Jump to content

ឥន្ទធនូ

ពីវិគីភីឌា
ឥន្ទធនូឌុប និង supernumerary rainbows on the inside of the primary arc. The shadow of the photographer's head on the bottom marks the centre of the rainbow circle (antisolar point).

ឥន្ទធនូ គឺជាបាតុភូតមួយនៃភ្នែក និងនៃឧតុនិយមវិទ្យាដែលបណ្ដាលមកពីវិសាលគមនៃពន្លឺមួយ​លេចឡើងក្នុងផ្ទៃមេឃ នៅពេលដែលព្រះអាទិត្យបញ្ចាញពន្លឺមកលើតំណក់នៃសំណើម​នៅក្នុងបរិយាកាសរបស់ផែនដី។ វាចាប់ទម្រង់ជារាងធ្នូរដែលមានពណ៌ច្រើនចម្រុះគ្នា។ ឥន្ទធនូកើតឡើងតាមរយៈពន្លឺព្រះអាទិត្យលេចឡើងជានិរន្តន៍​ក្នុងផ្ទៃមេឃផ្ទាល់ផ្ទុយនឹងព្រះអាទិត្យ

ឬក៏អាចហៅម៉្យាងទៀតថា ‍​‌‍"ឥន្ទធនូបឋម" (ឥន្ទធនូទាបបំផុត ធម្មតានិងភ្លឺបំផុត) រង្វង់នៃឥន្ទធនូមួយបង្ហាញផ្នែកពណ៌ក្រហមខាងក្រៅ(ខាងលើ)នៃរង្វង់ និងដ៏ខ្លាំងក្លានៅផ្នែកខាងក្រៅ។ ឥន្ទធនូនេះកើតឡើងតាមរយៈពន្លឺដែលបានឆ្លុះបញ្ចាំងក្នុងតំណក់ទឹក​តូចៗនៃគ្រាមួយ។ នៅក្នុងឥន្ទធនូពីរជាន់មួយ ធ្នួរទីពីរអាចមើលឃើញពីលើ និងពីខាងក្រៅធ្នូរបឋម ហើយភាពរៀងគ្នានៃពណ៌របស់វាបញ្ច្រស (ពណ៌ក្រហមខាងក្នុងទល់ឆ្ពោះទៅឥន្ទធនូផ្សេងទៀតក្នុងចំណោមឥន្ទធនូទាំងពីរ)។ ឥន្ទធនូទីពីរបង្ករឡើងដោយសាពន្លឺជះត្រឡប់ពីរដងទៅក្នុងតំណក់ទឹក។ នៅក្នុងតំបន់នៅក្នុងឥន្ទធនូពីរជាន់គឺងងឹត។ មូលហេតុសម្រាប់ខ្សែរងងឹតនេះគឺ នៅខណៈដែលពន្លឺផ្នែកខាងក្រោមឥន្ទធនូបឋមបានពីការចាំងឆ្លុះតំណក់តូចៗ ហើយពន្លឺខាងលើឥន្ទធនូជាន់លើ(មធ្យមទីពីរ)ក៏មកពីការចាំងឆ្លុះតំណក់តូចៗផងដែរ។ ពុំមានគ្រឿងយន្តរវាងឥន្ទធនូពីរជាន់មួយ​ដែលបង្ហាញពន្លឺណាមួយដែលចាំងឆ្លុះតំណក់ទឹកទាល់តែសោះ។