អ្នកប្រើប្រាស់:Pheng davuth

ពីវិគីភីឌា

សូមស្វាគមន៍​ មកកាន់វីគីភីឌា​របស់ខ្ញុំុ

ប្រវត្តិរូបសង្ខេប[កែប្រែ]

ខ្ញុំបាទឈ្មោះ​ ផេង​​ដាវុធ ភេទ​ ប្រុស​ ​ជាសិស្ស​ផ្នែកទំនាក់ទំនងសង្គម​ និង​ សារព៍ត័មាន​នៃសាលាបច្ចេកទេស​ដុន​បូស្កូខេត្តព្រះសីហនុ។ ថ្ងៃខែឆ្នាំកំណើត​ ថ្ងៃទី១៩​ខែតុលាឆ្មាំ១៩៩៥ ​​ទីកន្លែងកំណើត​ ភូមិបរិវាស ឃុំសំរោងលើ ស្រុក​បន្ទាយមាស​ ខេត្តកំពត​​ មានបងប្អូន​ ៤​ នាក់ ប្រុស​៣​ ស្រី១ ឪពុកឈ្មោះ មុំ ចាន់សាត មុខរបរ កសិករ ម្ដាយឈ្មោះ អ៊ា ប៉ែត មុខរបរ កសិករ ចំណង់ចំណូលចិត្ត អានសៀវភៅ។ ខាងលើនេះជាប្រវត្តរូបសង្ខេបរបស់ខ្ញុំបើមានកំហុសឆ្គងសូមមេត្តាអធ្យាស្រ័យព្រោះជាលើកដំបូងនៃការ​ប្រីប្រាស់វីគីភីឌា។ សូមអគុណ!!!

ឯកសារ:Davuth1
davuth1


ទីតាំងភូមិសាស្ត្រនិងប្រវត្តិសង្ខេបខ្លះៗនៃប្រាសាទព្រះវិហារ[កែប្រែ]

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្តនៅលើជួរភ្នំដងរែក (ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ប្រទេសថៃ មានចម្ងាយ ១០៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ 

(ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ ២១១។ ខេត្តព្រះវិហារ បានបង្កើតឡើងនៅឆ្នាំ១៩៦៤ ដោយកាត់ដីពីខេត្តស្ទឹងត្រែង កំពង់ធំ និង សៀមរាប។ ខេត្តនេះគឺនៅភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ជាខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ ភ្នំ និង ស្ទឹង ដងអូរ។ ប្រាសាទព្រះវិហារ មានទំហំ៨០០ម x ៤០០ម ស្ថិតនៅលើកំពូលភ្នំព្រះវិហារដែលមានកំពស់ ៦២៥ម នៅតាមជួរភ្នំដងរែក ដោយមានចំណោតខ្លាំងពីផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង ទេពីប្រទេសថៃ។ ប្រាសាទព្រះវិហារមានច្រកចូល ៣ ទៅកាន់ប្រាសាទច្រកទី១- ច្រកតាមប្រទេសយើង គឺចូលតាមស្វាយជ្រុំ ដែលផ្លូវចាស់មានកាំជណ្តើរ ឡើងទៅកាន់កំពូលភ្នំដងរែកនៃប្រាសាទវិហារ។ ច្រកទី២- ច្រកតាមប្រទេសយើងដដែលគឺតាមផ្លូវ គ១ ដែលជាផ្លូវជួសជុលចាក់បេតុងសម្រាប់ឡើងទៅកាន់ប្រាសាទព្រះវិហារដែរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងនៅក្នុងខេត្ត ក៏ដូចជាអ្នករកស៊ីលក់ដូរនៅទីនោះភាគច្រើននាំគ្នាឡើងតាមផ្លូវនេះ ព្រោះងាយស្រួលក្នុងការធ្វើដំណើរឡើង។ ច្រកទី៣- ច្រកចូលតាមប្រទេសថៃ ដែលភ្ញៀវទេសចរអន្តរជាតិចូលចិត្តធ្វើដំណើរតាមច្រកនេះ។ ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឲ្យប្រទេសថៃកាន់កាប់នៅឆ្នាំ ១៩៥៤ ហើយត្រូវបានប្រគល់មកឲ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលដីកា ចុះថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២នៅតុលាការអន្តរជាតិនាទីក្រុងឡាអេ។ ប្រាសាទព្រះវិហារជាប្រភេទរមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលពីដើមមានឈ្មោះថា ស្រីសិខរីស្វារៈ ប្រែថា បារមីភ្នំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី ៩ និងដើមសតវត្សរ៍ទី ១២ ដោយស្តេច ៤ អង្គ គឺៈ -ព្រះបាទ យសោវរ្ម័នទី ១ (គ.ស ៨៨៩ - ៩១០) ព្រះអង្គបានកសាងប្រាសាទកណ្តាល។ ព្រះបាទយសោវរ្ម័នទី១ បានបង្កើតរាជធានីយសោធរបុរៈ និង ជាក្សត្រដែលចូលចិត្តសាងសង់ប្រាសាទលើកំពូលភ្នំធម្មជាតិ។ -ព្រះបាទសូរ្យវរ្ម័នទី ១ (គ.ស ១០០២ - ១០៥០)

ព្រះអង្គបានសាងសង់អាគាដ៏វែងនៅជិតប្រាសាទកណ្តាល កំពែងព័ទ្ធជំវិញ និង គោបុរៈ។ យោងទៅតាមសិលាចារិករបស់ប្រាសាទ ព្រះបាទណសូរ្យវរ្ម័នបានរៀបចំពិធីដើម្បីអញ្ជើញ

ទេវ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវបច្ចុប្បន្ន) មកគង់នៅជាមួយនឹងទេវ ស្រីសខរីស្វារៈ ដើម្បីជួយការពារ និង ថែរក្សាអាណាចក្រខ្មែរ និង ប្រជារាស្ត្រ។

-ព្រះបាទជ័យវរ្ម័នទី ៦ (គ.ស១០៨០ - ១១០៩)
ព្រះអង្គបានសាងសង់បណ្ណាល័យពីរ និង ជួសជុលផ្នែកមួយចំនួននៃប្រាសាទ។
-ព្រះបាទសូរ្យវរ្ម័នទី ២ (គ.ស ១១១៣ - ១១៥០)
ព្រះអង្គបានសាងសង់ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និង នាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះក៏បានរៀបចំពិធីសម្ពោធប្រាសាទ និង ចាត់ទុកជាកន្លែងគោរព-

សម្រាប់ព្រះមហាក្សត្រគ្រប់អង្គ។ មានរឿងទេវកថារបស់ព្រាហ្មណ៍សាសនាជាច្រើន ដែលបានឆ្លាក់លើផ្ទៃនៃប្រាសាទព្រះវិហារ។ រឿងពីរក្នុងចំណោមរឿងទាំងនោះមានអត្ថន័យជ្រាលជ្រៅ គឺរឿងជ័យជំនះរបស់គ្រឹស្ណៈដែលបានបង្ហាញពីការដណ្តើមយកទឹកពីទន្លេយុមនា និង រឿងកូរសមុទ្រទឹកដោះ៕

អធិរាជាណាចក្រខ្មែរ[កែប្រែ]

យុគមាសនៃអរិយធម៌ខ្មែរ យ៉ាងណាមិញ ជាសម័យកាលមួយដែលចាប់ផ្ដើមពីសតវត្សទី៩ ដល់ សតវត្សទី១៣ នៅពេលនោះចក្រភពខ្មែរមានឈ្មោះថាកម្ពុជា បានគ្រប់គ្រងលើទឹកដីដ៏ធំចាប់តាំងពីរាជធានីនៅតំបន់អង្គរចាប់ពីភាគលិចកម្ពុជារហូតមក។ ព្រឹត្តិកាណ៍សំខាន់បានកើតឡើងនៅឆ្នាំ ៨០២ គ.ស គឺព្រះបាទជ័យវម៌្មទី៣ (បើរាប់ទាំងជ័យវម្ម៌ទី១ស្ទួន) រឺ ព្រះបាទជ័យវម្ម៌ទី២ ស្ដេចខ្មែរដំបូងបានយាងឡើងលើភ្នំគូលែន ដែលអនាគតជាស្ថានីយ៍អង្គរបច្ចុប្បន្ននេះ។[៤] ព្រះអង្គបានបង្រួបបង្រួមខ្មែរក្រោមរជ្ជកាលរបស់ទ្រង់ ព្រះរាជាណាចក្រមួយដែលទទួលបានឯករាជ្យពីអធិរាជាណាចក្រជ្វានៅតាមមាត់សមុទ្រ ហើយបានស្ថាបនាហរិហរាល័យ (រលួស) ជារាជធានីដំបូងនៅតំបន់អង្គរ។ ក្នុងរជ្ជកាលនៃព្រះបាទយសោវម៌្មទី១ ជាស្ដេចល្បីល្បាញមួយអង្គ (៨៨៩​ -​ ៩១០) ដែលរាជធានីរបស់ទ្រង់បានរើទៅឯយសោធរបុរៈវិញ។ [៥] ក្រោយមកទៀត ក្រោមរជ្ជកាលព្រះបាទជ័យវម៌្មទី៧ រឺ ជ័យវម្ម៌ទី៨ (គិតទាំងជ័យវម្ម៌ទី១ស្ទួន) (១១៨១-ប្រ.១២១០) ខ្មែរបានឈានមកដល់ចំនុចកំពូលនៃអំណាចខាងនយោបាយ និងការបង្កើតថ្មីនៃវប្បធម៌។ ព្រះបាទជ័យវម៌្មទី៧ទទួលបានអំណាច និងទឹកដីជាបន្តបន្ទាប់ដោយសារការធ្វើសង្គ្រាមបានជ័យជម្នះជាច្រើនលើក។ ការធ្វើសញ្ជ័យរបស់ខ្មែរស្ទើរតែមិនឈប់ឈរ ពេលនោះខ្មែរបានធ្វើការវាយលុកទីក្រុងកំណើតពួកចាម នៅតាមមាត់សមុទ្រដែលជាទីក្រុងដ៏មានអនុភាព។ ក៏ប៉ុន្តែ ការពង្រីកទឹកដីបានបញ្ឈប់ បន្ទាប់ពីបរាជ័យក្រោមដៃដាយវៀត។ ក្នុងសមរភូមិប្រយុទ្ធ បានបញ្ជាក់អំពីការចូលទិវង្គតរបស់ព្រះបាទសូរ្យវម៌្មទី២។ បន្តបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជ័យវម៌្មទី៧(ទី៨) ខ្មែរបានរងការដាំក្បាលចុះបន្តិចម្ដងៗ។ ឆ្នាំ ១១៧៧ អង្គរត្រូវបានកាន់កាប់លើកដំបូងដោយចាម្ប៉ាដែលជានគរជិតខាង ក៏ប៉ុន្តែការគំរាមកំហែងខ្លាំងជាងនេះ គឺពួកសៀមនៅសតវត្សទី១៣ ដែលលេចខ្លួនឡើងនៅសតវត្សទី១៤ រហូតដល់មានអត្ថិភាពជារដ្ឋសុខោទ័យ និងអយុធ្យា ហើយក៏បានរលាស់ខ្លួនចេញពីការគ្រប់គ្រងរបស់ខ្មែរ។ ស្ដេចអង្គរបានសោយរាជ្យបន្តរហូតដល់ឆ្នាំ ១៤៣១ នៅពេលនោះពួកសៀមបានកាន់កាប់អង្គរធំ ហើយស្ដេចខ្មែរក៏បានភៀសព្រះកាយទៅកាន់ភាគខាងត្បូងនៃផ្ទៃប្រទេស។ កត្តាធ្លាក់ចុះដ៏សំខាន់នោះគឺការឈ្លានពាននៃពួកប្រជាជាតិជិតខាង (ជាពិសេស សៀម) ជម្លោះរវាងរាជវង្សដ៏រ៉ាំរ៉ៃ និងការខូចខាតនៃប្រព័ន្ធធារាសាស្ត្របន្តិចម្ដងៗ ដែលទុកស្រោចស្រពលើដំណាំស្រូវដ៏លើសលប់។ អធិរាជាណាចក្រទាំងនេះដើមឡើយធ្លាប់ជាសាមន្តរដ្ឋរបស់ខ្មែរ ប៉ុន្តែសាមន្តរាជទាំងនោះក៏បានវាយរុញច្រានចក្រភពអង្គរបន្តិចម្ដងៗ រហូតដល់រាជាណាចក្រនេះនៅទីបំផុតត្រូវសញ្ជ័យបាននៅឆ្នាំ ១៤៣១ ដោយអយុធ្យា។ រាជធានីអង្គរត្រូវបានគេបោះបង់ចោល បន្ទាប់ពីពួកសៀមបានកាន់កាប់តំបន់នេះ។ ប្រាសាទមួយចំនួនដូចជាអង្គរវត្ត តាមពិតទៅមានគេទៅលេងទស្សនាជាបន្តបន្ទាប់ឥតឈប់ឈរ ក៏ប៉ុន្តែភាគច្រើននៃសំណង់អគារត្រូវបានដុះពាសពេញដោយសារពើរុក្ខជាតិនិវត្តន៍ និងរងការពុកផុយដោយធម្មជាតិ។ ការវិលត្រឡប់នៃស្ដេចខ្មែរចុងក្រោយពីពន្ធនាគារសៀម វាមានន័យថាវាជាចំណុចបញ្ចប់នៃអរិយធម៌ខ្មែរ​ដែលមានជាងមួយពាន់ឆ្នាំ​ក្នុងឆ្នាំ ១៥៩៤ នៃគ.ស.។[៦]

ដើម្បីផ្ដល់ឱ្យពួកអ្នកទេសចរណ៍លោកខាងលិចកាន់តែស្គាល់ច្បាស់ច្រើនអំពីសំណង់បាក់បែកនៅអង្គរ នៅសតវត្សទី១៩ អ្នកស្រាវជ្រាវម្នាក់គឺលោកអង់ហ៊្រី-មូអ៊ោតបានបង្ហាញនូវសៀវភៅស្ដីពីការធ្វើដំណើរ និង ស្នាដៃសិល្បៈខ្លះៗដែលលួចបានមក រួចបញ្ជូនទៅកាន់អឺរ៉ុប។ ពួកអ្នករុករកទាំងនោះបានរកឃើញអង្គរ មុនពេលដែលពួកបារាំងចូលមកឥណ្ឌូចិនទៅទៀត ជាការពិតទៅអង្គរត្រូវរកឃើញដោយអ្នករុករកអឺរ៉ុបទីមួយគឺលោកហង់រី-មូហូ វាមិនមែនជាលើកទីមួយសម្រាប់ជនជាតិអាស៊ី រឺ ខ្មែរឡើយបើផ្អែកតាមសិលាចារឹកនៅនគរវត្ត។

ក្នុងចក្រភពខ្មែរបុរាណ ទឹកដីដ៏សំខាន់បំផុត គឺទឹកដីកម្ពុជាបច្ចុប្បន្ន ដីសណ្ដទន្លេមេគង្គ ប្រទេសលាវភាគខាងត្បូង និងប្រទេសថៃភាគខាងក្រោម (សៀម) រួមផ្សំនឹងបួរដីក្រៈផង។ តាមរយៈសេដ្ឋកិច្ច ចក្រភពនេះពឹងផ្អែកលើកសិកម្ម ជាពិសេសតាមរយៈការបញ្ចេញបញ្ចូលទឹកដែលធ្វើឱ្យមានដំណើរការដាំដុះស្រូវទទួលបានទិន្នផលល្អ រួមផ្សំទាំងការនេសាទត្រី។ អង្គរស្ថិតនៅក្បែរបឹងទន្លេសាបសម្បូរទៅដោយត្រី ដែលជាបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ បន្ថែមលើសពីនោះ ក៏មានការជួញដូរផងដែរជាមួយព្រះរាជាណាចក្រជិតខាង និង ចិន ដែលបានប្រព្រឹត្តទៅដោយឡែកៗ។ វប្បធម៌ខ្មែរបានរងឥទ្ធិពលយ៉ាងខ្លាំងដោយព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ទីបំផុតសាសនាទាំងពីរនេះនៅតែជាតំណាងឱ្យឫសគល់នៃសង្គមខ្មែរដដែល។[៧]យុគមាសនៃអរិយធម៌ខ្មែរ យ៉ាងណាមិញ ជាសម័យកាលមួយដែលចាប់ផ្ដើមពីសតវត្សទី៩ ដល់ សតវត្សទី១៣ នៅពេលនោះចក្រភពខ្មែរមានឈ្មោះថាកម្ពុជា បានគ្រប់គ្រងលើទឹកដីដ៏ធំចាប់តាំងពីរាជធានីនៅតំបន់អង្គរចាប់ពីភាគលិចកម្ពុជារហូតមក។ ព្រឹត្តិកាណ៍សំខាន់បានកើតឡើងនៅឆ្នាំ ៨០២ គ.ស គឺព្រះបាទជ័យវម៌្មទី៣ (បើរាប់ទាំងជ័យវម្ម៌ទី១ស្ទួន) រឺ ព្រះបាទជ័យវម្ម៌ទី២ ស្ដេចខ្មែរដំបូងបានយាងឡើងលើភ្នំគូលែន ដែលអនាគតជាស្ថានីយ៍អង្គរបច្ចុប្បន្ននេះ។[៤] ព្រះអង្គបានបង្រួបបង្រួមខ្មែរក្រោមរជ្ជកាលរបស់ទ្រង់ ព្រះរាជាណាចក្រមួយដែលទទួលបានឯករាជ្យពីអធិរាជាណាចក្រជ្វានៅតាមមាត់សមុទ្រ ហើយបានស្ថាបនាហរិហរាល័យ (រលួស) ជារាជធានីដំបូងនៅតំបន់អង្គរ។ ក្នុងរជ្ជកាលនៃព្រះបាទយសោវម៌្មទី១ ជាស្ដេចល្បីល្បាញមួយអង្គ (៨៨៩​ -​ ៩១០) ដែលរាជធានីរបស់ទ្រង់បានរើទៅឯយសោធរបុរៈវិញ។ [៥] ក្រោយមកទៀត ក្រោមរជ្ជកាលព្រះបាទជ័យវម៌្មទី៧ រឺ ជ័យវម្ម៌ទី៨ (គិតទាំងជ័យវម្ម៌ទី១ស្ទួន) (១១៨១-ប្រ.១២១០) ខ្មែរបានឈានមកដល់ចំនុចកំពូលនៃអំណាចខាងនយោបាយ និងការបង្កើតថ្មីនៃវប្បធម៌។ ព្រះបាទជ័យវម៌្មទី៧ទទួលបានអំណាច និងទឹកដីជាបន្តបន្ទាប់ដោយសារការធ្វើសង្គ្រាមបានជ័យជម្នះជាច្រើនលើក។ ការធ្វើសញ្ជ័យរបស់ខ្មែរស្ទើរតែមិនឈប់ឈរ ពេលនោះខ្មែរបានធ្វើការវាយលុកទីក្រុងកំណើតពួកចាម នៅតាមមាត់សមុទ្រដែលជាទីក្រុងដ៏មានអនុភាព។ ក៏ប៉ុន្តែ ការពង្រីកទឹកដីបានបញ្ឈប់ បន្ទាប់ពីបរាជ័យក្រោមដៃដាយវៀត។ ក្នុងសមរភូមិប្រយុទ្ធ បានបញ្ជាក់អំពីការចូលទិវង្គតរបស់ព្រះបាទសូរ្យវម៌្មទី២។ បន្តបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជ័យវម៌្មទី៧(ទី៨) ខ្មែរបានរងការដាំក្បាលចុះបន្តិចម្ដងៗ។ ឆ្នាំ ១១៧៧ អង្គរត្រូវបានកាន់កាប់លើកដំបូងដោយចាម្ប៉ាដែលជានគរជិតខាង ក៏ប៉ុន្តែការគំរាមកំហែងខ្លាំងជាងនេះ គឺពួកសៀមនៅសតវត្សទី១៣ ដែលលេចខ្លួនឡើងនៅសតវត្សទី១៤ រហូតដល់មានអត្ថិភាពជារដ្ឋសុខោទ័យ និងអយុធ្យា ហើយក៏បានរលាស់ខ្លួនចេញពីការគ្រប់គ្រងរបស់ខ្មែរ។ ស្ដេចអង្គរបានសោយរាជ្យបន្តរហូតដល់ឆ្នាំ ១៤៣១ នៅពេលនោះពួកសៀមបានកាន់កាប់អង្គរធំ ហើយស្ដេចខ្មែរក៏បានភៀសព្រះកាយទៅកាន់ភាគខាងត្បូងនៃផ្ទៃប្រទេស។ កត្តាធ្លាក់ចុះដ៏សំខាន់នោះគឺការឈ្លានពាននៃពួកប្រជាជាតិជិតខាង (ជាពិសេស សៀម) ជម្លោះរវាងរាជវង្សដ៏រ៉ាំរ៉ៃ និងការខូចខាតនៃប្រព័ន្ធធារាសាស្ត្របន្តិចម្ដងៗ ដែលទុកស្រោចស្រពលើដំណាំស្រូវដ៏លើសលប់។ អធិរាជាណាចក្រទាំងនេះដើមឡើយធ្លាប់ជាសាមន្តរដ្ឋរបស់ខ្មែរ ប៉ុន្តែសាមន្តរាជទាំងនោះក៏បានវាយរុញច្រានចក្រភពអង្គរបន្តិចម្ដងៗ រហូតដល់រាជាណាចក្រនេះនៅទីបំផុតត្រូវសញ្ជ័យបាននៅឆ្នាំ ១៤៣១ ដោយអយុធ្យា។ រាជធានីអង្គរត្រូវបានគេបោះបង់ចោល បន្ទាប់ពីពួកសៀមបានកាន់កាប់តំបន់នេះ។ ប្រាសាទមួយចំនួនដូចជាអង្គរវត្ត តាមពិតទៅមានគេទៅលេងទស្សនាជាបន្តបន្ទាប់ឥតឈប់ឈរ ក៏ប៉ុន្តែភាគច្រើននៃសំណង់អគារត្រូវបានដុះពាសពេញដោយសារពើរុក្ខជាតិនិវត្តន៍ និងរងការពុកផុយដោយធម្មជាតិ។ ការវិលត្រឡប់នៃស្ដេចខ្មែរចុងក្រោយពីពន្ធនាគារសៀម វាមានន័យថាវាជាចំណុចបញ្ចប់នៃអរិយធម៌ខ្មែរ​ដែលមានជាងមួយពាន់ឆ្នាំ​ក្នុងឆ្នាំ ១៥៩៤ នៃគ.ស.។[៦]

ដើម្បីផ្ដល់ឱ្យពួកអ្នកទេសចរណ៍លោកខាងលិចកាន់តែស្គាល់ច្បាស់ច្រើនអំពីសំណង់បាក់បែកនៅអង្គរ នៅសតវត្សទី១៩ អ្នកស្រាវជ្រាវម្នាក់គឺលោកអង់ហ៊្រី-មូអ៊ោតបានបង្ហាញនូវសៀវភៅស្ដីពីការធ្វើដំណើរ និង ស្នាដៃសិល្បៈខ្លះៗដែលលួចបានមក រួចបញ្ជូនទៅកាន់អឺរ៉ុប។ ពួកអ្នករុករកទាំងនោះបានរកឃើញអង្គរ មុនពេលដែលពួកបារាំងចូលមកឥណ្ឌូចិនទៅទៀត ជាការពិតទៅអង្គរត្រូវរកឃើញដោយអ្នករុករកអឺរ៉ុបទីមួយគឺលោកហង់រី-មូហូ វាមិនមែនជាលើកទីមួយសម្រាប់ជនជាតិអាស៊ី រឺ ខ្មែរឡើយបើផ្អែកតាមសិលាចារឹកនៅនគរវត្ត។

ក្នុងចក្រភពខ្មែរបុរាណ ទឹកដីដ៏សំខាន់បំផុត គឺទឹកដីកម្ពុជាបច្ចុប្បន្ន ដីសណ្ដទន្លេមេគង្គ ប្រទេសលាវភាគខាងត្បូង និងប្រទេសថៃភាគខាងក្រោម (សៀម) រួមផ្សំនឹងបួរដីក្រៈផង។ តាមរយៈសេដ្ឋកិច្ច ចក្រភពនេះពឹងផ្អែកលើកសិកម្ម ជាពិសេសតាមរយៈការបញ្ចេញបញ្ចូលទឹកដែលធ្វើឱ្យមានដំណើរការដាំដុះស្រូវទទួលបានទិន្នផលល្អ រួមផ្សំទាំងការនេសាទត្រី។ អង្គរស្ថិតនៅក្បែរបឹងទន្លេសាបសម្បូរទៅដោយត្រី ដែលជាបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ បន្ថែមលើសពីនោះ ក៏មានការជួញដូរផងដែរជាមួយព្រះរាជាណាចក្រជិតខាង និង ចិន ដែលបានប្រព្រឹត្តទៅដោយឡែកៗ។ វប្បធម៌ខ្មែរបានរងឥទ្ធិពលយ៉ាងខ្លាំងដោយព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ទីបំផុតសាសនាទាំងពីរនេះនៅតែជាតំណាងឱ្យឫសគល់នៃសង្គមខ្មែរដដែល។[៧]


ការរស់នៅ​ និងទំនៀមទំលាប់របស់ប្រជាជននៅសម័យអាណាចក្រភ្នំ[កែប្រែ]

ឯកសារចិនជាច្រើនបានបញ្ជាក់ថា មនុស្សនៅសម័យអាណាចក្រភ្នំមានសម្បុរខ្មៅ សក់រួញអង្គាដី​រូបច្រើនមិនសូវបាន។​ ពត៌មានប៉ុណ្ណោះអាចប្រាប់យើងពីលក្ខណៈនរវិទ្យារបស់ជនជាតិខ្មែរ-មនជាទូទៅ និងជាពិសេស របស់ជនជាតិខ្មែរយើងនេះផងដែរ។ ដែលចិននិយាយថា​មានសម្បុរខ្មៅ ក្តី រូបច្រើនមិនសូវបាន បើនិយាយប្រៀបធៀបទៅនឹងលក្ខណៈជនជាតិចិន។​ ប៉ុន្តែដោយកង្វះឯកសារជាភាសាខ្មែរនៅសម័យនោះ ទើបអក្នសិក្សាស្រាវ ជ្រាវបានបញ្ចេញទស្សនៈប្លែកៗ ចំពោះម្ចាសដើមនៃអាណាចក្រភ្នំ អក្នខ្លះយល់ថារដ្ឋនេះជារដ្ឋឥណ្ឌា អក្នចខ្លះទៀតយល់ថាជារដ្ឋមន ឫ ខ្មែរ-មន និងអក្នខ្លះយល់ថាជាម៉់ាឡាយ៉ូទៅវិញ។ តែតាមការពិតជាតិសាសន៍ទាំងនេះ សុទ្ធសឹងតែបានរស់នៅក្នុងអាណាចក្រភ្នំជាមួយគ្នាទាំងអស់ ហើយមានអក្នខ្លះជាអក្នកាន់អំណាចគ្រប់គ្រងគេ(ខ្មែរ និងឥណ្ឌាខ្លះ) ឯអក្នឯទៀតត្រូវបានគេគ្រប់គ្រងវិញ(មន​ ម៉ាឡាយូ)

ឯកសារចិនបាននិយាយទៀតថា​ មនុស្សនៅសម័យអាណាចក្រភ្នំច្រើន លែងខ្លួន អក្នក្រស្លៀកសារុងអំបោះដើរជើងទទេ រីឯអក្នមាន និងនាម៉ឺនវិញស្លៀកសារុងចរបាប់ពាក់ស្បែងជើង។ ផ្ទះសង់ខ្ពស់ពីដីប្រក់ស្លឹកចាក ដែលដុះនៅមាត់សមុទ្រហើយមានការតុបតែង។​ ផ្ទះទាំងនោះសុទ្ធតែសង់ពីឈើ ដែលគេកាប់យកមកពីក្នុងព្រៃ មានរបងពទ្ធជុំវិញ ហើយផ្តុំគ្នាជាភូមិ ដែលមានផ្ទះពី៥០ ទៅ៦០ផ្ទះ ដោយមានស្រះមួយសម្រាប់យកទឹករួមគ្នា។

មនុស្សនៅសម័យអាណាចក្រភ្នំគ្មានគំនិតរញិមរញ៉ាំ ត្រង់ណាស់មិនចេះលួចទេ មានការប៉ិនប្រសប់ ហើយខិល ព្រោះចូលចិត្តចាប់យកមនុស្សនៅក្រុងជិតខាង ដែលមិនគោរពរាប់អានខ្លួនមកធ្វើជាខ្ញុំកំដរ។ នៅពេលទំនេរគេចូលចិត្តលេងប្រជល់មាន់ និងប្រជល់ជ្រូក។

សង្គមអាណាចក្រភ្នំជាសង្គម " មេនិយម" គឺគេចាត់ទុកស្រ្តីជាធំនៅក្នុងគ្រួសារក៏ដូចជាសង្គមជាតិផងដែរ ៖ រឿងព្រះនាងលីវយី លើកទ័ពទៅតទល់ និងព្រះបាទហ៊ុនទៀនជាភស្តុតាងស្រាប់។ ឯកសារចិនបាននិយាយបន្តទៀតថា ពិធីបុណ្យការ និងបុណ្យសព្វមានលំនាំដូចនៅលីនយី ហើយបានបញ្ជាក់ថានៅស្រុកនោះគឺស្រីទៅដណ្តឹងប្រុស បើដូចច្នោះអក្នស្រុក"ភ្នំ" សម័យនោះច្បាស់ជានៅនិយមឲស្រីទៅដណ្តឹងប្រុសនៅឡើយ។ នេះជាធាតុមួយទៀតសម្រាប់បញ្ជាក់ពីអត្ថិភាពនៃលទ្ធិ "មេនិយម" ទៀតដែរ។ ចំពោះរឿងនេះពួកចិនបានកតើសម្គាល់ទៀតថា នៅក្នុងគ្រួសារពួកស្រីប្រុសអាចទាក់ទងគ្នាបានតាមទំនើងចិត្ត។

ក្នុងករណីកាន់ទុក្ខ គេត្រូវកោរសក់ និងកោរពុកមាត់ ឯវិធីរំលាយសពមាន៤យ៉ាងគឺ៖


ផែនទីនៃ'ដីក្រហម' ដីលើករាងមូលនៅកម្ពុជានិងវៀតណាម ។ ១.បោះសពចោលទៅក្នុងទន្លេ ២.បូជាដោយភ្លើង ៣.យកសពទៅកប់ ៤.យកសពទៅដាក់ចោលក្នុងព្រៃស្មសានឲសត្វស៊ី ក្នុងករណីបូជាដោយភ្លើង គេតែងតែប្រមូលធាតុដែលនៅសល់យកទៅដាក់ក្នុងកោដ្ឋមួយបិទជិត ហើយយកទៅបោះចោលក្នុងទឹកទនេ។ បើជាព្រះមហាក្សតកោដ្ឋត្រូវធ្វើពីមាស បើជានាម៉ឺនសព្វមុខមន្ត្រី គេប្រើកោដ្ឋធ្វើអំពីប្រាក់ ហើយបើជាប្រជារាស្រ្តសាមញ្ញគេប្រើកោដ្ឋដី ។ អក្នស្រុកសម័យអាណាចក្រភ្នំចូលចិត្តរកវិធីអស្ចារ្យដើម្បីស្វែងរកកាពិត។ កាលណាមានបាត់របស់អ្វីមួយ គេក៏យកបាយមួយពំនូតទៅដាក់នៅចំពោះមុខព្រះភ័ក្រ្ភទេព្តា រួចគេអង្វរសូមឲព្រះអង្គជួយបង្ហាញមុខជនទុច្ចរិត។ ស្អែកឡើងគេយកបាយទៅចែកឲពួកខ្ញុំនៅក្នុងផ្ទះបរិភោគ: ក្នុងមាត់របស់ចោរនឹងមានឈាមហូរយ៉ាងជាក់ស្តែង ហើផយវាមិនអាចទំពារបាយបានទៀតផង ឯមាត់របស់ចោរទៀតត្រូវបាយនោះអាចរអិលទៅក្នុងមាត់បានយ៉ាងស្រួល។ ម្យ៉ាងទៀតបើកាលណាមានជនជាប់ចោទ គេឲជននោះអត់បាយ៣ថ្ងៃ រួចគេតម្រូវឲលូកយកវត្ថុផ្សេងៗចេញពីទឹកកំពុងពុះ ឫកាន់ពូថៅច្រវ៉ាក់ដុតក្រហមដើរ៧ជំហ៊ាន។ បើមានកំហុសរមែងដៃជននោះក្តៅរលាករលួយ ផ្ទុយទៅវិញបើជននោះគ្មានកំហុសគឺគ្មានហ្មងអ្វីទាំងអស់។