ឥទ្ធិបាទ
Appearance
ជាធម៍កំពូលរបស់មនុស្ស
--បាត បា. ឬ សំ.; ព. ពុ. ( ន. ) គុណធម៌ប្រៀបដូចជាជើងឬដូចជាជំហាននៃសេចក្ដីសម្រេច, នៃសេចក្ដីចម្រើន; មាន ៤ យ៉ាង
- ឆន្ទៈ បំណង;
- វិរិយៈ ព្យាយាម;
- ចិត្តៈ គំនិត (ចេះតែរស់រវើក);
- វីមំសា ការពិចារណា, ល្បងមើល, ពិសោធមើល; ប្រឡង ។
ឥទ្ធិបាទទាំង ៤ នេះជាធម៌សំខាន់បំផុតរបស់សត្វលោក (ទាំងផ្លូវលោកទាំងផ្លូវធម៌) ។
ព. កា. ថា : យើងគួរសង្វាត បំពេញឥទ្ធិបាទ ឲ្យបានគ្រប់គ្រាន់ គង់នឹងសម្រេច ប្រយោជន៍ឃើញទាន់- ភ្នែកនាបច្ចុប្បន្ន ពុំដែលឃ្វាងឡើយ ។