អ្នកប្រើប្រាស់:Sou Khemrin
Appearance
ស៊ូខេមរិន្ទ កើតនៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ១៩៨៦ នៅភូមិ
អាចារ្យ លាក់ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
ឪពុកឈ្មោះ : ស៊ូ ឈុនអេង ម្ដាយឈ្មោះ : ផាវ ចន្ធូ ។
លោកជាកូនទី៤ ក្នុងគ្រួសារ ។ នៅឆ្នាំ២០១៣ លោកបាន
វិញ្ញាបនបត្រទទួលស្គាល់ជាអ្នកនិពន្ធក្មេងឆ្នើមមានស្នាដៃល្អ
ពីសមាគម Pen Cambodia ។ ស្នាដៃសំខាន់ៗរួមមាន :
១ ខ្មាសឆ្កែ កម្រងកំណាព្យ ភ្នំពេញ ២០១៥
២ យប់អនាមិក កម្រងរឿងខ្លី ភ្នំពេញ ២០១៧
ក្រៅពីស្នាដៃដែលបានបោះពុម្ពផ្សាយនេះ នៅមានអត្ថបទ
កាព្យ ទំនុកច្រៀង បទសាកល្បង រឿងខ្លី រាប់រយផ្សេង
ទៀត ដែលលោតបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក
ឈ្មោះ Sou Khemrin,Khmer Author ។ សព្វថ្ងៃលោក
ជាគ្រូបង្រៀនកម្រិតឧត្ដមនៃសាលាគរុកោសល្យនិងវិក្រឹតការ ខេត្តកំពង់ធំ ។[១]