អ្នកប្រើប្រាស់:Soksaolove

ពីវិគីភីឌា
                [រឿងចម្មសាដកបរិពា្វជក]
                        [ចាក  ច.  ច.]
    {មិនគួរគោរពបុគ្គល  ដែលមិនគួរគោរព}

ក្នុងកាលកន្លងទៅហើយ មានបរិពា្វជកម្នាក់ឈ្មោះចម្មសាដក នៅក្នុងក្រុងពារាណសី។ បរិពា្វជកនោះចូលចិត្តស្លៀកពាក់តែស្បែកសត្វ គឺយកស្បែកចៀមពពែជាដើមមកធ្វើជាសម្លៀកបំពាក់។ ថ្ងៃមួយគាត់ដើរទៅរកភិក្ខាហារ បានដើរទៅដល់កន្នែងសម្រាប់បញ្ជាល់ពពែ ។ក្នុងកាលនោះមានពពែ១ បានឃើញបរិពា្វជកនោះហើយ ក៏ថយក្រោយបំរុងនឹងជល់ គាត់ឃើញពពែមានអាការដូច្នោះនឹកស្មានថាវាធ្វើសេចក្ដីគោរពចំពោះខ្លួន ក៏អង្គុយថ្វាយបង្គំគួរសមចំពោះពពែនោះវិញ។គ្រានោះមានឈ្មួញបណ្ឌិតម្នាក់ កំពុងអង្គុយលើរានផ្សាឃើញហេតុដូច្នោះហើយ ក៏និយាយឃាត់ថា នែព្រាហ្មណ៍ អ្នកឯងស្និទ្ធស្នាលនឹងសត្វជើង៤ធ្វើអ្វី? មិនដឹងទេ! វាបំរុងនឹងជល់អ្នកហើយ។ ឈ្មួញបណ្ឌិតទើបតែនិយាយផុតពីមាត់ ពពែក៏បុះត្រង់ដើមទ្រូងដួលប្រូសក្នុងទីនោះទៅ ដល់នូវសេចក្ដីវេទនាជាទម្ងន់. .ទើបភ្ញាក់ខ្លួនហើយពោលគាថា ថាៈ [ឯវំ សោ និហតោ សេតិ យោ អបជំ បសំសតិ យថាហមជ្ជ បហដោ ហតោ មេណ្ឌេន ទុម្មតិ] ប្រែថាៈ ជនណា សរសើរបុគ្គលដែលគេមិនគួរបូជា ជននោះត្រូវបុគ្គលដែលគេមិនគួរបូជាសម្លាប់, ដូចជាខ្ញុំដែលពពែកំណាច ជល់ស្លាប់ក្នុងថ្ងៃនេះ ។ និយាយដូច្នេះហើយ ក៏យំខ្សិកខ្សួលប្រកាច់ស្លាប់ក្នុងពេលនោះទៅ ។ [ចម្លងដោយ សាមណេររ៉ានសៅ] 16.6.2017. {សៀវភៅ ប្រជុំនិទានជាតក}