អ្នកស្រឡាញ់ពីរភេទ

ពីវិគីភីឌា
នេះ​គឺ​ជា ទង់​ជ័យ​តំណាង​មោទនភាពរបស់​អ្នកស្រឡាញ់ពីរភេទ។ ពណ័ផ្កាឈូក​តំណាងអោយ​ ការស្រឡាញ់មនុស្សភេទ​ដូច​គ្នា។ ពណ័ខៀវ​តំណាងអោយការស្រឡាញ់​មនុស្សភេទ​ផ្ទុយ​គ្នា។ រីឯ ពណ័ស្វាយ​តំ​ណាង​អោយ​ការស្រឡាញ់ទាំង​ពីរភេទ (ពណ័ផ្កាឈូក + ពណ័ខៀវ = ពណ័ស្វាយ​។)

ការស្រឡាញ់ពីរភេទ​ គឺជាចំណង់ចំណួលចិត្តផ្លូវភេទ​ មួយ។ អ្នកដែលស្រឡាញ់ពីរភេទ គឺជាមនុស្សដែល​មាន​ចំណាប់​អារម្មណ៍ទៅលើមនុស្ស​ទាំង​ពីរ​ភេទ ពោលគឺ​ទាំង​ស្រី និងប្រុស

អ្នកដែលស្រឡាញ់ពីរភេទខ្លះ ស្រឡាញ់ប្រុស និងស្រី ស្មើគ្នា រីឯខ្លះ ស្រឡាញ់ភេទ​មួយ​ខ្លាំង​ជាង​ភេទ​មួយ​ទៀត​។ ចំណង់ចំណួលចិត្តផ្លូវភេទ​ របស់​មនុស្ស​ម្នាក់​ អាច​​នៅចន្លោះ​ពី អ្នក​ដែល​ស្រឡាញ់​តែ​មនុស្ស​ផ្ទុយ​ភេទ​សុទ្ធ ទៅដល់​ អ្នកដែល​ស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា​សុទ្ធ។

មនុស្ស​ម្នាក់​ក៏អាច ជាមនុស្សដែលស្រឡាញ់​ភេទ​ផ្ទុយ​គ្នា តែមានអារម្មណ៍ស្រឡាញ់​ភេទដូចគ្នាខ្លះៗ។ ដូចគ្នានេះដែរ មនុស្ស​ម្នាក់​អាច ជា​មនុស្ស​ដែលស្រឡាញ់​ភេទ​ដូច​គ្នា តែមានអារម្មណ៍ស្រឡាញ់​អ្នកភេទផ្ទុយខ្លះៗ។ មនុស្ស​ដែល​ស្រឡាញ់​ពីរភេទ​ គឺជាមនុស្សដែលមានចំណង់ចំណូលចិត្តផ្លូវភេទ នៅចំពាក់កណ្តាល​ អ្នក​ដែល​ស្រឡាញ់​តែ​មនុស្ស​ផ្ទុយ​ភេទ​សុទ្ធ និងអ្នកដែល​ស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា​សុទ្ធ។​

នៅឆ្នាំ ១៩៤៨ លោក អាល់ហ្វ្រេត ឃីនស៊ី បានបង្កើត​និង បោះពុម្ពនូវ លំដាប់​ឃីនស៊ី។ លំដាប់​ឃីនស៊ី បានបង្ហាញ​ថា ចំណង់ចំណូលចិត្តផ្លូវភេទគឺជា តំណសម្ព័ន្ធ​មួយ​ដែលមិនអាចចែកដាច់​គ្នា​បាន។ វា​ធ្វើដំណើរ​បន្តិច​ម្តងៗ​ ពីមនុស្សដែលស្រឡាញ់​ភេទ​ផ្ទុយ​គ្នា ទៅ អ្នកដែល​ស្រឡាញ់​មនុស្ស​ភេទ​ដូចគ្នា​សុទ្ធ។ នៅលើ លំដាប់​ឃីនស៊ី លេខ ០​ តំណាងអោយ​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់តែអ្នកដែលមានភេទផ្ទុយ​គ្នា​សុទ្ធ។ លេខ ៦ តំណាងអោយ​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់តែអ្នកដែលមានភេទដូច​​គ្នា​សុទ្ធ។ មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​អ្នកដែលមានភេទផ្ទុយ​គ្នា​ និង អ្នកដែលមានភេទដូចគ្នា ស្មើគ្នា​ (ដែលហៅថា​អ្នកស្រឡាញ់​ពីរភេទ) គឺ​ត្រូវបាន​តំណាង​ដោយ​លេខ​ ៣។

References[កែប្រែ]