អ្នកស្រីសិទ្ធិ

ពីវិគីភីឌា

ជីវប្រវត្តិ[កែប្រែ]

អ្នកស្រី សិទ្ធិ មានឈ្មោះពេញគឺ ស៊ូ សិទ្ធិ។ អ្នកស្រី កើតនៅថ្ងៃពុធ ខែមិគសិរ ឆ្នាំ មមី ព.ស២៤១៤ ត្រូវនឹងឆ្នាំ១៨៨១ នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ។ អ្នកស្រីជាកូនពៅនៃលោក ពិពិធសិរិចាងហ្ចាង សូ និងអ្នកស្រី ភ្លង។ នកស្រីមានស្វាមីជាតុលាការ និងមានបុត្រីមួយ។ អ្នកស្រីបានរៀនអក្សរខ្មែរ អក្សរសៀម ពីសំណាក់បិតា និងអ្នកជិតខាង។​ នៅពេលអាយុ ចំណាស់ បានទៅកាន់សីល១០ នៅវត្តបុទុមវត្ដី បម្រើព្រះសង្ឃ និងបានកសាងកុដិទុកជាប្រយោជន៍ផងដែរ។

បទពិសោធន៍[កែប្រែ]

  • អ្នកស្រីចេះបើកក្រាំង បើកបទ​ ក្នុងរបាំព្រះរាជទ្រព្យយ៉ាងប៉ិនប្រសប់
  • អ្នកស្រីក៏ប៉ិនប្រសប់ក្នុងការតែងកាព្យភ្លាមៗផងដែរ
  • អ្នកស្រីបានធ្វើជានាយិកា នៃក្រុមបើកក្រាំងមហោរី

ស្នាដៃ[កែប្រែ]

  1. រឿង ពិម្ពាពិលាប (បោះពុម្ពឆ្នាំ ១៩៤២)
  2. រឿង គួរសាងមិត្តមិនទ្រុស្តមិត្ត​ (បោះពុម្ពឆ្នាំ ១៩៥២)
  3. រឿង ចិត្តសត្យា (បោះពុម្ពឆ្នាំ ១៩៥៣)
  4. បែបបទសកវាទិ៍ (ភាគខ្លះបោះពុម្ពឆ្នាំ ១៩៣២)

អវសានកាល[កែប្រែ]

អ្នកស្រី ស៊ូ សិទ្ធិ បានទទួលមរណភាពនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦៣។

ឯកសារយោង[កែប្រែ]

សៀវភៅ​ អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី, លោក លីធាមតេង, ឆ្នាំ១៩៧២