អ្នកប្រើប្រាស់:Vandymeas

ពីវិគីភីឌា
មាស វ៉ាន់ឌី

លោក មាស វ៉ាន់ឌី កើតនៅថ្ងៃទី០៧ កក្កដា ឆ្នាំ១៩៩០ នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

ឪពុកឈ្មោះ អ៊ុំ ពិសិទ្ធិ មុខរបរកសិករ ។

ម្តាយឈ្មោះ សួង ទី មុខរបរកសិករ​ ។

ប្រវត្តិសិក្សា៖ កាលនៅបឋមសិក្សាចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣រៀននៅសាលាបឋមសិក្សាស្រែអំបិល ខេត្តកោះកុង លុះដល់ថ្នាក់ទី៤ក៏ត្រូវម្តាយឪពុកបានបញ្ជូនបន្តចូលរៀននៅសាលាបឋមសិក្សាសន្តិភាព ក្នុងសង្កាត់ទឹកថ្លា ម្តុំវត្តទឹកថ្លាទីក្រុងភ្នំពេញដោយរស់នៅជាមួយម្តាយមីងទី២ ។ រៀនបាន៣ឆ្នាំក៏បន្តទៅរស់នៅខេត្តស្វាយរៀង ដោយចាប់ផ្តើមថ្នាក់ទី៧នៅវិទ្យាល័យហ៊ុនសែនកំពង់រោទ៍ក្នុងភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដោយរស់នៅជាមួយម្តាយមីងទី៤ និងជីតាខាងឪពុក ។ បន្តការសិក្សារហូតបានប្រឡងជាប់ថ្នាក់បាក់ឌុប រួចក៏ឈានជើងចូលមករស់នៅទឹកដីទីក្រុងភ្នំពេញសាជាថ្មីម្តងទៀត រៀនបណ្តើររកការងារធ្វើបណ្តើរ ដោយធ្វើការពេលថ្ងៃ និងរៀនពេលយប់ ។ បន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញទីផ្សារ ។ បញ្ចប់ថ្នាក់សិក្សាថ្នាក់មហាវិទ្យាល័យនៅក្នុងឆ្នាំ២០០៨ ។

ប្រវត្តិការងារ៖ ចូលបម្រើការងារដំបូងក្នុងឆ្នាំ២០០៤ ជាមួយក្រុមហ៊ុន បូឌីទ្រីខេមបូឌៀរ ជាក្រុមហ៊ុនផ្សព្វផ្សាយលក់ស៊ីមកាតប្រព័ន្ធប៊ីឡាញ (០៩០) ធ្វើការបាន៣ឆ្នាំក៏ប្រឡូកបន្តចូលរួមការងារជាមួយក្រុមហ៊ុនហេឡូអាហ្សីអាតា ប្រព័ន្ធទូរសព្ទ(០១៥និង០១៦) បម្រើការងារផ្នែកទទួលការតេសួរព័ត៌មានអតិថិជន ២ឆ្នាំក្រោយមកក្នុងឆ្នាំ២០០៦បម្រើការងារជាផ្នែកនេះដដែលជាមួយក្រុមហ៊ុនស្មាតអាហ្សីអាតា(០១០) ។ លុះដល់ឆ្នាំ២០០៨ក្រោយបញ្ចប់បរិញ្ញាប័ត្រនៅមហាវិទ្យាល័យក៏បានផ្លាស់ប្តូរការងារមកក្រុមហ៊ុនទូរសព្ទសៅអ៊ីសអេស៊ារ ខូអិលធីឌី (០១៨) ផ្នែកទីផ្សារសេវាកម្មបន្ថែម (Value Added Service) ។ ចាប់តាំងពីថ្ងៃ០៧កក្កដាឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្នបម្រើការងារជាបុគ្គលិកផ្នែកទីផ្សារនៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេរភូមិន្ទប៉ុស្ដិ៍លេខ៥