Jump to content

អ្នកប្រើប្រាស់:Lor Teng Huy

ពីវិគីភីឌា

អ្នកម្នាង ម៉ម ម៉ានីវណ្ណ ផានីវង្ស

ជីវប្រវត្តិ ៖ អ្នកម្នាង ម៉ម ម៉ានីវណ្ណ ផានីវង្ស ហៅ ម៉ម លាវ «បុផ្ផាមួយទងនៃក្រុងវៀងច័ន្ទ» ទ្រង់ប្រសូតនៅថៃ្ងទី ១៣ ខែ មិថុនា ឆ្នាំ ១៩៣៤ ក្នុងត្រកូលកសិករ នៃក្រុងវៀងច័ន្ទ អ្នកម្នាងមានតែមាតាប៉ុណ្ណោះ ទ្រង់សោយព្រះវិលាល័យ នាកំឡុងឆ្នាំ ១៩៧៥ នៅពេលខែ្មរក្រហម ចូលកាន់កាប់ទីក្រុង។

សេ្នហា និង រាជាភិសេក ៖ នៅពេលព្រះបាទសម្តេច នរេាត្តម សីហនុ ទ្រង់បានទស្សនកិច្ចវិស្សមកាលនារដូវក្តៅនៅទីក្រុងវៀងច័ន្ទ ឆ្នាំ ១៩៤៩ ជាមួយនិង ព្រះមាតុឆ្ឆារបស់ទ្រង់ (មីងខាងម្តាយ) គឺព្រះអង្គម្ចាស់ក្សត្រីយ៍ នរេាត្តម រស្មីសុផាណា និង ម្ចាស់ក្សត្រីយ៍ នរេាត្តម មុំកេតកញ្ញ ព្រមទាំងមិត្តបារាំងរបស់ព្រះ អង្គផេ្សងទៀតជាច្រេីន ។ ក្នុងពេលរាត្រីនៃចំណេររបស់ព្រះបរមរតនកោដ្ឋទ្រង់បានទ្បាយថា ទ្រង់បានបាក់ចិត្តស្រឡាញ់សិស្សនារីដ៏ស្អាតផូរ ផង់ម្នាក់អាយុ ១៥ ឆ្នាំ ឈ្មោះ ម៉ានីវណ្ណ ផានីវង្ស ក្នុងពេលទតការប្រគុំតន្រ្តី សម្តែងដោយក្រុមយុវតីនៃក្រុងវៀងច័ន្ទថ្វាយជូន សម្តេច នរេាត្តម សីហនុ សូរសំនៀងនិងកាយ វិការយ៉ាងល្អឯកនៃ យុវតី ផានីវង្ស បង្ហាញពីភាពទន់ភ្លន់ស្មោះសរបរិសុទ្ធ ហេីយមិនមានឥរិយាបទម្ញិកម្ញ៉ក់ទាល់តែ សោះ ផានីវង្ស ជាបុផ្ផាដែលស្រស់ស្អាតជាងគេក្នុង ចំណោមផ្កានៃក្រុងវៀច័ន្ទ ដោយហេតុនោះហេីយទេីប ទ្រង់បានចងភ្ជាប់ទំនាក់ទំនងជាមួយយុវតីលាវ ដេីមកំណេីត កសិករម្នាក់នេះ ព្រះរាជពិធីអភិសេករបស់ទ្រង់ជាមួយ ផានីវង្ស បានរៀបចំនៅទីក្រុងវៀងច័ន្ទ ដោយព្រះមាតុឆ្ឆា គឺ ម្ចាស់ក្សត្រីយ៍ នរេាត្តម រស្មីសុផាណា ជាមួយ និង ម្តាយរបស់ យុវតី ផានីវង្ស ដោយក្តីរំភេីបនិងសប្បាយរីករាយយ៉ាងខ្លាំង តែព្រះរាជាភិសេកនោះ គឺជា «អាពាហ៍ពិពាហ៍ ជានិមិត្តរូប» តែប៉ុណ្ណោះ ក្រោយពីបានរៀបអភិសេករួចហេីយទ្រង់បាននាំអ្នកម្នាង ផានីវង្ស មកក្រុងភ្នំពេញ ដេីម្បី ចូលថ្វាយបង្គំ ព្រះមាតាព្រះបិតានៃព្រះអង្គ ។ សម្តេច នរេាត្តម សីហនុ និង អ្នកម្នាងបានគង់នៅជាមួយគ្នា ពីឆ្នាំ ១៩៤៩ ដល់ ១៩៥២ រហូតដល់ឆ្នាំ ១៩៧៥ ឬ ១៩៧៦ អ្នកម្នាងក៏បានសោយវិលាល័យ ។

ចំណងសេ្នហា៍ ៖ ក្រេាយពីបានរៀបអភិសេកជាមួយ និង អ្នកម្នាង ផានីវង្ស សម្តេច នរេាត្តម សីហនុ និង អ្នកម្នាងបានរួមរស់ដោយមាន បុត្រី ២ ព្រះអង្គគឺ ៖ ១. ព្រះអង្គម្ចាស់ក្សត្រីយ៍ នរេាត្តម សុជាតា ឬ សុផាវត្ថិយា (ទ្រង់ និង ព្រះស្វាមី បានសុគតដោយសារខែ្មរក្រហម សម្លាប់ ក្នុងការចាប់ខ្លួនជាមួយព្រះអង្គម្ចាស់ សុីសុវត្ថិ សិរិមតៈ នៅរាជធានីភ្នំពេញ ឆ្នាំ ១៩៧៥ ) ២.ព្រះអង្គម្ចាស់ក្សត្រីយ៍ នរេាត្តម អរុណរស្មី ក្រោយមកទទួលគោរមងារជា សម្តេចរាជបុត្រី ព្រះអនុជ នរេាត្តម អរុណរស្មី ( ទ្រង់គង់មានព្រះជន្មរហូតមកដល់សព្វថៃ្ង)។ https://m.facebook.com/story.php?story_fbid=884875148321870&substory_index=0&id=856703977805654