អ្នកប្រើប្រាស់:Channyleang

ពីវិគីភីឌា

អាស៊ាន

អំពីទំព័រ

ប្រទេសកម្ពុជា ជាសមាជិកចុងក្រោយគេបង្អស់ក្នុងចំណោមសមាជិកអាស៊ានទាំង១០។ ពោលគឺ កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

អាស៊ាន គឺជាសហគមន៍មួយដែលប្រជាជនកម្ពុជាមួយចំនួនធំធ្លាប់បានលឺនូវឈ្មោះមួយនេះ ប៉ុន្តែមិនមែនមានន័យថាពួកគេទាំងនោះសុទ្ធតែបានយល់ដឹងពីអាស៊ាននោះទេ។ ប្រជាជនកម្ពុជាភាគច្រើនមិនបានយល់ដឹងអំពីគោលការណ៍ និងគោលដៅរបស់អាស៊ានឡើយ។ ម្យ៉ាងវិញទៀត ពួកគេទាំងនោះថែមទាំងបានធ្វើការវាយតម្លៃអំពីអាស៊ានតាមរយៈពត៌មានមួយចំនួនដែលមិនគ្រប់ជ្រុងជ្រោយ និង មិនច្បាស់លាស់ដែលជាកត្តាបណ្តាលអោយកើតមាននូវពត៌មានមិនផ្លូវការផ្សេងទៀតសំរាប់អ្នកដទៃ។ យ៉ាងណាក៏ដោយ ទាំងនេះមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋទាំងស្រុងនោះឡើយ តែវាជាការទទួលខុសត្រូវរបស់សហគមន៍អាស៊ាន និងជាពិសេសរដ្ឋាភិបាលនៃរដ្ឋនោះដែលមានតួនាទីធ្វើការផ្សព្វផ្សាយ និងចែកចាយពត៌មានអោយបានទូលំទូលាយអំពីអាស៊ានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាបានក្លាយទៅជាពលរដ្ឋរបស់អាស៊ានរួចទៅហើយ។ ដូច្នេះ ក្នុងនាមជាពលរដ្ឋរបស់អាស៊ាន យើងគួរគប្បីធ្វើការសិក្សាស្វែងយល់អោយបានទូលំទូលាយទៅលើអាស៊ាន។ ព្រោះវាជាកត្តាមួយយ៉ាងចាំបាច់ក្នុងការត្រៀមខ្លួនធ្វើការប្រកួតប្រជែងនានាជាមួយប្រទេសជាសមាជិកក្នុងតំបន់ ក៏ដូចជាក្រៅតំបន់ផងដែរ។ អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថាអត្ថបទស្រាវជ្រាវមួយនេះនឹងត្រូវបានក្លាយជាផ្នែកមួយក្នុងការជួយផ្តល់ជាចំនេះដឹងអំពីអាស៊ានជូនដល់លោក លោក-ស្រី នាងកញ្ញា រួមទាំងមិត្តអ្នកអានទាំងអស់ ដែលមានបំណង ស្វែងយល់អំពីសហគមន៏មួយនេះ។

គោលបំណងនៃការបង្កើតគេហទំព័រនេះគឺចង់ផ្តល់ឱ្យសិស្សានុសិស្ស និង មិត្តអ្នកអានទាំងអស់ យល់ដឹងអំពី ការកកើតអាស៊ាន, អ្វីទៅដែលហៅថាអាស៊ាន, គោលការណ៏ និងគោលដៅអាស៊ាន, អត្ថន័យនៃរូបសញ្ញាអាស៊ាន, រដ្ឋធម្មនុញ្ញអាស៊ាន និងចំនុចមួយចំនួនផ្សេងទៀតស្តីអំពីអាស៊ាន។