Jump to content

អ្នកប្រើប្រាស់:Phirum

ពីវិគីភីឌា

ប្រវត្តិរូបសង្ខេប

[កែប្រែ]

ខ្ញុំព្រះករុណាខ្ញុំបាទឈ្មោះ ភួង ភិរម្យ ភេទប្រុស កើតថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៧៩ នៅភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកព្រៃវែងខេត្តព្រៃវែង។ បច្ចុប្បន្នរស់នៅជាមួយក្រុមគ្រួសារ មានកូនចំនួន៣នាក់ នៅក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

ការអប់រំ

[កែប្រែ]

ខ្ញុំព្រះករុណាខ្ញុំបាទ បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រង នៅសាកលវិទ្យាល័យវេទមហាឬសី នៅឆ្នាំ២០០៩ និងបានចូលបួស ក្នុងព្រះពុទ្ធ សាសនា ហើយបានរៀនភាសាបាលីបានត្រឹមមធ្យមសិក្សាបឋមភូមិ នៅឆ្នាំ ១៩៩៧-២០០១ នៅពុទ្ធិកវិទ្យាល័យព្រៃវែង។ កំរិតភាសាអង់គ្លេស បានបញ្ចប់កំរិត Advance English ។

បទពិសោធការងារ

[កែប្រែ]

បច្ចុប្បន្នខ្ញុំព្រះករុណាខ្ញុំបាទកំពុងបំរើការងារនៅក្នុងគំរោង ធានារ៉ាប់រងសុខភាពសហគមន៍ របស់អង្គការរ៉ាឆា (Reprodcutive And Child Health Alliance) និង ជានាយកប្រតិបត្តិមជ្ឈមណ្ឌលភាសាអង់គ្លេសអាមេរិកាំង និង មានបទពិសោធន៍ជាគ្រូបង្រៀនភាសាអង់គ្លេស ជាង១០ឆ្នាំ ។

ចំណាប់អារម្មណ៍

[កែប្រែ]

ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគេហទំព័រមួយនេះ ហើយខ្ញុំក៏បានទទួលផលពីគេហទំព័រមួយនេះច្រើនមកហើយដែរ តាមរយៈការ ស្រាវជ្រាវ សំរាប់ការសិក្សារៀនសូត្រ ជាពិសេសគឺចំណេះដឹងផ្នែកផ្លូវធម៌ ។ ពិតមែនតែមានមាតិការមួយចំនួន ពុំទាន់មានខ្លឹមសារ ឬ អត្ថាធិប្បាយ ហើយធម៌មួយចំនួនរកមិនឃើញ (មិនទាន់បានបញ្ចូល) តែខ្ញុំនឹងខិតខំចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ គេហទំព័រមួយនេះឲ្យកាន់តែក្លាយជាទីពឹងពំនាក់របស់កុលបុត្រ កុលធីតាខ្មែរ ក្នុងការស្រាវជ្រាវដើម្បីបំពេញបន្ថែមនូវចំណេះដឹងរបស់ខ្លួន ៕

--ភរិម្យ ធម្មភាសី ម៉ោង១៥:១៩ ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៣ (UTC)