អ្នកប្រើប្រាស់:Liv samnang

ពីវិគីភីឌា

សូមស្វាគមន៍ការមកកាន់ ខេត្តព្រះសីហនុុ

ខ្ញុំបាទឈ្មោះ លីវ សំណាង ជាសិស្សផ្នែកទំនាក់ទំនងសង្គម និងសាពត៏មាន ជំនាន់ទី៨ នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ។ខ្ញុំបាទមកពីខេត្តព្រះសីហនុ បានជាខ្ញុំមករៀននៅសាលាបច្ចេកទេស ដុនបូស្កូ នេះព្រោះសាលានេះអាចផ្ដល់ចំនេះពិត ជំនាញពិតដល់ខ្ញុំផងដែរ។

liv samnang

ទេសចរណ៍ក្រុងព្រះសីហនុ: ក្រុងព្រះសីហនុគឺជាតំបន់ទេសចរណ៍មួយនៃព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានភ្ញៀវទេសចរណ៍ជាច្រើននៅជុំវិញពិភពលោកមកធ្វើដំណើរកំសាន្ដ នៅក្នុងប្រទេសនេះ ដែលពិភពលោកទទួលស្គាល់ថាជាព្រះរាជាអច្ឆរិយ ។ នៅក្នុងនោះក៏មានតំបន់ទេសចរណ៍មួយ ដែលពិភពលោកស្គាល់ថាមានឆ្នេរខ្សាច់សរស្អាត ជាងគេនៅលើពិភពលោកនោះគឺក្រុងព្រះសីហនុ។ក្រុងព្រះសីហនុមានតំបន់ឆ្នេរដ៏ស្រស់ស្អាតដូចជា:ឆ្នេរអូរ ឈើទាល ឆ្នេរអូរត្រេស ឆ្នេរសុខា ឆ្នេរប្រាំពីរជាន់ ឆ្នេរព្រែកត្រែង និងមានប្រជុំកោះជាច្រើនទៀត ដូចជា:កោះឬស្សី កោះសង្សារ និងមានកោះជាច្រើនទៀត មិនតែប៉ុណ្ណោះយើងនៅមាន រមណីយដ្ឋានក្បាលឆាយ ដែលជាកន្លែងសំបូរទៅដោយខ្យល់បរិសុទ្ធដែលភ្ញៀវទេសចរណ៍មកកំសាន្ដយ៉ាងកុសករ ក្រោយសំរាកពីការងារ ជារៀងរាល់ឆ្នាំ។

ឯកសារ:លីវ សំណាង
ប្រវត្ថិរូប
ប្រទេសកម្ពុជាក្រោមរបបប្រល័យពូជសាសន៍

ប្រទេសកម្ពុជា ជាប្រទេសមួយដែលទទួលរង់នៅវិបត្តិសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរនៅក្នុងរបប ប្រល័យពូជសាសន៍ ធ្វើអោយបាត់បងធន់ធានមនុស្សយ៉ាងច្រើន ប្រទេសគ្មានការអភិវឌ្ឍន៍ ប្ដីត្រូវព្រាត់ពីប្រពន្ធកូន កូនត្រូវព្រាត់ពីម្ដាយ ប្រទេសទាំងមូលត្រូវធ្លាក់នៅក្នុងការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមប្រល័យពូជសាសន៍ខ្លួនឯង ដែលមានមេដឹកនាំគឺ លោក ពលពត ដែលធ្វើការអោយអង្ការ។ តើអង្ការជាអ្វី? មកទល់បច្ចុប្បន្ននេះពុំមាននាក់ណាម្នាក់ ដឹងថាតើអង្ការជានាក់ណានោះទេ! ប៉ុន្តែហេតុអ្វីខ្មែរក្រហម ព្រមស្មាក់ចិត្ត ធ្វើការអោយអង្ការ ដែលខ្លួនមិនដឹងថាជានាក់ណា តាមពិតទៅអង្ការគ្រាន់តែជាឈ្មោះមួយតែប៉ុណ្ណោះ។ក្រោយបញ្ចប់របបប្រល័យពូជសាសន៍ ប្រទេសកម្ពុជា បានចាប់ផ្ដើមពីចំនុចសូន្យមកវិញនិង មានការអភិវឌ្ឍន៍ឡើងវិញ ដែលធ្វើអោយប្រទេសកម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស និងមានភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោកមកធ្វើដំណើរកំសាន្តជារាងរាល់ឆ្នាំ៕ រូបភាព





រឿង ផ្កាស្រពោន ជាអត្ថបទរឿងក្នុងអក្សរសិល្ប៍ខ្មែរ ដែលនិពន្ធដោយ លោកនូ ហាច ក្នុងឆ្នាំ ព.ស 2490 ត្រូវនឹង គ.ស 1948។

 រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។

បន្តិចក្រោយមកយាននោះក៏បើកផុតជួរភ្នំ និងព្រៃស្ងាត់អស់ ហើយប្រសិនបើជាគេអើតតាមបង្អួចនៃទូណាមួយទៅ គេនឹងឃើញវាលស្រែដ៏មានភ្លឺខ្មៅប្រផេះ ខ្វែងកាត់គ្នាជាក្រឡាចត្រង្គប្រកបដោយកិរិយាចេះរត់ថយក្រោយវិញ។

វាលស្រែ! វាលស្រែ! ពាសពេញតៗ ជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវ សន្លឹម។ នៅក្នុងវាលស្រែ សុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់រំហើយបោកបក់បណ្តាលឲ្យកើតជារលកពព្រាំមកយោលដើមស្រូវខ្ចី ពណ៌បៃតងស្រស់។ នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិន លាយឡំគ្នាត្រង់នេះបន្តិច ត្រង់នោះបន្តិច។បុប្ផាទាំងនេះ ហាក់ដូចជាឧប្បត្តិកឡើង សម្រាប់ជាគ្រឿងលំអនៃសំពត់ព្រំពណ៌បៃតង ដែលលាតសន្ធឹងក្រោមមេឃស្រកានាគ និងក្រោមរស្មីថ្លាត្រចះនៃព្រះសុរិយា។ នៅក្នុងទឹកថ្លាខ្យង កុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានគ្រួសារ ឬចង្កៀលខ្យង ដើរគូៗវា។ ឆ្ងាយពីទីនោះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិវារីជាតិ។ឯពូកអ្នកស្ទូងដែលស្លៀកពាក់ខ្មៅ ហើយប្រឡាក់ភក់ស្រមកបាននាំគ្នាងើបមើលខ្សែរទេះភ្លើងធ្វើភ្នែកស្លឹង។ ពួកសិស្សវិទ្យាល័យដែលត្រូវបានឈប់សម្រាកពីរខែ បានស្រុះគ្នាធ្វើដំណើរត្រឡប់ចូលទៅក្រុងបាត់ដំបង់វិញ ដោយអ៊ឹកធឹក៖ ខ្លះផ្លុំគែន ខ្លះទះដៃ ខ្លះទន្ទ្រាំក្តារបន្ទះ ហើយខ្លះច្រៀងទំនុកបារាំង ដែលគេធ្លាប់ឮ អ្នកលេងកុន ឈ្មោះទីណូរូសស៊ីច្រៀង។ ក្មេងម្នាក់ឈ្មោះ បូណា ចេះប្រសប់យ៉ាងចំឡែកខាងធ្វើត្រាប់សម្តី និងកិរិយានៃគ្រូអាចារ្យ ដែលជាហេតុបណ្តាលឲ្យសំណើចផ្ទុះឡើងឮទ្រហឹងអឺងអាប់។ យុវជនខ្លះទៀតដែលមានឫកពាជាអ្នកសុភាពរម្យទម ឈរនៅមាត់បង្អួចមើលសត្វហើរមនុស្សខ្លះធ្វើការ និងទេសភាពនានា ហើយមានទឹកមុខរីកថ្លាហាក់ដូចជាមានជួបនឹងមិត្រភក្តិ។ វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង នៃយុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។ បក្សាដែលគេបង្ខាំងនៅក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅ មានសេចក្តីត្រេកអរ យ៉ាងណាមិញក្មេងសិស្សទាំងឡាយក៏សប្បាយយ៉ាងនោះដែល។ ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេដូចជាមនុស្សស្រវឹង គឺស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញសប្បាយអ្វីបានយូរដល់ម្ល៉េះទេ។ គេរួចពីចំណងការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។ លាហើយសៀវភៅធំៗដ៏មានវិជ្ជាពិបាក ឡើងងងឹតមុខ! លាហើយសម្លេងគ្រូអាចារ្យដែលបង្ខិតបង្ខំស្តីបន្ទោស លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញ! លាហើយកន្លែងទទួលភោជនាហារដែលធំក្លិនឆ្អាបៗជាប់នឹងច្រមុះ! លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួតប្រណាំងគ្នា…លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិសន្តាន។ គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លាន ដើរលេងតាមកំសាន្ត។ឈប់ពីរខែ ជយោ! ក្នុងចំណោមជនដែលកំពុងត្រេកត្រអាលយ៉ាងនេះ! អ្នកទាំងឡាយគ្មាននឹកនាថានឹងមាននរណាធ្វើមុខជូរ កើតទុក្ខបានឡើយ។ តែបើសម្លឹងគយគន់ឲ្យហ្មត់ចត់ទៅ ក៏នឹងឃើញកុមារម្នាក់ដែលមានរូបរាងដូចជាចៅចិន មានអាយុប្រហែល១៨ឆ្នាំ មុខរាហ៍ សម្បុរជ្រះ ទឹកមុខស្ងប់ស្រពោននៅក្នុងយានតែម្នាក់ឯង។ឯសក់សំពោង ដែលអណ្តែតសំផុរទៅដោយល្បឿនខ្យល់ និងខោអាវសៗ កាត់តាមនិយមអឺរ៉ុប ដែលមានប្រឡាក់ពាសពេញ សម្តែងឲ្យឃើញថា អ្នកកម្លោះមានទុក្ខជាទម្ងន់។ ស្ថានីយអូរស្រឡៅ! ក្មេងនោះក្រោកឈរឡើង ហើយអើតតាមបង្អួចមើលទៅខាងកើត។ក្នុងគ្រានោះ អារម្មណ៍ ផ្សេងៗក៏ស្ទុះមកបបោសអង្អែលព្រលឹងនាយកម្លោះ មានសភាពដូចជាវាយោររហៀកៗដែលតែងរំហើយរាត្រីនៃរដូវក្តៅ។ ឱវាលស្រែនេះ! ជួរដងអូរនេះ! ឱ! ត្រដោកហ្វូងគោក្របីដែលស៊ីស្មៅព្រាតនោះ! ខ្លួនបានធ្លាប់ស្គាល់ ធ្លាប់ប្រទះ តែទោះយ៉ាងណាក៏ដោយ ខ្លួនមិនចេះចិនឆ្អន់សោះ នៅមានសេចក្តីប្រតិព័ទ្ធដូចមិត្រសម្លាញ់ជានិច្ច។ កុមារគិតក្នុងចិន្តាថា៖ ឱ..ភូមិកំណើតអើយ! នៅកំបាំងតែដងអូរពីរសង្កាត់ប៉ុណ្ណោះ ក៏នឹងដល់ហើយ! ។ រទេះភ្លើងបានចាប់បរទៅទៀត។ពួកកូនសិស្សក៏នាំគ្នារៀបហឹបរៀបអីវ៉ាន់ ព្រោះនៅតែ ១៥គីឡូ ទៀតនឹងដល់ផ្ទះហើយ។ មានខ្លះដែលជាអ្នកផ្ចិតផ្ចង់ខាងរាងកាយបានចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងមុខ សិតសក់ សម្រួលមួកលើក្បាល ទាញខ្សែក្រវ៉ាត់ហើយដកវ៉ែនតាខ្មៅមកពាក់។ ប៊ុន-ធឿន គឺជានាមនៃកុមារដែលមានមុខក្រៀមក្រំ ដកសំបុត្ររទេះភ្លើងមកកាន់នៅដៃ ហើយទាញវ៉ាលីស្បែកដែលសឹកដាច់ដោយដំណើរញយៗមកដាក់ខាងមុខខ្លួន។ នៅពេលដែលបានជិតមកដល់ក្រុងជាទីស្នេហាបំផុត អ្នកដំណើរនេះក៏ហាក់ដូចជាឮសូរបេះដូងខ្លួន យោលរឹតតែញឹកញាប់ឡើង។

ផុតដំណាក់អូរដំបងហើយ…..ឆ្លងស្ពានដែក…ឈប់បន្តិចនៅជិតវត្តកណ្តឹង…ផ្លូវរទេះភ្លើងកោងវាងទៅខាងវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ។ គុកក៏ត្រដាងជញ្ជាំងប្រផេះ…ផ្ទះនិងរោងជំនាងផ្សេងៗ នៃក្រុមរទេះល្បឿនយន្តថយ…ថយ ស្ថានីយ! មនុស្សខ្មៅមីរនៅចាំទៅនោះ។អ្នកដំណើរទាំងអស់គ្នាក្រោកស្រឈរមើល។ ហ្វ្រាំងស្រែក រថភ្លើងក៏ឈប់ទន្ទឹមនឹងស្ថានីយ៖ ខ្លះស្រែកហៅ ខ្លះសើច ខ្លះនិយាយកោកកាក អ្នកដំណើរប្រជ្រៀតគ្នា ដើម្បីចុះពីលើយានព្រោង ព្រាត។ ប៊ុន-ធឿន ទាញមួកមកពាក់ កញ្ជក់វ៉ាលីរបស់ខ្លួនមកកាន់ ចាប់ដៃពួកម៉ាកពីរបី នាក់ ហើយក៏ញែកពពួកមនុស្ស ដើរតម្រង់ទៅអ្នកចាំទ្វារ។ ដល់ហើយក៏បង្ហាញសំបុត្រខ្លួនឲ្យគេកត់សម្គាល់ រួចក៏ឡើងជិះក្នុងរ៉ឺម៉កមួយ ទើបនិយាយប្រាប់អ្នកដែលធាក់ថា៖ ជូនខ្ញុំទៅកំពង់ព្រះ។ ថ្នល់ពីក្រុងបាត់ដំបងទៅភូមិកំពង់ព្រះ ជាផ្លូវអាណានិគមទី១(ផ្លូវជាតិលេខ៥)ដែលជាគមនាគមន៍ ឆ្ពោះទៅកាន់ក្រុងភ្នំពេញ ថ្នល់នេះចាក់ជ័រស្អាតរាបធេង។ រ៉ឺម៉កដែល ប៊ុន-ធឿន ជិះមិនយូរប៉ុន្មានក៏រត់ផុតគេហដ្ឋានអ្នកស្រុកក្រុងអស់។មាគ៌ានេះមិនសូវស្ងាត់ទេ គេតែងជួប នឹងរទេះគោ អ្នកថ្មើរជើង អ្នកជិះចក្រយានទៅមក តែដោយប៊ុន-ធឿនធ្លាប់ឮសូរសម្រែករទេះភ្លើង ឮសម្តីពួកម៉ាកពីមុនមកថ្នល់នេះ ក៏ហាក់ដូចជាមានសភាពស្រងេះស្រងោច រឹងរឹតតែធ្វើឲ្យអ្នកដំណើរយើង ខ្លោចផ្សាក្នុងចិត្តពេកក្រៃ។ ទុក្ខដែលក្រាបងំ កាល ដែលជិះរទេះភ្លើង ឥឡូវក៏បែរទៅជាជោរជន់ដល់បំពង់ក។ ប៊ុន-ធឿន លូកយកសំបុត្រដែលនាងសោភ័ណជាប្អូនបង្កើត បានផ្ញើទៅឲ្យនៅថ្ងៃមុន ដែលខ្លួនចេញពីក្រុងភ្នំពេញ មកមើលឡើង ជាថ្មីម្តងទៀត។ សារនោះមានសេចក្តីថា៖ អ្នកបង! ខ្ញុំមិនហ៊ានលាក់ មិនប្រាប់អ្នកបងពីរឿងយើងមានគ្រោះថ្នាក់ ទុក្ខភ័យយូរទៅទេ ក្រែងបងនិន្ទាថាប្អូនធ្វេសប្រហែស។ បងគង់បានជ្រាបតាមសំបុត្រខ្ញុំពីថ្ងៃមុនៗ មកស្រាប់ហើយថា លោកឪពុក យើង គាត់បាន ផ្ទុក នូវ ស្រូវ នឹង ទូក ប៉ុកចាយ មួយ ចំណុះ មួយហ្មឺនថាំង ដើម្បីនឹងនាំចុះទៅក្នុងក្រុងព្រៃនគរតាមផ្លួវទន្លេសាប ។ ខ្ញុំទើបដំណឹងច្បាស់ថា ទូកស្រូវនោះ ឥឡូវត្រូវខ្យល់ព្យុះបោកលិចកណ្តាលទន្លេទៅហើយ គេគ្មានសង្ឃឹមថា នឹងស្រង់យកស្រូវបានវិញខ្លះទេ។មុខតែខាតធំហើយគ្រានេះ។ ប៊ុន-ធឿន កាលបើនឹកឃើញសេចក្តីសំបុត្រនេះហើយ ក៏សែនតក់ស្លុតក្នុងស្មារតី។ សេចក្តី បំណងដែល ខ្លួនបានគិតទុកទាំងអម្បាលម៉ាន ក៏រលាយដូចជាអំបិលត្រូវទឹក។ ឱអញអើយ! ម្ល៉េះសមនឹងត្រូវចាកចេញចោលវិទ្យាល័យ ដើម្បីនឹងមកជួយកម្លាំងឪពុកម្តាយវិញ។ ឪពុកម្តាយ ប៊ុន-ធឿន ដែលមានធនធានបន្តិចបន្តួច បានខំត្រដេត្រដរប្រមូលប្រាក់យកទៅទិញស្រូវដាក់ទូកទៅលក់ ហើយថែមទាំងមានចងការប្រាក់គេខ្លះផង។ បើប្រសិនជាគាត់លក់ទ្រព្យរបស់ ដីស្រែខ្លះទៅ ដើម្បីនឹងសងជំពាក់គេ ក៏មុខជាមិនសេសសល់ប៉ុន្មានឡើយ។ ឱ! គំនិតដែលតែងធ្វើឲ្យស្រម៉ៃឃើញខ្លួនទៅរៀនឯប្រទេសក្រៅ ឲ្យបានជ្រៅជ្រះ ឱ! ពាក្យដែលសច្ចាថា ប្រុងនឹងចិញ្ចឹមគូសង្សារឲ្យបានសុខសាន្ត ឱ! ឪពុកម្តាយអើយ ខ្ញុំសែនលំបាក!… អន្លង់វិល ជ្រនីក ស្វាយកង់… រ៉ឺម៉ករត់កាត់ភូមិដែលរាយនៅតាមថ្នល់ ហើយដែលមាននាមជាប់ក្លិនដីក្រអូបឈួល។ ប៊ុន-ធឿន មិនបានគយគន់មើលសោះទេ ព្រោះចិត្តនៅជំពាក់ខ្វល់តែនឹងសេចក្តីតោកយ៉ាកមួយមុខប៉ុណ្ណោះ៕ ដកស្រង់ចេញពី សៀវភៅរឿងផ្កាស្រពោន និពន្ធដោយលោក នូហាច របស់ក្រសួងអប់រំ ។



មេរៀនទី ៦

ទំនាក់ទំនងរបស់គ្រូបង្រៀនជាមួយសហការី

I. សាមគ្គីភាពជាសកលរបស់គ្រូបង្រៀន

គ្រូបង្រៀនគ្រប់ភូមិសិក្សា គឺស្ថិតក្នុងក្របណ្ឌតែមួយដែលមានអាជីប និង មានភារកិច្ចរួមក្នុងការបង្រៀន និង អប់រំយុវជន។ ដូចនេះគេត្រូវមានស្មារតី សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបំរើបុព្វហេតុរួម។ ជាបឋមមហាសាមគ្គីភាពយ៉ាងជិតស្និទ្ធបំផុតនេះ គឺវាស្ថិតលើមនោសញ្ចេតនាដ៏ហពិសេសមួយ ក្នុងនាមជាអ្នករួមមុកងារ រួមភារកិច្ច និង រួមការបណ្តុះបណ្តាល។ ល។ នេះគឺជាសហភាតរភាពរបស់គ្រូបង្រៀន។ ទោះស្ថិតក្រមកណ្ឌជាគ្រូបឋម គ្រូមធ្យម ឬគ្រូមហាវិទ្យាល័យគេទាំងអស់គ្នា ស្ថិតក្នុងក្រមកណ្ឌតែមួយ ដែលទទួលការបណ្តុះបណ្តាលដូចគ្នា ដើម្បីក្លាយជាអ្នកអប់រំ ‘’ជាវិស្វករនៃព្រលឹង’’។ ហេតុនេះគេមានភារកិច្ចធ្ងន់ធ្ងរដូចគ្នាហើយគេមានសិទ្ធ និង សេរីភាពដូចគ្នាៈ សេរីភាពក្នុងការគិត សេរីភាពក្នុងជំនឿ ក្នុងការបញ្ចេញយោបល់ ក្នុងការស្រាវជ្រាវ មានសមភាពផ្លូវច្បាប់ ..... ដោយមិនគិតពីមជ្ឈដ្ឋាន និង ប្រភពរស់នៅ ...។ គេទាំងអស់គ្នាជាអ្នកគោរព និងស្រលាញ់ មនុស្សជាតិ។ គឺក្នុងនៃនេះហើយដែលគ្រូបង្រៀនតែងមានគំនិតសាមគ្គីគ្នារាប់រកគ្នាជាភាតរភាព ប្រកមដោយសញ្ចេតនាថ្លៃថ្លូរគួរឲ្យសរសើរ។ ក្នុងគោលបំណងជួយទំនុកបំរុងគ្នាទៅវិញទេមកឲ្យបានកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពនេះនាំឲ្យគ្រូបង្រៀនយើង បង្កើតបានជាសមាគមមួយគឺសមាគមបុគ្គលិកសិក្សាក្មែរ។

II. សាមគ្គីជាមួយសហការីរួមសាលា

ជាការពិតគ្រូបង្រៀនត្រូវមានទំនាក់ទំនងជាសកលរវាងអ្នករួមអាជីព។ ប៉ុន្តែមហាសាមគ្គីដ៏ទូលំទូលាយនេះមិនអាចជួយទំនុកបំរុងគ្នា និងជួយទុក្កធុរៈគ្នាបានទាន់ពេលវេលា និង មានប្រសិទ្ធភាពឡើយ។ ហេតុនេះទំនាក់ទំនងសាមគ្គីភាព ភាតរភាពរវាងគ្រូក្នុងសាលាតែមួយ ក្នុងភូមិជិតកាងជាការសំឋាន់បំផុតចំពោះគ្រូបង្រៀន។ ជាធម្មតាទំនាក់ទំនងជាក់ស្តែងរបស់គ្រូបង្រៀន គឺច្រើនតែធ្វើឡើងរវាងគ្រូដែលស្ថិតក្នុងសាលាជាមួយគ្នា ឬ ភូមិ ឍុំនៅក្បែរគ្នា។តែគួចាប់អារម្មណ៍ថា ទំនាក់ទំនងកាន់តែច្រើន បញ្ហាក៏កាន់តែច្រើន ការថ្នាំងថ្នាក់ វិសមានចិត្តផ្ទាល់ក្លួនក៏អាចកើតមានឡើងទន្ទឹមគា្នដែរ។ គ្មានគ្រូបង្រៀនណាម្នាក់ល្អឥតក្ចោះឡើយ ទាំងគុណសម្បត្តិផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ហា គុណសម្បត្តិគរុកោសល្យ។ល។អ្នកទាំងអស់គ្នានេះមិនអាចក្លាយជាមិត្តដ៏ល្អរបស់យើងទាំងអស់ទេ។ អ្នកស្មោះត្រង់ហើយគោរពយើង ឯអ្នកទៀតរង់ចាំតែរិះគន់បំផ្លិចបំផ្លាញយើង.............។ បើយើងមិនប្រុងប្រយ័ត្នលើបញ្ហានោះទេ យើងនិងជួបប្រទះនូវផលវិបាកគួរឲ្យសោកស្ដាយមិនទ្បើយ។ ចំពោះបញ្ហានេះគ្រូបង្រៀនម្នាក់ៗ គួរចាំទុកក្នុងចិត្តថា កំហុសឆ្គង កង្វះប្រៀបបាននឹងស្រមោលអន្ទោលតាមប្រាណ វាជាធម្មជាតិរបស់មនុស្សគ្មានអ្នកណាមួយល្អឥត ទ្បើយ។ បើមានកង្វះាតប្រាកដជាមានការរិះគន់។ ហេតុនេះយើងជាគ្រូបង្រៀនត្រូវមានចិត្តធ្ងន់ មានការអត់ធ្មត់ មានការព្យាយាម ហើយធ្វើការត្រិះរិះពិចារណាឲ្យបានម៉ត់ចត់ ចំពោះមុ បាតុភូតដែលកើតមានទ្បើងចំពោះមុ ពិសេសក្នុងការធ្វើទំនាក់ទំនងជាមួយសហការី មួយចំនួនដែលមានពុតត្បុត មានល្បិចកល់ មានចិត្តច្រណែន ឈ្នានីស និងឆ្មើងឆ្មៃ។ ទំនាក់ទំនងដ៏គ្រោះថ្នាក់នេះ បើជាការល្អចៀសវាង។តែបើចៀសមិនផុតក៏ត្រូវធ្វើដោយជំហានប្រុងប្រយ័ត្នជានិច្ចដោយហេតុថានៅគ្រប់កាលៈទេសៈទោះបីវាចេញពីប្រភពណា ពួកនេះតែងបង្កទំនាស់ ការប្រឆាំងតប និងការមិនទុកចិត្តគ្នាជានិច្ច ហើយទីបំផុតវាអាចបង្កមហន្តរាយដល់បុគ្គលិកសិកក្សាទាំងមូល ហើយជាពិសេសវាជះឥទ្ធិពលយ៉ាង ាំងក្លាដល់សិស្សផង។ រវាងគ្រូបង្រៀនការមិនចុះសម្រុងគ្នា ការទាស់ទែង ែងគំនិតគ្នា ការមើលងាយចំអកទ្បកទ្បឺយដាក់គ្នាទៅវិញទៅមកគឺជាគ្រោះថ្នាក់មួយដែលធ្វើឲ្យគ្រូបាត់បង់អស់ឥទ្ធិពល និងកិត្យានុភាពចំពោះមុ សិស្ស។ ក៏ប៉ុន្តែបើកាលៈទេសៈបង់ ំឲ្យមានការមិនចុះសម្រុង ឬមានការអាក់អន់ចិត្ត និងបែកបាក់គ្នាចៀសមិនផុតនោះយ៉ាងហោចណាស់ ក៏ត្រូវបិទបាំងមិនឲ្យសិស្សដឹងដែរ។ ចំពោះបញ្ហានេះគូរទំនាក់ទំនងទាំងសង ាង ចាំបាច់ត្រូវរក្សាឥរិយាបថ ឲ្យសមរម្យត្រឹមត្រូវប្រកបដោយសុជីវធម៍ចំពោះមុ មហាជន។ ដកស្រង់ពីសាលាគរុកុសល្យ និង វិក្រិតការ ។