អ្វីដែលហៅថាភាសា
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌា ពីព្រោះជា ទំព័រដែលមានមិនមានខ្លឹមសារច្បាស់លាស់, មានអត្ថបទមិនស៊ីសង្វាក់គ្នាសុទ្ធសាធឬមិនសមហេតុសមផលដោយគ្មានខ្លឹមសារ ឬប្រវត្តិសាស្ត្រ។ នេះមិនរាប់បញ្ចូលការសរសេរមិនល្អទេ ការបំផ្លិចបំផ្លាញនិងការបោកបញ្ឆោត (G3), សម្ភារៈដែលជាប់គ្នា មិនត្រូវបានសរសេរជាភាសាខ្មែរ សម្ភារៈបកប្រែមិនល្អ ។ល។ លក្ខណៈវិនិច្ឆ័យនេះក៏មិនអនុវត្តចំពោះទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់ដែរ។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G1|CSD G1។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
Note to administrators: this article has content on its talk page which should be checked prior to deletion.
អ្នកអភិបាល: សូមពិនិត្យតំណភ្ជាប់ [ប្រវត្តិ//km.wikipedia.org/w/index.php?title=%E1%9E%A2%E1%9F%92%E1%9E%9C%E1%9E%B8%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%A0%E1%9F%85%E1%9E%90%E1%9E%B6%E1%9E%97%E1%9E%B6%E1%9E%9F%E1%9E%B6&action=history] (last) និង[កំណត់ហេតុ //km.wikipedia.org/w/index.php?title=%E1%9E%96%E1%9E%B7%E1%9E%9F%E1%9F%81%E1%9E%9F:Log&page=%E1%9E%A2%E1%9F%92%E1%9E%9C%E1%9E%B8%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%A0%E1%9F%85%E1%9E%90%E1%9E%B6%E1%9E%97%E1%9E%B6%E1%9E%9F%E1%9E%B6] មុនពេល[១]. Consider checking Google.ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ TheRandomGoober (contribs| logs) at ០៤:២៣, ១១ ខែកុម្ភៈ ២០២៦ (UTC) (8368418 វិនាទីកន្លងទៅ) |
សា គឺជាពាក្យសំដីដែលមនុស្សនិយាយជាសំឡេងចេញមកក្រៅ ឬថាភាសា គឺជាឧបករណ៍១យ៉ាង ដែលមនុស្សសម្រាប់ប្រើជាមធ្យោបាយដើម្បីលាតត្រដាងនូវមនោសញ្ចេតនា, គំនិត, សតិអារម្មណ៍... ក្នុងការទាក់ទងរាប់អានគ្នា ឲ្យយល់គ្នាបានទៅវិញទៅមកដោយសំដី(ភាសា)។ និយាយមួយបែបទៀតថាៈ ភាសាគឺជាបាតុភូតិនៃសង្គមមនុស្ស ភាសាវាកើតឡើងអំពីសេចក្តីត្រូវការរបស់មនុស្សរស់នៅក្នុងសង្គម ខាងការបង្ហាញសតិអារម្មណ៍ គំនិត ស្មារតី... ឲ្យគ្នាទៅវិញទៅមកក្នុងដំណើរចលនាធ្វើពលកម្ម ដើម្បី បម្រើជីវិត។ បើគ្មានភាសា មនុស្សមិនអាចមានផលិតផល គ្មានការវិវត្តន៍ជឿនលឿន... និយាយរួមទៅ គឺថាវាគ្មានទាំងសង្គមមនុស្សទៀតផង។
ទាក់ទងយ៉ាងជិតស្និទ្ធនឹងសតិអារម្មណ៍(គំនិត) ភាសាបានកត់សំគាល់ចំណាំក្នុងពាក្យសំដីនូវ បណ្តាលលទ្ធផល នៃការចលនាខាងស្មារតី ខាងការចំរើនជឿនលឿនរបស់មនុស្សឲ្យយល់បាននូវខឿន អារ្យធម៌ របស់ជាតិយើង និងជាតិនានាដែលមានទាក់ទងគ្នា វាមានសារៈសំខាន់ណាស់។ ក្នុងការស្រាវជ្រាវនូវមូលដ្ឋាននៃអក្សរសាស្ត្រ ឬ វប្បធម៌ជាតិនិយាយរួម ក្នុងការស៊ីជម្រៅឲ្យយល់បាន ច្បាស់ហើយត្រឹមត្រូវផងនូវតម្លៃនឹងខ្លឹមសារនៃអក្សរសាស្រ្តជាតិ ក្នុងការណែនាំទស្សន៍របស់ខ្លួនឲ្យមាន សុភនិច្ឆ័យ មានគំនិតត្រឹមត្រូវ ជាសត្យានុមតិ ប្រកបដោយគតិបណ្ឌិតខាងការវាយតម្លៃអក្សរសាស្រ្ត ឬ វប្បធម៌ជាតិយើង យើងម្នាក់ៗគប្បីយល់ឲ្យបាននូវខឿនអក្សរសាស្រ្ត ឬ វប្បធម៌ជាតិដទៃពីរឬបីថែមទៀត ក្រៅពីជាតិយើង ដើម្បីជាកសិណក្នុងការប្រៀបធៀប។ ពីព្រោះហេតុអ្វី បានជាយើងចង់យល់ឲ្យបានច្បាស់នូវខឿនអក្សរសាស្ត្ររបស់ជាតិយើង ហើយ ត្រឡប់ជាត្រូវឲ្យដឹងអក្សរសាស្រ្ត ឬ វប្បធម៌ជាតិដទៃ? ពីព្រោះថា ក្នុងការស៊ីជម្រៅ ការយល់ ការដឹងឲ្យ បានច្បាស់លាស់ ហើយត្រឹមត្រូវផងនូវខឿនអារ្យធម៌ នូវខឿនអក្សរសាស្រ្តនិយាយដោយឡែក យើងង់ វាយតម្លៃវាឲ្យត្រូវសមល្មម (កុំឲ្យទាបពេក កុំឲ្យខ្ពស់ពេក) យើងត្រូវការធ្វើការប្រៀបធៀប។ មានយោបល់ខ្លះឆ្លើយថាៈ ទៅចាំបាច់ ប្រៀបធៀបនឹងអក្សរសាស្រ្ត ឬ វប្បធម៌ជាតិដទៃធ្វើអ្វី! ប្រៀប ធៀបតែជាមួយនឹងជាតិយើងទៅបានហើយ គឺថាអក្សរសាស្រ្តណាវាល្អវាត្រឹមត្រូវគឺវាបំរើជាតិនោះ វាដើរ ស្រប់នឹងបំណងជាតិនោះៗ....។
យើងមានយោបល់ឆ្លើយថាៈ ការប្រៀបធៀបតាមយោបល់ខាងលើនេះក៏វាសមហើយ គឺថាៈ អក្សរ សាស្រ្តរបស់ជាតិណាមួយវាតោងតែបំរើផលប្រយោជន៍ជាតិនោះ ទោះបីក្នុងវិស័យណាក៏ដោយ ទោះតិច ឬច្រើន...។ ប៉ុន្តែបើយើងសួរថាៈ អក្សរសាស្ត្រជាតិនោះបំរើផលប្រយោជន៍របស់ជាតិនោះបានដល់កំរិត ណាឬតម្លៃអត្ថរសនឹងរូបភាព តម្លៃសតិស្មរតីក្នុងកាលៈទេសៈមួយដ៏ជាក់លាក់ តើវាបានដល់កំពស់ណា ដែរ? ចង់ឆ្លើយអំពីកំរិត, កំពស់, បរិមាណ.... នៃការបំរើរបស់អក្សរសាស្រ្តចំពោះផលប្រយោជន៍ជាតិយើង ត្រូវការ ធ្វើការប្រៀបធៀបរវាងអក្សរសាស្រ្តជាតិមួយទៅនឹងជាតិមួយទៀតជាដាច់ខាត។
ឧទាហរណ៍- បើសិនជានៅលើលោកទាំងមូលមានតែមនុស្សម្នាក់ តើមនុស្សនោះអាចដឹងបានថាខ្លួន គាត់ជាអ្វីឬទេ? តើគាត់អាចដឹងថារូបគាត់នេះជាភេទប្រុសឬភេទស្រីទេ? តើគាត់មានឈ្មោះសម្រាប់ហៅ ឬទេ? តើគាត់ដឹងថាគាត់ជាជាតិអីឬទេ?... ។ល។ ទែ! ប្រហែលជាគ្មានបាតុភូតិបែបនេះផង បើយើង និយាយឲ្យវាចប់ទៅ។ និយាយមួយបែបទៀតថាៈ មនុស្សដឹងបានថាមានភេទប្រុសមកអំពីមានភេទស្រី, ដឹងថាខ្លួនមានទ្រព្យមកអំពីមានអ្នកក្រទ្រព្យ ដឹងថាអក្សរសាស្ត្ររបស់យើងវារឹងប៉ឹងមកអំពីមានអក្សរ សាស្រ្តជាតិដទៃវាទន់ខ្សោយ...។ល។
មុននឹងនិយាយអំពីងក្សរសាស្ត្រ យើងទាំងអស់គ្នាគួរបានយល់ អំពីបញ្ហាភាសាសាស្ត្រជាមុនសិន ពី ព្រោះថាបញ្ហាទាំងពីរនេះវាទាក់ទងគ្នាយ៉ាងជិតដឹតណាស់ និយាយមួយបែបទៀតថាៈ ភាសាសាស្រ្តនឹង អក្សរសាស្រ្តវាជាវត្ថុភ្លោះ។ អក្សរសាស្ត្រគឺគេយកអក្សរជាសញ្ញាសំគាល់ ចំណែកឯភាសាសាស្ត្រវិញគឺគេ យកសំឡេងជាសញ្ញាសំគាល់ ហើយម្យ៉ាងទៀត អក្សរសាស្រ្តវាចាប់ផ្តើមមានរូបរាងចេញមកអំពីភាសា ពីព្រោះហេតុនេះហើយបានជាយើងត្រូវតែដឹងភាសាសាស្ត្រជាមុន។