អ្នកប្រើប្រាស់:Nu Kompheak

ពីវិគីភីឌា

https://www.facebook.com/nukompheak ជីវប្រវត្តិសង្ខេប នូ កុម្ភៈ កើតនៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៨៩ ទីកន្លែងកំណើតភូមិព្រែកលីវ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម សញ្ជាតិ ខ្មែរ មានបងប្អូន ៣នាក់ ប្រុស ២នាក់ ស្រី ១នាក់ ខ្ញុំជាកូនបង ឪពុកឈ្មោះ នូ សាមុត ម្តាយឈ្មោះ ណយ សុផូ មករស់នៅទីក្រុងភ្នំពេញតាំងពីឆ្នាំ ១៩៩៤ ចាប់ផ្តើមចូលសិក្សាឆ្នាំ ១៩៩៧ នៅសាលាបឋមសិក្សាទួលគោក ក្រោយបញ្ចប់បឋមសិក្សាក៏បាន បន្តចូលអនុវិទ្យាល័យ និងវិទ្យាល័យ នៅវិទ្យាល័យឥន្រ្ទទេវី នៅឆ្នាំ ២០០៤ និងបានបញ្ចប់វិទ្យាល័យឆ្នាំ ២០០៩ ក្រោយពីបញ្ចប់វិទ្យាល័យដោយឪពុកម្តាយមានមិនមានលទ្ធភាពឲ្យបន្តការសិក្សាខ្ញុំក៏ត្រូវស្វែងរកការងារធ្វើដើម្បីមានប្រាក់សម្រាប់សិក្សាបន្តទៀត រហូតដល់ឆ្នាំ ២០១១ ក៏បន្តចូលសាកលវិទ្យាល័យ សិក្សាផ្នែក សេដ្ឋកិច្ច នៅសាកលវិទ្យាល័យវេស្ទើន ក្រោយពេលបញ្ចប់ឆ្នាំ ពេលដែលប្រលងបញ្ចប់បាន ៣ថ្ងៃ មានរឿងអកុសលមួយបាន កើតឡើង គឺលោកឪពុករបស់ខ្ញុំបានទទួលមរណភាពដោយសារជំងឺ នៅថ្ងៃទី​ ៣ ខែ សីហា ឆ្នាំ ២០១២​​ (នៅក្នុងពេលនេះដែលគឺសម្រាប់ខ្ញុំមានរឿង ៣កើតឡើងព្រមៗគ្នា ទី១ ខ្ញុំបានប្រលងបញ្ចប់ឆ្នាំ ទី២ ខ្ញុំបានផ្ទេរកន្លែងធ្វើការ ទី៣ ឪពុកខ្ញុំបានទទួលមរណៈភាព រឿងនេះបានកើតឡើងបន្តគ្នានៅក្នុងខែតែមួយ និងថ្ងៃបន្តបន្ទាប់គ្នា) សិក្សាបាន ១ឆ្នាំ បញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក៏បានផ្ទេរជំនាញទៅសិក្សាផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា NTTI នៅឆ្នាំ ២០១២ មកដល់បច្ចុប្បន្នឆ្នាំ ២០១៥ នេះ គឺកំពុងសិក្សា មុខជំនាញសំណង់ស៊ីវិលនេះក្នុងឆ្នាំទី៣ (ជីវិតខ្ញុំតស៊ូមកលំបាកណាស់ខ្ញុំត្រូវរកលុយដើម្បីរៀនផង ដើម្បីសងបំណុងម្តាយខ្ញុំដែលជំពាក់គេផង ពេលខ្លះដើម្បីម្តាយខ្ញុំ ខ្ញុំសុខចិត្តអត់លុយចាយវាយសម្រាប់ខ្លួនឯង គ្មានលុយបង់សាលា ហើយខ្ញុំត្រូវខ្ចីលុយគេមកបង់សាលាជំនួស ព្រោះខ្ញុំមិនចង់ឲ្យម្តាយខ្ញុំលំបាក ។ ជិវិតខ្ញុំក្នុងភាពជាអ្នកធ្វើការឲ្យគេ​គឺវាមិនស្រួលប៉ុន្មាននោះទេ ពេលខ្លះខ្ញុំចង់ស្លាប់ឲ្យផុតពីលើលោកនេះ ខ្ញុំធុញថប់នឹងជីវិតបែបនេះខ្លាំងបំផុត ខ្ញុំខំតស៊ូអស់ជាច្រើនឆ្នាំមកហើយតែនៅតែងើបមិនផុតពីភាពលំបាក ភាពក្រីក្រ ធ្វើឲ្យគេគ្រប់គ្នានៅជុំវិញខ្លួនយើងមិនថាសាច់ញាតិក្តី គឹគេមិនសូវឲ្យតម្លៃយើងប៉ុន្មាននោះទេ តទៅថ្ងៃមុខទៀតខ្ញុំមិនដឹងថាជីវិតខ្ញុំនឹងក្លាយទៅជាបែបណានោះទេ)