាំខ្មែរ[កែប្រែ]

ពិធីបុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ[កែប្រែ]

ដែលដក់ជាប់ក្នុងចិត្ដ និងជីវភាពប្រជាពលរដ្ឋខ្មែរ។ ពិធីនេះមិន មែនចេះតែប្រារឰធ្វើឡើងនៅពេលវេលាណាក៏បាននោះទេ។ ប្រវត្ដិសាស្ដ្រ និងកាលវេលានៃពិធីបុណ្យចូលឆ្នាំត្រូវបានបុព្វបុរសខ្មែរ កំណត់យ៉ាងជាក់លាក់ និងត្រឹមត្រូវ។

ដោយសារឆ្នាំថ្មីនឹងឈានចូលមកដល់ ទស្សនាវដ្ដី សុខភាពយើង លេខនេះ សូមបង្ហាញជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែង យល់កាន់តែច្បាស់អំពីប្រវត្ដិពិធីបុណ្យចូលឆ្នាំខ្មែរ។ ពេលវេលាចូលឆ្នាំខ្មែរ កាលដើមឡើយប្រទេសខ្មែរយើងប្រារឰធ្វើបុណ្យចូលឆ្នាំនៅក្នុងខែមិគសិរ ព្រោះដូនតាខ្មែរកំណត់យកខែនេះជាខែដើម ឆ្នាំ។ នាសម័យព្រេងនាយ ឆ្នាំនីមួយៗចែកចេញជាបីរដូវ ហេមន្ដរដូវ គិម្ហរដូវ និងវស្សានរដូវ។ បុរាណចារ្យលោកគិតថា ហេមន្ដរដូវ ជារដូវត្រជាក់ត្រូវចាត់ទុកជាដើមឆ្នាំ ដែលប្រៀបបាននឹងពេលព្រឹកផុតពីរាត្រី គឺជាដើមថ្ងៃ។ គិម្ហរដូវជារដូវក្ដៅ ត្រូវចាត់ទុកជា កណ្ដាលឆ្នាំប្រៀបដូចជាពេលពេលថ្ងៃត្រង់។ ចំណែកឯវស្សានរដូវជារដូវដែលមេឃមីរងងឹតមានភ្លៀងផ្គរ ត្រូវចាត់ទុកជាចុងឆ្នាំ ប្រៀបបាននឹងពេលយប់។ ចំណេរកាលក្រោយមក គ្រាដែលបុព្វបុរសខ្មែរយើងអនុលោមប្រើចុល្លសករាជជាសំខាន់នោះ (មិនដឹងប្រើនៅក្នុងរជ្ជកាល ណានៃព្រះអង្គណាទេ) ទើបការចូលឆ្នាំថ្មីមានការប្រែប្រួល ហើយកំណត់យកខែចេត្រជាដើមឆ្នាំវិញ។ ហើយថ្ងៃខែចូលឆ្នាំខ្មែរវិញ តែងប្រព្រឹត្ដទៅមិនមុនថ្ងៃទី០៤កើត ខែចេត្រ និងមិនក្រោយថ្ងៃទី០៤កើត ខែពិសាខទេ ព្រោះបុព្វបុរសខ្មែរយល់ថា នៅខែមិគសិរនេះ ប្រជាកសិករខ្មែរយើងរវល់មមាញឹកក្នុងរបរកសិកម្មមានការងារស្រែចម្ការជាដើម។ ហេតុនេះហើយ ទើបលោកលើកកំណត់ពេល ចូលឆ្នាំមកធ្វើក្នុងខែចេត្រវិញ ដោយហេតុថាខែចេត្រកិច្ចការច្រូតកាត់ បោកបែនបានចប់សព្វគ្រប់។ ប្រជាពលរដ្ឋខ្មែរក៏មានពេលទំនេរ មានឱកាសធ្វើបុណ្យទានកម្សាន្ដសប្បាយតាមប្រាថ្នា ហើយការកំណត់នេះជាប់រហូតមកដល់សព្វថ្ងៃនេះ។ រឿងនិទានប្រវត្ដិពិធីបុណ្យចូលឆ្នាំ ប្រវត្ដិនៃពិធីបុណ្យចូលឆ្នាំខ្មែរបានដល់រឿងនិទានមួយ នៅក្នុងសង្ក្រានសូត្រនិទានថាមានបុរសម្នាក់ឈ្មោះថាធម្មបាលជាអ្នក ប្រាជ្ញាចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ហើយតែងតែសម្ដែងមង្គលដល់មនុស្សទាំងអស់។ លុះកបិលមហាព្រហ្ម (សម័យនោះគេគោរពបូជាមហាព្រហ្ម និងកបិលមហាព្រហ្ម)ជ្រាបថាធម្មបាលកុមារជាអ្នកប្រាជ្ញ ក៏មកសួរប្រស្នា៣ខ ហើយសន្យាថា ប្រសិនបើធម្មបាលដោះប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល។ តែបើធម្មបាលមិនអាចដោះស្រាយប្រស្នារួច ទេ ត្រូវកាត់ក្បាលបូជាជូនមហាព្រហ្មវិញ។ ធម្មបាលសូមបង្អង់៧ថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្ដែ៦ថ្ងៃបានកន្លងផុតទៅហើយ នៅតែគិត មិនឃើញ ធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោតមួយគូដែលជាលំនៅសម្បុកនៃសត្វឥន្ទ្រី។ ជាភ័ព្វសំណាងល្អ យប់នោះធម្មបាលក៏បានឮសត្វឥន្ទ្រីញីឈ្មោលនិយាយគ្នា។ សត្វឥន្ទ្រីញីបានសួរទៅសត្វឥន្ទ្រីឈ្មោលថា ថ្ងៃនេះយើងបានអ្វីជាអាហារ? សត្វឥន្ទ្រីឈ្មោលនិយាយទៅសត្វឥន្ទ្រីញីថា ថ្ងៃនេះ នឹងបានសាច់ធម្មបាលកុមារស៊ីជាអាហារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីបានសួរទៀតថា ប្រស្នា នោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា ៖ • ខ១ ៖ នៅវេលាព្រឹក សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅមុខ ហេតុនេះហើយមនុស្សទាំងឡាយ ត្រូវយកទឹកលុបលាងមុខ។ • ខ២ ៖ ថ្ងៃត្រង់ សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅទ្រូង ហេតុនេះទើបមនុស្សទាំងឡាយយកទឹកលាងទ្រូង។ • ខ៣ ៖ វេលាល្ងាច សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅជើង ហេតុនោះទើបមនុស្សទាំងឡាយយកទឹកលាងជើង។ ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រីក៏បានមកជាពន្លឺមកបំភ្លឺដោះស្រាយប្រស្នាកបិលមហាព្រហ្ម រួចចៀសផុតពីក្ដីមរណៈ។ កបិលមហាព្រហ្មសុខចិត្ដចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល។ មុនពេលកាត់ក្បាល កបិលមហាព្រហ្មបានកោះហៅទេពធីតា ទាំង៧អង្គដែលជាបុត្រីរបស់ខ្លួនឱ្យយកពានមកទ្រក្បាល ព្រោះថាបើដាក់ក្បាលនោះនៅលើផែនដីនឹងឆេះលោកធាតុ។ បើបោះទៅ លើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់ រួចក៏កាត់ក្បាលឱ្យទៅនាងទុង្សាជាកូនច្បង។ នាងទុង្សាហែ ក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌលភ្នំកៃលាស។ លុះដល់ គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំង៧អង្គផ្លាស់វេនគ្នាមកដង្ហែក្បាលកបិលមហាព្រហ្មប្រទកិ្សណភ្នំព្រះសុមេរុជារៀងរាល់ ឆ្នាំ។ 1. បើសង្ក្រានត្រូវចំថ្ងៃអាទិត្យ ត្រូវវេននាងទស្សា 2. បើសង្ក្រានត្រូវចំថ្ងៃច័ន្ទ ត្រូវវេននាងគោរាគ 3. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេននាងរាក្យសា 4. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេននាងមណ្ឌា 5. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេននាងកិរិណី 6. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេននាងកិមិរា 7. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេននាងមហោទរា ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតាដែលត្រូវវេនដង្ហែក្បាលកបិល មហាព្រហ្ម និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់ពុំដែលអាក់ខានឡើយ។ បុណ្យចូលឆ្នាំប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ១២ ១៣ ១៤ រោចខែចេត្រត្រូវនឹងថ្ងៃទី១៣ ១៤ ១៥ ឬថ្ងៃទី១៤ ១៥ ១៦ ខែមេសាជារៀងរាល់ឆ្នាំពុំដែលខានឡើយ៕ តាំងពី ចុល្លសករាជ គេបានបង្កើតទំរង់តាម ប្រតិទិនសុរិយគតិ ហើយបានយក ថ្ងៃនៃបុណ្យ ចូលឆ្នាំខ្មែរនៅ ខែចេត្រ ជាខែដែលប្រជាជន ទំនេរពីការងារស្រែចំការ។ មានរដូវបួន នៅក្នុង ប្រតិទិននៃ ឆ្នាំសុរិយគតិ គឺ រដូវរងារ រដូវផ្ការីក រដូវក្ដៅ និង សរទរដូវ។ ប្រជាជនខ្មែរ បានអនុវត្ត យកខែទីប្រាំ គឺខែចេត្រ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ។ តាមធម្មតា ត្រូវនឹងថ្ងៃទី១៣ ខែ មេសា ឬ ពេលខ្លះត្រូវចំថ្ងៃទី ១៤ ខែមេសា។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ គឺបានបង្ហាញតាមតារាសាស្ត្រមហាសង្ក្រាន ហើយអូស បន្លាយ ក្នុងរយះពេលបីថ្ងៃ។ ថ្ងៃទី១ ហៅថ្ងៃ មហាសង្ក្រាន ថ្ងៃទី២ ហៅថ្ងៃ វារវនបត និងថ្ងៃទីបីហៅថ្ងៃវារឡើងសក្ដិជាថ្ងៃដែលគេសន្មតថាមានឬទ្ធិជាងគេ។

ក្នុងអំលុងបុណ្យចូលឆ្នាំខ្មែរ យុវជន យុវតី បានប្រមូលផ្តុំគ្នាលេង ល្បែងប្រជាប្រិយ ប្រពៃណី ដូចជា ចោលឈូង បោះអង្គញ់ទាញព្រាត់៕នេះជាល្បែងដែលប្រជាជនខ្មែរនិយមចូលចិត្តលេងតាំងពីរដើមមករហូតដល់បច្ចុប្បន្ននេះ៕ ក្នុងផ្នែកខ្លះនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប និង បាត់ដំបង ឫខេត្តមួយចំនួនទៀតគេលេងល្បែងទាំងនោះ។ បុរសម្នាក់ជិះឈើកោងមួយ ដោយពាក់ក្បាលរមាំង នៅលើក្បាល និងមានចង្ក្រងនៅខាងក្រោយ ដូចជាកន្ទុយរមាំង។ បុរសពីនាក់ទៀតត្រៀមខ្លួនដើម្បីប្រម៉ាញ់ ដោយមានកាន់ធ្នូរក្នុងដៃ។ នៅពេល ទទួលបានទេយ្យទានហើយ ពួកគេបរិច្ចាគសំរាប់ជាទេយ្យវត្ថុសំរាប់ព្រះសង្ឃនៅវត្ត។ ក្នុងភូមិតាមបណ្ដោយដងទន្លេមេគង្គ ស្រ្តីខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាទៅលេងនៅវត្ត៕ សកម្មភាព នេះត្រូវគេជឿថានឹងធ្វើឲ្យក្រពើស្ងប់ស្ងាត់។ ទំនៀមទំលាប់នេះ មានប្រភពយូរលង់ណាស់មកហើយនៅពេលដែលមានក្រពើជាច្រើនក្បាល បានរស់នៅក្នុងទន្លេ។ ភូមិខ្លះ ប្រជាជនជាន់រូបសំនាក ដើម្បីឲ្យខ្មោចព្រាយ រស់នៅតាមដើមឈើជិតៗវត្ត ស្ងប់ស្ងាត់ ហើយសុំសេចក្ដីសុខក្នុងឆ្នាំថ្មី ចូលមក ដល់ខ្លួននិងក្រុមគ្រួសារផង។

  ប្រជាជនខ្មែរ បានប្រមូលផ្ដុំគ្នាទៅលេងវត្ត ទៅលេងតាមមាត់សមុទ្រ រមណីដ្នានឬ តាមប្រាសាទនានា ដែលមាននៅក្នុងប្រទេសឬក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំ ខ្មែរប្រពៃណីជាតិហើយប្រជាជនខ្លះជួមជុំបង ប្អូនគ្រួសារញាតិមិត្តនៅឯផ្ទះរបស់ពួកគេដោយក្ដីរីករាយ៕