អ្នកស្រីសិទ្ធិ
Appearance
(ត្រូវបានបញ្ជូនបន្តពី អ្នកស្រី សិទ្ធិ)
ជីវប្រវត្តិ
[កែប្រែ]អ្នកស្រី សិទ្ធិ មានឈ្មោះពេញគឺ ស៊ូ សិទ្ធិ។ អ្នកស្រី កើតនៅថ្ងៃពុធ ខែមិគសិរ ឆ្នាំ មមី ព.ស២៤១៤ ត្រូវនឹងឆ្នាំ១៨៨១ នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ។ អ្នកស្រីជាកូនពៅនៃលោក ពិពិធសិរិចាងហ្ចាង សូ និងអ្នកស្រី ភ្លង។ នកស្រីមានស្វាមីជាតុលាការ និងមានបុត្រីមួយ។ អ្នកស្រីបានរៀនអក្សរខ្មែរ អក្សរសៀម ពីសំណាក់បិតា និងអ្នកជិតខាង។ នៅពេលអាយុ ចំណាស់ បានទៅកាន់សីល១០ នៅវត្តបុទុមវត្ដី បម្រើព្រះសង្ឃ និងបានកសាងកុដិទុកជាប្រយោជន៍ផងដែរ។
បទពិសោធន៍
[កែប្រែ]- អ្នកស្រីចេះបើកក្រាំង បើកបទ ក្នុងរបាំព្រះរាជទ្រព្យយ៉ាងប៉ិនប្រសប់
- អ្នកស្រីក៏ប៉ិនប្រសប់ក្នុងការតែងកាព្យភ្លាមៗផងដែរ
- អ្នកស្រីបានធ្វើជានាយិកា នៃក្រុមបើកក្រាំងមហោរី
ស្នាដៃ
[កែប្រែ]- រឿង ពិម្ពាពិលាប (បោះពុម្ពឆ្នាំ ១៩៤២)
- រឿង គួរសាងមិត្តមិនទ្រុស្តមិត្ត (បោះពុម្ពឆ្នាំ ១៩៥២)
- រឿង ចិត្តសត្យា (បោះពុម្ពឆ្នាំ ១៩៥៣)
- បែបបទសកវាទិ៍ (ភាគខ្លះបោះពុម្ពឆ្នាំ ១៩៣២)
អវសានកាល
[កែប្រែ]អ្នកស្រី ស៊ូ សិទ្ធិ បានទទួលមរណភាពនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦៣។
ឯកសារយោង
[កែប្រែ]សៀវភៅ អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី, លោក លីធាមតេង, ឆ្នាំ១៩៧២