អ្នកប្រើប្រាស់:Chhem chantha
បំរុងប្រយ័ត្នជាមុន ១ កុំប្រើប្រាស់សារធាតុត្រជាក់ នៅទីដែលហប់ ឬក្បែរអណ្តាតភ្លើង។ ២ ពាក់វ៉ែនតាការពារភ្នែកជានិច្ច។ ៣ ប្រយ័ត្នកុំឲ្យសារធាតុត្រជាក់រាវចូលភ្នែក ឬប៉ះលើស្បែក។ បើសារធាតុត្រជាក់រាវចូលភ្នែក ឬប៉ះ លើស្បែក a លាងកន្លែងប៉ះជាមួយទឹកត្រជាក់ ប្រយ័ត្នកុំញីរភ្នែក ឬស្បែករបស់អ្នក
b ទៅរកគ្រូពេទ្យដើម្បីព្យាបាលភ្លាម ៤ កុំកំដៅ និងដាក់សារធាតុត្រជាក់ ក្បែរផ្ទាល់ភ្លើង។ ៥ កុំទំលាក់ឬគ្រលែងធុងសារធាតុ។ ៦ មិនត្រូវឲ្យកុំប្រេស័រតំនើរការដោយ គ្មានសារធាតុត្រជាក់ឡើយ។ បើគ្មានសារធាតុក្នុងប្រព័ន្ធ ប្រេងកុំប្រេស័រនឹងបាត់បង់ ពេលតំនើរការវានឹងខូច។ ៧ កុំបើកវ៉ាននាឡិកាសម្ពាធខាងខ្ពស់ខណៈកុំប្រេស័រតំនើរការ។ បើបើកវាសម្ពាធនឹងរត់ចេញមកវិញ បណ្តាលឲ្យផ្ទុះធុងសារធាតុត្រជាក់។ដូច្នេះយើងបើកតែវ៉ានខាងទាបប៉ុណ្ណោះ។
៨ កុំបញ្ចូលសារធាតុត្រជាក់ទៅក្នុងប្រព័ន្ធច្រើនពេក។ វាបណ្តាលឲ្យមិនសូវត្រជាក់និងខាតបង់សារធាតុ ព្រមទាំងបណ្តាលឲ្យម៉ាស៊ីនឡើងកំដៅផងដែរ។
ការត្រួតពិនិត្យលើរថយន្ត ១ ពិនិត្យកុងតាក់សម្ពាធ (១) ពិនិត្យអំប្រ៉ាយ៉ាម៉ាញ៉េទិច -តំនើរការកុងតាក់សម្ពាធ ភ្ជាប់នាឡិកាសម្ពាធ។ តជើងខាងបូកនៃអូមម៉ែត្រទៅជើងទី៤ និងខាងដកទៅទី១ ពិនិត្យភាពឆ្លងរវាងជើងទាំង២ពេលសម្ពាធសារធាតុត្រជាក់ផ្លាស់ប្តូរ ដូចបង្ហាញក្នុងរូប។ បើមិនត្រូវទេ ចូរប្តូរកុងតាក់សម្ពាធ។ ពិនិត្យកង្ហារបញ្ចុះកំដៅ តំនើរការកុងតាក់សម្ពាធ តជើងខាងបូកនៃអូមម៉ែត្រទៅជើងទី៤ និងខាងដកទៅទី១ ពិនិត្យភាពឆ្លងរវាងជើងទាំង២ពេលសម្ពាធសារធាតុត្រជាក់ផ្លាស់ប្តូរ ដូចបង្ហាញក្នុងរូប។ បើមិនត្រូវទេ ចូរប្តូរកុងតាក់សម្ពាធ។
២ កុំប្រេស័រ និងអំប្រ៉ាយ៉ាម៉ាញ៉េទិច ភ្ជាប់ខ្សែខាងបូកពីអាគុយទៅខ្សែអំប្រ៉ាយ៉ា និងខាងដកទៅតួកុំប្រេស័រ ពិនិត្យអំប្រ៉ាយ៉ាតំនើរការ។ បើមិនតំនើរការប្តូរអំប្រ៉ាយ៉ា។
ពិនិត្យ ១ កុងតាក់សីតុណ្ហភាព ពិនិត្យតម្លៃរេស៊ីស្តង់រវាងជើងទាំង២នៃកុងតាក់សីតុណ្ហភាព ដូចបានបង្ហាញក្នុងតារាងខាងក្រោមៈ ២ គ្រឿងបង្គុំផ្សេងទៀត ពិនិត្យភាពឆ្លងរបស់កុងតាក់បក់ខ្យល់ ពិនិត្យអំពូលបំភ្លឺ តខ្សែពីអាគុយខាងបូកទៅជើងទី២ និងខាងដកទៅជើងទី៣ ពេលនោះអំពូលនឹងភ្លឺ។ ៣ ពិនិត្យកុងតាក់ AC ពិនិត្យភាពឆ្លង ខណៈពេលចុចកុងតាក់ជើង២ និង ៣ ឆ្លងគ្នា។ តខ្សែពីអាគុយខាងបូកទៅជើងទី៤ និងដកទៅទី៣ ពេលនោះអំពូលនឹងភ្លឺ។ តខ្សែពីអាគុយខាងបូកទៅជើងទី២ និងដកទៅទី១ ចុចប៊ូតុងACអំពូលនឹងភ្លឺ។ តខ្សែពីអាគុយខាងបូកទៅជើងទី២ និងដកទៅទី១ពេលចុចប៊ូតុងAC ហើយ តខ្សែពីអាគុយខាងបូកទៅជើងទី៤ អំពូលនឹងភ្លឺ។
៤ រ៉េស៊ីស្តង់ម៉ូទ័របក់ខ្យល់ វាស់តម្លៃរ៉េស៊ីស្តង់ជើងទាំង៤ ដូចបានបង្ហាញក្នុងតារាងខាងក្រោមៈ តខ្សែពីអាគុយខាងបូកទៅជើងទី១ និងដកទៅទី២ ម៉ូទ័រវិលយ៉ាងស្រួល។ សារធាតុធ្វើឲ្យត្រជាក់(Refrigerant)
ពិនិត្យនៅលើរថយន្ត
១ ពិនិត្យសារធាតុធ្វើឲ្យត្រជាក់ជាមួយនាឡិកាសម្ពាធ (Inspect refrigerant pressure with Manifold gauge set) នេះជាវិធីរកកំហូចជាមួយនាឡិកាសម្ពាធ ដោយអានតម្លៃសម្ពាធលើនាឡិកា។លក្ខខ័ណ្ឌសាកល្បង ឲ្យម៉ាស៊ីនរត់នូវចំនួនជុំ ១៥០០/នាទី បញ្ជាកុងតាក់បក់ខ្យល់នៅទីតាំងខ្ពស់(HI) បញ្ជាសីតុណ្ហភាពឲ្យនៅទីតាំងត្រជាក់(COOL) បើកកុងតាក់AC បើកទ្វាររថយន្តទាំងអស់។ ១,១ សម្ពាធនៅក្នុងប្រព័ន្ធជាធម្មតា ការអានសម្ពាធនៅលើនាឡិកា ខាងសម្ពាធទាបៈ 0.15 – 0.25 MPa (1.5 – 2.5 kgf/cm2) ខាងសម្ពាធខ្ពស់ៈ 1.37 – 1.57 MPa (14 – 16 kgf/cm2)