អ្នកប្រើប្រាស់:KEA MEDIA

ពីវិគីភីឌា

អសុរកាយ[កែប្រែ]

អសុរកាយ អសុរកាយជាសត្វមួយជំពូកកើតក្នុងអបាយភូមិ ដែលមានតែសេចក្តីស្រេកឃ្លានជានិច្ចប្រហាក់ប្រហែលប្រេតដែរ ជាទូទៅអសុកាយមានរូបរាងធំជាងប្រេត ហើយក៏មានអាយុវែងជាងប្រេតដែរ ពេញមួយជីវិតពួកអសុកាយមានតែសេចក្តីក្តៅក្រហាយ សេចក្តីស្រេកឃ្លានគ្មានពេលស្រាកស្រានឡើយ ពួកអសុរកាយប្រភេទនេះហៅ ថា «កាលកញ្ចិកអសុរកាយ» បាបកម្មនៃពួកនេះបណ្តាលមកពី មិច្ឆាទិទ្ធិរឺការប្រព្រឹត្តប្រមាថមើលងាយដល់អ្នកទ្រទ្រង់ សីល មានភិក្ខុសង្ឃជាដើម។

អសុរកាយពួកខ្លះ សូម្បីព្រះពុទ្ធត្រាស់ដឹងពីរបីអង្គហើយ ក៏នៅតែមិនទាន់បានបរិភោគអាហារម្តងផង ពួកខ្លះនៅពេល ថ្ងៃជាមនុស្សរឺទេវតា លុះដល់ពេលយប់ក៏ត្រូវ ភ្លើងដុតអោយក្តៅ រឺឆ្កែរោមខាំដូចពួក វេមានិកប្រេត អសុរកាយពួក នេះច្រើនតែរស់នៅតាមមហាសមុទ្រ រឺនៅជិតមាត់ស្ទឹង។

តើប្រេតនិងអសុកាយមានការប្លែកពីគ្នាយ៉ាងណាដែរ? ប្រេតមានតែសេចក្តីឃ្លាន ប្រាសចាកអាហារទឹកផឹកគ្រប់ពេ លវេលា ពួកខ្លះដើររកអាហារសំណល់បរិភោគ មានទឹកមាត់កំហាកល្លែស ពួកនេះបានទទួលរងទុក្ខប្រហាក់ប្រហែល សត្វនរកដែរ

ពួកប្រេតមិនរស់នៅតាមមហាសមុទ្រដូចពួកអសុកាយទេ តែច្រើនរស់នៅតាមដងភ្នំ ព្រៃជ្រៅព្រៃស្ងាត់ មនុស្សដែលមានសេចក្តីលោភលន់មិនចេះពេញដោយទ្រព្យ កោងឆបោកអ្នកដទៃអោយក្តៅក្រហាយ បៀនអ្នកដទៃ អោយដល់នូវហាយនៈភាព ពួកនេះរមែងបានទៅកើតជាប្រេត។

ពួកសត្វនរកបានទទួលសេចក្តីទុក្ខធរមាន ទៅតាម ទោសដែលបានប្រព្រឹត្តល្មើសមក ពួកខ្លះត្រូវភ្លើងនរកដុតម្តងហើយម្តងទៀត ពួកខ្លះត្រូវបានធ្វើទុក្ខទោសសំលាប់ដោ យយមបាល ដូចជាកាត់ដៃ កាត់អវយវផ្សេងៗជាដើម ហើយពួកខ្លះត្រូវឆ្កែរបស់យមរាជដេញតាមខាំអិតស្រាកស្រាន ឡើយ មនុស្សដែលមានសេចក្តីក្រោធខឹង ច្រើនចូលចិត្តបៀនបៀនអ្នកដទៃដោយផ្លូវកាយ និងវាចា ពួកនេះរមែង បានទៅកើតជាសត្វនរក។

រឿងស្ថាននរក ស្ថានសួគ៌ជារឿងមានហេតុមានផលមួយទៅតាមធម្មជាតិ ដែលខ្មែរ យើងជាពុទ្ធសានិកគ្រប់ៗគ្នាជឿ យ៉ាងមុតមាំក្នុងដួងព្រលឹង ហើយតែងនិយាយថា ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ តែបច្ចុប្បន្នមនុស្សសម័យថ្មីគេ មិនសូវយកចិត្ត ទុកជឿទៅលើរឿងនេះដោយគិតថា ជារឿងហួសសម័យ ហួសនិស្ស័យមិនអាចធ្វើ អោយប្រសាក់ ឃើញជាក់នឹងភ្នែកបាន។

មនុស្សណាដែលជឿកុដនៃកម្ម មនុស្សនោះ នឹងមានជំជឿក្នុងស្ថាននរកស្ថានសួគ៌ នោះផងដែរ ព្រោះយល់ថា ឋានន រកជាផលកម្មរបស់អំពើបាប​។

ឯកសារ​យោង http://buddhism4cambo.blogspot.com/2010/05/blog-post_306.html

ស្វែងរកដោយ ព្រះធម៌ខ្មែរអត្ថបទជាអក្សរដិត ភិក្ខុ គួនសុខគា បើសិនជាមានកំហុសសូមជួយប្រាប់ មកខ្ញុំព្រះករុណាអាត្មាភាពផង។